AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
រឿងសុភាទន្សាយ (ភាគទី១)
-----------
Join AMS Khmer Civilization

ដំណាលពីរឿងទន្សាយ កាលពីរត់អំពីអណ្តូងទៅនោះ ទៅឈប់នៅជិតភូមិមានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយឃើញគិតថា “ឥឡូវអញអស់កម្លាំងម្ល៉េះ ធ្វើម្តេចនឹងបានចេកនោះស៊ីមានតែធ្វើស្លាប់” គិតហើយក៏លូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះទូលចេកដើរមកដល់ឃើញទន្សាយគិតស្មានថាវាស្លាប់មែនហើយលាន់មាត់ថា “អុះអញមកលក់ចេកថ្ងៃនេះហៅពេញជាមានលាភពន់ពេក អញនឹងយកអាទន្សាយនេះទៅស្លស៊ីបានម្តង” ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ។ ទន្សាយនោះកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ីៗ។ លុះយាយចាស់នោះដល់ទៅផ្ទះគេៗហៅទិញចេកគាត់ដាក់កញ្ជើចេកពីលើក្បាលមកទន្សាយវាលោតចោលទៅ មើលទៅចេកនៅសល់តែសំបក។ យាយចាស់នោះថា “ម៉ែ! អាទន្សាយវារស់ទេតើអញស្មានថាវាងាប់”។ ចេកនោះក៏អស់ខានលក់ ទន្សាយនោះក៏វាបោលរួចទៅ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9429

#AMS #KhmerCivilization
ប្រាសាទផ្ទី
-----------
Join AMS Khmer Civilization

ប្រាសាទផ្ទី មានទីតាំងស្ថិតនៅចំពាក់កណ្តាលបឹងមួយនៅមុខខាងកើតប្រាសាទបឹងមាលា ចម្ងាយប្រមាណ ១៣០០ម៉ែត្រពីកសិន្ធុប្រាសាទបឹងមាលា ត្រង់​ភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយស្ថិតនៅតាមបណ្តោយផ្លូវបុរាណមួយដែលចេញពីតំបន់អង្គរឆ្ពោះទៅកោះកេរ្តិ៍ (សូមមើលប្លង់លេខ១)។ ឈ្មោះ “ផ្ទី” គឺជាឈ្មោះដែលអ្នកស្រុកហៅ​សព្វថ្ងៃ ដែលទំនងអ្នកស្រុកហៅសំដៅលើឈ្មោះរុក្ខជាតិមួយប្រភេទដុះនៅទីនោះ ឬគេអាចហៅធៀបសំណង់នោះទៅនឹងអ្វីមួយ។ នៅក្នុងការកត់ត្រារបស់អ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Étienne Aymonier បានហៅឈ្មោះប្រាសាទនេះថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9439

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9468

#AMS #KhmerCivilization
៉ឧបករណ៍តន្រ្តី “ខ្លុយ”
-----------
Join AMS Khmer Civilization

គេឃើញមាននៅក្នុងពិភពលោកទាំងមូលនូវឧបករណ៍តន្ត្រី «ខ្លុយឫស្សី» គឺនៅគ្រប់ទីកន្លែ​ង​ដែលមានដើមឫស្សីឬដែលគេអាចរកឫស្សីបាន។ ខ្លុយ ជាឧបករណ៍តន្ត្រីមួយ ដែលមាន​អាយុកា​ល​ចាស់ជាងគេនៅក្នុងចំណោមឧបករណ៍ទាំងឡាយ។ នៅប្រទេសចិន ឧទាហរណ៍ គេកំណត់​កាលបរិច្ឆេទដើមកំណើតរបស់ឧបករណ៍ខ្លុយ «ឌីហ្ស៊ី»​ ទៅអំឡុងជាង ៧,០០០ ឆ្នាំមុនម្ល៉េះ។   ក្នុងពិភពលោក​ មានខ្លុយច្រើនប្រភេទ ដូចជាខ្លុយផ្តេក (ផ្លុំដោយកាន់ដាក់ខ្លុយផ្តេក) ខ្លុយបញ្ឈរ (ផ្លុំដោយកាន់ដាក់ខ្លុយបញ្ឈរ)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9470

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរទី ៣២.ក្អែកអើយក្អែកផូង ក្អែកហើរទាំងហ្វូង ពងវានៅដី អ្នកណាប្រាជ្ញៗ ចូរស្រាយបាលី ពងវានៅដី គេហៅសត្វអី្វហ្ន៎?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ ខ. អណ្ដើកក្អែក រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9500

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំឆ្លូវត្រីស័កពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9530

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ជញ្ជាំង​
-----------
Join AMS Khmer Civilization

ភ្នំជញ្ជាំង​​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​ មាន​ទីតាំង​​ស្ថិតនៅ​សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ហួស​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ប៉ោយ​ប៉ែត នៅខាង​ស្តាំ​ដែ​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ភ្នំ​ជញ្ជាំង។ ​ ក្នុង​ឆ្នាំ​២០១៩​ក្រុម​ការងារ​សិក្សា​ផូស៊ីល​របស់ក្រសួងបរិស្ថាន បានចុះ​​ពិនិត្យ​ និង​សិក្សា​បឋម​។ ក្រោយមកទៀត ភ្នំ​ជញ្ជាំងនេះ​​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ដាក់​ជា​តំបន់​បេតិ​ក​ភណ្ឌ​ធម្មជាតិ​ភ្នំ​ជញ្ជាំង​ ដោយមាន​អនុក្រឹត​លេខ​៦៥ អនក្រ.បក​ ចុះ​ថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ​២០២០ ដែល​មាន​ទំហ៊ំដី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9536

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “ចូឡពន” កណ្ឌទី៦
-----------
Join AMS Khmer Civilization

ចេតបុត្តោ រីឯចេតបុត្រជាព្រានព្រៃ ជឿសម្តីជូជកពោលពាក្យកុហកមុសាឲ្យជូជកបរិភោគឆ្អែតកាលណា ទក្ខិណហត្ថំ ឧក្ខិបិត្តា ទើបលើកហត្ថាខាងស្តាំចង្អុលប្រាប់ផ្លូវឲ្យទៅដោយនូវជើងគិរីថា មហាព្រាហ្មេ ហៃព្រាហ្មណ៍តាជី ឯសោ បព្វតោ រីភ្នំនុ៎ះន៍!​ សិលាមយោ តាជីអើយ! សឹងតែថ្មដាដាសពាស ដោយថ្មបាយក្រៀមដ៏ធំៗ ជាដុំសៗ ល្អប្រុះឆ្លុះយល់ឆ្ងាយស្វាយ ក្រហមខៀវ លឿងទាំង៥ពណ៌ ល្អប្លែកៗ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9558

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែបឋមសាឍ​​ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9580

#AMS #KhmerCivilization
ការបន្តប្រើប្រាស់ស្ថាននាមបុរាណ
-----------
Join AMS Khmer Civilization

ក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំសូមលើកជាឧទាហរណ៍មួយចំនួនអំពីស្ថាននាមបុរាណដែលមានបង្ហាញក្នុងសិលាចារឹក ហើយត្រូវបានប្រជាជនខ្មែរនៅតែបន្តហៅដោយពុំចាប់អារម្មណ៍ថា ឈ្មោះរបស់ទីតាំងទាំងនោះគឺលេចមានឡើងតាំងពីសម័យបុរាណមកម្ល៉េះ។ ផ្ទុយពីនេះ ស្ថាននាមបុរាណយ៉ាងច្រើនលើសលប់ត្រូវបានខ្មែរបំភ្លេចចោល ហើយព្យាយាមបង្កើតឈ្មោះថ្មីទៅតាមបុគ្គលដែលមកកសាងសមិទ្ធិផលថ្មី ឬអ្នកដែលនៅចាំយាម ឬគ្រប់គ្រងកន្លែងណាមួយ។ ដោយសារតែស្ថាននាមបុរាណមានច្រើន ដូចនេះ ក្នុងអត្ថបទនេះនិងបង្ហាញតែស្ថាននាមមួយចំនួនក្នុងតំបន់អង្គរ (សៀមរាប) មានដូចជា៖ ភ្នំក្រោម ប្រាសាទត្រពាំងល្ពៅ និងទួលផ្នៅ។    ១.ភ្នំក្រោម ភ្នំក្រោម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9576

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ងៃ៣កើត ខែបឋមសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9607

#AMS #KhmerCivilization
ល្ខោននិយាយ​ រឿងផ្កាស្រពោន (ភាគបញ្ចប់ទី៥)​
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9625

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖​ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9633

#AMS #KhmerCivilization
ប្រាសាទរកាចន្លឹង
-----------
Join AMS Khmer Civilization

ប្រាសាទរកាចន្លឹង មានទីតាំងនៅភូមិរកាចន្លឹង ឃុំរកាចន្លឹង ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល។​ តាមលោក ឡាហ្សង់ហ្គីយ៉េ ពិពណ៌នាថា ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម មានប្លង់រាងជាការ៉េ បែរមុខទៅទិសខាងកើត និងឈរជាជួរត្រង់តាមអ័ក្សជើងត្បូង។ ជាក់ស្តែង ប្រាង្គរបស់ប្រាសាទនេះនៅឃើញមាន២ គឺខាងត្បូង និងកណ្តាល ដែលធ្វើពីថ្មបាយក្រៀម (លីម៉ូនីត) លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9570

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា​ មាស​​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9715

#AMS #KhmerCivilization
“ត្រចៀកធំ” និង “ច្រមុះធំ”
-----------
Join AMS Khmer Civilization

នៅសម័យបុរាណ ខ្មែរទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា ដែលនាំឱ្យមានសាសនាធំៗពីរបានចាក់សយ៉ាងរឹងមាំក្នុងសង្គមនាពេលនោះ ពោល គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ វត្ត​មានព្រហ្មញ្ញសាសនានៅក្នុងសង្គមខ្មែរ បានញ៉ាំងឱ្យខ្មែរចេះកសាងសំណង់ប្រាសាទផ្សេងៗដែល​លាយឡំនូវក្បាច់ចម្លាក់រូបទេពនិករ ចម្លាក់សត្វទេវកថាផ្សេងៗ។ល។ សម្រាប់ប្រណិប័តន៍ចំពោះសាសនានេះ។ រូបចម្លាក់ទេព និងចម្លាក់សត្វផ្សេងៗ គេនិយមធ្វើអំពីថ្មដែលអាចនៅរក្សារូបរាង​ដើមច្រើនសម័យកាលបន្តបន្ទាប់។ ប៉ុន្តែ សម័យក្រោយមកទៀត នៅពេលដែលអ្នកស្រុកប្រទះឃើញរូបទាំងនោះ អ្នកខ្លះក៏ស្គាល់ រីអ្នកខ្លះទៀតក៏ពុំស្គាល់ថាជារូបទេពអ្វី ឬសត្វទេវកថាអ្វី         ឡើយ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9681

#AMS #KhmerCivilization