AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំបន្ទាយ​នាង​
-----------
Join AMS Khmer Civilization

ភ្នំបន្ទាយ​នាង​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមការ​ X 285286 Y 1495132 ។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​ទី​ប្រជុំ​​ជន​ នៃ​ឃុំ​បន្ទាយ​នាង។​ បើ​សិន​យើង​ធ្វើ​​ដំណើរ​ពី​ទីរួម​ខេត្ត​បាត់​ដំបង​ ទៅទីរួម​​ខេត្ត​បន្ទាយ​មាន​ជ័យ​ភ្នំ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ជាប់​និង​ផ្លូវ​រថភ្លើង​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​កភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12381

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “នគរ” (កណ្ឌទី១៣ ជាភាគបញ្ចប់)
-----------
Join AMS Khmer Civilization

កាលព្រះបាទស្រីសញ្ជ័យ និងព្រះនាងផុស្សតីបានអារាធនាព្រះវេស្សន្តរ និងព្រះនាងមទ្រីឲ្យទ្រង់លាព្រះផ្នួសចេញពីឥសីដើម្បី ស្តេចត្រឡប់ទៅសោយរាជ្យនាក្រុងពិជ័យជេតុត្តរឡើងវិញ ព្រះវេស្សសន្តរទ្រង់មិនទាន់ទទួលយល់ព្រមភ្លាមទេ ទ្រង់បានក្រាបទូល រំលឹករឿងដើមរបស់ព្រះអង្គ ដែលត្រូវនិរទេសឲ្យមកនៅព្រៃភ្នំគិរីវង្គត ដោយហេតុមានកំហុសដ៏ធ្ងន់។ ព្រះស្រីសញ្ជ័យទ្រង់សុំទោស ព្រះរាជបុត្រ ទ្រង់លួងលោមព្រះរាជបុត្រដោយប្រការផ្សេងៗ។ ក្នុងទីបំផុតព្រះវេស្សន្តរទ្រង់ទទួលពាក្យអញ្ជើញដោយសេចក្តីគោរព។ លំដាប់នោះ ព្រះបរមពោធិសត្វស្តេចយាងចូលទៅក្នុងបរមសាលា ទ្រង់បានផ្លាស់គ្រឿងបរិក្ខារសម្រាប់ឥសីចេញស្រេចស្តេចទ្រង់ព្រះពស្ត្រព្រះភូសាក្សត្រហើយ ស្តេចចេញមកធ្វើប្រទក្សិណអាស្រម៣ជុំ មានព្រះបន្ទូលលាព្រះបរមសាលាដោយក្តីអាឡោះអាល័យ។ ខ្មាន់ព្រះកេសក៏ចូលទៅក្រាបថ្វាយបង្គំសូមចម្រើនព្រះកេស ជម្រះព្រះលោមា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12399

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12419

#AMS #KhmerCivilization
អំពីពាក្យ វិស្ណុលោក បរមវិស្ណុលោក និងពិស្ណុលោក
-----------
Join AMS Khmer Civilization

ជាការពិតណាស់ មានអ្នកស្រាវជ្រាវ និងអ្នកសិក្សាមួយចំនួននៅតែមានភាពមិនចុះសម្រុងគ្នាលើពាក្យ៣ឃ្លាដែលមានក្នុងសិលាចារឹកសម័យអង្គរមួយចំនួន។ ការសន្និដ្ឋា​ន​ភាគច្រើនតែងតែភ្ជាប់ពាក្យ២ឃ្លា គឺ វិស្ណុលោក និងពិស្ណុលោក ទៅនឹងឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត ទាំងពុំមានសិលាចារឹកមួយណាបញ្ជាក់ឱ្យបានច្បាស់អំពីបញ្ហានេះ។ ម៉្យាងទៀត ក៏មានអ្នកមិនទទួលស្គាល់ថាពាក្យ បរមវិស្ណុលោក គឺជាមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ដែរ។ ដូចនេះ វាគឺជាចំនុចបញ្ហាដែលយើងត្រូវបកស្រាយដោយពឹងផ្អែកលើសិលាចារឹកដែលមានវត្តមានពាក្យទាំងនេះ។ តើឃ្លាទាំង៣មានប្រភពមកពីណា? និងសំដៅទៅលើអ្វីខ្លះ? ដំបូងយើងត្រូវពិចារណាលើពាក្យ វិស្ណុលោក មុនគេ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12411

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12451

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12559

#AMS #KhmerCivilization
អំពីឈ្មោះ “របងរមាស”
-----------
Join AMS Khmer Civilization

របងរមាស គឺជាឈ្មោះក្រុមប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណ២គីឡូម៉ែត្រខាងជើងក្រុមប្រាសាទសំខាន់ៗទាំងបី និងស្ថិតនៅខាងលិចក្រុមប្រាសាទស្រីគ្រប់ល័ក្ខណចម្ងាយប្រមាណ ១០០ម៉ែត្រ។ នៅក្នុងក្រុម​ប្រាសាទរបងរមាស មានប្រាសាទសរុបចំនួន ៩ ដែលក្នុងនោះមានប្រាសាទចំនួន ៨ សាងអំពីឥដ្ឋ និងប្រាសាទចំនួន១ សាងអំពីថ្មបាយក្រៀម ហើយរាល់សំណង់ទាំងអស់សុទ្ធសឹងទំនងសាងឡើងនៅក្នុងរជ្ជកាល​ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) ដែលគេអាចដឹងតាមរយៈតឹកតាងសិលាចារឹកមួយនៅតួប៉ម K.4 ចុះបញ្ជីលេខ K.153 (សព្វថ្ងៃរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12535

#AMS #KhmerCivilization
ទង់ក្រពើ
-----------
Join AMS Khmer Civilization

ទង់មានន័យថា ជាផ្ទាំងសំពត់ ឬចម្រៀកសំពត់ ដែលដេរឱ្យមានសណ្ឋាន និងពណ៌ ឬរូបរាងផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្តាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏ហៅថាទង់ដែរ។  ទង់មានច្រើនប្រភេទដូចជាទង់ជាតិ ទង់សាសនា​ ទង់ព្រះមហាក្សត្រ ឬទង់សម្រាប់ការធ្វើសង្រ្គាមជាដើម។ ការប្រើប្រាស់ទង់នៅក្នុងសង្គមខ្មែរមានសារៈសំខាន់ខ្លាំងណាស់​​ ហើយទំនៀមនេះបានបន្តតាំងពីបុរាណកាលមកម្លេះ ដោយក្នុងនោះមានឧទាហរណ៍ជាច្រើនបង្ហាញនៅលើចំលាក់តាមប្រាង្គប្រាសាទបុរាណខ្មែរនានា។ ប៉ុន្តែអាស្រ័យដោយទង់មានច្រើនប្រភេទ ហើយមានតួនាទីផ្សេងៗគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងអត្ថបទនេះនឹងលើកយកមកបង្ហាញតែទង់ក្រពើមួយប៉ុណ្ណោះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12577

#AMS #KhmerCivilization
របាំអង្រែ
-----------
Join AMS Khmer Civilization

កសិកម្មជាមូលដ្ឋានដ៏សំខាន់មួយនៅក្នុងបណ្តាប្រទេស មានកម្ពុជា ថៃឡង់ដ៍ ឡាវ ឥណ្ឌូណេស៊ី និងហ្វ៊ីលីព្ពីន។ល។ ដូច្នេះ កសិកម្ម នៅក្នុងទម្រង់ផ្សេងៗគ្នា ត្រូវបានគេយកជាមូលដ្ឋានដើម្បីបង្កើតនិងអភិវឌ្ឍស្នាដៃសិល្បៈជាដើមនៅក្នុងបណ្តាប្រទេសខាងលើនេះ។ នៅកម្ពុជា គេប្រើអង្រែនិងត្បាល់តាមបែបបុរាណដើម្បីនឹងបុកស្រូវយកអង្ករ។ អ្នកបុកពីរនាក់ ម្នាក់ដៃម្ខាងកាន់អង្រែ បុកឆ្លាស់គ្នាទៅក្នុងត្បាល់ជាចង្វាក់ ជាមូលដ្ឋានដែល សិល្បករយើងយកមកច្នៃប្រឌិតបង្កើតជារបាំអង្រែនេះឡើង។ របាំអង្រែ មានឈ្មោះផ្សេងៗ គ្នាដែលគេធ្លាប់ហៅ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12605

#AMS #KhmerCivilization