AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ទង់ក្រពើ
-----------
Join AMS Khmer Civilization

ទង់មានន័យថា ជាផ្ទាំងសំពត់ ឬចម្រៀកសំពត់ ដែលដេរឱ្យមានសណ្ឋាន និងពណ៌ ឬរូបរាងផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្តាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏ហៅថាទង់ដែរ។  ទង់មានច្រើនប្រភេទដូចជាទង់ជាតិ ទង់សាសនា​ ទង់ព្រះមហាក្សត្រ ឬទង់សម្រាប់ការធ្វើសង្រ្គាមជាដើម។ ការប្រើប្រាស់ទង់នៅក្នុងសង្គមខ្មែរមានសារៈសំខាន់ខ្លាំងណាស់​​ ហើយទំនៀមនេះបានបន្តតាំងពីបុរាណកាលមកម្លេះ ដោយក្នុងនោះមានឧទាហរណ៍ជាច្រើនបង្ហាញនៅលើចំលាក់តាមប្រាង្គប្រាសាទបុរាណខ្មែរនានា។ ប៉ុន្តែអាស្រ័យដោយទង់មានច្រើនប្រភេទ ហើយមានតួនាទីផ្សេងៗគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងអត្ថបទនេះនឹងលើកយកមកបង្ហាញតែទង់ក្រពើមួយប៉ុណ្ណោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12577

#AMS #KhmerCivilization
របាំអង្រែ
-----------
Join AMS Khmer Civilization

កសិកម្មជាមូលដ្ឋានដ៏សំខាន់មួយនៅក្នុងបណ្តាប្រទេស មានកម្ពុជា ថៃឡង់ដ៍ ឡាវ ឥណ្ឌូណេស៊ី និងហ្វ៊ីលីព្ពីន។ល។ ដូច្នេះ កសិកម្ម នៅក្នុងទម្រង់ផ្សេងៗគ្នា ត្រូវបានគេយកជាមូលដ្ឋានដើម្បីបង្កើតនិងអភិវឌ្ឍស្នាដៃសិល្បៈជាដើមនៅក្នុងបណ្តាប្រទេសខាងលើនេះ។ នៅកម្ពុជា គេប្រើអង្រែនិងត្បាល់តាមបែបបុរាណដើម្បីនឹងបុកស្រូវយកអង្ករ។ អ្នកបុកពីរនាក់ ម្នាក់ដៃម្ខាងកាន់អង្រែ បុកឆ្លាស់គ្នាទៅក្នុងត្បាល់ជាចង្វាក់ ជាមូលដ្ឋានដែល សិល្បករយើងយកមកច្នៃប្រឌិតបង្កើតជារបាំអង្រែនេះឡើង។ របាំអង្រែ មានឈ្មោះផ្សេងៗ គ្នាដែលគេធ្លាប់ហៅ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12605

#AMS #KhmerCivilization
ស្ថានីយ៍បញ្ចុះសពខាងលិចក្រុងអង្គរធំ
-----------
Join AMS Khmer Civilization

តាមរយៈការកំណាយបុរាណវិទ្យាជាច្រើននៅក្នុងតំបន់អង្គរ ដោយអ្នកស្រាវជ្រាវជាតិ ​និងអន្តរជាតិកន្លងមក បាន​រកឃើញស្ថានីយ៍បញ្ចុះសពចំនួនពីរ ដែលនៅពុំឆ្ងាយពីក្រុងអង្គរធំ ពោលគឺនៅបរិវេណតំបន់បារាយណ៍ខាងលិច។ ស្ថានីយ៍ទាំងនោះមានដូចជា ព្រៃក្មេង និងកោះតាមាស ។                ព្រៃក្មេងគឺជាភូមិមួយដែលមានចម្ងាយ១៣គីឡូពីក្រុងអង្គរធំ  និងនៅទីនោះមានប្រាសាទសម័យមុនអង្គរមួយដែលហៅថាប្រាសាទព្រៃក្មេង​ ។ នៅឆ្នាំ ២០១៤ តាមរយៈគម្រោង MAFKATA បានធ្វើកំណាយនៅខាងត្បូងប្រាសាទព្រៃក្មេង។  តាមរយៈលទ្ឋផលនៃការកំណាយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12643

#AMS #KhmerCivilization
Forwarded from AMS One-minute
ក្រុមតន្ត្រីករភ្លេងពិណពាទ្យប្រចាំព្រះបរមរាជវាំងរជ្ជកាលព្រះបាទនរោត្តម (ក្រុមភ្លេងហ្លួង) ថតនៅបរិវេណព្រះទីនាំងទេវាវិនិច្ឆ័យចាស់ ដោយមានឧបករណ៍ភ្លេងដូចជា សម្ភោរ ស្គរធំ គងវង់តូចធំ រនាត (ឯក,ដែក,ធុង) ស្គរជ្វា ប៉ី និង ស្រឡៃ (ធំតូច)។

📷-បុរាណាចារ្យ

Join AMS One-minute
សិលាចារឹកមិនស្គាល់ប្រភពមួយនៅព្រះបរមរាជវាំង​ K.១២៧៩
-----------
Join AMS Khmer Civilization

សិលាចារឹកនេះ​​ចារនៅលើមេទ្វារប្រាសាទ​សម័យមុនអង្គរ​មួយ ​ដែល​មិន​ដឹងច្បាស់អំពី​ប្រភព​ដើម។ បើពិនិត្យសង្កេតលើលក្ខណៈថ្មភក់ដែលមានគ្រាប់ធំៗមិនសូវល្អនិង​លក្ខណៈ​ចារដូចនេះ យើងកម្រជួបប្រទះនៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជាណាស់​ដ្បិតទីនោះច្រើនតែប្រើប្រាស់ប្រភេទថ្មស៊ីសច្រើនជាង។ លក្ខណៈថ្មចារបែបនេះ គួរតែមានប្រភពមកពីតំបន់ភាគខាងជើងទន្លេសាបនិងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ យោង​តាម​ទម្រង់​អក្សរចារឹកនិងស្ថានភាពថ្ម​ យើងអាចប្រៀបធៀបបាននឹងសិលាចារឹក K.១១៤មក​ពីវត្តស្វាយសាច់ភ្នំ ខេត្តកំពង់ចាម។​ របាយការណ៍ចុះបញ្ជីសារពើភណ្ឌសិលាចារឹក​​របស់សារមន្ទីរជាតិ​ និងសាលា​បារាំង​ចុងបូព៌ា បានផ្ដល់​ព័ត៌មាន​ថាមេទ្វារប្រាសាទ​ពីរ​និង​​សសរពេជ្រសម័យមុនអង្គរ​ពីរ ​ត្រូវប្រជាពលរដ្ឋខេត្តមួយដឹកទូកតាម​ទន្លេ​យក​មក​ថ្វាយ​​ព្រះករុណា​ព្រះបរមរតនកោដ្ឋនៅអំឡុងឆ្នាំ​១៩៩៧​។ មុនពាក់​កណ្ដាល​ឆ្នាំ​២០១៥ មេទ្វារដែល​មាន​ចារសិលាចារឹកនេះ​តម្កល់​ទុកនៅវាល​ខាងមុខប្រាសាទមួយ ខាង​ជើង​ព្រះទីនាំង​​ទេវាវិនិច្ឆ័យ