AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ជញ្ជាំង​
-----------
Join AMS Khmer Civilization

ភ្នំជញ្ជាំង​​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​ មាន​ទីតាំង​​ស្ថិតនៅ​សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ហួស​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ប៉ោយ​ប៉ែត នៅខាង​ស្តាំ​ដែ​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ភ្នំ​ជញ្ជាំង។ ​ ក្នុង​ឆ្នាំ​២០១៩​ក្រុម​ការងារ​សិក្សា​ផូស៊ីល​របស់ក្រសួងបរិស្ថាន បានចុះ​​ពិនិត្យ​ និង​សិក្សា​បឋម​។ ក្រោយមកទៀត ភ្នំ​ជញ្ជាំងនេះ​​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ដាក់​ជា​តំបន់​បេតិ​ក​ភណ្ឌ​ធម្មជាតិ​ភ្នំ​ជញ្ជាំង​ ដោយមាន​អនុក្រឹត​លេខ​៦៥ អនក្រ.បក​ ចុះ​ថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ​២០២០ ដែល​មាន​ទំហ៊ំដី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9536

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “ចូឡពន” កណ្ឌទី៦
-----------
Join AMS Khmer Civilization

ចេតបុត្តោ រីឯចេតបុត្រជាព្រានព្រៃ ជឿសម្តីជូជកពោលពាក្យកុហកមុសាឲ្យជូជកបរិភោគឆ្អែតកាលណា ទក្ខិណហត្ថំ ឧក្ខិបិត្តា ទើបលើកហត្ថាខាងស្តាំចង្អុលប្រាប់ផ្លូវឲ្យទៅដោយនូវជើងគិរីថា មហាព្រាហ្មេ ហៃព្រាហ្មណ៍តាជី ឯសោ បព្វតោ រីភ្នំនុ៎ះន៍!​ សិលាមយោ តាជីអើយ! សឹងតែថ្មដាដាសពាស ដោយថ្មបាយក្រៀមដ៏ធំៗ ជាដុំសៗ ល្អប្រុះឆ្លុះយល់ឆ្ងាយស្វាយ ក្រហមខៀវ លឿងទាំង៥ពណ៌ ល្អប្លែកៗ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9558

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែបឋមសាឍ​​ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9580

#AMS #KhmerCivilization
ការបន្តប្រើប្រាស់ស្ថាននាមបុរាណ
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំសូមលើកជាឧទាហរណ៍មួយចំនួនអំពីស្ថាននាមបុរាណដែលមានបង្ហាញក្នុងសិលាចារឹក ហើយត្រូវបានប្រជាជនខ្មែរនៅតែបន្តហៅដោយពុំចាប់អារម្មណ៍ថា ឈ្មោះរបស់ទីតាំងទាំងនោះគឺលេចមានឡើងតាំងពីសម័យបុរាណមកម្ល៉េះ។ ផ្ទុយពីនេះ ស្ថាននាមបុរាណយ៉ាងច្រើនលើសលប់ត្រូវបានខ្មែរបំភ្លេចចោល ហើយព្យាយាមបង្កើតឈ្មោះថ្មីទៅតាមបុគ្គលដែលមកកសាងសមិទ្ធិផលថ្មី ឬអ្នកដែលនៅចាំយាម ឬគ្រប់គ្រងកន្លែងណាមួយ។ ដោយសារតែស្ថាននាមបុរាណមានច្រើន ដូចនេះ ក្នុងអត្ថបទនេះនិងបង្ហាញតែស្ថាននាមមួយចំនួនក្នុងតំបន់អង្គរ (សៀមរាប) មានដូចជា៖ ភ្នំក្រោម ប្រាសាទត្រពាំងល្ពៅ និងទួលផ្នៅ។    ១.ភ្នំក្រោម ភ្នំក្រោម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9576

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ងៃ៣កើត ខែបឋមសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9607

#AMS #KhmerCivilization
ល្ខោននិយាយ​ រឿងផ្កាស្រពោន (ភាគបញ្ចប់ទី៥)​
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9625

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖​ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9633

#AMS #KhmerCivilization
ប្រាសាទរកាចន្លឹង
-----------
Join AMS Khmer Civilization

ប្រាសាទរកាចន្លឹង មានទីតាំងនៅភូមិរកាចន្លឹង ឃុំរកាចន្លឹង ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល។​ តាមលោក ឡាហ្សង់ហ្គីយ៉េ ពិពណ៌នាថា ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម មានប្លង់រាងជាការ៉េ បែរមុខទៅទិសខាងកើត និងឈរជាជួរត្រង់តាមអ័ក្សជើងត្បូង។ ជាក់ស្តែង ប្រាង្គរបស់ប្រាសាទនេះនៅឃើញមាន២ គឺខាងត្បូង និងកណ្តាល ដែលធ្វើពីថ្មបាយក្រៀម (លីម៉ូនីត) លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9570

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​ មាស​​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9715

#AMS #KhmerCivilization
“ត្រចៀកធំ” និង “ច្រមុះធំ”
-----------
Join AMS Khmer Civilization

នៅសម័យបុរាណ ខ្មែរទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា ដែលនាំឱ្យមានសាសនាធំៗពីរបានចាក់សយ៉ាងរឹងមាំក្នុងសង្គមនាពេលនោះ ពោល គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ វត្ត​មានព្រហ្មញ្ញសាសនានៅក្នុងសង្គមខ្មែរ បានញ៉ាំងឱ្យខ្មែរចេះកសាងសំណង់ប្រាសាទផ្សេងៗដែល​លាយឡំនូវក្បាច់ចម្លាក់រូបទេពនិករ ចម្លាក់សត្វទេវកថាផ្សេងៗ។ល។ សម្រាប់ប្រណិប័តន៍ចំពោះសាសនានេះ។ រូបចម្លាក់ទេព និងចម្លាក់សត្វផ្សេងៗ គេនិយមធ្វើអំពីថ្មដែលអាចនៅរក្សារូបរាង​ដើមច្រើនសម័យកាលបន្តបន្ទាប់។ ប៉ុន្តែ សម័យក្រោយមកទៀត នៅពេលដែលអ្នកស្រុកប្រទះឃើញរូបទាំងនោះ អ្នកខ្លះក៏ស្គាល់ រីអ្នកខ្លះទៀតក៏ពុំស្គាល់ថាជារូបទេពអ្វី ឬសត្វទេវកថាអ្វី         ឡើយ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9681

#AMS #KhmerCivilization
រឿងសុភាទន្សាយ (ភាគទី២)
-----------
Join AMS Khmer Civilization

…គិតហើយក៏ហែលច្រាសទឹកទៅវិញ។ ទន្សាយឃើញហើយវាថា​”យើ! មើលនែអាក្រពើ អាឯងមកបញ្ឆោតអញ កុំអាបញ្ឆោតមិនបានទេ”។ ក្រពើឮហើយគិតថា”អញចាញ់ប្រាជ្ញាទន្សាយទៀតហើយ” ទើបគិតទៀតថា “បើដូច្នេះអញឡើងលើគោក ធ្វើជាងាប់វិញទើបស្រួល” គិតដូច្នេះហើយក៏ឡើងទៅដេកលើគោកហាមាត់ដូចជាគេងាប់។ ឯទន្សាយដើរទៅដើរមកឃើញក្រពើដេកដូច្នោះគិតថា “អានេះងាប់ហើយតើ”។ រួចដើរចូលទៅក្នុងមាត់ក្រពើនោះ ហើយអង្អែលចង្កូមលេងថា “អើចង្កូមធំនេះធ្វើដងកាំបិតស្នៀតអញ ចង្កូមតូចនេះធ្វើដងកាំបិតស្លាឲ្យប្រពន្ធអញកាត់គាត់”។ កំពុងតែរៀបរាប់ក្រពើត្របាក់ឃុប។ ទន្សាយបោលប្លូចចូលទៅក្នុងពោះហើយស្រែកថា “ឳ! ជាណាស់ហើយនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9723

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9755

#AMS #KhmerCivilization
សំណង់រចនាសម្ព័ន្ធអាងស្តុកទឹកនៅបឹងមាលា និងបាកាណ
-----------
Join AMS Khmer Civilization

នៅក្នុងបរិបទអ្នកស្រាវជ្រាវ កាលណាគេនិយាយអំពីអាងស្តុកទឹកធំៗឬសំខាន់ៗនៅតាមទីតាំងបុរាណដ្ឋានផ្សេងៗ គេច្រើនហៅអាងស្តុកទឹកនោះថា “បារាយណ៍”។ ប៉ុន្តែ បើយើងយកពាក្យ​នេះមកពិចារណាឡើងវិញ ពាក្យ “បារាយណ៍” ទំនងគេមិនហៅសំដៅលើអាងស្តុកទឹកនោះទេ ពោល ទំនងគេហៅសំដៅព្រះនាមទេពមួយអង្គក្នុងព្រហ្មញ្ញសាសនាដែលយើងស្គាល់ថា “ព្រះនារាយណ៍”។ ដ្បិត ពាក្យ “បារាយណ៍” នេះ ទំនងក្លាយមកពីពាក្យថា “ព្រះនារាយណ៍” (សូមមើល​ម៉ង់ វ៉ាលី,…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9733

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ៣៣៖ ដងដូចដងនង្គ័ល យកដៃទៅពាល់ ពីរោះម៉្យាង តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ ឃ. ចាប៉ី រៀបរៀងដោយ៖​ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9767

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​ មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9777

#AMS #KhmerCivilization
លោកតារាជ្យ ដើមកំណើត និងជំនឿ
-----------
Join AMS Khmer Civilization

បើនិយាយអំពី លោកតារាជ្យ មនុស្សភាគច្រើនតែងនឹកគិតទៅបដិមាដៃ៨ដ៏ធំមួយនៅក្នុងបន្ទប់ខាងត្បូង នៃច្រកចូលខាងលិចរបស់ប្រាសាទអង្គរវត្ត។ អ្នកស្រុកដើមក្នុងតំបន់អង្គរតែងគោរពបដិមានេះយ៉ាងខ្ជាប់ខ្ជួន និងមានជំនឿថាជាអ្នកតាដ៏មានរិទ្ធីគ្រប់គ្រងក្នុងបរិវេណប្រាសាទអង្គរវត្ត ជាពិសេសនៅប្រចាំទិសខាងលិច ឬក្លោងទ្វារចូលខាងលិច។ ក្រៅពីលោកតារាជ្យ មានអ្នកតា៣ផ្សេងទៀតដែលចាំនៅតាមក្លោងទ្វារចូលដទៃ ដូចជា អ្នកតាលោកតាឡឹក នៅទិសខាងជើង អ្នកតាគោកគូ នៅទិសខាងកើត និងអ្នកតាពេជ្រ នៅទិសខាងត្បូង។  ប៉ុន្តែអ្នកតាទាំង៣នេះមានតែឈ្មោះ ពុំមានរូបជាតំណាងធំដុំដូចលោកតារាជ្យទេ។ ពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9785

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “មហាពន” កណ្ឌទី៧
-----------
Join AMS Khmer Civilization

          ជូជកោ រីជូជកចាស់ជរាចូលដល់អាស្រមបរមសាលាក៏មានក្តីសោមនស្សស្រស់ស្រាយ និយាយសួរសុខទុក្ខព្រះតាបស។​           តាបសថាៈ អាត្មាឥតជម្ងឺតម្កាត់អ្វីទេ ព្រាហ្មណ៍អើយអ្នកមកអំពីទីឆ្ងាយសមក្តៅក្រហាយ ​ចូរអញ្ជើញទៅងូតទឹកជម្រះកាយ បរិភោគផ្លែឈើទាំងឡាយតាមប្រាថ្នាចុះ នុ៎ះន៍ផ្លែឈើមានទម្លាប់ ព្នៅ បង្គៅ សិរមាន់ ច័ន្ទន៍ ម៉ាក់ប៉ែន ធុរេន គុយ ស្រគំ មានខ្ចី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9807

#AMS #KhmerCivilization
Forwarded from AMS
This media is not supported in your browser
VIEW IN TELEGRAM
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា AMS សូមក្រាបបង្គំលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងថ្វាយ ព្រះសព្វសាធុការពរជ័យ បវរមហាប្រសើរថ្វាយ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សូមប្រកបដោយព្រះរាជសុខភាព ល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្រ្តខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ 🌸

Join AMS News