AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អំពីឈ្មោះ “ព្រះធាតុបារាយណ៍”
-----------
Join AMS Khmer Civilization

ព្រះធាតុបារាយណ៍ គឺជាឈ្មោះប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ១,៥គ.ម.អាគ្នេយ៍ឃុំបារាយណ៍។ ប្រាសាទនេះមានប៉មមួយរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើតនិងខាងលិច រីឯនៅ​មុខខាងជើងនិងខាងត្បូងគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-២)។ ប្រាសាទនេះទំនងជាប្រាសាទចា​ស់ដែលសាងឡើងនៅស.វ.ទី១១ ហើយលោក Jean Boisselier យល់ថា នៅសម័យក្រោយអង្គរគេបានប្រើប្រាស់សម្ភារៈចាស់យកមកប្រើប្រាស់ឡើងវិញដើម្បីសាងបន្ថែម។ សព្វថ្ងៃគេបានសាងជាដំបូល​ប្រក់ការពារពីលើទៀតផង។ នៅព្រះធាតុបារាយណ៍ មាននៅសេសសល់វត្ថុសិល្បៈចាស់ៗជាច្រើន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10715

#AMS #KhmerCivilization
ពិធីសំពះព្រះអាទិត្យក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

ព្រះអាទិត្យគឺជាទេពដែលលេចឡើងដំបូងគេ ក្នុងអារ្យធម៌បុរាណអេហ្ស៊ីប និងតាមតំបន់ទន្លេឥណ្ឌា រួចហើយសាយភាយមកតំបន់ខាងត្បូង និងអាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជករ និងបុព្វជីកសាសនា។ តាមជំនឿដើម ព្រះអាទិត្យឬព្រះសូរិយា ជាទេពដែលបង្កើតអ្វីលើលោក ឬភពផែនដី រួមមានមនុស្ស សត្វ រុក្ខជាតិ និងភាវរស់ទាំងឡាយ។ ដោយសារតែមានជំនឿបែបនេះ ទើបមនុស្សក្នុងសង្គមមួយចំនួន ពិសេសអ្នកគោរពលើព្រាហ្មណ៍សាសនា និងហិណ្ឌូសាសនា តែងតែប្រារព្វពិធីសំពះព្រះអាទិត្យ ជាការរំលឹកដល់គុណដែលទ្រង់បានបង្កើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10905

#AMS #KhmerCivilization
វប្បធម៌និងឧបករណ៍តន្ត្រីធ្វើពីលោហធាតុនៃប្រទេសកម្ពុជា
-----------
Join AMS Khmer Civilization

កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ ប្រកបដោយវប្បធម៌និងអរិយធម៌កំពូលរុង​រឿងសម្បូណ៌បែប មានសិល្បៈទស្សនីយភាពជាងម្ភៃទម្រង់ ឧបករណ៍តន្ត្រីជាងមួយរយដែលខ្មែរបាននិងកំពុងប្រើប្រាស់នៅក្នុងវង់តន្ត្រីជាងម្ភៃវង់។ ភាពសម្បូណ៌ ហូរហៀរនៃឧបករ​ណ៍តន្ត្រីនេះ គឺដោយសារកត្តាមួយចំនួន រួមមានកត្តាធម្មជាតិ មានដីឥដ្ឋ ឫស្សី  ឈើ រុក្ខជាតិ ដែក ស្ពាន់ លង់ហិន មាស ប្រាក់ ជ័រ ស្បែក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10953

#AMS #KhmerCivilization
ការរក​ឃើញ​ ផូស៊ីល​ដើម​ឈើ​ថ្មនៅ​ភ្នំ​គូលែន
-----------
Join AMS Khmer Civilization

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដ្បិតទីតាំងនេះជា​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ធនធានជីវៈ​ចម្រុះ ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​ និង​ស្ថានីយ៍​បុរាណ​ជា​ច្រើន​កន្លែងដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​។​ ថ្មី​ៗ​នេះ​ នៅ​​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២១ លោក​ លឹម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10971

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក​ “សក្កបាព៌” (កណ្ឌទី១០)
-----------
Join AMS Khmer Civilization

លំដាប់នោះ ក្នុងកាលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កៈទេវរាជទ្រង់ចុះមកបំពេញទានបារមីនៃព្រះពោធិសត្វឲ្យកាន់តែជាភិយ្យោភាពឡើងទៀត ទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរាចូលទៅក្រាបថ្វាយបង្គំសំណេះសំណាលសាកសួរសុខទុក្ខ រួចតាជីទូលពណ៌នានូវក្តីលំបាកតោកយ៉ាងរបស់គាត់ថាគ្មានភរិយាសោះ ទើបគាត់ក្រាបបង្គំទូលសុំព្រះនាងមទ្រី។ ព្រះបាទស្រីវេស្សន្តរ ឥតមានព្រះរាជហប្ញទ័យរុញរាទេ ប៉ុន្តែទ្រង់មានព្រះចិន្តាព្រួយបារម្ភខ្លាចក្រែងព្រះអគ្គមហេសីពុំព្រម ទើបទ្រង់ឆ្មៀងព្រះនេត្រទតទៅទឹកព្រះភ័ក្ត្រព្រះនាង។​ ព្រះនាងមទ្រីទ្រង់បានជ្រាបព្រះអធ្យាស្រ័យទើបក្រាបបង្គំទូលថាៈ “បពិត្រព្រះស្វាមីអើយ! កុំថាឡើងត្រឹមតែព្រះអង្គដាក់ទានខ្ញុំម្ចាស់នេះដល់ព្រាហ្មណ៍ចាស់ជរា ប្រសិនបើព្រាហ្មណ៍នេះប្រាថ្នាសាច់ថ្លើមដង្ហើមប្រមាត់ សូមព្រះអង្គយកព្រះខ័នកាត់ខ្ញុំមទ្រីបំពេញទានបារមីចុះ ឬមួយបើព្រាហ្មណ៍នេះចង់បាននូវទ្រព្យធនអ្វី សូមព្រះអង្គយកខ្ញុំមទ្រីទៅលក់យកទ្រព្យដាក់ទានដល់ព្រាហ្មណ៍ស្មូមតាមព្រះរាជសទ្ធាចុះ
កំណាយបុរាណវិទ្យានៅឡសរសី
-----------
Join AMS Khmer Civilization

ឡសរសី មានទីតាំងស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ វាមានចំងាយប្រហែល25គ.មត្រង់ពីប្រាសាទអង្គរវត្ត ទៅទិសខាងកើត ឈៀងឥសាន្ត។ ស្ថានីយ៍ឡសរសីនេះត្រូវបានប្រជាជននៅក្នុងតំបន់ផ្តល់ពត៌មានដល់ក្រុមស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សារាក្នុងឆ្នាំ១៩៩៥។ ក្រោយមក ក្នុងឆ្នាំ២០០៣ លោក​ សុខ កែវ សុវណ្ណារ៉ា បានធ្វើការសិក្សាស្រាវជ្រាវជាលើដំបូងអំពីផលិតផលកុលាលភាជន៍ និងបច្ចេកទេសនានាដែលគេបានអនុវត្តនៅស្ថានីយ៍ឡនេះ សម្រាប់ធ្វើជាសារណាបញ្ចប់ការសិក្សាបរិញ្ញាប័ត្របុរាណវិទ្យ។ តាមរយៈការសិក្សានេះ លោកបានធ្វើផែនទី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=11019

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=11649

#AMS #KhmerCivilization
ផ្តែរទ្វាររចនាបថកំពង់ព្រះរកឃើញនៅខេត្តកំពង់ធំ
-----------
Join AMS Khmer Civilization

ប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង កំពង់ព្រះ គឺជាឈ្មោះប្រាសាទមួយស្ថិតនៅ​ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ ដោយសារក្បាច់រចនានៅលើតួប្រាសាទ​នេះមានភាពល្អឯក និងមានលក្ខណៈខុសពីក្បាច់រចនាបថមុនៗ អ្នកស្រាវជ្រាវក៏សម្រេចកំណត់យកឈ្មោះកំពង់ព្រះជាឈ្មោះរចនាបថសិល្បៈរបស់ខ្មែរ។ លោកស្រី Gilberte De Coral Rémusat បានកំណត់រចនាបថកំពង់ព្រះគិតចាប់ពីពាក់កណ្តាលទី២នៃស.វ.ទី៨។ ដោយឡែក លោក Jean Boisselier…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=11661

#AMS #KhmerCivilization