AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
រឿងសុភាទន្សាយ (ភាគ៣ជាភាគបញ្ចប់)
-----------
Join AMS Khmer Civilization

… និយាយពីទន្សាយការរួចអំពីអន្ទាក់តាចាស់នោះហើយបោលទៅពួននឹងគុម្ពរពាក់មួយ។ ពេលនោះមានខ្លាវាមួយមកឃើញទន្សាយពួននៅគុម្ពរពាក់នោះ វាលបចង់ខាំទន្សាយស៊ី។ ឯទន្សាយដឹងថាខ្លាលបចង់ខាំស៊ីខ្លួន ហើយធ្វើជាគ្រហែមថា “អ៊ែម! អញស៊ីដំរីប្រាំមិនស្កាំមាត់ ស៊ីត្រប់ខារតែមួយស្អាបំពង់កដល់ម្ល៉េះ? ធ្វើម៉េចបានថ្លើមខ្លាមកស៊ីសោះវាស្អបំពង់ក”។ ខ្លាឮទន្សាយថាដូច្នោះ ក៏គិតខ្លាចមិនហ៊ានខាំ ហើយទៅបបួលស្វា លុះទៅជួបនឹងស្វាហើយនិយាយប្រាប់ស្វាថា “អាសត្វអីតូចមួយវាថាស៊ីដំរីប្រាំមិនស្កាំមាត់ វាស៊ីត្រប់ខារតែមួយស្អាកណាស់ ធ្វើម្តេចនឹងបានថ្លើមខ្លាំស៊ីកុំឲ្យស្អរក ខ្ញុំឮដូច្នោះខ្ញុំខ្លាចណាស់”។ ស្វាឮខ្លានិយាយប្រាប់ក៏សួរទៅវិញថា “សត្វនោះប៉ុណ្ណារូបវាដូចម្តេច?”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9951

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9997

#AMS #KhmerCivilization
ឧបករណ៍តន្ត្រី​ “ស្រឡៃ”
-----------
Join AMS Khmer Civilization

ស្រឡៃ ជាឧបករណ៍តន្ត្រីគ្រឿងផ្លុំមួយដែលមានអាយុកាលចាស់ នៅក្នុងចំណោមឧបករណ៍តន្ត្រីបុរាណខ្មែរ ដោយមានរូបឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត (សតវត្សទី៩-១៥) ថែវខាងជើងជាមួយនឹងឧបករណ៍តន្ត្រីបុរាណខ្មែរមួយចំនួនទៀត ជាតឹកតាង។  នាពេលបច្ចុប្បន្ន ខ្មែរយើងប្រើស្រឡៃតូចនិងស្រឡៃធំនៅក្នុងវង់តន្ត្រីពិណពាទ្យ សម្រាប់កំដររបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណ ល្ខោនខោល ល្ខោនស្បែក និងពិធីសាសនានិងប្រពៃណីផ្សេងៗ។ កម្ពុជា មានឧបករណ៍ស្រឡៃជាច្រើនប្រភេទ មានស្រឡៃតូច ស្រឡៃធំ ស្រឡៃជ្វា ស្រឡៃក្លងខែក (ស្រឡៃជ័យ)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9961

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ៣៤៖ ដាក់ទ្រូលើចុងឫស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ ផ្លង់ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ ក. ព្រះច័ន្ទពេញវង់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9989

#AMS #KhmerCivilization
សិលាចារឹក និងអក្សរថ្មរកឃើញថ្មីនៅប្រាសាទបន្ទាយប្រី
-----------
Join AMS Khmer Civilization

ប្រាសាទបន្ទាយប្រីមានទីតាំងនៅខាងជើងប្រាសាទព្រះខ័ន ចម្ងាយប្រហែល១៥០ម៉ែត្រ (រូបលេខ១)។ តាមទិដ្ឋភាពជាក់ស្តែង និងប្លង់របស់លោក ឡាហ្សង់ហ្គីយ៉េ ប្រាសាទនេះមានទំហំធំល្មម មានកំពែង២ជាន់ និងថែវខាងក្នុង១ជាន់។ កំពែងខាងក្រៅធ្វើអំពីថ្មបាយក្រៀម រីឯកំពែងខាងក្នុងធ្វើអំពីថ្មបាយក្រៀម និងក្លោងទ្វារទាំង២ (កើតលិច) ធ្វើពីថ្មភក់ពណ៌ប្រផេះ។ នៅចន្លោះកំពែងទាំង២នេះមានកស្សិណមួយ ជាប់អែបនិងកំពែងទី២។ នៅខាងក្នុងគឺជាថែវធ្វើពីថ្មភក់ មានក្លោងទ្វារសំខាន់៤រត់ត្រង់ផ្ចិតកណ្តាលរបស់ប្រាង្គកណ្តាល ច្រកចូលតូច៤ទៀតនៅតាមទិសរណបទាំង និងច្រកចូលតូចចន្លោះទ្វារធំនិងទ្វារតាមជ្រុងចំនួន៨…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10003

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “កុមារបាព៌” (កណ្ឌទី៨)
-----------
Join AMS Khmer Civilization

          ជូជកោ រីជូជកចាស់ជរាដើរតាមមាគ៌ាអស់វេលាមួយថ្ងៃគត់បានដល់ទីជិតអាស្រមបទ ជូនជាវេលាសាយណ្ហសម័យថ្ងៃទន់ទាប ហៀបអស្តង្គត់រលត់ព្រះសូរ្យសែង ដោយអំណាចខំដើរតាមផ្លូវដាច់សង្វែង ក៏មានក្តីលំបាកយ៉ាងខ្លាំង ជូជកចុកចង្កេះរឹងគាំង ទើបយកដៃគក់បណ្តើរ គិតបណ្តើរថា “ថ្មារនេះនាងមទ្រីមកពីព្រៃវិញហើយ មុខជាមិនព្រមឲ្យកូនអញទេ អញដេកនៅទីនេះសិនចុះ ព្រឹកឡើងនាងមទ្រីទៅព្រៃបាត់ សឹមអញសុំកូននឹងព្រះវេស្សន្តរ” គិតដូច្នោះហើយ ក៏ដើរសសៀរមមៀរតាមជំនៀរភ្នំ ឃើញថ្លុកជង្ហុក រអាងថ្មគាត់ក៏យកខ្នងទៅលយល់ថាត្រូវល្អ ទើបប្រាសខ្លួនដេកលក់ជាសុខនៅទីនោះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10039

#AMS #KhmerCivilization
សិលាចារឹកប្រាសាទជើងអង K.៩៩ (ភាគ២)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគ១ ប្រិយមិត្ត AMS Khmer Civilization បានជ្រាបរួចមក​ហើយ​អំពីព័ត៌មាន​និង​ទិដ្ឋភាពទូទៅនៃសិលាចារឹកប្រាសាទ​ជើងអង។ នៅក្នុងភាគ២នេះ យើង​នឹង​បកប្រែអត្ថបទសិលាចារឹកនេះ ព្រមទាំងបង្ហាញវាក្យសព្ទបុរាណមួយចំនួន​ផងដែរ។ អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប មេទ្វារខាងត្បូង (១-៦) សិទ្ធិ សួស្ដី ឆ្នាំ៨៤៤មហាសករាជ នូវមាន​ព្រះរាជសាសន៍ធូលីព្រះបាទធូលីជើង​ព្រះគម្ដែងអញ​ស្រីជ័យវម៌្មទេវ(ទី៤   ត្រាស់)ដល់ធូលីជើងព្រះគម្ដែងអញ​ស្រីប្រថិវិន្ទ្រវម៌្ម​(ឱ្យ)​បន្ទូល​ព្រះរាជសាសន៍(នេះ) ដល់ម្រតាញ​ស្រីន្រឹបេន្ទ្រវិក្រម​(ជា)ខ្លោញឃ្លាំង​ថ្នាក់ទី១ គប្បីបង្គាប់ប្រាសាទ​ព្រះគម្ដែងអញស្រីត្រីភូវនៃកនាថ​នៅឯជើងអង​ ដែលជាបុណ្យ​របស់ឆ្លោញប្រាណ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10051

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​ មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10097

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​ មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10171

#AMS #KhmerCivilization
ប្រាសាទអក្សរចារឹក ឬប្រាសាទកាត់ក្តី
-----------
Join AMS Khmer Civilization

ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ហើយស្ថិតនៅខាងត្បូងធម្មសាលាមួយ ក្នុងបរិវេណកំពែងទី៣ នៃក្រុមប្រាសាទបាកាណ ឬហៅតាមអ្នកស្រាវជ្រាវបារាំងថា “ព្រះខ័ន-កំពង់ស្វាយ”។ ឈ្មោះ “អក្សរចារឹក” គឺជាឈ្មោះដែលអ្នកស្រុកនៅភូមិតាសែងហៅ ដ្បិតគេហៅបែបនេះដោយសារប្រាសាទនេះមានសិលាចារឹកនៅលើមេ​ទ្វារ។ ចំណែក ឈ្មោះមួយទៀតថា “កាត់ក្តី” គឺជាឈ្មោះដែលយើងឃើញតាមរយៈឯកសារអ្នកស្រាវជ្រាវមួយចំនួន។ ប្រាសាទអក្សរចារឹក សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10145

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃព.ស២៥៦៥ ថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10191

#AMS #KhmerCivilization
រចនាសម្ព័ន្ធនៃសំណង់ព្រះវិហារក្នុងតំបន់អង្គរ
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទរបស់លោក Henri Marchal ដែលមានចំណងជើងថា Monuments secondaires et Terrasses bouddhiques d’Angkor-Thom ​នៅឆ្នាំ ១៩១៨​ លោកបានសិក្សាអំពីសំណង់ព្រះពុទ្ឋសាសនាថេរវាទមួយនៅក្នុងតំបន់អង្គរ ដែលហៅជាភាសាបារាំង ថា “​ Terrasse bouddhique’’ គឺសំដៅលើព្រះវិហារ ឬឧបោសថាគារបច្ចុប្បន្ន។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10181

#AMS #KhmerCivilization
រឿងនិទាន “ចចក និងអណ្តើក”
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10207

#AMS #KhmerCivilization
ភៃសជ្យគុរុ និងការព្យាបាលសម័យបុរាណ
-----------
Join AMS Khmer Civilization

តើអ្វីទៅជាភៃសជ្យគុរុ? បើយើងពិនិត្យមើលលើពាក្យភៃសជ្យគុរុ គឺជាការផ្សំរវាងពាក្យ២ព្យាង្គ គឺ ភៃសជ្យ=ភេសជ្ជ ដែលមានន័យថាថ្នាំឬឱសថ រីឯ គុរុ មានន័យថា គ្រូ រីអ្នកជំនាញខាងអ្វីមួយ  ដូចនេះវាមានន័យថា គ្រូនៃថ្នាំ ឬគ្រូនៃស្តេចថ្នាំ។ តាមការពន្យល់របស់លោកស្រី ពៅ សាវរស់ ភៃសជ្យគុរុគឺជាគ្រូចាត់ចែងថ្នាំ។ ការបង្ហាញអំពីភៃសជ្យគុរុដំបូងគឺក្នុងគម្ពីរមហាយាន ហៅថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10215

#AMS #KhmerCivilization