AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សំណាក​ផូស៊ីលសត្វ​សមុទ្រ​បុរាណ​ (២៥១-២៩៩លានឆ្នាំ)
-----------
Join AMS Khmer Civilization

ការសិក្សា​ស្រាវ​ជ្រាវ​​ផូស៊ីល​ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមតាំងពី​ឆ្នាំ​២០១៩​​រហូតមក​ដល់​ពេល​នេះ​ គឺបានរកឃើញស្ថានីយ៍ផូស៊ីល​ចំនួន​២៤​ទីតាំង​។​ ក្នុង​នោះ​ភ្នំ​ដូងព្រះដែលស្ថិតនៅខេត្ត​​បន្ទាយ​មានជ័យ ​ក៏​ជា​ស្ថានីយ៍ផូស៊ីលមួយដែលបានរកសំណាកផូស៊ីលមួយចំនួនដ៏ជាទីចាប់អារម្មណ៍សម្រាប់ធ្វើការសិក្សា​ស្រាវ​ជ្រាវ​​។​ ​​ អត្ថបទនេះនឹងរៀបរាប់អំពីសំណាក​ផូស៊ីលសត្វសមុទ្របុរាណមួយ​​​ ដែលរកឃើញនៅទីតាំងខាងលើ ហើយសំណាកនេះនឹងគ្រោង​​ដាក់​តាំង​បង្ហាញ​នា​ពេលខាងមុខ​ សម្រាប់ជាចំណេះដឹងដល់ប្រជាជនខ្មែរអំពី ផូស៊ីល (រូបលេខ១-២​​)​។​ សំណាកផូស៊ីលបាន​ចុះលេខ​បញ្ជី​សំណាក​ MOE.Fossil.01​មាន​ន័យ​ថា​ ផូស៊ីល​ នៃ​ក្រសួង​បរិស្ថាន​ លេខ​០១​។ សំណាក​ផូស៊ីលសត្វ​សមុទ្រ​មួយ​ដុំ​ បាន​​យក​​មកពី​ភ្នំ​ដូង​ព្រះ​ ក្រុង​សិរី​សោ​ភណ្ឌ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9165

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ ទី៣១.ក្លិកក្លក់ ដកឡើងក្រហមទែង តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ គ. អំពិលទុំ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9155

#AMS #KhmerCivilization
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អៗ នឹងកើតឡើងចំពោះលោកអ្នក
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9198

#AMS #KhmerCivilization
ស្វែងយល់អំពីកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ៤) ស្ថានីយឡបុរាណក្នុងតំបន់អង្គរ និងក្នុងកម្ពុជា
-----------
Join AMS Khmer Civilization

ការជួបប្រទះនូវឡបុរាណខ្មែរជាលើកដំបូងដោយលោក Aymonier នៅភ្នំគូលែន ក្នុងភូមិអន្លង់ធំ។ លោក បានរៀបរាប់ពីការរកឃើញឡផលិតភាជន៍នៅទីនោះ ប៉ុន្តែលោកមិនបានសិក្សាឱ្យលម្អិតលើផលិតផលភាជន៍ និងរចនាសម្ព័ន្ធឡនៅទីនោះទេ។ រហូតដល់ក្រោយឆ្នាំ១៩៩៥ ការរកឃើញស្ថានីយឡបុរាណថ្មីត្រូវបានធ្វើឡើងដោយក្រុមស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សារា នៅតាមតំបន់ខាងកើតនៃតំបន់អង្គរ ដូចជាឡតានី  ឡបង្កោង ( ឡខ្នារពោធិ ឡសរសី និងឡទឹកលិច។ ក្រោយមកទៀត តាមរយៈការសិក្សាអំពីបុរាណដ្ឋាននានាពីប្រាសាទបេងមាលាទៅប្រាសាទព្រះខ័នកំពង់ស្វាយ លោក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9204

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក “ជូជក” កណ្ឌទី៥
-----------
Join AMS Khmer Civilization

តទា គ្រានោះ ឯកោ ព្រាហ្មណោ មានព្រាហ្មណ៍ម្នាក់ ជូជកោនាម ឈ្មោះជូជក​ រូបអាក្រក់ខុសពីមនុស្សប្រក្រតី ទុន្នវិដ្ឋព្រាហ្មណគាមវាសី នៅអាស្រ័យក្នុងស្រុកទុន្នវិដ្ឋគ្រាម ក្ររហាមដើរតែសុំទានគេ កហាបណសតំ លភិត្វា ព្រាហ្មណ៍ចាស់ជរាសន្សំបានប្រាក់ចំនួន១រយកហាបណៈយកទៅផ្ញើរទុកក្នុងត្រកូលព្រាហ្មណ៍មួយ ហើយដើរទៅរកសុំទានតទៀត។ ឯត្រកូលព្រាហ្មណ៍កើតក្តីទ័លក្រតឹងចង្អៀត ក៏យកប្រាក់ជូជកចាយអស់។ ជូជកវិលមកយកវិញកើតទោមនស្សក៏កំញើញតឹងទារ។ ព្រាហ្មណ៍ព្រមទាំងភរិយាមូលមិតគ្នាប្រគល់កូនស្រីមានរូបល្អស្រស់ឈ្មោះ​ អមិត្តធីតា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9252

#AMS #KhmerCivilization
ឆ្នាំទាំង៤ ជូត ខាល រោង វក រាសីឡើងខ្ពស់ត្រដែត លោកអ្នកទទួលបានភាពរីករាយ លាភសំណាង និងឳកាសដែលធ្វើឲ្យការងារសម្រេចទៅបានដោយងាយស្រួល។
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ឬមុខរបរអាជីវកម្ម  ពីព្រោះលោកអ្នកអាចសម្រេចការងារ និងក្តីបំណងនានាបាន។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលផ្នែកទំនាក់ទំនង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9272

#AMS #KhmerCivilization
សិលាចារឹកថ្មីមកពីទួលប្រាសាទត្រពាំងប្រី
-----------
Join AMS Khmer Civilization

ក្រុមស្រាវជ្រាវសម្ភុបុរៈ​ ដែលដឹកនាំដោយបណ្ឌិត ធុយ ចាន់ធួន​ ដែល​មាន​បណ្ឌិត ម៉ៅង ឈាងឡេង និងលោក ហេ សុខសាយ ចូលរួមផងនោះ បាន​រកឃើញសិលាចារឹកនេះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅទីតាំងទួលប្រាសាទ​ត្រពាំងប្រី ស្ថិតនៅក្នុងភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកស្រុកបានរានដីជុំវិញទីទួលប្រាសាទ​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9270

#AMS #KhmerCivilization
ឆ្នាំទាំង៤ រោង ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពចម្រើនលូតលាស់ក្នុងកិច្ចការ និងតួនាទី
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ សូមប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្តូរការងារ។ ឳកាសដែលលោកអ្នកអាចធ្វើឲ្យស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកធ្លាក់ចុះ គឺមានកំរិតខ្ពស់ ហើយក៏អាចប៉ះពាល់ដល់ការងារទាំងមូលផងដែរ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9315

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ថោះ រកា កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ លាភសំណាង និងភាពចម្រើនលូតលាស់ក្នុងអាជីព ហើយរាល់បញ្ហានឹងមិនកើតឡើងចំពោះអ្នកឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អ ព្រមទាំងមានមនុស្សជាច្រើនចាំជួយយកអាសារ។ ប៉ុន្តែលោកអ្នកមិនអាចធ្វើកិច្ចការឃ្លាតឆ្ងាយពីគម្រោងបានទេ ពីព្រោះភាពភ្លេចភ្លាំង និងខ្វះចន្លោះអាចកើតឡើង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9321

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១២រោច ខែជស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ | ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9367

#AMS #KhmerCivilization
ប្រាសាទនាងខ្មៅ ខេត្តតាកែវ
-----------
Join AMS Khmer Civilization

ប្រាសាទនាងខ្មៅមានទីតាំងស្ថិតក្នុងវត្តនាងខ្មៅ ភូមិចារ ឃុំរវៀង​​ ស្រុកសំរោង ខេត្តតាកែវ។ សព្វថ្ងៃ ប្រាសាទនេះមានប្រាង្គ២ធ្វើអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ និងមានគំនូរផាត់ពណ៌នៅលើផ្ទៃជញ្ជាំងខាងក្នុងទៀតផង។ តាមឯកសារលោក E. Lunet de Lajonquiere បានបង្ហាញថា ប្រាសាទនេះមានប្រាង្គចំនួន៣ ឈរជាជួរតាមអ័ក្សជើងត្បូង គឺខាងជើង កណ្តាល (បច្ចុប្បន្នជាប្រាង្គខាងត្បូង)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9329

#AMS #KhmerCivilization
រឿងសុភាទន្សាយ (ភាគទី១)
-----------
Join AMS Khmer Civilization

ដំណាលពីរឿងទន្សាយ កាលពីរត់អំពីអណ្តូងទៅនោះ ទៅឈប់នៅជិតភូមិមានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយឃើញគិតថា “ឥឡូវអញអស់កម្លាំងម្ល៉េះ ធ្វើម្តេចនឹងបានចេកនោះស៊ីមានតែធ្វើស្លាប់” គិតហើយក៏លូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះទូលចេកដើរមកដល់ឃើញទន្សាយគិតស្មានថាវាស្លាប់មែនហើយលាន់មាត់ថា “អុះអញមកលក់ចេកថ្ងៃនេះហៅពេញជាមានលាភពន់ពេក អញនឹងយកអាទន្សាយនេះទៅស្លស៊ីបានម្តង” ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ។ ទន្សាយនោះកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ីៗ។ លុះយាយចាស់នោះដល់ទៅផ្ទះគេៗហៅទិញចេកគាត់ដាក់កញ្ជើចេកពីលើក្បាលមកទន្សាយវាលោតចោលទៅ មើលទៅចេកនៅសល់តែសំបក។ យាយចាស់នោះថា “ម៉ែ! អាទន្សាយវារស់ទេតើអញស្មានថាវាងាប់”។ ចេកនោះក៏អស់ខានលក់ ទន្សាយនោះក៏វាបោលរួចទៅ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9429

#AMS #KhmerCivilization
ប្រាសាទផ្ទី
-----------
Join AMS Khmer Civilization

ប្រាសាទផ្ទី មានទីតាំងស្ថិតនៅចំពាក់កណ្តាលបឹងមួយនៅមុខខាងកើតប្រាសាទបឹងមាលា ចម្ងាយប្រមាណ ១៣០០ម៉ែត្រពីកសិន្ធុប្រាសាទបឹងមាលា ត្រង់​ភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយស្ថិតនៅតាមបណ្តោយផ្លូវបុរាណមួយដែលចេញពីតំបន់អង្គរឆ្ពោះទៅកោះកេរ្តិ៍ (សូមមើលប្លង់លេខ១)។ ឈ្មោះ “ផ្ទី” គឺជាឈ្មោះដែលអ្នកស្រុកហៅ​សព្វថ្ងៃ ដែលទំនងអ្នកស្រុកហៅសំដៅលើឈ្មោះរុក្ខជាតិមួយប្រភេទដុះនៅទីនោះ ឬគេអាចហៅធៀបសំណង់នោះទៅនឹងអ្វីមួយ។ នៅក្នុងការកត់ត្រារបស់អ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Étienne Aymonier បានហៅឈ្មោះប្រាសាទនេះថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9439

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១
-----------
Join AMS Khmer Civilization

រៀបរៀងដោយ៖ កញ្ញា មាស សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9468

#AMS #KhmerCivilization