ទីក្រុងបុរាណអាឡេប៉ូ
-----------
Join AMS Khmer Civilization
អាឡេប៉ូ (Aleppo)គឺជាឈ្មោះនៃទីក្រុងបុរាណមួយក្នុងប្រទេសស៊ីរី ដែលមានន័យថា Halab ក្នុងភាសា អារ៉ាប់។ អាឡេប៉ូ គឺជាទីក្រុងធំទីពីរ ក្នុងប្រទេស និងក៏ជាទីក្រុងដែលមានវ័យចំណាស់ជាងគេផងដែរ ដោយមានការតាំងទីរស់នៅតាំងពីសម័យមុនគ.ស. និង ជាផ្លូវជួញដូរពាណិជ្ជកម្មតាំងពី២០០០ឆ្នាំ មុនគ.ស.។ ទីក្រុងនេះចាប់ផ្តើមរីកចម្រើនផ្នែកនយោបាយ និងពាណិជ្ជកម្មខ្លាំងនៅស.វ.ទី១៨មុនគ.ស. ដែលជារាជធានីនៃអាណាចក្រ យ៉ាមខាដ (Yamkhad)។ ក្រោយមកទៀត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25620
#AMS #KhmerCivilization

ព្រះចក្រសំវរនៅក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization
ទោះបីជាព្រះពុទ្ធសាសនាវជ្រយាន ហូរចូលមកក្នុងសង្គមខ្មែរនៅតំបន់អង្គរក្នុងស.វ.ទី១០ក៏ដោយ សាសនានេះក៏បានរីកសុះសាយទៅដល់តំបន់ឆ្ងាយពីអង្គរដែរ។ ជាក់ស្តែង នៅស.វ.ទី១១ តំបន់មួយដែលនៅមិនឆ្ងាយពីជួរភ្នំដងរែក ម្តុំប្រាសាទភិមាយ ប្រទេសថៃបច្ចុប្បន្ន ដែលគេស្គាល់ឈ្មោះថា សន្តតិវង្ស “មហីរធរបុរ” ក៏នៅតែបន្តអនុវត្តន៍ព្រះពុទ្ធសាសនានិកាយវជ្រយានដដែល។ ក្នុងនោះ គេសង្កេតឃើញថា មានព្រះមហាក្សត្រសំខាន់ៗចំនួនពីរដែលកាន់ព្រះពុទ្ធសាសនានិកាយវជ្រយាន និងព្រះមហាក្សត្រសំខាន់មួយអង្គទៀតកាន់ព្រះព្រហ្មញ្ញសាសនាលទ្ធិព្រះវិស្ណុ (វៃស្ណវ) ហើយព្រាហ្មណ៍ដែលសំខាន់ចំពោះមហាក្សត្រទាំងបីអង្គគឺ ព្រះរាជគ្រូស្រីទិវាករបណ្ឌិត។ ម្ល៉ោះហើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25636

ព្រះវិហារបុរាណវត្តចំប៉ា
-----------
Join AMS Khmer Civilization
បច្ចុប្បន្ន វត្តចំប៉ាបានរាប់បញ្ចូលក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពោលគឺស្ថិតនៅប្របដងផ្លូវជាតិលេខ១ (ភ្នំពេញ-ស្វាយរៀង)។ ក្នុងបរិវេណវត្តនេះគេឃើញមានសាលាឆាន់មួយខ្នង និងព្រះវិហារបុរាណមួយ ជាសំណង់ចាស់ លម្អដោយក្បាច់រចនាយ៉ាងវិចិត្រក្រៃលែង។ បើយោងតាមឯកសារ គិតមកដល់សព្វថ្ងៃព្រះវិហារវត្តចំប៉ាជាសំណង់ឈើដ៏ល្អឯក ដែលមានអាយុកាលជិត១០០ឆ្នាំ។ សាច់រឿងគំនូរស្ទើរទាំងអស់នៅផ្នែកខាងក្នុងព្រះវិហារ រៀបរាប់អំពីរឿងពុទ្ធប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ ជាពិសេសគំនូរនៅជុំវិញបល្ល័ង្កព្រះជីវ៍។ ប៉ុន្តែជាអកុសល អ្នកស្រុកបានឱ្យដឹងថាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេបានយកព្រះវិហារជាទីសក្ការៈនេះ ធ្វើជាជង្រុកដាក់ស្រូវ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25655

រុក្ខជាតិ និងអ្នកថែរក្សានៅក្នុងសង្គមខ្មែរសម័យបុរាណ
-----------
Join AMS Khmer Civilization
មិនថាតែនៅសម័យបច្ចុប្បន្ននោះទេ ដែលរុក្ខជាតិមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅរបស់មនុស្ស រីឯនៅសម័យបុរាណរុក្ខជាតិក៏សំខាន់ដូចគ្នា។ រុក្ខជាតិ និងបរិស្ថានធម្មជាតិ គឺជាប្រភពមិនចេះរីងស្ងួត ឬអាចនិយាយបានថា ជាប្រភពនៃជីវិតមនុស្ស សត្វ និងជាធាតុផ្សំដ៏សំខាន់មួយរបស់វប្បធម៌ផងដែរ។ នៅក្នុងសិលាចារឹកបុរាណខ្មែរ រុក្ខជាតិបានដើរតួនាទី និងផ្សារភ្ជាប់យ៉ាងសំខាន់នៅក្នុងសង្គមមនុស្ស ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការប្រណិប័តន៍ប្រព័ន្ធជំនឿ។ ក្រៅពីនោះ យើងសង្កេតឃើញថា នៅសម័យបុរាណហាក់ដូចជាមានប្រព័ន្ធគ្រប់គ្រងរុក្ខជាតិ ឬព្រៃឈើយ៉ាងជាក់លាក់មួយដូចសម័យបច្ចុប្បន្នមានក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងដូច្នោះដែរ។ នៅក្នុងអត្ថបទខ្លីនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25693

រឿង មហាចោរនៅទល់ដែន (ភាគ៥៨)
-----------
Join AMS Khmer Civilization
(ស្រីទុគ៌ត) សត្វឆ្ងាយពីសំបុក្ររងាកំព្រាយ៉ាងណាជនអ្នកឆ្ងាយពីស្រុកទេសក៏រងាកំព្រាយ៉ាងនោះដែរ ក្រឡេកមើលឆ្វេង ស្តាំ នាយអាយឃើញតែជនឯទផៀតដែលខ្លួនពុំស្គាល់។ យូរៗព្រលឹងនៃស្រុក ទេសអង្រន់រឭកឡើងធ្វើទឹកមុខឲ្យក្រៀកក្រំ ធ្វើចិត្តឲ្យចង្អៀតចង្អល់ ធ្វើភ្នែកឲ្យរលីងរលោង។ រាល់ថ្ងៃ ជនអ្នកឃ្លាតស្រុកក្រឡេកមើលទៅទិសដែលស្រុកខ្លួនធ្លាប់នៅ។ ផ្គរលាន់ម្តងៗ ភ្លៀងធ្លាក់ម្តងៗ ជន អ្នកឃ្លាតស្រុកឳបដៃសំពះអង្វរអារក្ខទេវតាឲ្យដឹកនាំខ្លួនទៅស្រុកវិញ។ ទោះស្រុកថ្មីដែលនិត្យនៅ មានការសប្បាយ និងសម្បូរហូរហៀក៏ពុំដូចស្រុកកំណើតយើងទេ។ ស្រុកយើងអាក្រក់ ក្រកំសត់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25703

សិលាចារឹកប្រាសាទព្រៃក្មេង K.៧៧៤
-----------
Join AMS Khmer Civilization
ប្រាសាទព្រៃក្មេងមានទីតាំងនៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នៅទិសនីរតីនៃបារាយណ៍ទឹកថ្លា(បារាយណ៍ខាងលិច)។ ប្រាសាទនេះ មានឈ្មោះល្បីល្បាញ ដោយសារផ្ដែរនិងសសរពេជ្រប្រាសាទនេះ ត្រូវអ្នកប្រវត្តិសិល្បៈកំណត់យកជាគោលនិងជាឈ្មោះរចនាបថមួយ នៅសម័យមុនអង្គរ រវាងពាក់កណ្ដាលទី២ស.វ.ទី៧ គឺរចនាបថព្រៃក្មេង។ នៅប្រាសាទព្រៃក្មេង ក៏មានសិលាចារឹកចារនៅមេទ្វារមួយផ្ទាំង ចុះលេខសម្គាល់ K.៧៧៤ ដែលរកឃើញជាមួយនឹងផ្តែរនិងសសរពេជ្រ ដោយបុរាណវិទូបារាំងនាឆ្នាំ១៩ ៣៣។ សិលាចារឹកនេះចារលើថ្មភក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25711