AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សូមអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
-----------
-Telegram
-Facebook
-YouTube
-Web
កិច្ចច្រត់ព្រះនង្គ័លនៅតំបន់ប្រាសាទសំបូរព្រៃគុក កំពង់ធំ
-----------
Join AMS Khmer Civilization

តាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក នៅដើមដំបូងនៃការបើករដូវធ្វើស្រែចំការ តែងតែមានប្រារព្ធពិធីមួយជាទៀងទាត់ដែលគេស្គាល់ថា “ច្រត់ព្រះនង្គ័ល”។ ភាគច្រើន មនុស្សម្នាតែងស្គាល់ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលរៀបចំឡើងជាថ្នាក់ជាតិ ប្រារព្ធនៅវាលមេរុ ក្បែរព្រះ-បរមរាជវាំង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ។ ដោយឡែក យ៉ាងហោចណាស់មានភូមិចំនួនពីរនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលនៅរក្សាប្រពៃណីច្រត់ព្រះនង្គ័លបានមកដល់សព្វថ្ងៃ គឺភូមិសំបូរ (ស្រុកប្រាសាទសំបូរ) និងភូមិចំណាស់ចាស់ (ស្រុកប្រាសាទបល្ល័ង្ក)។
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/detail/27630
-----------
-Telegram
-Facebook
-YouTube
-Web
ស្ថានីយផូស៊ីល​ភ្នំបាណន់​
-----------
Join AMS Khmer Civilization

ភ្នំបាណន់​ មាន​ទីតាំង​ស្ថិត​នៅ ភូមិបាណន់ ឃុំកន្ទឺពីរ​ ស្រុក​បាណន់​ ខេត្ត​វាត់​ដំបង​ដោយ​មាន​ចំងាយ​ប្រមាន​២២​គីឡូម៉ែត្រ។​ ភ្នំបាណន់ ក៏ជាទីតាំងប្រវត្តិសាស្រ្តមួយដ៏ល្អឯក ដិ្បតមានប្រាសាទភ្នំបាណន់ដែលជាសំណង់ប្រាសាទបុរាណមួយ​ ដែលសល់តាំងពីមុនអង្គរ។​ ប្រាសាទភ្នំបាណន់មានរាងចតុកោណកែង សង់ឡើងនៅដើមស.វ​ទី១១ មានតួប៉មចំនួន៥ ដោយតួប៉មកណ្តាលធ្វើពីថ្មភក់ និងតួប៉ម៤ជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ។ ក្រៅពីនេះ​ ភ្នំបាណន់ក៏មានរឿងព្រេងទាក់ទងនឹងនាង រំសាយសក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8651

#AMS #KhmerCivilization
ស្ថាននាម «ត្បូងរមាំង» តាមរយៈសិលាចារឹក
-----------
Join AMS Khmer Civilization

​នៅក្នុងអត្ថបទមុន​​ យើងស្វែង​យល់​រួចមក​ហើយ​អំពីអត្ថន័យ​នៃសិលាចារឹករកឃើញថ្មីមួយនៅ​ប្រាសាទ​បន្ទាយព្រាវ ដែលមានចុះលេខសម្គាល់​ K.១៤៣៣។ ដូច្នេះយើង​រំលឹកឡើងវិញបន្តិចថាអត្ថបទសិលាចារឹកនោះ និយាយអំពីដីភូមិបុកោង និងចន្ទ្រក្សេត្រ​ ដែលត្រូវថ្វាយ​ដល់​ប្រាសាទសិវលិង្គនៅ​ឯត្បូងរមាំង ក្នុងឆ្នាំ​៩៤៩នៃមហាសករាជ(១០២៧គ.ស.) និង​រំលឹកអំពីអ្នកបម្រើប្រុសម្នាក់ឈ្មោះកន្សូរ​ដែល​ចាញ់ក្ដី​វាបពល​ ហើយត្រូវឱ្យយកទៅបម្រើនៅឯប្រាសាទសិវលិង្គ។ ចុងក្រោយ​ជា​បញ្ជីឈ្មោះខ្ញុំបម្រើប្រុស​៩នាក់(រាប់ទាំងកន្សូរ)។ សិលាចារឹកនេះ ក៏ជាសេចក្ដីបំពេញ​បន្ថែម​លើ​សិលាចារឹក​ K.២២១ និង K.២២២ លើករណី​ថ្វាយខ្ញុំទៅប្រាសាទសិវលិង្គ។​ ស្ថាននាម​ «ត្បូងរមាំង»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8695

#AMS #KhmerCivilization
វិសមភាពនៃសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២
-----------
Join AMS Khmer Civilization

តើហេតុអ្វីបានព្រះបាទសូរ្យវរ្ម័នទី២ស្ថាបនាប្រាសាទអង្គរវត្តមានភាពមិនស្មើគ្នារវាងជ្រុងខាងជើង និងខាងត្បូង ដោយធៀបនិងអ័ក្សកណ្តាលលិចកើត? តើលក្ខណៈបែបនេះមានចំពោះតែប្រាសាទអង្គរវត្ត ឬក៏ប្រាសាទដទៃក្នុងរាជ្យព្រះអង្គមានលក្ខណៈដូចគ្នាដែរ? តាមការសិក្សាលើរចនាសម្ព័ន្ធប្រាសាទ បែបបទទម្រង់នៃប្រាង្គសំខាន់​ និងក្បាច់លម្អនៅលើប្រាសាទទាំងនោះ ធ្វើឱ្យអ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា ប្រាសាទមួយចំនួនត្រូវបានស្ថាបនាឡើងក្នុងចន្លោះរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០) ឬយើងអាចនិយាយបានថាក្នុងរចនាបថអង្គរវត្ត។ ជាឧទាហរណ៍ ប្រាសាទទាំងនោះ មានដូចជាប្រាសាទអង្គរវត្ត ធម្មនន្ទ ចៅសាយទេវតា បន្ទាយសំរ៉ែ វត្តអធ្វារ បេងមាលា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8733

#AMS #KhmerCivilization
ប្រាសាទគោកចក
-----------
Join AMS Khmer Civilization

ប្រាសាទគោកចកមានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8847

#AMS #KhmerCivilization
សូមអញ្ជើញចូលរួមនាស្អែកនេះ!!!

បទបង្ហាញស្តីពី «ការសិក្សាផូស៊ីលនៅកម្ពុជា» ដោយវាគ្មិន លោក លឹម វណ្ណច័ន្ទ។
ថ្ងៃអង្គារ ទី៩ ខែឧសភា ចាប់ពីម៉ោង១១ នាទីព្រឹក តទៅ។

👉🏻ផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ AMS Khmer Civilization។

Join Zoom Meeting
https://us06web.zoom.us/j/3618004243?pwd=L1BFWEEzU1p1NTZLZjYzSTJla1ByZz09

Meeting ID: 361 800 4243
Passcode: KM23AS

សូមអញ្ជេីញចូលរួមដោយមេត្រី!

#AMS #Khmercivilization #amskhmercivilization
របាំព្លយសួយ
-----------
Join AMS Khmer Civilization

«របាំព្លយសួយ​» មានឈ្មោះដូច្នេះដោយសាររបាំនេះត្រូវគេកំដរដោយឧបករណ៍តន្ត្រីព្លយជាគោល ដែលមានបំពង់សូរធ្វើពីឫស្សីពកចំនួនពីរ បី ឬប្រាំ រហូតដល់ប្រាំពីរស៊កចូលទៅក្នុងប្រអប់សូរធ្វើពីផ្លែឃ្លោកស្ងួតធ្លាយពីម្ខាងទៅម្ខាងដោយចងផ្តុំគ្នាជាមួយដុំដោយចម្រៀកផ្តៅ។ឧបករណ៍ព្លយ មានប្រើនៅក្នុងចំណោមជនជាតិដើមភាគតិចសួយរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ មានសហគមន៍សួយត្រាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាដើម។ គេសម្តែងរបាំព្លយសួយ នៅក្នុងពិធីសែនព្រេន បន់អ្នកតានិងឡើងអ្នកតា បួងសួងសុំសេចក្តីសុខសួស្តីសិរីមង្គលឱ្យរួចផុតពីគ្រោះចង្រៃនិងមហន្តរាយផ្សេងៗនិងដើម្បីរំឭកទៅដល់ដើមកំណើតនៃពេលវេលានិងការវិលត្រឡប់នៃនិរន្តរភាព។ ឯវង់តន្ត្រីកំដររបាំ ព្លយសួយ មានឧបករណ៍ព្លយ ប្រើជាមួយនឹងស្គរ និងអ្នកច្រៀង។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8903

#AMS #KhmerCivilization
ប្រាសាទថ្នមប្តី
-----------
Join AMS Khmer Civilization

ប្រាសាទថ្នមប្តី មានទីតាំងស្ថិតនៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្បែរជើងភ្នំទូកមាស មានចម្ងាយប្រមាណ២០គ.ម.ពីទីរួមស្រុកកំពង់លែង និងចម្ងាយ ៥០០ម៉ែត្រខាងលិចភូមិជ្រលង។ កាលពីរវាងដើមសតវត្សរ៍ទី២០ ក្នុងពេលដែលអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុបមកសិក្សាស្រាវជ្រាវអំពីប្រាសាទខ្មែរ គេពុំបានសិក្សានិងចុះបញ្ជីប្រាសាទនេះឡើយ។ ជាពិសេស គឺនៅក្នុងសៀវភៅបញ្ជីរបស់លោក Etienne Aymonier និងលោក Lunet De Lajonquire…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9019

#AMS #KhmerCivilization
Forwarded from AMS Khmer Civilization
សូមអញ្ជើញចូលរួមនាស្អែកនេះ!!!

បទបង្ហាញស្តីពី «ការសិក្សាផូស៊ីលនៅកម្ពុជា» ដោយវាគ្មិន លោក លឹម វណ្ណច័ន្ទ។
ថ្ងៃអង្គារ ទី៩ ខែឧសភា ចាប់ពីម៉ោង១១ នាទីព្រឹក តទៅ។

👉🏻ផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ AMS Khmer Civilization។

Join Zoom Meeting
https://us06web.zoom.us/j/3618004243?pwd=L1BFWEEzU1p1NTZLZjYzSTJla1ByZz09

Meeting ID: 361 800 4243
Passcode: KM23AS

សូមអញ្ជេីញចូលរួមដោយមេត្រី!

#AMS #Khmercivilization #amskhmercivilization
កំពុងផ្សាយផ្ទាល់នៅលើហ្វេសប៊ុក សូមអញ្ជើញចូលរួមស្ដាប់បទបង្ហាញ

https://www.facebook.com/100057159159815/posts/pfbid032ntuPjkowxDky9dtSYqS3CJ88vTLJ3bgDRw6zR7aHUbJaPN9rg3q6YnpPUJjecKVl/?mibextid=l2pjGR
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៦ ខាល រោង មមែ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នករំពឹងថា ទទួលបានលាភសក្ការៈជាលុយកាក់ និងទ្រព្យរបស់នានា។ ចំនែក ការតម្លើងប្រាក់ ឧបត្ថម្ភ និងការចរចានានាត្រូវបានធានា។ ឆ្នាំទាំង៣ ជូត ឆ្លូវ មមី…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27660
-----------
-Telegram
-Facebook
-YouTube
-Web
ពាក្យបណ្តៅខ្មែរ១២៩៖ អង្គុយខ្ពស់ជាងឈរ នរណាមិនរកឆ្កែ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវទីនេះ៖ https://youtu.be/8ct-jlEWEf8
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27664
-----------
-Telegram
-Facebook
-YouTube
-Web
ប្រាសាទគោកចក
-----------
Join AMS Khmer Civilization

ប្រាសាទគោកចកមានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8847

#AMS #KhmerCivilization
សិលាចារឹកប្រាសាទអកយំ K.749
-----------
Join AMS Khmer Civilization

ប្រាសាទអកយំ មានទីតាំងស្ថិតនៅខ្នងទំនប់បារាយណ៍ខាងលិច ឬហៅបារាយណ៍ទឹកថ្លា ដែលចាប់ផ្តើមកសាងឡើងនៅរវាងដើមស.វ.ទី៨ ហើយទំនងមានសាងបន្ថែមនៅសម័យក្រោយទៀត។ អ្នកស្រាវជ្រាវជាច្រើនយល់ថា ប្រាសាទអកយំ​ អាចជាទម្រង់ប្រាសាទភ្នំដំបូងគេនៅក្នុងសិល្បៈខ្មែរ។ ប្រាសាទនេះ សាងសង់ឡើងនៅលើខឿនខ្ពស់ផុតអំពីដីរាងជាថ្នាក់ៗ ដែលគំនិតនេះលេចឡើងច្បាស់លាស់នៅរចនាបថព្រះគោ (ប្រាសាទបាខែង)។ នៅទីនេះ គេបានរកឃើញសិលាចារឹកចំនួន ៣ ផ្ទាំង ដែលចុះបញ្ជីលេខ K.749, K.752 និង…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27671
-----------
-Telegram
-Facebook
-YouTube
-Web