AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចម្លាក់គ្រុឌក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

គ្រុឌ គឺជាឈ្មោះមួយនៃសត្វបក្សីនៅក្នុងរឿងទេពកថារបស់ឥណ្ឌា (Mahabharta) និងជាយាន ជំនិះ​របស់​ព្រះវិស្ណុ និងជាសត្រូវសួរពូចនឹងសត្វនាគ ហើយគ្រុឌក៏ជានិមិត្តរូបនៃកម្លាំង ភាពអង់​អាចក្លា​ហាន​ និងភាពរវាសនៃការហោះហើរ ព្រមទាំងអាចហោះទៅកាន់ឋានសួគ៌ និងអាចហោះទំលុះមេឃ​បាន។​ ជាទូទៅគ្រុឌបង្ហាញក្នុងសិល្បៈខែ្មរមានដងខ្លួន និងដៃដូចជាមនុស្ស មានចំពុះ ស្លាប ជើង និង​ក្រញុំាដូចជាសត្វឥន្ទ្រី។ ពាក្យថា “គ្រុឌ” មកពីពាក្យ​សំស្ក្រឹតមានន័យថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12029

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “ឆក្សត្រ” (កណ្ឌទី១២)
-----------
Join AMS Khmer Civilization

កាលព្រះបាទស្រីសញ្ជ៧យ ព្រះនាងផុស្សតី និងព្រះរាជវង្សានុវង្សមានចតុរង្គសេនា ព្រមទាំងអាមាត្យមុខមន្រ្តីជាបរិវារ មានព្រះជាលីកុមារជាមគ្គុទ្ទេសក៍ចេញទៅភ្នំគិរីវង្គត ទៅដល់ជិតស្រះមុច្ចលិន ព្រះជាលីកុមារទ្រង់បញ្ជាឲ្យរងចាំក្បួនដង្ហែរនៃព្រះអយ្យកោ។ ឯព្រះពោធិសត្វ ទ្រង់បានឮសូរស័ព្ទគឹកកងរំពងនៃពួកសេនា ទ្រង់ស្មានជាទ័ពសត្រូវលើកមកចោមចាប់សម្លាប់ព្រះអង្គ ទើបព្រះអង្គចាប់ព្រះហស្ថព្រះនាងមទ្រីឡើងទៅលើកំពូលភ្នំគិរីវង្គត។ ព្រះនាងមទ្រីទូលរំលឹកព្រះអង្គកុំឲ្យខ្លាច ត្បិតព្រះឥន្ទ្រាធិរាជទ្រង់បានប្រសិទ្ធីព្រះពរ ប្រទានព្រះអង្គរួចស្រេចហើយ។ ព្រះបរមពោធិសត្វទ្រង់បានស្តាប់ពាក្យរំលឹកព្រះស្មារតីរបស់ព្រះនាងមទ្រី ក៏ទ្រង់មានព្រះទ័យក្សេមក្សាន្ត ស្តេចយាងចុះមកប្រថាប់នៅមុខសាលារបស់ព្រះអង្គវិញ។ លុះក្បួនដង្ហែសម្តេចព្រះអយ្យុកោ ព្រះអយ្យកាទៅដល់ចំណតនៃចៅជាលីទើបព្រះបាទស្រីសញ្ជ័យទ្រង់មានព្រះឳង្ការនឹងព្រះអគ្គមហេសីថា ព្រះអង្គនឹងស្តេចយាងទៅជួបបាវេស្សន្តរមុន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12129
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12157

#AMS #KhmerCivilization
សិលាចារឹក និងអក្សរថ្មនៅប្រាសាទវត្តអធ្វា
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទមុនខ្ញុំបានបង្ហាញរួចហើយអំពីទិដ្ឋភាពទូទៅនៃប្រាសាទវត្តអធ្វា ទាំងសំណ​ង់ និងរចនាសម្ព័ន្ធនានា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្ត ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣គ.សដល់១១៥០គ.ស) គឺរូបរាងប្រាង្គកណ្តាលដូចគ្នាទៅ និងប្រាង្គទាំង១២របស់ប្រាសាទអង្គវត្តដែរ ជាពិសេសនោះគឺវាបែរទៅទិសខាងលិចដូចប្រាសាទអង្គរវត្ត។​ ចំនុចដែលគួរអោយចាប់អារម្មណ៍សម្រាប់ប្រាសាទវត្តអធ្វានេះ គឺការស្ថាបនាមិនបានរួចរាល់ទាំងស្រុង។ រចនាសម្ព័ន្ធនានាត្រូវបានគេលើកថ្មបន្តុបគ្រប់កន្លែង ប៉ុន្តែអ្វីដែលនៅសល់នោះ គឺស្ទើតែគ្រប់ដុំថ្មផ្នែកខាងក្រៅមិនត្រូវបានគេដាប់តម្រឹមឱ្យស្មើជាផ្ទៃជញ្ជាំង ដំបូល ឬសសរ។ល។ ផ្នែកដែលមិនទាន់រួច គឺមានប្រហែល៣០ទៅ៤០ភាគរយ ទាំងការរៀបតម្លើងដុំថ្ម ការដាប់ចាំងជ្រុងនិងជញ្ជាំងថ្ម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12139

#AMS #KhmerCivilization
ពិធីបុណ្យចូលព្រះវស្សា 
-----------
Join AMS Khmer Civilization

វស្សានរដូវ ឬរដូវភ្លៀងធ្លាក់ជាពេលាដែលសត្វនិករទាំងឡាយ មិនអាចចាកចេញទៅឆ្ងាយដើម្បីស្វែងរកចំណី ឬប្រកបកិច្ចការងារទាំងឡាយដោយងាយស្រួល។ ម្យ៉ាងការចេញដំណើរទៅឆ្ងាយក្នុងពេលភ្លៀងធ្លាក់ក៏អាចនឹងប្រទះគ្រោះអាសន្នជាយថាហេតុ អាស្រ័យដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូល និងការនៅចាំវស្សាដល់ព្រះភិក្ខុសង្ឃស្របទៅតាមប្រពៃណីនេះ។ ចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនៈវាហារ ដែលសំដៅឲ្យដល់ភិក្ខុឈប់សម្រាកនៅទីកន្លែងណាមួយ (បើទោះមិនមែនជាវត្តក្តី) ដោយមិននិមន្តទៅទីណាឲ្យកន្លងរាត្រីអស់កំណត់វេលា៣ខែ២។ ប៉ុន្តែព្រះបញ្ញតិ្តនេះលើកលែងក្នុងករណីចាំបាច់មួយចំនួនដូចជា ឪពុកម្តាយ ឬគ្រូ​បាធ្យាយមានជំងឺធ្ងន់ ឬទទួលមរណៈភាព ឬឧបាសកឧបាសិកានិមន្តទៅសម្តែងព្រះធម៌ជាដើម។ ប៉ុន្តែបើទោះក្នុងករណីនេះក្តី ព្រះភិក្ខុសង្ឃត្រូវតាំងចិត្តថានឹងត្រឡប់មកវិញក្នុងរវាង៧ថ្ងៃ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12173

#AMS #KhmerCivilization
ប្រាសាទព្រៃគុក
-----------
Join AMS Khmer Civilization

រូបគ្រុឌទ្រទម្រព្រះគណេស តាមរយៈការស្រាវជ្រាវកន្លងមកបង្ហា​ញ​​ថា នៅទឹកដីខេត្តព្រះវិហារសព្វថ្ងៃ មាននៅសល់​តឹកតាងប្រាសាទសម័យមុនអង្គរតិចតួ​ច​ខ្លាំងណាស់ ហើយក្នុងនោះប្រាសាទដែលគេស្គាល់ច្រើន​ជាងគេគឺ ប្រាសាទត្រពាំងគុក ដែលជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទអាស្រមមហា​ឥសី និងភ្នំដាជាដើម។ ក្រៅពីប្រាសាទនេះ មានប្រាសាទមួយទៀតដែលអ្នកស្រាវជ្រាវ មកពីអឺរ៉ុបកត់សម្គាល់​ និងធ្លាប់សិក្សាច្រើនមកហើយ ពោល គឺប្រាសាទព្រៃគុក។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិប្រើស​ក្អក ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាតំបន់សម្បូណ៌ដោយជនជាតិកួយរស់នៅ​សព្វថ្ងៃ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12191

#AMS #KhmerCivilization
វជីមុខ និង មធុកៃតភក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

វជីមុខ(Vajimukha) មានន័យថាមានព្រះកេសជាសេះ និងដងខ្លួនជាមនុស្ស។ ទេពវជីមុខ គឺជាអវតាទី១០របស់ព្រះវិស្ណុ ហើយទ្រង់ជាអ្នកបំផ្លាញសភាវអាក្រក់ និងរក្សាគម្ពីវេទ។ ចម្លាក់ទេពវជីមុខ បន្តគោរពនៅក្នុងសិល្បៈខ្មែរតាំងពីមុនសម័យអង្គរក្នុងសតវត្សទី៧នៃគ.សមក។ រហូតមានចម្លាក់រូបវជីមុខ និងមធុកៃតភ(Madhu-Kaitabha) ​បង្ហាញនៅផ្តែរប្រាសាទបន្ទាយពីរជាន់ ដែលបង្ហាញជារូបសម្លាប់បិសាចពីរនាក់បងប្អូនគឺមធុ និងកៃតភ។ ចម្លាក់រឿងវជីមុខ និងមធុកៃតភបង្ហាញការឆ្លាក់នៅប្រាសាទបន្ទាយពីរជាន់នេះ គឺឆ្លាក់រឿង និងរូបព្រះវិស្ណុ ដែលទាក់ទងនឹងការរក្សាគម្ពីវេទរបស់ព្រះព្រហ្ម ដែលមានប្រាង្គកណ្តាលប្រាសាទដង្កល់រូបព្រះព្រហ្មដ៏ធំ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12259

#AMS #KhmerCivilization
ចាប៉ីដងវែង និង ច្រៀងចាប៉ី
-----------
Join AMS Khmer Civilization

ចាប៉ីដងវែង ឬចាប៉ីវែង មានស្នូកឬប្រអប់សូររាងដូចស្លឹកពោធិ ឬផ្លែម្នាស់ធ្វើពីរាំង ខ្នុរ ឬបេងពីម្ខាងទៅម្ខាងប្រវែង ៣០.៥ ស.ម. និងពីលើមកក្រោម ប្រវែង ៤០.៥ ស.ម.។ ចាប៉ីដងវែងមានដងធ្វើពីក្រសាំងប្រវែង ៩១ ស.ម. សន្ទះធ្វើពីក្ទម្ពឬឈើស្រាលដូចជាស្រ​ល់​ ឬរលួស គីង្គក់ធ្វើពីធ្នុង និងខ្ទង់ធ្វើពីឆ្អឹង។ មានពាក្យខ្មែរពីបុរាណកាលពោលថា៖…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12289

#AMS #KhmerCivilization
ពាក្យបណ្តៅ​៣៨៖ នាងធូរនាងធាត់ នាងធូរឥតមាត់ នាងធូរធាត់ឯង តើជាអ្វី?
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​​ មាស​ សុភាព ចម្លើយត្រឹមត្រូវ៖ គ. ខ្នើយ
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12293

#AMS #KhmerCivilization