AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៤)
-----------
Join AMS Khmer Civilization

(ក្បួនការពារឯករាជ្យ)     ក្រោយពីពេលដែលនាយកត និងនាយឡំបានរួចពីអណ្តូងមរណភាពមក ជនទាំងពីរបាន ត្រឡប់ទៅកាន់បន្ទាយវិញ។ ថ្វីត្បិតតែរឿងធ្លាក់អណ្តូងនេះ កន្លងទៅបានមួយឆ្នាំមកហើយ តែជន ទាំងពីរនៅនឹកឃើញរឿងនេះហាក់ថ្មីជានិច្ច។ ហេតុនេះហើយបានជាក្នុងឳកាសបុណ្យរបស់ព្រះ កម្ពុតនេះ ជនទាំងពីរប្រុងស្មារតីជាងគេព្រោះរអានឹងរឿងអណ្តូងចង្រៃ ដែលគេចេញសឹងពុំរួចនោះ លុះដល់កន្លែងមួយឆ្ងាយពីមនុស្សបន្តិច មហាកាលចាប់ស្មាមិត្តទាំងបួននិយាយខ្សឹបៗថាៈ             រកលោកគ្រូមិនឃើញទេ។             អារុណសើចរួចថាៈ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26348

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26352

#AMS #KhmerCivilization
សិលាចារឹកប្រាសាទតារស់ K.៣៤៨
-----------
Join AMS Khmer Civilization

ប្រាសាទតារស់ ស្ថិត​នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិ​ហា​រ មាន​ចម្ងាយ៧គីឡូម៉ែត្រ(គ.ម.)ខាងកើតស្រុកជាំក្សាន្ត ៥គ.ម.ខាងកើតភូមិអូរក្សាន្ត និងនៅ​​ខា​ងត្បូងប្រាសាទនាគបួសឬអ្នកបួស។ នៅក្នុងអត្ថបទមុន (សូម​អាន​៖ https://ams.com.kh​/​​khme​r​civilization/detail/26178) យើង​បានសិក្សា​សិលាចារឹក​ប្រាសាទនេះលេខ K.៣៤៩ ដែលជាអត្ថប​ទខាងដើម ចំណែកឯអត្ថបទ​សិលាចារឹក​ K.៣៤៨ នេះ ជាអត្ថបទ​ចារបន្ដ ដើម្បី​បញ្ចប់​សេចក្ដី​។ ដោយ​ផ្ទាំងនេះជាអត្ថបទបន្ដ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26355

#AMS #KhmerCivilization
បដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន​ (កោះកេរ)
-----------
Join AMS Khmer Civilization

បដិមាស្វាមាឌធំចំនួនពីរឈរប្រយុទ្ធគ្នាដែលឆ្លាក់លើជើងទម្រតែមួយ បច្ចុប្បន្នកំពុងតាំងបង្ហា​ញនៅសារមន្ទីរជាតិភ្នំពេញ។ បដិមានេះឆ្លាក់ពីថ្មភក់ដែលមានកម្ពស់ ២,៧៨ម៉ែត្រ និងចុះបញ្ជីលេខ ក.១៦៦៤ ដោយសារមន្ទីរជាតិភ្នំពេញ។ បដិមានេះរកឃើញនៅប្រាសាទចិន នៃតំបន់ប្រាសាទកោះកេរ ក្នុងរវាងទសវត្សរ៍១៩៦០ ដោយក្រុមអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស។ រូបភាពស្វាប្រយុទ្ធគ្នាឆ្លាក់ចេញជាបដិមាធ្វើអំពីថ្មបែបនេះ មានលក្ខណៈកម្របំផុតនៅក្នុងសិល្បៈខ្មែរ ដ្បិតកន្លងមកយើងធ្លាប់តែឃើញជាចម្លាក់នៅលើថ្មតាមជញ្ជាំងប្រាសាទតែប៉ុណ្ណោះ។ តើបដិមាស្វាប្រយុទ្ធគ្នាមកពីប្រាសាទចិន (កោះកេរ) មានលក្ខណៈបែបណាខ្លះ? បដិមាពាលីនិងសុគ្រីព ថតនៅឆ្នាំ១៩៦៤ (ប្រភព…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26517

#AMS #KhmerCivilization
សំណង់​ផ្សេងៗនៅក្នុង​វត្ត (ភាគ២ បញ្ចប់)
-----------
Join AMS Khmer Civilization

ក្រៅពីសាឡុំ ឧបោ​សថាគារ ព្រះវិហារ សាលាឆាន់ និង​កុដិ​តូច​ធំ​ដូច​​​ខ្ញុំបានរៀបរាប់​ត្រួស​ៗក្នុង​អត្ថបទ​ភាគ១ នៅក្នុង​វត្ត​អារាម គេ​ឃើញ​មាន​​អគារ​ផ្សេងៗ​​ទៀត​​​​កសាងឡើង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបត្យកម្ម​ និង​គំនិត​សិល្បៈ​ទាំង​បុរាណ​ និង​ទំនើប។ សំណង់​ខ្លះ​ ​គឺ​ជា​តម្រូវការ​ចាំបាច់​​សម្រាប់បម្រើ​ដល់​ការ​សិក្សា​រៀន​សូត្ររបស់ព្រះសង្ឃ​ដូចជា​ សាលា​បាលី​​ ​និងហោត្រ័យ។​ សំណង់​ខ្លះ​​ ជានិមត្តរូបនៃ​ព្រះពុទ្ធសាសនា ឬជំនឿ​របស់​អ្នក​ស្រុក​ដូចជា​ ចេតិយ ប្រាង្គ ឬស្តូប ហើយ​សំណង់ខ្លះ​​​​កសាងឡើង​សម្រាប់​រៀបចំ​កិច្ច​ពិធីតាម​ទំនៀម​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26544

#AMS #KhmerCivilization
របរក្រងស្បូវនៅភូមិកោះកេរ (កម្ពេច)
-----------
Join AMS Khmer Civilization

នៅតាមសហគមន៍មនុស្ស តែងតែមានមុខរបរចិញ្ចឹមជីវិត ដែលអាស្រ័យផលទៅតាមធម្មជាតិ ទៅតាមតំបន់របស់សហគមន៍នោះរស់នៅ។ ពោលគឺអ្នកដែលរស់នៅតំបន់ព្រៃភាគច្រើន តែងតែធ្វើរបរដែលអាស្រ័យផលទៅលើព្រៃនោះ។ ជាក់ស្តែងដូចជានៅភូមិកោះកេរ (កម្ពេច) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាភូមិមួយដែលស្ថិតក្នុងតំបន់ខ្ពង់រាប គ្របដណ្តប់ទៅដោយព្រៃឈើ ដោយសង្កេតឃើញថាមនុស្សដែលរស់នៅក្នុងតំបន់នោះ បានទាញយកផលប្រយោជន៍ពីព្រៃឈើ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ភូមិកោះកេរនេះ មានតំបន់មួយដែលស្ថិតនៅខាងចុងភូមិដែលគេនិយមហៅថាកម្ពេច។ ប្រជាជននៅក្នុងតំបន់នេះភាគច្រើនជាប្រជាជន ជាអ្នកចំណូលស្រុក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26564

#AMS #KhmerCivilization
អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៥)
-----------
Join AMS Khmer Civilization

(ក្បួនការពារឯករាជ្យ)                 មហាកាលសើចៈ             ឯងសងសឹកឲ្យអញតទៅទៀត។             អារុណងក់ក្បាលៈ             ប្រាកដហើយ! កុំយូរពេក! ទៅសង្គ្រាម! ជយោសង្រ្គាម             វីរៈចងចិញ្វើមគំហ៊កថាៈ             ជយោសន្តិភាព! តែចូលយ៉ាងណា?             អារុណ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26583

#AMS #KhmerCivilization
បទបង្ហាញស្តីពី «ភស្តុតាងដំណាំស្រូវនៅកម្ពុជា» ដោយវាគ្មិន ឯ.ឧ.បណ្ឌិត ធុយ ចាន់ធួន។
ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ចាប់ពីម៉ោង៩នាទីព្រឹក តទៅ។

👉🏻 ផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ AMS Khmer Civilization

សូមអញ្ជេីញចូលរួមដោយមេត្រី!

#AMS #Khmercivilization #amskhmercivilization