AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
តន្ត្រីប្រជាប្រិយនៅកម្ពុជា
-----------
Join AMS Khmer Civilization

តន្ត្រីបស្ចឹមប្រទេស បានបញ្ជ្រាបចូលមកប្រទេសកម្ពុជាជាដំបូងបង្អស់នៅក្នុងអំឡុងសតវត្សទី១៦ជាមួយនឹងចលនាជំនួញគ្រឿងទេសព័រទុយហ្គេនៅអាស៊ី។ ម្យ៉ាងវិញទៀត កំណត់ត្រាប្រវត្តិសាស្ត្រត្រឹមតែចង្អុលទៅលើវត្តមានរបស់ជនជាតិអឺរ៉ុប និងតន្ត្រីវណ្ណកម្មបស្ចឹមប្រទេស រួមទាំងតន្ត្រីត្រែឬគ្រឿងផ្លុំ តន្ត្រីសម្លេងស្រាល និងតន្ត្រីស៊ីមហ្វូនីនៅក្នុងអំឡុងសតវត្សទី២០តែប៉ុណ្ណោះ។ ក្រោយមកទៀត នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ ស្របជាមួយនឹងការបង្កើតសាលាជាតិផ្នែកតូរ្យតន្ត្រី តន្ត្រីករ តន្ត្រីការិនីខ្មែរក៏មានឱកាសបានរៀនតន្ត្រីវណ្ណកម្មបស្ចឹមប្រទេស។ ដោយឡែក តន្ត្រីប្រជាប្រិយនិងការរាំបស្ចឹមប្រទេស ត្រូវបានឧទ្ទេសនាមទៅតន្ត្រីករតន្ត្រីការិនីនិងអ្នករាំខ្មែរដោយគ្រូហ្វីលីពីននិងបារាំង។ នៅអំឡុងដើមឆ្នាំ១៩០០ ព្រះបរមរាជវាំងខ្មែរ បានទទួលវង់តន្ត្រីខ្នាតធំមួយពីប្រទេសហី្វលីពីនមកនៅក្នុងព្រះបរមរាជវាំង។ តន្ត្រីករហ្វីលីពីន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12865

#AMS #KhmerCivilization
ភ្នំបុរេល្អាង១២ “គំនូសឆ្កូត​នៅស្រុកវាល​វែង ខេត្ត​ពោធិ៍សាត់​”
-----------
Join AMS Khmer Civilization

ភ្នំ​ក្រវាញ​ជាតំបន់​​ជួរ​ភ្នំ​មួយ​នៃ​ប្រទេស​កម្ពុជា​ ដែល​លាត​សន្ធឹង​ក្នុង​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​បាត់​ដំបង​ ពោធិ៍សាត់​ កោះកុង​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​ ព្រះ​សីហនុ​ កំពត​។ តំបន់​នេះ​ជា​តំបន់​ភ្នំ​ ព្រៃឈើ និងជីវចម្រុះ​ដែល​នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន​។​ តាមរយៈ​ផែន​ទី  ភូគព្តសាស្ត្រនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​តំបន់​នេះ ជា​តំបន់ដែល​​​ស្ថិត​នៅ​ក្នុង ​ស័កទី២ ក្នុងសម័យ​ Jurassic និង​Cretaceous។ តំបន់​នេះ​មាន​​ប្រជាជនរស់នៅតិចតួច​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12885

#AMS #KhmerCivilization
ប្រាសាទសួរព្រ័ត្រ ឬនាង១២ និងតួនាទី
-----------
Join AMS Khmer Civilization

តើប្រាសាទសួរព្រ័ត្រ ​ឬប្រាសាទនាង១២ កសាងឡើងដើម្បីអ្វី និងមានតួនាទីយ៉ាងដូចម្តេច? ប្រាសាទសួរព្រ័ត្រមានទីតាំងស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ ខាងមុខលានដំរី ឬខាងលិចប្រាសាទឃ្លាំងខាងជើង និងឃ្លាំងខាងត្បូង (រូបលេខ១)។ ប្រាសាទសួរព្រ័ត្រជាប្រាសាទមួយដែលមានលក្ខណៈប្លែកពីប្រាសាទដទៃបន្តិច ​ត្រង់ថាប្រាសាទនេះជាក្រុមប្រាង្គ១ៗដាច់ពីគ្នា ហើយរត់ត្រង់ជួរគ្នាពីជើងមកត្បូង។ ប្រាសាទនេះមានប្រាង្គចំនួន១២ បើគិតលើអ័ក្សផ្លូវកើតលិចពីក្លោងទ្វារជ័យមកជណ្តើរឡើងទៅរករាជវាំង យើងឃើញថា ប្រាង្គចំនួន៦ស្ថិតនៅខាងត្បូង (រូបលេខ២) និងប្រាង្គ៦ទៀតនៅខាងជើង(រូបលេខ៣)។ យើងពុំមានសិលាចារឹកបង្ហាញអំពីការស្ថាបនាដោយអង្គក្សត្រណាទេ នៅឆ្នាំណាដែល…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12927

#AMS #KhmerCivilization
Forwarded from AMS One-minute
ចម្លាក់ក្បាច់ខ្មែរលើសម្ភារៈប្រើប្រាស់នានា

📷 Ramo ជាងចម្លាក់

Join AMS One-minute