AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ព្រះវិហារ​វត្ត​ដារ សំណង់ទ្រុឌទ្រោម​រងគ្រោះដោយសង្រ្គាម​ច្រើន​ជំនាន់
-----------
Join AMS Khmer Civilization

អ្នកស្រុក​បាន​ដំណាល​ថា ​ព្រះវិហារ​វត្ត​ដារ ឬវត្ត​ដារ​សិលារាម ​ ជា​សំណង់​សម័យ​សង្គមរាស្រ្តនិយម ដែលសេសសល់​ពីសង្រ្គាម​​ច្រើន​ជំនាន់​មក​ហើយ។ វត្តនេះ​ស្ថិត​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៧ (ក្រចេះ-ស្នួល) ​ក្នុង​ភូមិសាស្រ្តឃុំដារ ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ហើយ​ជា​វត្ត​ដែល​មាន​ព្រះវិហារ​ចាស់មួយ​សង់អំពីឈើ និងកំបោរបាយអ​។ ក្នុង​សម័យ​សាធារណរដ្ឋខ្មែរ ព្រះ​វិហារ​​វត្ត​ដារ​ធ្លាប់​រងគ្រោះពីគ្រាប់ផ្លោង ហើយនៅ​ក្នុងសម័យ​​​​កម្ពុជា​ប្រជា​ធិបតេយ្យ​​គេ​បាន​យក​ព្រះ​វិហារ​​​នេះ​​​ធ្វើ​រោង​កាត់ដេរ។ ប៉ុន្តែ​ក្រោយ​សង្រ្គាម​រលត់ទៅ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​រៀបចំជួស​ជុល ​សាង​ព្រះជីវ៍ថ្មី គូរគំនូរឡើងវិញ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25975

#AMS #KhmerCivilization
បទបង្ហាញស្តីពី «គំនិតលើការចាំជាតិរបស់ជនជាតិជប៉ុន» ដោយលោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន។
ថ្ងៃពុធ ទី១១ ចាប់ពីម៉ោង៩ព្រឹក​ (ម៉ោងស្រុកខ្មែរ)​ តាមZoomខាងក្រោម។
សូមអញ្ជេីញចូលរួមដោយមេត្រី!

👉🏻Join Zoom Meeting
https://us06web.zoom.us/j/84509766964?pwd=T3NXa0NsWmFHTEFKZkxwNXk3RVRSZz09

👉🏻Zoom Meeting ID: 845 0976 6964
Passcode: 491130

#AMS #Khmercivilization #amskhmercivilization
ល្ខោនតុក្កតាខ្មែរតាមសិលាចារឹក ​K-១៥៥
-----------
Join AMS Khmer Civilization

កន្លងមកអត្ថបទអំពី «ល្ខោនតុក្កតាខ្មែរ» ធ្លាប់បានផ្សព្វផ្សាយលើគេហទំព័រ AMS អរិយធម៌ខ្មែរម្តងរួចហើយ ដោយបានបង្ហាញព៌ត័មានទូទៅនៃល្ខោនតុក្កតាខ្មែរតែប៉ុណ្ណោះ។​ ដោយឡែកចំពោះអត្ថបទនេះ នឹងបន្តបរិយាយអំពីល្ខោនតុក្កតាខ្មែរ ដោយផ្អែកលើព៌ត័មានក្នុងសិលាចារឹក K-១៥៥ ដែលបានបង្ហាញពាក់ព័ន្ធនឹងទម្រង់ទស្សនីយភាពតុក្កតានាសម័យអង្គរ ក៏ដូចជាតឹកតាងមួយបញ្ជាក់ថាខ្មែរយើងមានសិល្បៈនិងទម្រង់តុក្កតាតាំងពីយូរយារណាស់មកហើយ។ ខ្មែរយើងបានប្រើឈ្មោះមួយចំនួនពាក់ព័ន្ធនឹងតុក្កតា (មូលឬសំប៉ែត) ដូចជា៖ តុក្កតាយន្ត ឬល្ខោនយន្ត របស់ក្មេងលេង រូបតុក្កតាដើរដោយខ្សែឬយ៉ៃ (យ៉ៃ=សរសៃល្អិតឆ្មារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25990

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ#113៖ ឈើកោងរំលងសមុទ្រ យកខ្មោចទៅដុត នៅលើឈើកោង តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ គ. ឥន្ទធនូ (ត្រឹមត្រូវ)
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25999

#AMS #KhmerCivilization
អក្សរសិល្ប៍ខ្មែរ រឿង មហាចោរនៅទល់ដែន (ភាគ៦០)
-----------
Join AMS Khmer Civilization

(ស្រីទុគ៌ត)             បាទសិស្សខ្ញុំៗ បានបង្ហាត់វិជ្ជាគ្រប់យ៉ាង ទាំងអក្សរទាំងក្បាច់ចម្បាំងជាមួយគីរីសុមេរុ?             អ្នកណា គីរីសុមេរុ?             ជាក្លើខ្ញុំ នាងមិនស្គាល់ទេ។ គាត់នោះចាស់ណាស់ហើយ តែជាមនុស្សកំពូលមនុស្ស។             ច៎ាះ! លោកពូធ្លាប់ឃើញប្តីខ្ញុំមែនឬទេ?             ខ្ញុំមិនដែលជួបទេ តែខ្ញុំមានគ្នីគ្នាទៅរករាល់ពេល។​            …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26008

#AMS #KhmerCivilization
សិលាចារឹកគោកអង្កាញ់ K.៨៤៤
-----------
Join AMS Khmer Civilization

បុរាណដ្ឋានគោកអង្កាញ់ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាបស្ថិត​នៅ​ទិសអាគ្នេយ៍ត្រពាំងដូនមាស​ប្រមាណជា​១,៥គីឡូម៉ែត្រ​ និង​ខាងកើត​ភូមិព្រៃយាង​១គីឡូ​ម៉ែត្រ។​ នៅក្នុងឯកសារ​របស់លោក ហ្ស៊ក សេដែស ហៅឈ្មោះទីនេះថា គុកអង្កាញ់​ (Kŭk Aṅkằñ)។  នៅ​ទី​នោះ​មានប៉ម​​ប្រាសាទមួយធ្វើអំពីឥដ្ឋ ព័ទ្ធជុំវិញដោយគូទឹក មាន​ផ្លូវ​ចូល​ពី​ទិស​ខាងកើត។ មេទ្វារ​មាន​សិលាចារឹកចារចំនួន​៤០បន្ទាត់​នេះ​ បានរកឃើញ​នៅខែធ្នូ ឆ្នាំ១៩៣៥ ដោយ​អ្នកផ្តិតសិលាចារឹកនៃមន្ទីរអភិរក្សអង្គរ និង​បាន​យក​មក​រក្សាទុកដោយ​ចុះបញ្ជី​សារពើភណ្ឌលេខ៣៧៧០។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=26015

#AMS #KhmerCivilization