AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សិលាចារឹក និងអក្សរថ្មនៅប្រាសាទវត្តអធ្វា
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទមុនខ្ញុំបានបង្ហាញរួចហើយអំពីទិដ្ឋភាពទូទៅនៃប្រាសាទវត្តអធ្វា ទាំងសំណ​ង់ និងរចនាសម្ព័ន្ធនានា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្ត ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣គ.សដល់១១៥០គ.ស) គឺរូបរាងប្រាង្គកណ្តាលដូចគ្នាទៅ និងប្រាង្គទាំង១២របស់ប្រាសាទអង្គវត្តដែរ ជាពិសេសនោះគឺវាបែរទៅទិសខាងលិចដូចប្រាសាទអង្គរវត្ត។​ ចំនុចដែលគួរអោយចាប់អារម្មណ៍សម្រាប់ប្រាសាទវត្តអធ្វានេះ គឺការស្ថាបនាមិនបានរួចរាល់ទាំងស្រុង។ រចនាសម្ព័ន្ធនានាត្រូវបានគេលើកថ្មបន្តុបគ្រប់កន្លែង ប៉ុន្តែអ្វីដែលនៅសល់នោះ គឺស្ទើតែគ្រប់ដុំថ្មផ្នែកខាងក្រៅមិនត្រូវបានគេដាប់តម្រឹមឱ្យស្មើជាផ្ទៃជញ្ជាំង ដំបូល ឬសសរ។ល។ ផ្នែកដែលមិនទាន់រួច គឺមានប្រហែល៣០ទៅ៤០ភាគរយ ទាំងការរៀបតម្លើងដុំថ្ម ការដាប់ចាំងជ្រុងនិងជញ្ជាំងថ្ម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12139

#AMS #KhmerCivilization
ពិធីបុណ្យចូលព្រះវស្សា 
-----------
Join AMS Khmer Civilization

វស្សានរដូវ ឬរដូវភ្លៀងធ្លាក់ជាពេលាដែលសត្វនិករទាំងឡាយ មិនអាចចាកចេញទៅឆ្ងាយដើម្បីស្វែងរកចំណី ឬប្រកបកិច្ចការងារទាំងឡាយដោយងាយស្រួល។ ម្យ៉ាងការចេញដំណើរទៅឆ្ងាយក្នុងពេលភ្លៀងធ្លាក់ក៏អាចនឹងប្រទះគ្រោះអាសន្នជាយថាហេតុ អាស្រ័យដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូល និងការនៅចាំវស្សាដល់ព្រះភិក្ខុសង្ឃស្របទៅតាមប្រពៃណីនេះ។ ចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនៈវាហារ ដែលសំដៅឲ្យដល់ភិក្ខុឈប់សម្រាកនៅទីកន្លែងណាមួយ (បើទោះមិនមែនជាវត្តក្តី) ដោយមិននិមន្តទៅទីណាឲ្យកន្លងរាត្រីអស់កំណត់វេលា៣ខែ២។ ប៉ុន្តែព្រះបញ្ញតិ្តនេះលើកលែងក្នុងករណីចាំបាច់មួយចំនួនដូចជា ឪពុកម្តាយ ឬគ្រូ​បាធ្យាយមានជំងឺធ្ងន់ ឬទទួលមរណៈភាព ឬឧបាសកឧបាសិកានិមន្តទៅសម្តែងព្រះធម៌ជាដើម។ ប៉ុន្តែបើទោះក្នុងករណីនេះក្តី ព្រះភិក្ខុសង្ឃត្រូវតាំងចិត្តថានឹងត្រឡប់មកវិញក្នុងរវាង៧ថ្ងៃ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12173

#AMS #KhmerCivilization
ប្រាសាទព្រៃគុក
-----------
Join AMS Khmer Civilization

រូបគ្រុឌទ្រទម្រព្រះគណេស តាមរយៈការស្រាវជ្រាវកន្លងមកបង្ហា​ញ​​ថា នៅទឹកដីខេត្តព្រះវិហារសព្វថ្ងៃ មាននៅសល់​តឹកតាងប្រាសាទសម័យមុនអង្គរតិចតួ​ច​ខ្លាំងណាស់ ហើយក្នុងនោះប្រាសាទដែលគេស្គាល់ច្រើន​ជាងគេគឺ ប្រាសាទត្រពាំងគុក ដែលជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទអាស្រមមហា​ឥសី និងភ្នំដាជាដើម។ ក្រៅពីប្រាសាទនេះ មានប្រាសាទមួយទៀតដែលអ្នកស្រាវជ្រាវ មកពីអឺរ៉ុបកត់សម្គាល់​ និងធ្លាប់សិក្សាច្រើនមកហើយ ពោល គឺប្រាសាទព្រៃគុក។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិប្រើស​ក្អក ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាតំបន់សម្បូណ៌ដោយជនជាតិកួយរស់នៅ​សព្វថ្ងៃ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12191

#AMS #KhmerCivilization
វជីមុខ និង មធុកៃតភក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

វជីមុខ(Vajimukha) មានន័យថាមានព្រះកេសជាសេះ និងដងខ្លួនជាមនុស្ស។ ទេពវជីមុខ គឺជាអវតាទី១០របស់ព្រះវិស្ណុ ហើយទ្រង់ជាអ្នកបំផ្លាញសភាវអាក្រក់ និងរក្សាគម្ពីវេទ។ ចម្លាក់ទេពវជីមុខ បន្តគោរពនៅក្នុងសិល្បៈខ្មែរតាំងពីមុនសម័យអង្គរក្នុងសតវត្សទី៧នៃគ.សមក។ រហូតមានចម្លាក់រូបវជីមុខ និងមធុកៃតភ(Madhu-Kaitabha) ​បង្ហាញនៅផ្តែរប្រាសាទបន្ទាយពីរជាន់ ដែលបង្ហាញជារូបសម្លាប់បិសាចពីរនាក់បងប្អូនគឺមធុ និងកៃតភ។ ចម្លាក់រឿងវជីមុខ និងមធុកៃតភបង្ហាញការឆ្លាក់នៅប្រាសាទបន្ទាយពីរជាន់នេះ គឺឆ្លាក់រឿង និងរូបព្រះវិស្ណុ ដែលទាក់ទងនឹងការរក្សាគម្ពីវេទរបស់ព្រះព្រហ្ម ដែលមានប្រាង្គកណ្តាលប្រាសាទដង្កល់រូបព្រះព្រហ្មដ៏ធំ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12259

#AMS #KhmerCivilization
ចាប៉ីដងវែង និង ច្រៀងចាប៉ី
-----------
Join AMS Khmer Civilization

ចាប៉ីដងវែង ឬចាប៉ីវែង មានស្នូកឬប្រអប់សូររាងដូចស្លឹកពោធិ ឬផ្លែម្នាស់ធ្វើពីរាំង ខ្នុរ ឬបេងពីម្ខាងទៅម្ខាងប្រវែង ៣០.៥ ស.ម. និងពីលើមកក្រោម ប្រវែង ៤០.៥ ស.ម.។ ចាប៉ីដងវែងមានដងធ្វើពីក្រសាំងប្រវែង ៩១ ស.ម. សន្ទះធ្វើពីក្ទម្ពឬឈើស្រាលដូចជាស្រ​ល់​ ឬរលួស គីង្គក់ធ្វើពីធ្នុង និងខ្ទង់ធ្វើពីឆ្អឹង។ មានពាក្យខ្មែរពីបុរាណកាលពោលថា៖…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12289

#AMS #KhmerCivilization
ពាក្យបណ្តៅ​៣៨៖ នាងធូរនាងធាត់ នាងធូរឥតមាត់ នាងធូរធាត់ឯង តើជាអ្វី?
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​​ មាស​ សុភាព ចម្លើយត្រឹមត្រូវ៖ គ. ខ្នើយ
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12293

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំបន្ទាយ​នាង​
-----------
Join AMS Khmer Civilization

ភ្នំបន្ទាយ​នាង​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គលបុរី​​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​ចំនុច​និយាមការ​ X 285286 Y 1495132 ។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​នៅ​ទី​ប្រជុំ​​ជន​ នៃ​ឃុំ​បន្ទាយ​នាង។​ បើ​សិន​យើង​ធ្វើ​​ដំណើរ​ពី​ទីរួម​ខេត្ត​បាត់​ដំបង​ ទៅទីរួម​​ខេត្ត​បន្ទាយ​មាន​ជ័យ​ភ្នំ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ជាប់​និង​ផ្លូវ​រថភ្លើង​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​កភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12381

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “នគរ” (កណ្ឌទី១៣ ជាភាគបញ្ចប់)
-----------
Join AMS Khmer Civilization

កាលព្រះបាទស្រីសញ្ជ័យ និងព្រះនាងផុស្សតីបានអារាធនាព្រះវេស្សន្តរ និងព្រះនាងមទ្រីឲ្យទ្រង់លាព្រះផ្នួសចេញពីឥសីដើម្បី ស្តេចត្រឡប់ទៅសោយរាជ្យនាក្រុងពិជ័យជេតុត្តរឡើងវិញ ព្រះវេស្សសន្តរទ្រង់មិនទាន់ទទួលយល់ព្រមភ្លាមទេ ទ្រង់បានក្រាបទូល រំលឹករឿងដើមរបស់ព្រះអង្គ ដែលត្រូវនិរទេសឲ្យមកនៅព្រៃភ្នំគិរីវង្គត ដោយហេតុមានកំហុសដ៏ធ្ងន់។ ព្រះស្រីសញ្ជ័យទ្រង់សុំទោស ព្រះរាជបុត្រ ទ្រង់លួងលោមព្រះរាជបុត្រដោយប្រការផ្សេងៗ។ ក្នុងទីបំផុតព្រះវេស្សន្តរទ្រង់ទទួលពាក្យអញ្ជើញដោយសេចក្តីគោរព។ លំដាប់នោះ ព្រះបរមពោធិសត្វស្តេចយាងចូលទៅក្នុងបរមសាលា ទ្រង់បានផ្លាស់គ្រឿងបរិក្ខារសម្រាប់ឥសីចេញស្រេចស្តេចទ្រង់ព្រះពស្ត្រព្រះភូសាក្សត្រហើយ ស្តេចចេញមកធ្វើប្រទក្សិណអាស្រម៣ជុំ មានព្រះបន្ទូលលាព្រះបរមសាលាដោយក្តីអាឡោះអាល័យ។ ខ្មាន់ព្រះកេសក៏ចូលទៅក្រាបថ្វាយបង្គំសូមចម្រើនព្រះកេស ជម្រះព្រះលោមា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12399

#AMS #KhmerCivilization