AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចារឹកស្រះដំរី K.១៤៥២
-----------
Join AMS Khmer Civilization

ស្រះដំរី ជាបុរាណដ្ឋានស្ថិតនៅខាងត្បូងភូមិថ្មីប្រហែល៤គីឡូម៉ែត្រ ក្នុង​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ទីតាំងនោះជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរនិងប្រជាជនខ្មែរទូទៅ ដ្បិត​មាន​ចម្លាក់ដំរីឆ្លាក់លើថ្មដុលធម្មជាតិមានប្រវែង៥.៦៨ម៉ែត្រ ទទឹង​២ម៉ែត្រ កម្ពស់៣.៨៦ម៉ែត្រ, ចម្លាក់​តោឈ្មោលប្រវែង៣.៨០ម៉ែត្រ ទទឹង២.១៦ម៉េត្រ កម្ពស់៣.១០ម៉ែត្រ​, ចម្លាក់​តោញីប្រវែង៣.២៦ម៉ែត្រ ទទឹង២ម៉ែត្រ កម្ពស់២.៨ម៉ែត្រ, ចម្លាក់​ខ្លាប្រវែង២.៤ម៉ែត្រ ទទឹង​២.១ម៉ែត្រ និងចម្លាក់​គោផងដែរ។ល​។ ដោយសារទីតាំងនោះ មានចម្លាក់ដំរីធំជាងគេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10525

#AMS #KhmerCivilization
អំពីឈ្មោះ “ព្រះធាតុបារាយណ៍”
-----------
Join AMS Khmer Civilization

ព្រះធាតុបារាយណ៍ គឺជាឈ្មោះប្រាសាទមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ១,៥គ.ម.អាគ្នេយ៍ឃុំបារាយណ៍។ ប្រាសាទនេះមានប៉មមួយរាងបួនជ្រុងស្មើ មានទ្វារចូលនៅទិសខាងកើតនិងខាងលិច រីឯនៅ​មុខខាងជើងនិងខាងត្បូងគេលម្អជាទ្វារបញ្ឆោត (រូបលេខ១-២)។ ប្រាសាទនេះទំនងជាប្រាសាទចា​ស់ដែលសាងឡើងនៅស.វ.ទី១១ ហើយលោក Jean Boisselier យល់ថា នៅសម័យក្រោយអង្គរគេបានប្រើប្រាស់សម្ភារៈចាស់យកមកប្រើប្រាស់ឡើងវិញដើម្បីសាងបន្ថែម។ សព្វថ្ងៃគេបានសាងជាដំបូល​ប្រក់ការពារពីលើទៀតផង។ នៅព្រះធាតុបារាយណ៍ មាននៅសេសសល់វត្ថុសិល្បៈចាស់ៗជាច្រើន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10715

#AMS #KhmerCivilization
ពិធីសំពះព្រះអាទិត្យក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

ព្រះអាទិត្យគឺជាទេពដែលលេចឡើងដំបូងគេ ក្នុងអារ្យធម៌បុរាណអេហ្ស៊ីប និងតាមតំបន់ទន្លេឥណ្ឌា រួចហើយសាយភាយមកតំបន់ខាងត្បូង និងអាស៊ីអាគ្នេយ៍តាមរយៈពាណិជ្ជករ និងបុព្វជីកសាសនា។ តាមជំនឿដើម ព្រះអាទិត្យឬព្រះសូរិយា ជាទេពដែលបង្កើតអ្វីលើលោក ឬភពផែនដី រួមមានមនុស្ស សត្វ រុក្ខជាតិ និងភាវរស់ទាំងឡាយ។ ដោយសារតែមានជំនឿបែបនេះ ទើបមនុស្សក្នុងសង្គមមួយចំនួន ពិសេសអ្នកគោរពលើព្រាហ្មណ៍សាសនា និងហិណ្ឌូសាសនា តែងតែប្រារព្វពិធីសំពះព្រះអាទិត្យ ជាការរំលឹកដល់គុណដែលទ្រង់បានបង្កើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10905

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ #130៖ ស្លៀកហូលចូលដី តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ https://youtu.be/ADSkNfVi_6A
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27728
-----------
-Telegram
-Facebook
-YouTube
-Web
វប្បធម៌និងឧបករណ៍តន្ត្រីធ្វើពីលោហធាតុនៃប្រទេសកម្ពុជា
-----------
Join AMS Khmer Civilization

កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ ប្រកបដោយវប្បធម៌និងអរិយធម៌កំពូលរុង​រឿងសម្បូណ៌បែប មានសិល្បៈទស្សនីយភាពជាងម្ភៃទម្រង់ ឧបករណ៍តន្ត្រីជាងមួយរយដែលខ្មែរបាននិងកំពុងប្រើប្រាស់នៅក្នុងវង់តន្ត្រីជាងម្ភៃវង់។ ភាពសម្បូណ៌ ហូរហៀរនៃឧបករ​ណ៍តន្ត្រីនេះ គឺដោយសារកត្តាមួយចំនួន រួមមានកត្តាធម្មជាតិ មានដីឥដ្ឋ ឫស្សី  ឈើ រុក្ខជាតិ ដែក ស្ពាន់ លង់ហិន មាស ប្រាក់ ជ័រ ស្បែក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10953

#AMS #KhmerCivilization
ការរក​ឃើញ​ ផូស៊ីល​ដើម​ឈើ​ថ្មនៅ​ភ្នំ​គូលែន
-----------
Join AMS Khmer Civilization

ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​នៃ​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣៧៥០០​ហិចតា​ និង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​រក្សា​លំនឹង​បរិស្ថាន​នៅ​តំបន់​អង្គរ ដ្បិតទីតាំងនេះជា​ប្រភពធនធាន​ដ៏​សម្បូរ​បែប ​ដូចជា​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ធនធានជីវៈ​ចម្រុះ ។ ម៉្យាង​ទៀតឧទ្យានជាតិ​ភ្នំ​គូលែន​ក៏​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​​សារៈ​សំខាន់​មួយដែល​បាន​រក្សា​ទុកនៅ​មរតក​វប្បធម៌​រូបីជា​ច្រើន​ប្រភេទ​ដូចជា​ ប្រាសាទ​បុរាណ​ និង​ស្ថានីយ៍​បុរាណ​ជា​ច្រើន​កន្លែងដែល​មាន​មាន​ន័យ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេសកម្ពុជា​។​ ថ្មី​ៗ​នេះ​ នៅ​​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០២១ លោក​ លឹម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=10971

#AMS #KhmerCivilization
កំណាយបុរាណវិទ្យានៅឡសរសី
-----------
Join AMS Khmer Civilization

ឡសរសី មានទីតាំងស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ វាមានចំងាយប្រហែល25គ.មត្រង់ពីប្រាសាទអង្គរវត្ត ទៅទិសខាងកើត ឈៀងឥសាន្ត។ ស្ថានីយ៍ឡសរសីនេះត្រូវបានប្រជាជននៅក្នុងតំបន់ផ្តល់ពត៌មានដល់ក្រុមស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សារាក្នុងឆ្នាំ១៩៩៥។ ក្រោយមក ក្នុងឆ្នាំ២០០៣ លោក​ សុខ កែវ សុវណ្ណារ៉ា បានធ្វើការសិក្សាស្រាវជ្រាវជាលើដំបូងអំពីផលិតផលកុលាលភាជន៍ និងបច្ចេកទេសនានាដែលគេបានអនុវត្តនៅស្ថានីយ៍ឡនេះ សម្រាប់ធ្វើជាសារណាបញ្ចប់ការសិក្សាបរិញ្ញាប័ត្របុរាណវិទ្យ។ តាមរយៈការសិក្សានេះ លោកបានធ្វើផែនទី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=11019

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការ សហការ ការងារជាក្រុម ការបណ្តាក់ទុន និងការផ្លាស់ប្តូរ។ ឆ្នាំទាំង៤ ជូត ឆ្លូវ រោង មមែ រាសីល្អមធ្យម។ ឆ្នាំទាំង៣…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27732
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៣ ឆ្លូវ រោង រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកមានច្រើន ឳកាសក៏នឹងបានមកដល់អ្នកផងដែរ ដូច្នេះសូមមានភាពរីករាយទទួលយកផ្លែផ្កានេះ។ ថ្ងៃនេះជាពេលដ៏ប្រសើរក្នុងការសម្រេចចិត្ត ការចាកចេញ និងការសហការ។ ឆ្នាំទាំង៥ ខាល មមី វក ច កុរ រាសីល្អមធ្យម។ ឆ្នាំទាំង៤…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27735
-----------
-Telegram
-Facebook
-YouTube
-Web
សិលាចារឹកប្រាសាទស្រីគ្រប់ល័ក្ខណ ខេត្តកំពង់ធំ K.151
-----------
Join AMS Khmer Civilization
ក្រុមប្រាសាទស្រីគ្រប់ល័ក្ខណ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្បែរក្រុមប្រាសាទរបងរមាស និងស្ថិតនៅខាងជើងក្រុមប្រាសាទសំខាន់ៗទាំងបី ក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងក្រុមប្រាសាទស្រីគ្រប់ល័ក្ខណទាំងមូល មានប្រាសាទសរុបចំនួន ៧ តួប៉ម ប៉ុន្តែគេរកឃើញសិលាចារឹកនៅក្នុងក្រុមប្រាសាទនេះចំនួន ១ ផ្ទាំងប៉ុណ្ណោះ គឺសិលាចារឹក K.151។
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/detail/25255
-----------
-Telegram
-Facebook
-YouTube
-Web
លោកតារាជ្យ ដើមកំណើត និងជំនឿ
-----------
Join AMS Khmer Civilization

បើនិយាយអំពី លោកតារាជ្យ មនុស្សភាគច្រើនតែងនឹកគិតទៅបដិមាដៃ៨ដ៏ធំមួយនៅក្នុងបន្ទប់ខាងត្បូង នៃច្រកចូលខាងលិចរបស់ប្រាសាទអង្គរវត្ត។ អ្នកស្រុកដើមក្នុងតំបន់អង្គរតែងគោរពបដិមានេះយ៉ាងខ្ជាប់ខ្ជួន និងមានជំនឿថាជាអ្នកតាដ៏មានរិទ្ធីគ្រប់គ្រងក្នុងបរិវេណប្រាសាទអង្គរវត្ត ជាពិសេសនៅប្រចាំទិសខាងលិច ឬក្លោងទ្វារចូលខាងលិច។ ក្រៅពីលោកតារាជ្យ មានអ្នកតា៣ផ្សេងទៀតដែលចាំនៅតាមក្លោងទ្វារចូលដទៃ ដូចជា អ្នកតាលោកតាឡឹក នៅទិសខាងជើង អ្នកតាគោកគូ នៅទិសខាងកើត និងអ្នកតាពេជ្រ នៅទិសខាងត្បូង។  ប៉ុន្តែអ្នកតាទាំង៣នេះមានតែឈ្មោះ ពុំមានរូបជាតំណាងធំដុំដូចលោកតារាជ្យទេ។ ពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9785

#AMS #KhmerCivilization
ចម្លាក់គ្រុឌក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

គ្រុឌ គឺជាឈ្មោះមួយនៃសត្វបក្សីនៅក្នុងរឿងទេពកថារបស់ឥណ្ឌា (Mahabharta) និងជាយាន ជំនិះ​របស់​ព្រះវិស្ណុ និងជាសត្រូវសួរពូចនឹងសត្វនាគ ហើយគ្រុឌក៏ជានិមិត្តរូបនៃកម្លាំង ភាពអង់​អាចក្លា​ហាន​ និងភាពរវាសនៃការហោះហើរ ព្រមទាំងអាចហោះទៅកាន់ឋានសួគ៌ និងអាចហោះទំលុះមេឃ​បាន។​ ជាទូទៅគ្រុឌបង្ហាញក្នុងសិល្បៈខែ្មរមានដងខ្លួន និងដៃដូចជាមនុស្ស មានចំពុះ ស្លាប ជើង និង​ក្រញុំាដូចជាសត្វឥន្ទ្រី។ ពាក្យថា “គ្រុឌ” មកពីពាក្យ​សំស្ក្រឹតមានន័យថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=12029

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៣ ខាល ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការបណ្តាក់ទុន ការចាប់ផ្តើមថ្មី។ សូមគ្រប់គ្រងហិរញ្ញវត្ថុទើប ជាការប្រសើរ។ ឆ្នាំទាំង៥ ជូត ថោះ រោង មមី ច រាសីល្អមធ្យម។ ឆ្នាំទាំង៤ ឆ្លូវ វក…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27740
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៥ ឆ្លូវ រោង មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង ៤ ខាល ថោះ មមែ កុរ រាសីល្អមធ្យម។ ឆ្នាំទាំង៣ ជូត ម្សាញ់ ច រាសីស្រុតចុះ។
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27743
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៥ ជូត ថោះ មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ឆ្នាំទាំង៦ ឆ្លូវ ខាល រោង ម្សាញ់ មមី វក រាសីល្អមធ្យម។ ឆ្នាំរកា រាសីស្រុតចុះ។
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27747
-----------
-Telegram
-Facebook
-YouTube
-Web
ចម្លាក់ប្រយុទ្ធគ្នារវាងសុន្ទ និងឧបសុន្ទ
-----------
Join AMS Khmer Civilization
ចម្លាក់ឈុតប្រយុទ្ធគ្នារវាងសុន្ទ និងឧបសុន្ទ នៅក្នុងសិល្បៈខ្មែរ គេមិនធ្លាប់ឃើញមាននៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ឡើយ តែចាប់ផ្តើមឃើញច្បាស់លាស់នៅស.វ.ទី១០ ក្នុងរចនាបថបន្ទាយស្រី ដែលសិល្បករបុរាណឆ្លាក់នៅលើហោជាងខាងលិចនៃគោបុរខាងកើតរបស់កំពែងទី៣នៃប្រាសាទបន្ទាយស្រី ខេត្តសៀមរាប (សព្វថ្ងៃហោជាងនេះរក្សាទុកនៅសារមន្ទីរហ្គីមេត៍ ប្រទេសបារាំង)។
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27747
-----------
-Telegram
-Facebook
-YouTube
-Web