AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
គុកលិច (ប្រាសាទត្នោតជុំខាងលិច)
-----------
Join AMS Khmer Civilization

គុកលិច គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយលិច គឺ សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងលិចភូមិ។ លោក Étinne Aymonier ហៅ ប្រាសាទនេះថា “តាកែវ” តែសព្វថ្ងៃឈ្មោះនេះមិនមាននរណាស្គាល់ឡើយ។ ចំណែក លោក Lunet De Lajonquière ហៅប្រាសាទនេះថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7865

#AMS #KhmerCivilization
លក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ  (ភាគ២)
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទមុនខ្ញុំបានបង្ហាញខ្លះហើយអំពីពាក្យកុលាលភាជន៍ ដែលមានន័យថាវត្ថុសម្រាប់ដាក់ ឬផ្ទុកធ្វើអំពីដីឥដ្នដុត។ ក្នុងអត្ថបទនេះខ្ញុំ​ និងលើកយកពីលក្ខណៈទូទៅដែលអ្នកសិក្សាអំពីកុលាលភាជន៍ បានកំណត់លើអត្តសញ្ញាណផលិតផលភាជន៍ដែលមានផលិតនៅក្នុងប្រទេសខ្មែរនាសម័យអង្គរ។​តើគេបែងចែកកុលាលភាជន៍ខ្មែរនាសម័យអង្គរយ៉ាងដូចម្តេច?ដើម្បីឱ្យងាយស្រួលក្នុងការយល់ និងធ្វើចំណាត់ថ្នាក់លើកុលាលភាជន៍ដែលរកបានពីបណ្តាឡបុរាណ និងស្ថានីយប្រវត្តិសាស្ត្រនានា អ្នកសិក្សាអំពីកុលាលភាជន៍បានព្យាយាមបែងចែកភាជន៍ទាំងនោះតាមចំនុចសំខាន់ៗមួយចំនួន ដូចជា៖ ១.គុណភាព គុណភាពគឺសំដៅទៅលើការដុតឬការផ្តល់កំដៅដល់ភាជន៍។ ជាធម្មតាកុលាល​ភា​ជន៍ខ្មែរក្នុងសម័យអង្គរត្រូវបានគេដុតនៅក្នុងឡបិទជិត ហើយសីតុណ្ហភាពគឺអាចមានចាប់ពី៩០០អង្សាសេរហូតដល់១១០០ឬ១២០០អង្សាសេ។ ប៉ុន្តែ យើងសង្កេតឃើញមានភាជន៍ ជួនកាលក្បឿង មួយចំនួនអាចទទួលកំដៅក្នុងសីតុណ្ហភាពទាប គឺអាចត្រឹម៦០០ទៅ៧០០អង្សាសេ ដោយសារតែមានចំនុច២យ៉ាង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7897
ពាក្យបណ្តៅខ្មែរ #128៖ អ្នកប្រាំនាំផ្លូវ សាមសិបពីរចាំនៅ ទទួលអ្នកប្រាំ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ https://youtu.be/ALQ08cFUDTM
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27570
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៦ ឆ្លូវ រោង​ មមី មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលល្អប្រសើរ សម្រាប់ការចាកចេញ ការផ្លាស់ប្តូរ និងការចាប់ផ្តើមការងារថ្មីៗ។    ឆ្នាំទាំង៣ ខាល ថោះ រកា រាសីល្អមធ្យម។ ឆ្នាំទាំង៣…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27574
-----------
-Telegram
-Facebook
-YouTube
-Web
សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ផូស៊ីល​សត្វខ្យង បុរាណមួយ​ប្រភេទ
-----------
Join AMS Khmer Civilization

ខ្យង​ជា​ប្រភេទសត្វ​មួយ​ដែលមាន​រស់នៅស្ទើរគ្រប់ទីកន្លែង​។​ ពួក​នេះ​មាន​ទាំង​ប្រភេទដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ទឹក​សាប​ និង​លើ​ដី​ផងដែរ​។​ ពពួកខ្យង​មាន​ប្រវត្តិ​ជា​យូរណាស់​មក​ហើយ​​ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភស្តុតាង​មួយ​ចំនួន​ដែល​បាន​មកពីផូស៊ីល​ដែ​ល​​កប់​នៅ​ក្នុង​ដី ឬថ្ម​។​ ពពួកខ្យង​មាន​អាយុចាស់​ជាង​ ៥០០លាន​ឆ្នាំ​ទៅ​ទៀត​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តារាង​នៃ​ការ​វិវត្តន៍​របស់​ពពួក​វា...........
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/detail/27576
-----------
-Telegram
-Facebook
-YouTube
-Web
កំណាយស្រះស្រង់ឆ្នាំ​១៩៦៤
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទរបស់លោក Paul Courbin គាត់បានបង្ហាញអំពីវិធីសាស្រ្តនៃការកំណាយនៅស្រះស្រង់របស់លោក B.P Groslier ។ វិធីសាស្រ្តនេះដែរ លោក B.P Groslier​ ក៏ធ្លាប់បានប្រើពេលកំណាយនៅរាជវាំងអង្គរធំ ដោយហៅថា វិធីសាស្រ្ត Wheeler។​ គួរបញ្ជាក់ដែរថា Wheeler គឺជាឈ្មោះបុរាណវិទូជនជាតិអង់គ្លេសម្នាក់ ដែល ឈ្មោះពេញរបស់គាត់គឺ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8035

#AMS #KhmerCivilization
គុកជើង (ប្រាសាទត្នោតជុំខាងជើង)
-----------
Join AMS Khmer Civilization

គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវ​ជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវ​ជ្រាវជនជាតិបារាំង គឺលោក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8185

#AMS #KhmerCivilization
នានាភាពនៃកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ៣)
-----------
Join AMS Khmer Civilization

នានាភាពនៃកុលាលភាជន៍ គឺមានន័យសំដៅទៅលើប្រភេទឬរូបរាងផ្សេងៗរបស់ភាជន៍ ពិសេសគឺផ្តោតជាសំខាន់ទៅលើពាក្យដែលខ្មែរនាសម័យបុរាណបានប្រើប្រាស់សម្រាប់ហៅភាជន៍ដែលមានរូបរាងខុសគ្នា។ នៅក្នុងអត្ថបទ ភាគ២ ស្តីអំពីលក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ ខ្ញុំបានបង្ហាញត្រួសៗរួចហើយក្នុងគេហទំព័រ AMS អរិយធម៌ខ្មែរ​ អំពីប្រភេទ ឬរូបរាងភាជន៍ដែលយើងបានជួបប្រទះនៅតាមបណ្តាឡបុរាណមួយចំនួនក្នុងតំបន់អង្គរ និងតាមបណ្តាស្ថានីយប្រវត្តិសាស្ត្រផងដែរ។ ការសិក្សាលើរូបរាងផ្សេងៗ និងពាក្យដែលប្រើប្រាស់ទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើសិលាចារឹកខ្មែរសម័យបុរាណ ទាំងអត្ថបទភាសាជាសំស្ក្រឹត ទាំងអត្ថបទជាភាសាខ្មែរ ដោយប្រៀបធៀបជាមួយនិងពាក្យខ្មែរបច្ចុប្បន្ន និងភាសាអំបូរមនខ្មែរមួយចំនួនផង។ ក្នុងអត្ថបទនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8221

#AMS #KhmerCivilization
អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៧៥)
-----------
Join AMS Khmer Civilization

(ជោគជ័យ)           នាងមាលាកំពុងឳបប្រយ័ត្នប្រតោងនាងទេវី។ ស្រីជាទាសីត្រូវព្រួញនិលឯកផាំងដួល ខ្ពោក។ មានន្ទរត់ហេទៅត្រកងបីស្រីឆ្នើមដែលនិយាយតិចៗថាៈ           ប្អូនសូមលា! ស្តាយណាស់…ការបដិវត្តន៍យើងមិនទាន់ចប់…             មានន្ទមុខស្រងូតឆ្លើយថាៈ             កូនចៅយើងមុខជាបានឃើញមិនខាន។             នាងមាលាញញឹមងក់ក្បាលបន្តិច រួចទន់ខ្លួនស្រិបមួយរំពេច។ មានន្ទក្រោករត់ទៅចាប់ដៃ ”មនុស្សឥតឈ្មោះ” ដែលបានជួយនាងទេវីកាលនៅបាត់ដំបងបញ្ជូនទៅកៀនមួយសួរយ៉ាងប្រញាប់ ថាៈ…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27597
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៤ ឆ្លូវ ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អប្រសើរដល់ការចាកចេញពីស្ថានភាពចាស់ ឳកាសល្អក្នុងការងារមានច្រើន ហើយដំណោះស្រាយក្នុងអាជីពក៏មានភាពវិជ្ជមានផងដែរ។ ឆ្នាំទាំង៦ ជូត រោង ម្សាញ់ មមី វក កុរ រាសីល្អមធ្យម។ ឆ្នាំទាំង២ ខាល…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27601
-----------
-Telegram
-Facebook
-YouTube
-Web
សិលាចារឹកប្រាសាទបន្ទាយព្រាវ K.២២១ មេទ្វារខាងត្បូង
-----------
Join AMS Khmer Civilization

ប្រាសាទបន្ទាយ​ព្រាវ មាន​ទីតាំង​​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំស្វាយ​ចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមាន​ជ័យ។​ អ្នកស្រុកក្នុងតំបន់​ហៅថា «ប្រាសាទបន្ទាយព្រាវ» «ប្រាសាទកំផែងព្រាវ» ឬ «ប្រាសាទព្រាវ»។ ប្រាសាទនេះបែរមុខទៅទិសខាងកើត សង់ពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ នៅខាងកើតប្រាសាទបន្ទាយព្រាវ មានបារាយណ៍ធំមួយ បណ្តោយកើតលិចប្រមាណ៥០០ម៉ែត្រ និងទទឹងជើងត្បូងប្រមាណ២៥០ម៉ែត្រ។ កំពែងជាន់ទីមួយ មាន​ប្រវែ​ង​​កើតលិចប្រវែង១៦០ម៉ែត្រ…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27604
-----------
-Telegram
-Facebook
-YouTube
-Web
បទបង្ហាញស្តីពី «ការសិក្សាផូស៊ីលនៅកម្ពុជា» ដោយវាគ្មិន លោក លឹម វណ្ណច័ន្ទ។
ថ្ងៃអង្គារ ទី៩ ខែឧសភា ចាប់ពីម៉ោង១១ នាទីព្រឹក តទៅ។

👉🏻ផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ AMS Khmer Civilization។

សូមអញ្ជេីញចូលរួមដោយមេត្រី!

#AMS #Khmercivilization #amskhmercivilization
គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​តា​ខាប» ភ្នំ​គូលែន​​​
-----------
Join AMS Khmer Civilization

ព្រះ​រាជាណា​ចក្រ​កម្ពុជា​មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣ ។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​    «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​ ​។​  ក្នុងនោះភ្នំ​គូលែន​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ ​ដែល​បាន​រក្សាទុក​នៅ​មរតក​វប្បធម៌​ជា​ច្រើន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8321

#AMS #KhmerCivilization
ការបង្ហាញចម្លាក់ព្រះឥសូរនៅសម័យមុនអង្គរ
-----------
Join AMS Khmer Civilization

ព្រះឥសូរ គឺជាទេពធំជាងគេនៅក្នុងព្រហ្មញ្ញសាសនា។ ទ្រង់មានព្រះនាមច្រើនណាស់ តែព្រះនាមដែលគេច្រើនស្គាល់មានដូចជា សិវ ហរ​ មហេស្វរ រុទ្រ ឧគញរ អឃោរ ភៃរវ ។ល។ ព្រះឥសូរមានព្រះនេត្របី មានចំណិតព្រះចន្រ្ទលើផ្នួងសក់ ព្រះហស្តពីរ បួន ប្រាំបី និងដប់ ហើយភាគច្រើនតែងមានយានជំនិះជាសត្វគោនន្ទិ និងពេលខ្លះជិះសត្វផ្សេងៗទៀតទៅតាមរូបភាពរបស់ទ្រង់។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8425

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៥ ខាល រោង មមី​ ច​ កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ចាប់ផ្តើមការងារថ្មី និងការបណ្តាក់ទុន ឬចុះហត្ថលេខា។   ឆ្នាំទាំង៤ ឆ្លូវ ថោះ មមែ រកា រាសីល្អមធ្យម។ ឆ្នាំទាំង៣ ជូត…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27618
-----------
-Telegram
-Facebook
-YouTube
-Web
បណ្តាសាដូនតា
-----------
Join AMS Khmer Civilization

បណ្តាសា គឺជាពាក្យផ្តន្ទា ជេរប្រទេច សំបូងសង្រូងឲ្យគេវិនាសហិនហោច។ ក្នុងសម័យបុរាណគេសរសេរថា ”សាប​ ឬសាបថ”។ ពាក្យនេះបច្ចុប្បន្នសរសេរថា​ “ស្បថ” មានន័យថា ប្រកាសសេចក្តីពិតត្រង់។ នៅក្នុងសិលាចារឹក ពាក្យបណ្តាសាតែងលេចឡើងអមជាមួយពាក្យឱ្យពរ ប៉ុន្តែអត្ថបទនេះនឹងលើកមកបង្ហាញតែអំពីពាក្យបណ្តាសាប៉ុណ្ណោះ។ ពាក្យបណ្តាសា បានលេចឡើងក្នុងសិលាចារឹកខ្មែរតាំងពីសម័យមុនអង្គរ។ សិលាចារឹកដែលចាស់ជាងគេ គឺសិលាចារឹកទួលគោកព្រះ ចុះកាលបរិច្ឆេទឆ្នាំ៥៧៩សក ត្រូវនឹងឆ្នាំ៦៥៧នៃគ្រិស្តសករាជ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8475

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​ភ្នំបាណន់​
-----------
Join AMS Khmer Civilization

ភ្នំបាណន់​ មាន​ទីតាំង​ស្ថិត​នៅ ភូមិបាណន់ ឃុំកន្ទឺពីរ​ ស្រុក​បាណន់​ ខេត្ត​វាត់​ដំបង​ដោយ​មាន​ចំងាយ​ប្រមាន​២២​គីឡូម៉ែត្រ។​ ភ្នំបាណន់ ក៏ជាទីតាំងប្រវត្តិសាស្រ្តមួយដ៏ល្អឯក ដិ្បតមានប្រាសាទភ្នំបាណន់ដែលជាសំណង់ប្រាសាទបុរាណមួយ​ ដែលសល់តាំងពីមុនអង្គរ។​ ប្រាសាទភ្នំបាណន់មានរាងចតុកោណកែង សង់ឡើងនៅដើមស.វ​ទី១១ មានតួប៉មចំនួន៥ ដោយតួប៉មកណ្តាលធ្វើពីថ្មភក់ និងតួប៉ម៤ជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ។ ក្រៅពីនេះ​ ភ្នំបាណន់ក៏មានរឿងព្រេងទាក់ទងនឹងនាង រំសាយសក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8651

#AMS #KhmerCivilization