AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ផូស៊ីល​សត្វខ្យង ពពួក Bellerophon
-----------
Join AMS Khmer Civilization

ខ្យង​ជា​ប្រភេទសត្វ​មួយ​ដែលមាន​រស់នៅស្ទើរគ្រប់លេខកន្លែង​។​ ពួក​នេះ​មាន​ទាំង​ប្រភេទដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ ទឹក​សាប​ និង​លើ​ដី​ផងដែរ​។​ ពពួកខ្យង​មាន​ប្រវត្តិ​យូរជា​ណាស់​មក​ហើយ​ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភស្តុតាង​មួយ​ចំនួន​ពីផូស៊ីល​កប់​នៅ​ក្នុង​ដី ឬថ្ម​។​ ពពួកខ្យង​មាន​អាយុចាស់​ជាង​ ៥០០លាន​ឆ្នាំ​ទៅ​ទៀត​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តារាង​នៃ​ការ​ វិវត្តន៍​របស់​ពពួក​វា (រូបលេខ១)​។ ការ​វិវត្ត​នៃ​ពពួក​ខ្យង​មាន​ការ​រីក​ចំរើន​ជា​លំដាប់​ ពូជ​ខ្លះ​ក៏​បាន​​បាត់​បង់​ទៅ​វិញ​ ​ពូជខ្លះ​ក៏បាន​ក៏​កើត និង​ខ្លះទៀត​ដែល​មាន​តាំង​ពី​យូរ​មក​ក៏​បន្ត​​មកដល់​​បច្ចុប្បន្ន​។​ ខ្យង​ជា​ប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ក្នង​ សាខា (Phylum)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26050

#AMS #KhmerCivilization
អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦១)
-----------
Join AMS Khmer Civilization

(ក្បួនការពារឯករាជ្យ)     ប៉ុន្តែរបបគ្រប់គ្រងនីមួយៗ ពុំអាចរលំប្ញសកែវដួលបានងាយៗឡើយពីព្រោះមនុស្សទាំងអស់ ដែលជាចន្ទល់នៃរបបនេះពុំអាចសុខចិត្តថយខ្លួនឡើយ ពោលគឺសុខចិត្តតែពីក្រាញននៀលត្រាតែ ស្លាប់សូន្យតែម្តង។ មានតែកម្លាំងអាវុធ និងកម្លាំងមហាជនរួមសាមគ្គីទេ ទើបអាចផ្តាច់ប្ញសជ្រឿៗនៃ របបចាស់នោះឲ្យដួលបាន។ យល់ហេតុការណ៍ និងអនាគតដូច្នោះ ព្រះនាងកែវមណីមានសេចក្តីវិតក្កាជាងគេបង្អស់។ ធីតាគេងពុំលក់ អង្គុយពុំសុខ បាយពុំបាន ដោយភ័យបារម្ភខ្លាចជានិច្ច។ មួយឆ្នាំមកហើយដែលនាងសម្លាប់នាយកត នាយឡំ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26068

#AMS #KhmerCivilization
សិលាចារឹកប្រាសាទកំផើម K.៣៥៧
-----------
Join AMS Khmer Civilization

ប្រាសាទកំផើម មានទីតាំងស្ថិតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ភាគខាងត្បូងប្រាសាទខ្នារ។ ប្រាសាទនេះគឺជាសំណង់ទោល សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង ដែលសាងសង់ឡើងនៅសម័យមុនអង្គរ (ស.វ.ទី៧ ឬ ៨ ) ហើយអាចមានសង់បន្ថែមនៅសម័យអង្គររវាងស.វ.ទី១០ ឬ១១។ ឈ្មោះ “កំផើម” នេះ យើងមិនដឹងថាមកពីហេតុផលយ៉ាងណាទេ ពោល យើងឮតាមការនិទានរបស់អ្នកស្រុកថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26072

#AMS #KhmerCivilization
ទីក្រុងតាក់ស៊ីឡាសម័យបុរាណ ( Ancient city of Taxila)
-----------
Join AMS Khmer Civilization

តាក់ស៊ីឡា ឬ តាកសីលាក្នុងភាសាបាលី (Taxila orTakshashila) គឺមានទីតាំងស្ថិតនៅសង្កាត់​រ៉ាវ៉ាល់ភីនឌី (Rawalpindi) ក្នុងខេត្ត ពុនចាប (Punjab) នៃប្រទេសប៉ាគីស្ថាន(Pakistan)។ ទីតាំងនៃតំបន់នេះ គឺផ្នែកមួយដ៏សំខាន់នៃការសិក្សាស្រាវជ្រាវពីប្រវត្តិនៃព្រះពុទ្ឋសាសនា និងជាតំបន់ដែលមានការតាំងទីរស់នៅដ៏យូរចាប់តាំងពីសម័យ មេសូលីតិច​(Mesolithic) រហូតដល់បច្ចុប្បន្ន។ ក្រៅពីនេះ តាក់ស៊ីឡាក៏ជាបណ្តាញផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីចិនមកពីភាគខាងលិចនៅចន្លោះ ស.វ.ទី១ រហូតដល់ស.វ.ទី៥នៃគ.ស.…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26088

#AMS #KhmerCivilization
បដិមាទេពស្រីលត់ជង្គង់រកឃើញនៅប្រាសាទព្រះខ័ន​ (អង្គរ)
-----------
Join AMS Khmer Civilization

បដិមានេះ រកឃើញនៅគោបុរទី៤ ក្នុងបរិវេណប្រាសាទព្រះខ័ន តំបន់អង្គរ នៅក្នុងឆ្នាំ១៩២៩ ដោយក្រុមអ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ាប្រទេស ហើយសព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិហ្គីមេ ប្រទេសបារាំង។ បដិមាទេពស្រីនេះ សាងអំពីថ្មភក់ មានកម្ពស់ ១២៥ស.ម. វិជ្ជមាត្រ ៤៨ស.ម. អង្គុយលត់ជង្គង់នៅលើជើងទម្រ ក្នុងទម្រង់ព្រះភក្រ្តស្មឹងស្មាធ សមាធិ ឬគោរពដល់ព្រះ និងជាសិល្បៈរចនាបថបាយ័ន្ត ចុងស.វ.ទី១២…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26104

#AMS #KhmerCivilization
សំណង់​ផ្សេងៗនៅក្នុង​វត្ត (ភាគ១)
-----------
Join AMS Khmer Civilization

បើ​គិត​មក​ដល់ត្រឹម​ឆ្នាំ​២០២១ វត្ត​ក្នុងប្រទេស​កម្ពុជា​មាន​ចំនួន​​៥០៤៥វត្ត ដែល​ក្នុង​ចំណោម​នោះ​​មាន​វត្ត​មហា​និកាយ​​ចំនួន​៤៨០១ និង​វត្តធម្ម​យុត្តិ​ចំនួន២៤៤​។ ​វត្ត​ទាំង​អស់ ក្រៅពីជាមណ្ឌលយ៉ាង​សំខាន់​​បម្រើ​ឱ្យ​​ផ្នែក​ពុទ្ធចក្រនិង​អាណាចក្រ គេ​តែង​សង្កេត​ឃើញ​មាន​សំណង់​​ជាច្រើន​បាន​កសាងឡើង​ជា​បន្តបន្ទាប់​​ អាស្រ័យ​ដោយ​ធន​ធាន (សទ្ធា)​ និង​សម័យ​និយមប្រកបដោយ​ទឹក​ដៃសិល្បៈ ​និង​​លក្ខណៈ​​ស្ថាបត្យ​កម្ម​​សម្បូរបែបប្លែក​ៗគ្នា​គួរ​ឱ្យ​កត់សម្គាល់។ ប៉ុន្តែ​មួយ​រយៈកាល​ចុងក្រោយ គេសង្កេត​ឃើញ​សំណង់​ខ្លះ​នៅតាម​បណ្តា​វត្ត​មួយ​ចំនួន​​ហាក់ដូចជា​ខ្វះយកចិត្តទុកដាក់ថែទាំ បណ្តាលឱ្យ​បាត់បង់ជា​រឿយៗ។ ជាការពិត​គេ​មើល​ឃើញថា វត្តជា​មណ្ឌល​យ៉ាង​សំខាន់​សម្រាប់​ភូមិ​ស្រុក​នីមួយ​ៗ​​ ហើយ​វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​គោរពបូជា​​តាម​គន្លង​ព្រះ​ពុទ្ធសាសនា​ប៉ុណ្ណោះទេ តែ​​វត្ត​ក៏​​ជា​​​​មណ្ឌល​វប្បធម៌ ​និង​សិល្បៈ​ដ៏រឹង​មាំ​​​។​ ការកសាង​វត្ត​តែង​រៀបចំ​តាម​​ជំនឿ…
-----------
អានអត្ថបទលម្អិត៖