AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២
-----------
Join AMS Khmer Civilization

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ ប្រសិនបើអ្នកមានលទ្ធភាព សូមគិតគូរពីការងារដែលអ្នកទងនឹងអចលនទ្រព្យ ពីព្រោះលទ្ធភាពជោគជ័យមានខ្ពស់។ ក្រៅពីនេះចូរប្រុងប្រយ័ត្ន ក្រែងមានបញ្ហាតូចធំនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ដោយឡែកលោកអ្នកគួរបែងចែកការងារខ្លះ ហើយគិតគូរដល់ភាពរីករាយផ្ទាល់ខ្លួន។ ឆ្នាំរោង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25513

#AMS #KhmerCivilization
សិលាចារឹកប្រាសាទគោកចក ប្រាង្គខាងជើង K.៥២១
-----------
Join AMS Khmer Civilization

ប្រាសាទគោកចក​ ឬកាលមុនអ្នកស្រាវជ្រាវធ្លាប់ស្គាល់ថា ប្រាសាទចក ជា​ប្រាសាទ​មាន​ប្រាង្គ​២​សាង​អំពីឥដ្ឋ ស្ថិតនៅ​ក្នុង​ភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត​សៀម​រាប។ កន្លងមក លោក សុខ កែវ សុវណ្ណារ៉ា​ បាន​ចុះផ្សាយអត្ថបទ​ស្ដីពី​ប្រា​សា​ទ​គោក​ចក​នេះរួច​ហើយ​នៅ​ក្នុង​គេហទំព័រ AMS អរិយធម៌ខ្មែរ។ នៅក្នុងអត្ថបទនោះ ក្រៅ​អំពី​ការ​បង្ហាញ​អំពីប្រាសាទ លោកក៏បានរៀបរាប់អំពីសិលាចារឹកនៅប្រាសាទនេះផងដែរ។ ចំណែក​នៅ​ក្នុង​អត្ថបទ​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25517

#AMS #KhmerCivilization
ព្រះរាជាណាចក្រដូហាមី
-----------
Join AMS Khmer Civilization

ដូហាមី (Dohamey) គឺឈ្មោះព្រះរាជាណាចក្រមួយដែលបច្ចុប្បន្នស្ថិតនៅខាងត្បូងនៃប្រទេសបេនីន ​(Benin) ក្នុងទ្វីបអាហ្រ្វិចខាងលិច។ ព្រះរាជាណាចក្រនេះចាប់ផ្តើមរីកចម្រើននៅស.វ.ទី១៧ រហូតដល់ស.វ.ទី២០។ នៅក្នុងប្រវត្តិសាស្រ្តនៃដូហាមី ស្តេច​ Wegbaja គឺជាអ្នកដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះ មានការរីកចម្រើនខ្លាំង។ ​ផែនទីនៃព្រះរាជាណាចក្រដូហាមីប្រភព៖ https://www.nationalgeographic.com ព្រះរាជាណាចក្រដូហាមី នៅអំឡុងពេលនៃការដឹកនាំដោយ ស្តេច១២អង្គ ​ផ្សេងៗគ្នា ដែលចាប់ពីឆ្នាំ​១៦២៥ រហូតដល់១៩០០…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25530

#AMS #KhmerCivilization
ជំនឿលើព្រះគម្លង់​មុខវត្ត​ឧណ្ណាលោម
-----------
Join AMS Khmer Civilization

ស្ថិត​នៅលើសួនច្បារមុខ​វត្ត​ឧណ្ណាលោមក្នុងរាជធានីភ្នំពេញ មាន​បដិមា​មួយ​ហៅ​​​ថា “ព្រះគម្លង់” ឬ “ស្តេចគម្លង់” ឬបើ​តាម​អ្នកស្រាវជ្រាវ​​ថា “ព្រះយម” ឬ “ព្រះ​យម​រាជ”។ បដិមា​នេះ​ពុំ​ដឹង​​សាង​​ពីត្រឹមណាមកឱ្យប្រាកដទេ​​ តែ​យ៉ាង​​ហោច​ណាស់គេ​ឃើញថត​ជាប់​​​ ក្នុង​​​ឯកសារ​​​ក្បួន​ដង្ហែ ព្រះករុណា​​ ព្រះបាទ​សម្តេច ​ព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋ កាលទ្រង់ឡើង​គ្រង​រាជ​សម្បត្តិ។​ មក​ដល់​​សព្វ​ថ្ងៃ គេបាន​ដាំដើម​ពោធិ៍​ថ្វាយ​​​មួយ​​ដើម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25553

#AMS #KhmerCivilization
បុរាណដ្ឋានភ្នំសន្ទុក
-----------
Join AMS Khmer Civilization

នៅពេលនិយាយអំពីភ្នំសន្ទុក ស្ទើរតែគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា ស្គាល់ឈ្មោះភ្នំដ៏ល្បីល្បាញមួយនេះ។ ជាការចាប់អារម្មណ៍ កាលណាគេចង់ពន្យល់អំពីឈ្មោះភ្នំសន្ទុក គេតែងតែពន្យល់ដោយភ្ជាប់ជាមួយរឿងព្រេងចំនួនពីរ។ រឿងទីមួយនិទានអំពីការសោយទិវង្គតរបស់បុត្រីស្តេចមួយអង្គនៅលើភ្នំសន្ទុក ហើយព្រះរាជាក៏ធ្វើឈាបនកិច្ចជាឱឡារិកនៅទីនោះថា “ភ្នំអាសន្នមានទុក្ខ” ក្រោយមកក៏ហៅកាត់ខ្លីត្រឹម “ភ្នំសន្ទុក”។ រីឯរឿងទីពីរនិទានអំពីការរត់គេចខ្លួនរបស់តាគហេ និងបក្សីចាំក្រុង ពីការតាមសម្លាប់របស់កងទ័ពស្តេចពញាក្រែក ហើយហៅឈ្មោះថា “ភ្នំអាសន្នមានទុក្ខ” ដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងជឿថាឈ្មោះ “សន្ទុក”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25547

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៧)
-----------
Join AMS Khmer Civilization

(ស្នេហានៅលើទូក) នាយកតគេចចុះគេចឡើងចាប់បានដៃនាយបម្រុងកាច់មូលត្រាតែធ្លាក់ដាវពីដៃដូចគ្នា។ ទឹក បែកខ្ចាយ។ ជនទាំងពីរជ្រមុជជ្រមុលក្នុងទឹកជាទីល្អមើលអស្ចារ្យ។ ជួនកាលនាយកតលិចបាត់ទៅ ធ្វើ ឲ្យនាយឡំអើតមើលតាម ជួនកាលនាយបម្រុងលិចបាត់ទៅវិញ ធ្វើអោយនាយឡំទះដៃសើច សប្បាយ។ រួចគូសត្រូវទាំងពីរងើបឡើងស្មើគ្នា។ នាយកតស្ទុះទៅដាល់ផូងត្រូវថ្គាមនាយបម្រុងដែល ដួលផ្ងារទៅក្រោយ។ នាយកតលោតវឺទៅចាប់កអាវបានទៀត ដាល់ពោះពឹបៗរន្ថើនគ្នាអស់ទំហឹង ដៃ។ នាយបម្រុងទន់ដៃនាយកតជំរុញថែមចាប់អាវនាយបម្រុងលើកឡើងដាល់ម៉ាំងៗទៀត។ នាយ បម្រុងដួលបាត់ស្មារតី។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25597

#AMS #KhmerCivilization
សិលាចារឹកប្រាសាទលាក់នាង K.២៦៥
-----------
Join AMS Khmer Civilization

ប្រាសាទលាក់នាង ជាប្រាសាទឥដ្ឋ ប្រាង្គទោល មានទីតាំង​នៅជ្រុងឦសាន​ប្រាសាទ​​ប្រែ​រូប ចម្ងាយប្រមាណ១២០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប។ ប្រាសាទនេះសាងសង់ឡើងក្នុងសតវត្សរ៍ទី១០ ដោយផ្អែកលើ​ផ្ដែរប្រាសាទ​ដែល​ស្ថិត​នៅក្នុងរចនាបទ​ប្រែ​រូប។ នៅប្រាសាទនេះ មានសិលាចារឹក​ចំនួន២ផ្ទាំង ចារ​នៅ​លើ​មេទ្វារខាងត្បូង​​ និង​មេទ្វា​រខាងជើង ដែលចុះលេខបញ្ជីសារពើភណ្ឌ​សិលាចារឹកខ្មែរ​ K.២៦៥។ សិលាចារឹកនេះធ្លាប់សិក្សានិងបោះពុម្ពផ្សាយកន្លងមក ដោយលោកសាស្ត្រាចារ្យ ហ្សក សឺដែស នៅ​ក្នុង​សៀវ​​ភៅ​សិលា​ចារឹក​​នៃ​ប្រទេសកម្ពុជា​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=25606

#AMS #KhmerCivilization