AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
វិសមភាពនៃសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២
-----------
Join AMS Khmer Civilization

តើហេតុអ្វីបានព្រះបាទសូរ្យវរ្ម័នទី២ស្ថាបនាប្រាសាទអង្គរវត្តមានភាពមិនស្មើគ្នារវាងជ្រុងខាងជើង និងខាងត្បូង ដោយធៀបនិងអ័ក្សកណ្តាលលិចកើត? តើលក្ខណៈបែបនេះមានចំពោះតែប្រាសាទអង្គរវត្ត ឬក៏ប្រាសាទដទៃក្នុងរាជ្យព្រះអង្គមានលក្ខណៈដូចគ្នាដែរ? តាមការសិក្សាលើរចនាសម្ព័ន្ធប្រាសាទ បែបបទទម្រង់នៃប្រាង្គសំខាន់​ និងក្បាច់លម្អនៅលើប្រាសាទទាំងនោះ ធ្វើឱ្យអ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា ប្រាសាទមួយចំនួនត្រូវបានស្ថាបនាឡើងក្នុងចន្លោះរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០) ឬយើងអាចនិយាយបានថាក្នុងរចនាបថអង្គរវត្ត។ ជាឧទាហរណ៍ ប្រាសាទទាំងនោះ មានដូចជាប្រាសាទអង្គរវត្ត ធម្មនន្ទ ចៅសាយទេវតា បន្ទាយសំរ៉ែ វត្តអធ្វារ បេងមាលា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8733

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ខាល ថោះ​ ម្សាញ់ រាសីការងាររបស់អ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យយ៉ាងទីគាប់ចិត្ត ក្នុងនោះការទុកចិត្តពីមជ្ឈដ្ឋានខាងក្រៅជាអំណោយផលដ៏ប្រសើរសម្រាប់ការងារ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។​ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។ ក្នុងរយៈថ្ងៃនេះសូមប្រុងប្រយ័ត្នចំពោះមនុស្សដែលមិនសូវស្គាល់សាវតាច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ…
-----------
អានអត្ថបទលម្អិត៖
ប្រពៃណីជីកសត្វល្ពីងរបស់ជនជាតិកួយ
-----------
Join AMS Khmer Civilization

ជនជាតិកួយ ជាជនជាតិមួយក្នុងចំណោមជនជាតិដើមភាគតិចទាំង២៤ក្រុមក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅតំបន់វាលទំនាបខាងជើងបឹងទន្លេសាប ក្នុងទឹកដីនៃខេត្តព្រះវិហារ ខេត្តកំពង់ធំ និងមានតិចតួចនៅខេត្តក្រចេះ។ ជនជាតិនេះរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់រហូតមកដល់បច្ចុប្បន្ន មានដូចជា ភាសា ជំនឿ និងល្បែងល្បាំ សម្រាប់ការប្រតិបត្តិក្នុងសហគមន៍ ជាដើម។​ ពួកគេភាគច្រើន រស់នៅដោយការប្រកបរបរចិញ្ចឹមជីវិត ពឹងលើការធ្វើកសិកម្មពនាចរ ការប្រម៉ែប្រមូលអនុផលពីព្រៃឈើ និងមុខរបរផ្សេងៗជាប្រពៃណីរបស់ពួកគេ។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8787

#AMS #KhmerCivilization
រឿងធនញ្ជ័យ (ភាគទី១០)
-----------
Join AMS Khmer Civilization

… រួចការវល់ពីថ្ងៃនេះទៅហើយធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថា​នឹងទៅទារប្រាក់ដែលអស់នាហ្មឺនជំពាក់។ ធនញ្ជ័យទៅដល់សាលាជុំអស់នាម៉ឺនធំតូចច្រើន ក៏ឡើងទៅលើសាលា ហើយនិយាយនឹងអស់នាម៉ឺនថាបើចង់ភ្នាល់នឹងខ្ញុំៗនឹងប្រើស្តេចឲ្យបាន ទើបអស់នាហ្មឺនថា អើយើងភ្នាល់គ្នាបើឯងប្រើបានអញនឹងឲ្យប្រាក់ ហើយធនញ្ជ័យយកសំបុត្រដែលធ្វើនោះមានឈ្មោះគ្រប់នាម៉ឺនហើយសូមបោះត្រាទទួលជំពាក់រួចហើយ ឲ្យទៅប្រើហ្លូងនឹងមើល ឯធនញ្ជ័យថា បើដូច្នោះអស់លោកទូលថា ត្បិតធនញ្ជ័យវាថា​វានឹងប្រើហ្លួងឲ្យបានដូចចិត្តវាៗថានឹងមកឥលូវនេះហើយ ឯអស់នាម៉ឺនបានស្តាប់ហើយក៏យកសេចក្តីទៅក្រាបទូលហ្លួង ទៅដល់ហើយក្រាបថ្វាយបង្គំគាល់ទូលថា សូមទានត្បិតធនញ្ជ័យវាថា​ វានឹងមកប្រើអម្ចាស់ឲ្យបានដូចចិត្តវា ឯព្រះមហាក្សត្រស្តាប់ហើយ ក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យវាមាកងាយ ហើយត្រាស់ថាទៅហៅអាជ័យមកឲ្យឆាប់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8803

#AMS #KhmerCivilization
ឆ្នាំទាំង៤ រោង មមី វក​ ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានលាភសំណាងធំទាក់ទងនឹងអាជីវកម្ម និងកិច្ចការងារដែលបានដាក់ចេញ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំនេញគឺមិនទាន់បានច្រើនតាមការប៉ុនប៉ងរបស់អ្នកនៅឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8871

#AMS #KhmerCivilization
ប្រាសាទគោកចក
-----------
Join AMS Khmer Civilization

ប្រាសាទគោកចកមានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8847

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ ទី៣០៖ កំប៉ុកក្រពុំ អង្គុយលើភ្នំ ពាក់អាវក្បាលសូត្រ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ ឃ. គីង្គក់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8879

#AMS #KhmerCivilization
ឆ្នាំទាំង៣ ឆ្លូវ ថោះ ចរ រាសីឡើងខ្ពស់ត្រដែត រាល់កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោគជ័យគួរជាទីមោទនភាពក្រៃលែងលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្តាប់យកឳកាសរីកចម្រើន និងទទួលបានភាពរីករាយក្នុងថ្ងៃនេះ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8929

#AMS #KhmerCivilization
របាំព្លយសួយ
-----------
Join AMS Khmer Civilization

«របាំព្លយសួយ​» មានឈ្មោះដូច្នេះដោយសាររបាំនេះត្រូវគេកំដរដោយឧបករណ៍តន្ត្រីព្លយជាគោល ដែលមានបំពង់សូរធ្វើពីឫស្សីពកចំនួនពីរ បី ឬប្រាំ រហូតដល់ប្រាំពីរស៊កចូលទៅក្នុងប្រអប់សូរធ្វើពីផ្លែឃ្លោកស្ងួតធ្លាយពីម្ខាងទៅម្ខាងដោយចងផ្តុំគ្នាជាមួយដុំដោយចម្រៀកផ្តៅ។ឧបករណ៍ព្លយ មានប្រើនៅក្នុងចំណោមជនជាតិដើមភាគតិចសួយរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ មានសហគមន៍សួយត្រាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាដើម។ គេសម្តែងរបាំព្លយសួយ នៅក្នុងពិធីសែនព្រេន បន់អ្នកតានិងឡើងអ្នកតា បួងសួងសុំសេចក្តីសុខសួស្តីសិរីមង្គលឱ្យរួចផុតពីគ្រោះចង្រៃនិងមហន្តរាយផ្សេងៗនិងដើម្បីរំឭកទៅដល់ដើមកំណើតនៃពេលវេលានិងការវិលត្រឡប់នៃនិរន្តរភាព។ ឯវង់តន្ត្រីកំដររបាំ ព្លយសួយ មានឧបករណ៍ព្លយ ប្រើជាមួយនឹងស្គរ និងអ្នកច្រៀង។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8903

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក (កណ្ឌវនប្បវេសន៍ ទី៤)
-----------
Join AMS Khmer Civilization

          ព្រះបាទស្រីវេស្សន្តរបវពុទ្ធវង្ស ទ្រង់យាងយាត្រាតាមមាគ៌ា ក្នុងពនាល័យក្សត្រថ្លៃទ្រង់យាងបណ្តើរសំណេះសំណាលបណ្តើរ។ ចំណែកខាងកុមារទាំងពីរបានឃើញផ្លែឈើក្នុងពានីក៏យំទារ។ ដើមឈើទាំងសងខាងមាគ៌ាក៏ទន់ទោរបង្អោនផលាផលមកថ្វាយ។           ទេវតាទាំងឡាយ បានបង្រួញផ្លូវដើម្បីក្សត្រីទាំង៤ព្រះអង្គ យាងទៅតែមួយថ្ងៃដល់មាតុលនគរដែលបេតរដ្ឋមានចម្ងាយ​៣០យោជន៍។ ពួកអ្នកចេតរាស្រ្តទាំងស្តេចទាំងមន្រ្តីបានធ្វើបដិសណ្ឋារៈកិច្ច សាកសួរជ្រាបសេចក្តីសព្វគ្រប់ប្រការមានក្តីអាសូរករុណា ក៏ទ្រង់ព្រះកន្សែងថ្លែងយោបំរងំរងាកគ្រប់ព្រះអង្គាបានព្រមព្រៀងគ្នាថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ដោយការអះអាងគ្រប់ជំពូក។ តែព្រះវេស្សន្តរពុំព្រមទទួល។​           ពួកស្តេចចេតរាស្រ្ត កាលឃាត់ព្រះវេស្សន្តរពុំបាន ក៏មានព្រះភ័ក្រ្តជោកជាំដោយអស្សុធារា ពណ៌នារៀបរាប់នូវផ្លូវគួរជាទីទៅកាន់ភ្នំគិរីវង្គត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8939

#AMS #KhmerCivilization
ឆ្នាំទាំង៤ ជូត ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកអាចសម្រេចរាល់ការងារទាំងឡាយដោយភាពជោគជ័យយ៉ាងសម្បើម ចំណែកលុយកាក់នឹងហូរចូលមិនដាច់នោះទេ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារនេះធានាដល់ភាពរីកចម្រើន និងជោគជ័យក្នុងការងារដែលដាក់ចេញទាំងឡាយ។ ជាពិសេសលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈដែលមិនគួររំពឹងផងដែរ។ លោកអ្នកអាចជួបបញ្ហាមួយចំនួននៅកន្លែងការងារ ប៉ុន្តែសូមកុំមានក្តីបារម្ភ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8977

#AMS #KhmerCivilization
ឆ្នាំទាំង៣ រោង មមី រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានលាភសក្ការ និងតួនាទីការងារដែលគួរឲ្យបានមោទនភាពក្រៃលែង ចំនែកសេចក្តីសុខក៏នឹងកើតឡើងក្នុងពេលនេះ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយ ហើយព្រមទាំងមិនចង់ធ្វើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ឬថ្នាក់លើក្តី។ ស្ថានភាពការងាររបស់អ្នកមិនសូវល្អទេ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8989

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ថោះ វក ចរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកអាចសម្រេចរាល់ការងារទាំងឡាយដោយភាពជោគជ័យ ចំណែកសំណាងផ្សេងៗនឹងកើតឡើង រួមទាំងសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារផង
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក ប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះដែរ សូមឧស្សាហ៍ព្យាយាមឲ្យបានច្រើនបំផុត និងគួរចេះគ្រប់គ្រងពេលវេលាឲ្យបានសមស្រប។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9023

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៣ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងធំក្នុងការងារ និងមានមនុស្សនាំសំណាងមកដល់ផ្ទះតែម្តង
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅជាធម្មតាសិន ពីព្រោះស្ថានភាពការងារទាំងស្រុងសម្រាប់ថ្ងៃនេះហាក់មានភាពស្រពិចស្រពិលនៅឡើយ។ សូមព្យាយាមបន្ថែមកំរិតទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ។ ដោយឡែក ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=9065

#AMS #KhmerCivilization