AMS Khmer Civilization
1.54K subscribers
4.26K photos
650 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Media is too big
VIEW IN TELEGRAM
ភ្ញៀវទេសចរមួយក្រុម បានធ្វើដំណើរពីក្រុងភ្នំពេញ ទៅកាន់ "ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ" ដើម្បីស្វែងយល់ពីបទពិសោធន៍ថ្មីៗ តាមរយៈការកម្សាន្តតាមភូមិ ទស្សនាសកម្មភាពរស់នៅប្រចាំថ្ងៃ ការដាំដំណាំ បន្លែបង្ការ អាហារ វប្បធម៌ ទស្សនាកីតម្បាញ ទស្សនាវត្តបុរាណ សិប្បកម្មពពុះសណ្តែក និងប្រពៃណីក្នុងតំបន់​​ជាពិសេសបានជំរុញសេដ្ចកិច្ចមូលដ្ឋានកាន់តែរីកចម្រើន និងបងប្អូនកំពុងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

#ការរៀបចំទីកម្សាន្ត #ការរៀបចំដែនដី #សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #រាជធានីភ្នំពេញ

Credit : Solo Landscapes - Influencers MLMUPC
Media is too big
VIEW IN TELEGRAM
The Khmer Smile | This is what you'll see in Cambodia.

ការរៀបចំទឹកដី សំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏សម្បូរបែប ​វប្បធម៌ អរិយធម៌ ប្រពៃណី ការរស់នៅ​ និងការទទួលស្វាគមន៍ប្រកបដោយស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗរូប ដែលភាសាស្នាមញញឹមជាភាសាស្វាគមន៍ដ៏កក់ក្តៅ ស្រស់ស្រាយ រាក់ទាក់ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកពីពិភពលោកទទួលស្គាល់នឹងប្រសិទ្ធនាមថា «ស្នាមញញឹមខ្មែរ»។

#AMSkhmerCivilization #សំណង់ប្រាសាទ​ #ស្ថាបត្យកម្មប្រវត្តិសាស្ត្រ​ #ខេត្ត​សៀមរាប #សេដ្ឋកិច្ច​ក្នុងមូលដ្ឋាន #បរិស្ថានរស់នៅដ៏ល្អត្រកាល

Credit : Neary Chalat Chor- នារីចល័តចរ - Influncers MLMUPC
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦
-----------
Join AMS Khmer Civilization

👉 ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ 👉 ចំណាំ៖ ឆ្នាំទាំង៦ ខាល ថោះ រោង វក រកា ច រាសីឡើងខ្ពស់ត្រដែត។…
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/?p=34597
-----------
-Telegram
-Facebook
-YouTube
-Web
អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
-----------
Join AMS Khmer Civilization

បើយក “រឿងធម្មបាលកុមារ” ជាសំអាងហេតុប្រារព្ធបុណ្យចូលឆ្នាំ នោះខ្មែរទូទៅ ចាំ​សាច់រឿងថា នាដើម​ភទ្ទកប្បមានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកមានប្រាជ្ញាឈ្លាសវៃ រហូតធ្វើឱ្យកបិលមហាព្រហ្មចុះមកភ្នាល់ប្រស្នា “៣ខ” ដោយដាក់លក្ខខណ្ឌថា អ្នកចាញ់ត្រូវ​កាត់ក្បាលបូជាអ្នកឈ្នះ។ ដោយឡែក ពាក់ព័ន្ធអំពីបុណ្យ​ចុលឆ្នាំថ្មីប្រពៃណីខ្មែរដដែល បើមើលតាម​កំណត់​ហេតុ​ ជីវ តាក្វាន់ កត់ត្រាក្នុងចុងសតវត្សរ៍​ទី១៣ លោកបាន​អធិប្បាយ​ខ្លះ​ទុកជាមូលដ្ឋាន​ពិចារណាថា ខ្មែរ​តែង​​ប្រារព្វពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ក្នុង​​ខែ​ទី​១ ដែល​​ត្រូវ​នឹង​ខែទី​១០ នៃ​ប្រក្រតី​​ទិន​របស់​​ចិន។ កំណត់​ហេតុ​ឱ្យដឹង​បន្ថែម​ទៀតថា ខែទី១ ក្នុង​សម័យ​នោះ គឺ​ត្រូវ​នឹង​ខែកត្តិក។
-----------
អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/34601
-----------
-Telegram
-Facebook
-YouTube
-Web