AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Forwarded from AMS One-minute
កន្រ្តក​ឫស្សីធ្វើដោយដៃ ដោយសមាជិកក្រុមឫស្សីនៅសហគមន៍តំបន់ការពារធម្មជាតិជីក្លប់

📷-សហគមន៍តំបន់ការពារជីក្លប់

Join AMS One-minute
Forwarded from AMS
ការជួសជុលប្រាសាទបាយក្អែក ក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា (Video Inside)

អានបន្ត
https://ams.com.kh/central/?p=519078

📰 Join AMS News
Forwarded from AMS One-minute
ត្រជាក់ភ្នែក

📸 Sarun Sitha

Join AMS One-minute
Forwarded from AMS
សូមទស្សនារូបបដិមាព្រះពុទ្ធ នៅភ្នំសំពៅ នៃខេត្តបាត់ដំបង (វីដេអូ)

អានបន្ត
https://ams.com.kh/central/?p=519186

📰 Join AMS News
ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍
-----------
Join AMS Khmer Civilization

ស្រីគ្រប់លក្ខណ៍ គឺជាឈ្មោះក្រុមប្រាសាទមួយដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ចម្ងាយប្រមាណ២គីឡូម៉ែត្រខាងជើងក្រុមប្រាសាទសំខាន់ៗទាំងបី និងស្ថិតនៅចម្ងាយ១០០ម៉ែត្រខាងកើតក្រុមប្រាសាទរបងរមាស។ ប្រាសាទនេះ ធ្លាប់មានអ្នកស្រាវជ្រាវជំនាន់មុនសិក្សាច្រើនមកហើយ ប៉ុន្តែពេលនោះគេមិនបានកត់ត្រាឈ្មោះនេះឡើង ដោយប្រើឈ្មោះហៅសម្គាល់ថា “ក្រុមប្រាសាទនៅជិតរបងរមាស” ពោល គឺគេយកឈ្មោះ “របងរមាស” ជាគោល។ ឈ្មោះដែលយើងស្គាល់នេះ យើងមិនដឹងច្បាស់ថាកើតចេញពីពេលណាមកទេប៉ុន្តែអ្នកចាស់ស្រុកដែលរស់នៅតំបន់នោះ ចងចាំថាឈ្មោះ “ស្រីគ្រប់លក្ខណ៍” គេហៅសំដៅទៅលើរូបស្រ្តីគ្រប់លក្ខណ៍ដែលគេឆ្លាក់នៅលើផ្តែរទ្វារមួយនៅតួប៉ម L4។ ផ្តែរទ្វារនោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12732

#AMS #KhmerCivilization
ពិធីអស្វមេធក្នុងសង្គមខ្មែរសម័យបុរាណ
-----------
Join AMS Khmer Civilization

តើអស្វមេធជាអ្វី? អស្វមេធ ជាភាសាសំស្ក្រឹតមានន័យថា អស្វ (សេះ) +មេធ= ការបូជាសេះ ជាពិធីក្នុងគម្ពីវេទ គឺជាការធ្វើចំបាំងដណ្តើមយកនគររបស់អាណាចក្រមួយ ក្នុងរយៈពេល១ឆ្នាំ ដោយការប្រើសេះដ៏ល្អមួយ។ វាជាពិធីមួយក្នុងចំណោមពិធីសំខាន់ៗ៤ក្នុងគម្ពីវេទបុរាណរបស់ឥណ្ឌា ដែលពិធីនេះអាចប្រារព្ធធ្វើទៅបានតែព្រះមហាក្សត្រប៉ុណ្ណោះ ដើម្បីទទួលនូវអំណាច ឥទ្ធិពល ភាពល្បីខ្ទរខ្ទារ ភាពចម្រុងចម្រើន និងភាពមានអំណាចលើប្រទេសជិតខាង។ ពិធីនេះត្រូវបានពិពណ៌នានៅក្នុងគម្ពីឫគវេទ យជុវេទ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12745

#AMS #KhmerCivilization
របាំស្នា
-----------
Join AMS Khmer Civilization

ចំណុចចាប់ផ្តើមនៃរបាំស្នា មិនត្រឹមតែឈ្មោះឧបករណ៍របាំ «ស្នា» ប៉ុណ្ណោះទេ តែថែ​ម​ទាំងគំនិតដែលផ្តល់ជាគន្លឹះនិងចំណងជើងនៃរបាំស្នានេះផងដែរ។ របាំស្នាបង្ហា​ញអំពី​ការបង្កើតឡើងវិញនូវប្រវត្តិនៃចម្បាំងខ្មែរ ក្នុងស្មារតីប្រយុទ្ធការពារមាតុភូមិតទល់នឹងសត្រូវ។ ក្នុងន័យនេះ​ របាំស្នា មានទ្រង់ទ្រាយជារបាំបែបសង្គ្រាមដែលសិល្បករ សិល្ប​ការិនី មាន​ប្រើអាវុធបុរាណ គឺស្នាជាឧបករណ៍សំខាន់នៃរបាំ។ វង់តន្ត្រីកំដរដោយឧបករណ៍តន្ត្រីចម្រុះ ទាំងតន្ត្រី ចង្វាក់ និងស្គរ យកមកពីវង់តន្ត្រី​យីកេ។ ចំណែកឯពាក្យពេចន៍នៃចម្រៀងបច្ចុប្បន្ន ត្រូវបានគេបង្កើតថ្មីទៅតាមព្រឹត្តិការ​ណ៍​ដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពប្រទេសជាតិនាពេលនោះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12756

#AMS #KhmerCivilization