AMS Khmer Civilization
1.54K subscribers
4.28K photos
657 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៤ ថោះ រោង រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការចុះ ហត្ថលេខា ការសហការ និងការងារជាក្រុម។ ឆ្នាំទាំង៦ ជូត ឆ្លូវ ខាល ម្សាញ់ មមែ ច រាសីល្អមធ្យម។ ឆ្នាំទាំង២…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27562
-----------
-Telegram
-Facebook
-YouTube
-Web
Forwarded from AMS Khmer Civilization
ឧបករណ៍តន្ត្រី «ពាទ្យ»
-----------
Join AMS Khmer Civilization

ពាទ្យ ជាប្រភេទគ្រឿងដំនិងជាឧបករណ៍តន្ត្រីដ៏ចាស់មួយនៅក្នុងចំណោមឧបករណ៍តន្ត្រីខ្មែរទាំងអស់ដោយមានទាំងរូបចម្លាក់បួន (ពាទ្យផ្លែ៨ ពីរ និង ផ្លែ៩ ពីរ) ឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត(ថែវខាងជើង) ជាតឹកតាង។ យើងគួរកត់សម្គាល់ថា ឯកសារចាស់ៗនៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ បានឱ្យនិយមន័យទៅលើពាក្យ “ពាទ្យ” ថា “ឧបករណ៍តន្ត្រី”។ ឯចំណែកសម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យទៅលើពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=6757

#AMS #KhmerCivilization
Forwarded from AMS Khmer Civilization
ប្រាសាទចតុម៌្មុខ
-----------
Join AMS Khmer Civilization

ប្រវត្តិវិទូជនជាតិអាមេរិចម្នាក់គឺលោក ម៉ៃឃើល វិឃីរី បានស្នើថា ខ្មែរបានទទួលយក​អារ្យ​ធម៌ឥណ្ឌានៅរវាងស.វ.ទី៣នៃគ.ស. ដោយព្រះមហាក្សត្រខ្មែរបានបញ្ជូនទូតទៅរៀនសូត្រនៅស្រុកឥណ្ឌាផ្ទាល់។ នៅរវាងពេលនោះហើយដែលឥទ្ធិពលព្រះពុទ្ធសាសនា បានចាប់ផ្តើមជ្រួត​ជ្រាបបន្តិចម្តងៗនៅក្នុងសង្គមខ្មែរ ហើយគេឃើញមានតឹកតាងច្រើននៅរវាងស.វ.ទី៥-៧ ដែលមានច្រើននៅតំបន់អង្គរបុរី ខេត្តតាកែវ។ ព្រះពុទ្ធសាសនាដែលខ្មែរទទួលនៅពេលនោះក៏មានព្រះពុទ្ធសាសនាថេរវាទមកជាមួយដែរ ដ្បិតគេបានរកឃើញរូបព្រះពុទ្ធចូលបរិនិព្វានជាច្រើនជាតឹក​តាង។ ប៉ុន្តែឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទនេះហាក់ថមថយទៅវិញចាប់ពីស.វ.ទី៧មក ដ្បិតព្រះរាជាខ្មែរទំនងយកព្រហ្មញ្ញសាសនាជាសាសនារបស់រដ្ឋ។ មកដល់ស.វ.ទី១២ និងដើមស.វ.ទី​១៣ ក្នុងរជ្ជកាលព្រះបាទធរណិន្រ្ទវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានលើកតម្កើងព្រះពុទ្ធ​សាសនាមហាយានជាសាសនារបស់រដ្ឋវិញ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=6945

#AMS #KhmerCivilization
Forwarded from AMS Khmer Civilization
សិលាចារឹកភូមិជន្លូសចាស់ K.១៤១៤
-----------
Join AMS Khmer Civilization

សិលាចារឹក​នេះមានប្រភពមកពីទួលបុរាណ​មួយ​ ស្ថិតនៅ​ក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។​ នៅសម័យក្រោយសង្គ្រាម ទី​តាំង​ភូមិ​នេះ​ជា​កន្លែង​ប្រទាញ​ប្រទង់​គ្នា​ជា​មួយ​ខ្មែរក្រហម។ មកដល់ទសវត្សឆ្នាំ៨០ រដ្ឋការ​បាន​បង្កើត​ភូមិ​ជន្លូស​ថ្មី ​នៅ​ក្បែរ​ទី​រួម​ស្រុក​ប្រាសាទ​បល្ល័ង្ក​បច្ចុប្បន្ន ​រួម​ទាំង​ទី​តាំង​ផ្សេងៗ​ទៀត​ដូច​ជា​សាលា​សំណាក់ វត្តជាដើមដោយដាក់ឈ្មោះដូចភូមិចាស់ទាំងស្រុង ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋមករស់នៅកន្លែងថ្មីឱ្យមានអារម្មណ៍ថាដូចជាទីតាំងចាស់។ យ៉ាង​នេះក្ដី ប្រជាពលរដ្ឋមួយចំនួន​ពុំបានផ្លាស់លំនៅទៅភូមិថ្មីឡើយ។ នៅភូមិជន្លូសចាស់នោះ មានទីទួលមួយហៅថាទួលជន្លូស ជាទីតាំងអ្នកតាចាស់ស្រុក។ នៅ​លើ​ទី​ទួល​នេះ​មាន​សង់​រោង​ជា​ខ្ទម​អ្នក​តា​ចាស់​ស្រុក​មួយ ដែល​មាន​ជើង​ទម្រ​បដិមា​មួយ​ចំនួន​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7301

#AMS #KhmerCivilization
Forwarded from AMS Khmer Civilization
ការគោរពព្រះពុទ្ធបាទ
-----------
Join AMS Khmer Civilization

ពុទ្ធសាសនិកជឿថា ព្រះពុទ្ធបាទ គឺបានបន្សល់ទុកដោយព្រះពុទ្ធសក្យមុនី បើទោះបីជាមានព្រះពុទ្ធជាច្រើនអង្គបានត្រាស់ និងចូលបរិនិព្វានក្តី។ ជាទូទៅគេឃើញមានចម្លាក់ និងគំនូរដែលទាក់ទងនឹងជើង ដូចជាព្រះពុទ្ធទ្រង់ដើរ៧ជំហ៊ាននៅលើផ្កាឈូកបន្ទាប់ពីព្រះអង្គបានប្រសូត ព្រះអង្គដើរនៅលើទឹកទន្លេនរញ្ញជនា ការចេញសាងព្រះផ្នួស និងការយាងចុះពីស្ថានត្រៃត្រឹង្ស។ នៅក្នុងសិល្បៈឥណ្ឌាជំនាន់ដើម ព្រះពុទ្ធមិនបានបង្ហាញក្នុងទម្រង់រូបរាងជាមនុស្សពេញលេញដូចក្នុងពេលបច្ចុប្បន្ននេះទេ។ វត្តមានរបស់ទ្រង់បង្ហាញក្នុងទម្រង់ជារូបតំណាង ដូចជាព្រះបាទ ដើមពោធិ ធម្មចក្រ បល្ល័ង្ក និងចេតីយ។ រូបតំណាងទាំងនេះបានបង្ហាញក្នុងសិល្បៈឥណ្ឌាក្នុងពេលដំណាលគ្នា។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7455

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៥ ជូត ខាល ម្សាញ់ រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលការផ្លាស់ប្តូរ នានា ការសហការ និងការដោះស្រាយបញ្ហាចាស់ថ្មី។ ឆ្នាទាំង៤ រោង មមី មមែ វក រាសីល្អមធ្យម។ ឆ្នាំទាំង៣ ឆ្លូវ…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27565
-----------
-Telegram
-Facebook
-YouTube
-Web
Forwarded from AMS Khmer Civilization
ជម្លោះនិងការកាត់ក្ដីក្នុងសិលាចារឹក​អ្នកតាចារឹក K.១៨១
-----------
Join AMS Khmer Civilization

យោងតាមឯកសារ​លោក អេត្យេន អៃម៉ូនីញ៉េរ ទួលអ្នកតាចារឹកជាបុរាណដ្ឋានមួយដែល​នៅ​មិនឆ្ងាយ​ប៉ុន្មានពី​បារាយណ៍ទឹកមួយ និងស្ថិតនៅក្បែរភូមិរាជស្ដេច ក្នុងខេត្តសៀមរាប(បច្ចុប្បន្នខេត្តព្រះវិហារ)។ លោកក៏បានបង្ហាញថាមានទីតាំងនៅខាងត្បូងភ្នំត្បែងប្រមាណ១០គីឡូម៉ែត្រ ខាងត្បូងឆៀងអាគ្នេយ៍កោះកេរ២០គីឡូ​ម៉ែត្រ និងខាងលិចឆៀងនិរតីម្លូព្រៃ៥៣គីឡូម៉ែត្រ។ ចំណែកឯគេហទំព័រស្ថានីយ៍​បុរាណវិទ្យា​នៅក្នុងប្រទេសកម្ពុជា (CISARK) បានបញ្ជាក់ថាទីតាំងនេះ បច្ចុប្បន្ន​ស្ថិតនៅក្នុងភូមិក្ដី ឃុំរអាង ស្រុកសង្គម​ថ្មី ខេត្តព្រះវិហារ ចម្ងាយ៣០០ម៉ែត្រអាគ្នេយ៍ភូមិអន្លង់ភ្លូ និងឦសានភ្នំម្រេច ខាង​ត្បូងភ្នំត្បែង។ នៅទីតាំងនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7597

#AMS #KhmerCivilization
Forwarded from AMS Khmer Civilization
ប្រាសាទអាស្រមមហាឥសី
-----------
Join AMS Khmer Civilization

អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវអំពីអាស៊ីអាគ្នេយ៍មួយចំនួនយល់ស្របគ្នាថាអង្គរបុរីជារាជធានីរបស់អាណាចក្រហ្វូណន។ នៅស្ថានីយអង្គរបុរី ពុំមានសេសសល់សំណង់ស្ថាបត្យកម្មច្រើននោះទេ ពោលភាគច្រើននៅសល់តែគ្រឹះប្រាសាទចាស់ៗប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏មានប្រាសាទចំនួនពីរដែលនៅរូបរាងល្អប្រសើរ ពោលគឺប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឥសី។ ក្រៅពី​នេះក៏មានសិល្បៈលុងភ្នំមួយចំនួននៅចង្កេះភ្នំ ដែលជាប្រភេទសំណង់ស្ថាបត្យកម្មដំបូងនៅស្រុក​ខ្មែរដែលមានឥទ្ធិពលពីឥណ្ឌា។ ប្រាសាទអាស្រម មានទីតាំងស្ថិតនៅភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មាន​ចម្ងាយប្រមាណ ១០០គ.ម.ពីរាជធានីភ្នំពេញ។ យើងអាចធ្វើដំណើរទៅប្រាសាទនេះតាមរយៈផ្លូវ​គោកក៏បាន និងផ្លូវទឹកក៏បាន (ព្រែកជីកពីទីរួមខេត្តតាកែវមកកាន់អង្គរបុរី)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7653

#AMS #KhmerCivilization
ភ្នំសិវបាទតាមរយៈសិលាចារឹកបុរាណ
-----------
Join AMS Khmer Civilization

សិវបាទគឺជាឈ្មោះភ្នំមួយ ដែលគេឃើញមានម្តងក្នុងសិលាចារឹកសម័យមុនអង្គរ និងមួយចំនួនក្នុងសម័យអង្គរ។ ពាក្យ សិវបាទ (សិវៈ+បាទ) ជាភាសាសំស្ក្រឹត មានន័យថា បាតជើង ឬស្នាមបាតជើងរបស់ព្រះសិវៈ។ យ៉ាងហោចណាស់មានសិលាចារឹកសម័យអង្គរចំនួន២០ផ្សេងគ្នា និងមានកាលបរិច្ឆេទផ្សេងគ្នា បង្ហាញអំពីពាក្យ ឬឈ្មោះសិវបាទនេះ។  ដោយសារវត្តមានក្នុងសិលាចារឹកផ្សេងគ្នានេះ ធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួនតែងមានមតិខុសគ្នាអំពីទីតាំងពិតប្រាកដរបស់សិវបាទនេះ។ តើសិវបាទ ឬភ្នំសិវបាទមានទីតាំងស្ថិតនៅកន្លែងណា? តើឈ្មោះភ្នំសិវបាទ អាចជាឈ្មោះដែលគេដាក់ឱ្យភ្នំឬប្រាសាទដទៃឬទេ?…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7809

#AMS #KhmerCivilization
គុកលិច (ប្រាសាទត្នោតជុំខាងលិច)
-----------
Join AMS Khmer Civilization

គុកលិច គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយលិច គឺ សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងលិចភូមិ។ លោក Étinne Aymonier ហៅ ប្រាសាទនេះថា “តាកែវ” តែសព្វថ្ងៃឈ្មោះនេះមិនមាននរណាស្គាល់ឡើយ។ ចំណែក លោក Lunet De Lajonquière ហៅប្រាសាទនេះថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7865

#AMS #KhmerCivilization
លក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ  (ភាគ២)
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទមុនខ្ញុំបានបង្ហាញខ្លះហើយអំពីពាក្យកុលាលភាជន៍ ដែលមានន័យថាវត្ថុសម្រាប់ដាក់ ឬផ្ទុកធ្វើអំពីដីឥដ្នដុត។ ក្នុងអត្ថបទនេះខ្ញុំ​ និងលើកយកពីលក្ខណៈទូទៅដែលអ្នកសិក្សាអំពីកុលាលភាជន៍ បានកំណត់លើអត្តសញ្ញាណផលិតផលភាជន៍ដែលមានផលិតនៅក្នុងប្រទេសខ្មែរនាសម័យអង្គរ។​តើគេបែងចែកកុលាលភាជន៍ខ្មែរនាសម័យអង្គរយ៉ាងដូចម្តេច?ដើម្បីឱ្យងាយស្រួលក្នុងការយល់ និងធ្វើចំណាត់ថ្នាក់លើកុលាលភាជន៍ដែលរកបានពីបណ្តាឡបុរាណ និងស្ថានីយប្រវត្តិសាស្ត្រនានា អ្នកសិក្សាអំពីកុលាលភាជន៍បានព្យាយាមបែងចែកភាជន៍ទាំងនោះតាមចំនុចសំខាន់ៗមួយចំនួន ដូចជា៖ ១.គុណភាព គុណភាពគឺសំដៅទៅលើការដុតឬការផ្តល់កំដៅដល់ភាជន៍។ ជាធម្មតាកុលាល​ភា​ជន៍ខ្មែរក្នុងសម័យអង្គរត្រូវបានគេដុតនៅក្នុងឡបិទជិត ហើយសីតុណ្ហភាពគឺអាចមានចាប់ពី៩០០អង្សាសេរហូតដល់១១០០ឬ១២០០អង្សាសេ។ ប៉ុន្តែ យើងសង្កេតឃើញមានភាជន៍ ជួនកាលក្បឿង មួយចំនួនអាចទទួលកំដៅក្នុងសីតុណ្ហភាពទាប គឺអាចត្រឹម៦០០ទៅ៧០០អង្សាសេ ដោយសារតែមានចំនុច២យ៉ាង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=7897
ពាក្យបណ្តៅខ្មែរ #128៖ អ្នកប្រាំនាំផ្លូវ សាមសិបពីរចាំនៅ ទទួលអ្នកប្រាំ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ https://youtu.be/ALQ08cFUDTM
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27570
-----------
-Telegram
-Facebook
-YouTube
-Web
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization

ចំណាំៈ ឆ្នាំទាំង៦ ឆ្លូវ រោង​ មមី មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលល្អប្រសើរ សម្រាប់ការចាកចេញ ការផ្លាស់ប្តូរ និងការចាប់ផ្តើមការងារថ្មីៗ។    ឆ្នាំទាំង៣ ខាល ថោះ រកា រាសីល្អមធ្យម។ ឆ្នាំទាំង៣…
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/?p=27574
-----------
-Telegram
-Facebook
-YouTube
-Web
សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ផូស៊ីល​សត្វខ្យង បុរាណមួយ​ប្រភេទ
-----------
Join AMS Khmer Civilization

ខ្យង​ជា​ប្រភេទសត្វ​មួយ​ដែលមាន​រស់នៅស្ទើរគ្រប់ទីកន្លែង​។​ ពួក​នេះ​មាន​ទាំង​ប្រភេទដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ទឹក​សាប​ និង​លើ​ដី​ផងដែរ​។​ ពពួកខ្យង​មាន​ប្រវត្តិ​ជា​យូរណាស់​មក​ហើយ​​ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភស្តុតាង​មួយ​ចំនួន​ដែល​បាន​មកពីផូស៊ីល​ដែ​ល​​កប់​នៅ​ក្នុង​ដី ឬថ្ម​។​ ពពួកខ្យង​មាន​អាយុចាស់​ជាង​ ៥០០លាន​ឆ្នាំ​ទៅ​ទៀត​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តារាង​នៃ​ការ​វិវត្តន៍​របស់​ពពួក​វា...........
-----------
អត្ថបទលម្អិត៖ https://ams.com.kh/khmercivilization/detail/27576
-----------
-Telegram
-Facebook
-YouTube
-Web
កំណាយស្រះស្រង់ឆ្នាំ​១៩៦៤
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទរបស់លោក Paul Courbin គាត់បានបង្ហាញអំពីវិធីសាស្រ្តនៃការកំណាយនៅស្រះស្រង់របស់លោក B.P Groslier ។ វិធីសាស្រ្តនេះដែរ លោក B.P Groslier​ ក៏ធ្លាប់បានប្រើពេលកំណាយនៅរាជវាំងអង្គរធំ ដោយហៅថា វិធីសាស្រ្ត Wheeler។​ គួរបញ្ជាក់ដែរថា Wheeler គឺជាឈ្មោះបុរាណវិទូជនជាតិអង់គ្លេសម្នាក់ ដែល ឈ្មោះពេញរបស់គាត់គឺ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8035

#AMS #KhmerCivilization
គុកជើង (ប្រាសាទត្នោតជុំខាងជើង)
-----------
Join AMS Khmer Civilization

គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវ​ជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវ​ជ្រាវជនជាតិបារាំង គឺលោក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8185

#AMS #KhmerCivilization
នានាភាពនៃកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ៣)
-----------
Join AMS Khmer Civilization

នានាភាពនៃកុលាលភាជន៍ គឺមានន័យសំដៅទៅលើប្រភេទឬរូបរាងផ្សេងៗរបស់ភាជន៍ ពិសេសគឺផ្តោតជាសំខាន់ទៅលើពាក្យដែលខ្មែរនាសម័យបុរាណបានប្រើប្រាស់សម្រាប់ហៅភាជន៍ដែលមានរូបរាងខុសគ្នា។ នៅក្នុងអត្ថបទ ភាគ២ ស្តីអំពីលក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ ខ្ញុំបានបង្ហាញត្រួសៗរួចហើយក្នុងគេហទំព័រ AMS អរិយធម៌ខ្មែរ​ អំពីប្រភេទ ឬរូបរាងភាជន៍ដែលយើងបានជួបប្រទះនៅតាមបណ្តាឡបុរាណមួយចំនួនក្នុងតំបន់អង្គរ និងតាមបណ្តាស្ថានីយប្រវត្តិសាស្ត្រផងដែរ។ ការសិក្សាលើរូបរាងផ្សេងៗ និងពាក្យដែលប្រើប្រាស់ទាំងនេះ គឺពឹងផ្អែកទាំងស្រុងលើសិលាចារឹកខ្មែរសម័យបុរាណ ទាំងអត្ថបទភាសាជាសំស្ក្រឹត ទាំងអត្ថបទជាភាសាខ្មែរ ដោយប្រៀបធៀបជាមួយនិងពាក្យខ្មែរបច្ចុប្បន្ន និងភាសាអំបូរមនខ្មែរមួយចំនួនផង។ ក្នុងអត្ថបទនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8221

#AMS #KhmerCivilization