AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
រចនាសម្ព័ន្ធនៃសំណង់ព្រះវិហារក្នុងតំបន់អង្គរ
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទរបស់លោក Henri Marchal ដែលមានចំណងជើងថា Monuments secondaires et Terrasses bouddhiques d’Angkor-Thom ​នៅឆ្នាំ ១៩១៨​ លោកបានសិក្សាអំពីសំណង់ព្រះពុទ្ឋសាសនាថេរវាទមួយនៅក្នុងតំបន់អង្គរ ដែលហៅជាភាសាបារាំង ថា “​ Terrasse bouddhique’’ គឺសំដៅលើព្រះវិហារ ឬឧបោសថាគារបច្ចុប្បន្ន។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10181

#AMS #KhmerCivilization
រឿងនិទាន “ចចក និងអណ្តើក”
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10207

#AMS #KhmerCivilization
ភៃសជ្យគុរុ និងការព្យាបាលសម័យបុរាណ
-----------
Join AMS Khmer Civilization

តើអ្វីទៅជាភៃសជ្យគុរុ? បើយើងពិនិត្យមើលលើពាក្យភៃសជ្យគុរុ គឺជាការផ្សំរវាងពាក្យ២ព្យាង្គ គឺ ភៃសជ្យ=ភេសជ្ជ ដែលមានន័យថាថ្នាំឬឱសថ រីឯ គុរុ មានន័យថា គ្រូ រីអ្នកជំនាញខាងអ្វីមួយ  ដូចនេះវាមានន័យថា គ្រូនៃថ្នាំ ឬគ្រូនៃស្តេចថ្នាំ។ តាមការពន្យល់របស់លោកស្រី ពៅ សាវរស់ ភៃសជ្យគុរុគឺជាគ្រូចាត់ចែងថ្នាំ។ ការបង្ហាញអំពីភៃសជ្យគុរុដំបូងគឺក្នុងគម្ពីរមហាយាន ហៅថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10215

#AMS #KhmerCivilization
ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

នៅក្នុងសិល្បៈខ្មែរ ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់ផ្តើមមានតាំងពីរវាងស.វ.ទី៦មកម្ល៉េះ ប៉ុន្តែគេឆ្លាក់ជាចម្លាក់ទោល។ លុះមកដល់ស.វ.ទី១០មក ចម្លាក់ព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ចាប់​ផ្តើមមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ដូចឃើញឆ្លាក់នៅតាមសមាសធាតុជាច្រើន​នៃប្រាសាទ ដូចជា ហោជាង ផ្តែរទ្វារ សសរផ្អោប ជញ្ជាំង ។ល។ គេច្រើនឆ្លាក់រូប​ព្រះក្រឹស្ណមានរាងសង្ហា មើលទៅមុះមុតក្លាហាន និងមានឫទ្ធានុភាពខ្លាំងខ្លាអាចលើកភ្នំគោវធ៌ន​បាន។ មិនត្រឹមតែចម្លាក់ទេ សិលាចារឹកខ្មែរក៏មានរៀបរាប់អំពីទ្រង់ដែរ ដូចយើងឃើញនៅក្នុងសិលាចារឹកប្រាសាទប្រែរូប…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10257

#AMS #KhmerCivilization
ចារឹកស្រះដំរី K.១៤៥២
-----------
Join AMS Khmer Civilization

ស្រះដំរី ជាបុរាណដ្ឋានស្ថិតនៅខាងត្បូងភូមិថ្មីប្រហែល៤គីឡូម៉ែត្រ ក្នុង​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ទីតាំងនោះជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរនិងប្រជាជនខ្មែរទូទៅ ដ្បិត​មាន​ចម្លាក់ដំរីឆ្លាក់លើថ្មដុលធម្មជាតិមានប្រវែង៥.៦៨ម៉ែត្រ ទទឹង​២ម៉ែត្រ កម្ពស់៣.៨៦ម៉ែត្រ, ចម្លាក់​តោឈ្មោលប្រវែង៣.៨០ម៉ែត្រ ទទឹង២.១៦ម៉េត្រ កម្ពស់៣.១០ម៉ែត្រ​, ចម្លាក់​តោញីប្រវែង៣.២៦ម៉ែត្រ ទទឹង២ម៉ែត្រ កម្ពស់២.៨ម៉ែត្រ, ចម្លាក់​ខ្លាប្រវែង២.៤ម៉ែត្រ ទទឹង​២.១ម៉ែត្រ និងចម្លាក់​គោផងដែរ។ល​។ ដោយសារទីតាំងនោះ មានចម្លាក់ដំរីធំជាងគេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10525

#AMS #KhmerCivilization
អំពីឈ្មោះ “ព្រះធាតុបារាយណ៍”
-----------
Join AMS Khmer Civilization

ព្រះធាតុបារាយណ៍ គឺជាឈ្មោះប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ១,៥គ.ម.អាគ្នេយ៍ឃុំបារាយណ៍។ ប្រាសាទនេះមានប៉មមួយរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើតនិងខាងលិច រីឯនៅ​មុខខាងជើងនិងខាងត្បូងគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-២)។ ប្រាសាទនេះទំនងជាប្រាសាទចា​ស់ដែលសាងឡើងនៅស.វ.ទី១១ ហើយលោក Jean Boisselier យល់ថា នៅសម័យក្រោយអង្គរគេបានប្រើប្រាស់សម្ភារៈចាស់យកមកប្រើប្រាស់ឡើងវិញដើម្បីសាងបន្ថែម។ សព្វថ្ងៃគេបានសាងជាដំបូល​ប្រក់ការពារពីលើទៀតផង។ នៅព្រះធាតុបារាយណ៍ មាននៅសេសសល់វត្ថុសិល្បៈចាស់ៗជាច្រើន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10715

#AMS #KhmerCivilization
ពិធីសំពះព្រះអាទិត្យក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

ព្រះអាទិត្យគឺជាទេពដែលលេចឡើងដំបូងគេ ក្នុងអារ្យធម៌បុរាណអេហ្ស៊ីប និងតាមតំបន់ទន្លេឥណ្ឌា រួចហើយសាយភាយមកតំបន់ខាងត្បូង និងអាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជករ និងបុព្វជីកសាសនា។ តាមជំនឿដើម ព្រះអាទិត្យឬព្រះសូរិយា ជាទេពដែលបង្កើតអ្វីលើលោក ឬភពផែនដី រួមមានមនុស្ស សត្វ រុក្ខជាតិ និងភាវរស់ទាំងឡាយ។ ដោយសារតែមានជំនឿបែបនេះ ទើបមនុស្សក្នុងសង្គមមួយចំនួន ពិសេសអ្នកគោរពលើព្រាហ្មណ៍សាសនា និងហិណ្ឌូសាសនា តែងតែប្រារព្វពិធីសំពះព្រះអាទិត្យ ជាការរំលឹកដល់គុណដែលទ្រង់បានបង្កើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10905

#AMS #KhmerCivilization
វប្បធម៌និងឧបករណ៍តន្ត្រីធ្វើពីលោហធាតុនៃប្រទេសកម្ពុជា
-----------
Join AMS Khmer Civilization

កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ ប្រកបដោយវប្បធម៌និងអរិយធម៌កំពូលរុង​រឿងសម្បូណ៌បែប មានសិល្បៈទស្សនីយភាពជាងម្ភៃទម្រង់ ឧបករណ៍តន្ត្រីជាងមួយរយដែលខ្មែរបាននិងកំពុងប្រើប្រាស់នៅក្នុងវង់តន្ត្រីជាងម្ភៃវង់។ ភាពសម្បូណ៌ ហូរហៀរនៃឧបករ​ណ៍តន្ត្រីនេះ គឺដោយសារកត្តាមួយចំនួន រួមមានកត្តាធម្មជាតិ មានដីឥដ្ឋ ឫស្សី  ឈើ រុក្ខជាតិ ដែក ស្ពាន់ លង់ហិន មាស ប្រាក់ ជ័រ ស្បែក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10953

#AMS #KhmerCivilization
ការរក​ឃើញ​ ផូស៊ីល​ដើម​ឈើ​ថ្មនៅ​ភ្នំ​គូលែន
-----------
Join AMS Khmer Civilization

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដ្បិតទីតាំងនេះជា​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ធនធានជីវៈ​ចម្រុះ ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​ និង​ស្ថានីយ៍​បុរាណ​ជា​ច្រើន​កន្លែងដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​។​ ថ្មី​ៗ​នេះ​ នៅ​​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២១ លោក​ លឹម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10971

#AMS #KhmerCivilization