AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចម្លាក់គូឌុក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

គូឌុ ជាចម្លាក់ដែលមានរាងដូចក្រចកដែលលេចឡើងដំបូងនៅក្នុងសិល្បៈឥណ្ឌា។ ចម្លាក់​នេះគេលម្អនៅលើធ្នឹមក្បាលជញ្ជាំង ឬតាមថ្នាក់ដំបូលនៃប្រាសាទ ហើយបើនៅឥណ្ឌាគេច្រើនដាក់នៅតាមច្រកទ្វារចូលទីសក្ការក្នុងរូងភ្នំ។ ពាក្យ “គូឌុ” គឺជាពាក្យក្លាយមកពាក្យ “តមុល” ដែលមានន័យថា “សំបុក” ហើយតំណាងឱ្យភាពខ្ពង់ខ្ពស់ ដ្បិត “សំបុក” តែងតែស្ថិតនៅលើទីខ្ពស់។ អ្នក​ស្រាវជ្រាវប្រវត្តិសិល្បៈ និងបុរាណវិទ្យា តែងតែហៅឈ្មោះចម្លាក់គូឌុនេះផ្សេងៗគ្នា ដូចជា ចៃត្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13416

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13462

#AMS #KhmerCivilization
ជំនឿ និងទំនៀមរៀបផ្លែឈើក្នុង​ពិធី​មង្គលការ
-----------
Join AMS Khmer Civilization

មង្គលការ ឬហៅតាមពាក្យសំស្រ្កឹតថាអាពាហ៍ពិពាហ៍ ជាកិច្ច​ដ៏សំខាន់​ក្នុង​ដំណើរ​ជីវិតមនុស្ស។ អ្នកស្រាវជ្រាវ ចាត់ចូលពិធីនេះជាដំណាក់កាល​នៃកិច្ចឆ្លង​វ័យ​​របស់​មនុស្ស​​​​​​ម្នាក់ៗ​​ក្នុងសង្គមខ្មែរ។ តាមទំនៀមក្នុងស្រុកភូមិនីមួយៗ គេ​តែង​ពឹង​ពរព្រឹទ្ធាចារ្យ​ចាស់​​ទុំ​​ធ្លាប់​​បួស​​រៀន​​ចេះ​ដឹង​ក្បួនច្បាប់ច្បាស់លាស់មកដឹកនាំ និងរៀបចំ​កិច្ច​ឱ្យត្រូវតាម​លំដាប់​លំដោយ​​ដើម្បី​​​កើត​មង្គលដល់គូស្វាមីភរិយាថ្មី។ ក្នុងពេលបច្ចុប្បន្ន ក្រៅ​ពី​រើស​រក​មនុស្ស​ចាស់​ទុំត្រឹមត្រូវ ផ្លែឈើ​ និងនំនែកផ្សេងៗ ដែល​ជា​ជំនូន ឬបណ្ណាការ ខាងប្រុសត្រូវជូន​ទៅ​ខាង​ស្រីក្នុងថ្ងៃហែជំនូន (ឬហៅហែកំណត់)​ ក៏គេជឿថា​សុទ្ធ​សឹង​​ជា​របស់មាន​ខ្លឹមសារ និង​អត្ថន័យ​នាំឱ្យកើត​មង្គល ហើយសន្មតហៅថា “ផ្លែឈើ៣៦មុខ”។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13466

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13498

#AMS #KhmerCivilization
របាំប្រពៃណីខ្មែរ៖ ការបង្កើត ផ្លាស់ប្តូរ និងថែរក្សា
-----------
Join AMS Khmer Civilization

របាំប្រពៃណីខ្មែរ កើតចេញមកពីសិកម្មរបស់ខ្មែរ ធម្មជាតិ និងបរិស្ថាន ព្រមទាំងនៅជាប់យ៉ាងជិតស្និទ្ធជាមួយនឹងប្រជាពលរដ្ឋកសិករស្រែចម្ការខ្មែរ។ ម្យ៉ាងទៀត របាំប្រពៃណីខ្មែរ មានប្រភពនិងមូលដ្ឋានពីជំនឿអរូបី សាសនា ទំនៀមទម្លាប់ ប្រពៃណី និងមនោសញ្ចេតនារបស់ខ្មែរ។ របាំនេះ ត្រូវបានគេបង្កើតឡើងនិងប្រតិបត្តិនៅក្នុងរង្វង់ និងបរិបទសហគមន៍និងសេរីភាពរហូតមកដល់សព្វថ្ងៃនេះ។ អ្នករាំរបាំប្រពៃណី ជាកសិករ ដែលនាំគ្នាបង្កើតក្រុមរបាំនៅក្នុងភូមិរបស់គេ ដើម្បីកែកម្សាន្តនិងញ៉ាំងពិធីបុណ្យទានផ្សេងៗឱ្យមានភាពអធឹកអធម។ ការបង្កើតក្រុមរបាំប្រពៃណី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13486

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ#៤៤៖ តិកតុកត្រពាំងដូនតា ទឹកមិនដែលថ្លា ស្មៅមិនដែលដុះ តើជាអ្វី?
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization ចម្លើយត្រឹមត្រូវ៖ គ. ថ្លុក
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13504

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13510

#AMS #KhmerCivilization
ថ្មអណ្តូង​ “ស្ថានីយយកថ្ម​បុរាណ​សម្រាប់​សាង​សង់​ប្រាសាទ​​”
-----------
Join AMS Khmer Civilization

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដោយ​សារ​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​និង​ធនធានជីវៈ​ចម្រុះ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន ​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​​ និង​ស្ថានីយ​បុរាណ​ជា​ច្រើន​កន្លែង ដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​ ជា​ពិសេស​ជា​ទីតាំងយក​ថ្ម​ដ៏​ធំបំផុត​សម្រាប់​ការ​កសាង​ប្រាសាទ​នៅ​តំបន់​អង្គរ​។ ភូមិ​សាស្ត្រ​តំបន់​ភ្នំ​គូលែន​ ជា​ប្រភេទ​ភ្នំ​ថ្ម​ភក់​ មាន​បណ្តោយ​៥០​គីឡូម៉ែត្រ​ និង​ទទឹង​១៨​គីឡូ​ម៉ែត្រ។ ភ្នំ​គូលែន​ជា​ប្រភេទ​ថ្ម​ភក់​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13518

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13560

#AMS #KhmerCivilization
ព្រះវិហារវត្តខ្ទរ
-----------
Join AMS Khmer Civilization

វត្ត ពោធិព្រឹក្ស ហៅវត្តខ្ទរ ស្ថិតនៅភូមិខ្ទរ​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។ អំពីប្រវត្តិនៃការកកើតវត្តនេះ គឺពុំមានសំណេរអ្វីមកបញ្ជាក់នោះទេ  គ្រាន់តែយើងដឹងថា ប្រជាជននៅក្នុងតំបន់គោរពប្រតិបត្តិខ្ពស់លើវត្តខ្ទរនេះ តាំងពីដើមរៀងមក។ បើយើងសង្កេតទៅលើការកសាងសំណង់ជាច្រើនទាំងចាស់ ទាំងថ្មី និងមានសំណង់ចាស់មួយកសាងពីឥដ្ឋបូកស៊ីម៉ង់ប្រក់ក្បឿង ដែលបច្ចុប្បន្នជាកន្លែងដាក់ទូក។ នៅក្នុងបរិវេណនៃវត្តនេះក៏ឃើញមានព្រះវិហារចាស់មួយ ដែលស្ថិតនៅខាងកើតនៃព្រះវិហារថ្មី។ ព្រះវិហារចាស់នេះកសាងក្បែរមាត់ទន្លេ ហើយប្រហែលជាសាងឡើងក្នុងកំឡុងដើមស.វ.ទី២០ ដ្បិតឃើញចារឹកលើជញ្ជាំងដាក់ថាឆ្នាំ១៩១៦…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13542

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13574

#AMS #KhmerCivilization
អរិយធម៌អេហ្ស៊ីបបុរាណ

Join AMS Khmer Civilization

អរិយធម៌អេហ្ស៊ីបបុរាណមានអាយុកាលជាង ៣០០០ ឆ្នាំមុនគ.ស ដែលបានក្លាយជាអរិយធម៌ដំបូងមួយក្នុងចំណោមអរិយធម៌ក្នុងប្រវត្តិសាស្ត្រពិភពលោក។ អរិយធម៌អេហ្ស៊ីបបុរាណមានវិសាលភាពទឹកដីប៉ែកខាងជើងរហូតដល់ប្រទេស ស៊ីរី និងខាងត្បូងរហូតដល់ប្រទេសសូដង់ ប៉ុន្តែមុននឹងក្លាយជាអាណាចក្រមួយ អេហ្ស៊ីប គឺជារដ្ឋឯករាជ្យមួយដែលមានការរីកចម្រើននៅតាមបណ្តោយទន្លេនីល នៅខាងជើងនៃទ្វីបអាហ្រ្វិក។ ទីក្រុងនៃអាណាចក្រអេហ្ស៊ីបបុរាណត្រូវបានបែងចែកជាពីរ ទៅតាមខ្សែទឹកនៃទន្លេនីល ខ្សែទឹកខាងលើហៅថា អេហ្ស៊ីបលើ ឬអេហ្ស៊ីបខាងត្បូង និងខ្សែទឹកខាងក្រោមហៅថា អេហ្ស៊ីប​ក្រោម ឬអេហ្ស៊ីបខាងជើង។​ អរិយធម៌អេហ្ស៊ីបក៏មិនខុសអ្វីពី…

អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13571

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ AMS Khmer Civilization
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=13584

#AMS #KhmerCivilization