AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
របាំស្នា
-----------
Join AMS Khmer Civilization

ចំណុចចាប់ផ្តើមនៃរបាំស្នា មិនត្រឹមតែឈ្មោះឧបករណ៍របាំ «ស្នា» ប៉ុណ្ណោះទេ តែថែ​ម​ទាំងគំនិតដែលផ្តល់ជាគន្លឹះនិងចំណងជើងនៃរបាំស្នានេះផងដែរ។ របាំស្នាបង្ហា​ញអំពី​ការបង្កើតឡើងវិញនូវប្រវត្តិនៃចម្បាំងខ្មែរ ក្នុងស្មារតីប្រយុទ្ធការពារមាតុភូមិតទល់នឹងសត្រូវ។ ក្នុងន័យនេះ​ របាំស្នា មានទ្រង់ទ្រាយជារបាំបែបសង្គ្រាមដែលសិល្បករ សិល្ប​ការិនី មាន​ប្រើអាវុធបុរាណ គឺស្នាជាឧបករណ៍សំខាន់នៃរបាំ។ វង់តន្ត្រីកំដរដោយឧបករណ៍តន្ត្រីចម្រុះ ទាំងតន្ត្រី ចង្វាក់ និងស្គរ យកមកពីវង់តន្ត្រី​យីកេ។ ចំណែកឯពាក្យពេចន៍នៃចម្រៀងបច្ចុប្បន្ន ត្រូវបានគេបង្កើតថ្មីទៅតាមព្រឹត្តិការ​ណ៍​ដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពប្រទេសជាតិនាពេលនោះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12756

#AMS #KhmerCivilization
ល្អាង​គំនូរ ភ្នំ​ក្រវ៉ាញ
-----------
Join AMS Khmer Civilization

គំ​នូរ​នៅ​តាម​រូងភ្នំ ជញ្ជាំង​ថ្ម​ ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​កន្លែង​នៅ​លើ​ពិ​ភព​លោក​ ដូច​ជា​នៅ​អា​ហ្វ្រិច​ អ៊ឺរ៉ុប អាមេរិក​ អូស្ត្រលី​ និង​អាស៊ី​ជា​ដើម​ ។ គំនូរ​ត្រូវបាន​មនុស្ស​ប្រើ​ប្រា​ស់​ជា​យូរ​ណាស់​​មក​ហើ​យ ​ដូច​ជា​នៅ​រូង​ភ្នំ​  Lascaux ប្រទេស​បារាំង​ ដែល​មាន​អាយុ​កាល​ចន្លោះ​ ៣៥០០០​ឆ្នាំ​-១០០០០​ឆ្នាំ​ ដែល​ជា​សិល្បៈ​គំនូរ​ក្នុង​រូង​ភ្នំដ៏​ចំណាស់​​ ។ ក្នុង​នោះ​​ក៏​មាន​ការ​សិក្សា​ពី​តំបន់​​អាស៊ី​ផង​ដែរ​ ដូច​ជា​នៅ​ប្រទេ​ស​ថៃ​ដែលមាន​បង្ហាញ​អំពី​គំនូរ​ពណ៌​ក្រហម​ក្នុង​រូង​ភ្នំ​ បង្ហាញ​អំពី​មនុស្ស​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12776

#AMS #KhmerCivilization
សិលាចារឹកថ្មីនៅប្រាសាទពោធិរោងជាង
-----------
Join AMS Khmer Civilization

ប្រាសាទពោធិរោងជាងមានទីតាំងស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ទួលប្រាសាទនេះពុំមានឃើញក្នុងរបាយការណ៌ចាស់ៗរបស់អ្នកស្រាវជ្រាវមុនទេ។ ប្រាសាទរលំបាក់អស់ទៅហើយ នៅសល់តែគ្រឿងសំណង់ស្ថាបត្យកម្មមួយចំនួនធ្វើអំពីថ្មភក់ពណ៌ប្រផេះ។ វាត្រូវបានគេសង់នៅលើទីទួលខ្ពស់មួយ និងព័ទ្ធដោយកស្សិណមួយជាន់ផងដែរ ប៉ុន្តែយើងមិនអាចសន្និដ្ឋានអំពីប្លង់របស់សំណង់ដើម និងចំនួនប្រាង្គរបស់ប្រាសាទនេះបានទេ។  ក្នុងកំឡុងពេលឈូសឆាយទួលបុរាណ បំណែកសិលាចារឹកមួយត្រូវបានគេប្រទះឃើញដោយចៃដន្យ និងបានរក្សាទុកដោយអ្នកភូមិ។ ក្រោយមក ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ តំណាងដោយលោក ឈូក សុមាឡា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12803

#AMS #KhmerCivilization
ស្ថាននាមបុរាណដ្ឋានពីរដែលមានពាក្យ “រលំ”
-----------
Join AMS Khmer Civilization

រលំ គឺជាពាក្យមួយក្នុងភាសាខ្មែរដែលយើងតែងដឹងមានន័យថា “ដួល ដេកទាំងស្រុង ទាំងជំហរ ឧទាហរណ៍ ដើមឈើរលំ សសររលំ” ។ ពាក្យនេះមានប្រើប្រាស់តាំងពីសម័យបុរាណ​មកម្ល៉េះ ប៉ុន្តែគេសរសេរដោយប្រើ “របាទ” ដាក់នៅលើអក្សរ “ល” និងអាចមានន័យផ្សេងមួយទៀត ដែលគេជួបនៅក្នុងសិលាចារឹកបុរាណខ្មែរយ៉ាងតិច ៩ ដូចជា ប្រាសាទអ្នកបួស ខេត្តព្រះវិហារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12815

#AMS #KhmerCivilization
ជ័យជំនះវិស្ណុលើអសុរ
-----------
Join AMS Khmer Civilization

ក្បាច់ចម្លាក់បង្ហាញជាខ្សែរឿងមានប្រវែងរាប់រាយម៉ែត្រ ដែលយើងឃើញនៅប្រាសា​ទ​អង្គរវត្ត ឆ្លាក់ក្នុងរាជ្យព្រះបាទសូរ្យវរន្ម័ទី២ (១០០២-១០​៥០) គឺពោរពេញដោយភាពអស្ចារ្យបានឆ្លាក់នៅពេញប្រាសាទនោះមានដូចជា ចម្លាក់ទេពអប្សរមានចំនួនច្រើន និងចម្លា​ក់ផ្សេងៗនៅតាមហោជាង ផ្តែរ និងជញ្ជាំងប្រាសាទ ដែលសុទ្ធសឹងមានភាពរស់រវើក។  ម្យ៉ាងទៀតក្បាច់ចម្លាក់ដ៏ល្អវិចិត្រ និងល្បីល្បាញបំផុត គឺប្រភេទជារឿងទេវកថាមានកម្ពស់ប្រវែង២ម៉ែត្រ និងប្រវែងសរុបប្រហែលលើសពី១០០០ម៉ែត្រការេ នៃចម្លាក់លើជញ្ជាំងតាមបណ្តោយរួតទី៣។ នៅតាមបណ្តោយរួតទាំងមូលនោះ គឺបានបែងចែកជា៨ផ្ទាំងដែលមានសាច់រឿងផ្សេងៗគ្នា ហើយសាច់រឿងក្នុងចម្លាក់លើជញ្ជាំងសុទ្ធតែពាក់ពន័្ធទៅនឹងព្រះវិស្ណុដូចជា សម្រង់រឿងមហាភរតបង្ហាញពីព្រះក្រឹស្ណៈក្នុងសង្គ្រាមកុរុ​ក្សត្រ រឿងរាមកេរ្តិ៍…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12827

#AMS #KhmerCivilization