AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អស្ចារ្យណាស់ ឆ្នាំទាំង៥ ខាល រោង វក រកា ​កុរ មានសំណាងធំ រាល់ការងារទាំងអស់នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងណាស់ លោកអ្នកអាចសម្រេចធ្វើការតាមក្តីប្រាថ្នាដោយមិនជំទាស់ឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះក៏មិនមែនជាពេលវេលាល្អបំផុងក្នុងការធ្វើសកម្មភាពទេ ដូច្នេះប្រសិនបើអាចធ្វើបាន ប្រសិនបើកិច្ចការនោះមិនតម្រូវដំណើរការក្នុងពេលនេះ អ្នកគួរពន្យារពេលសិន។ ក្នុងនោះ សូមដំណើរការចំពោះកិច្ចការដែលសាម័ញ្ញ និងមិនត្រូវការការពិភាក្សាវែកញែក ឬប្រើប្រាស់ទុនធំ។ សូមប្រកាន់ភាពរស់រវើក រាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8683

#AMS #KhmerCivilization
ស្ថាននាម «ត្បូងរមាំង» តាមរយៈសិលាចារឹក
-----------
Join AMS Khmer Civilization

​នៅក្នុងអត្ថបទមុន​​ យើងស្វែង​យល់​រួចមក​ហើយ​អំពីអត្ថន័យ​នៃសិលាចារឹករកឃើញថ្មីមួយនៅ​ប្រាសាទ​បន្ទាយព្រាវ ដែលមានចុះលេខសម្គាល់​ K.១៤៣៣។ ដូច្នេះយើង​រំលឹកឡើងវិញបន្តិចថាអត្ថបទសិលាចារឹកនោះ និយាយអំពីដីភូមិបុកោង និងចន្ទ្រក្សេត្រ​ ដែលត្រូវថ្វាយ​ដល់​ប្រាសាទសិវលិង្គនៅ​ឯត្បូងរមាំង ក្នុងឆ្នាំ​៩៤៩នៃមហាសករាជ(១០២៧គ.ស.) និង​រំលឹកអំពីអ្នកបម្រើប្រុសម្នាក់ឈ្មោះកន្សូរ​ដែល​ចាញ់ក្ដី​វាបពល​ ហើយត្រូវឱ្យយកទៅបម្រើនៅឯប្រាសាទសិវលិង្គ។ ចុងក្រោយ​ជា​បញ្ជីឈ្មោះខ្ញុំបម្រើប្រុស​៩នាក់(រាប់ទាំងកន្សូរ)។ សិលាចារឹកនេះ ក៏ជាសេចក្ដីបំពេញ​បន្ថែម​លើ​សិលាចារឹក​ K.២២១ និង K.២២២ លើករណី​ថ្វាយខ្ញុំទៅប្រាសាទសិវលិង្គ។​ ស្ថាននាម​ «ត្បូងរមាំង»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8695

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យជាទីគាប់ចិត្ត ចំណែករាល់បញ្ហានឹងមិនអាចមកយារយីអ្នកបានឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ទេក្នុងពេលនេះ។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ដោយម៉ត់ចត់ ឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេល។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8717

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៥ រោង ម្សាញ់ មមែ វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងទទួលបានដំណឹងនៅពេលនេះ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8725

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៣ ជូត មមី កុរ រាសីរបស់អ្នកឡើងខ្ពស់ ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីបានតាមក្តីប៉ងប្រាថ្នា លាភសំណាង ភោគទ្រព្យ នឹងកើតឡើងចំពោះអ្នក
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8767

#AMS #KhmerCivilization
វិសមភាពនៃសំណង់ប្រាសាទក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២
-----------
Join AMS Khmer Civilization

តើហេតុអ្វីបានព្រះបាទសូរ្យវរ្ម័នទី២ស្ថាបនាប្រាសាទអង្គរវត្តមានភាពមិនស្មើគ្នារវាងជ្រុងខាងជើង និងខាងត្បូង ដោយធៀបនិងអ័ក្សកណ្តាលលិចកើត? តើលក្ខណៈបែបនេះមានចំពោះតែប្រាសាទអង្គរវត្ត ឬក៏ប្រាសាទដទៃក្នុងរាជ្យព្រះអង្គមានលក្ខណៈដូចគ្នាដែរ? តាមការសិក្សាលើរចនាសម្ព័ន្ធប្រាសាទ បែបបទទម្រង់នៃប្រាង្គសំខាន់​ និងក្បាច់លម្អនៅលើប្រាសាទទាំងនោះ ធ្វើឱ្យអ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា ប្រាសាទមួយចំនួនត្រូវបានស្ថាបនាឡើងក្នុងចន្លោះរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០) ឬយើងអាចនិយាយបានថាក្នុងរចនាបថអង្គរវត្ត។ ជាឧទាហរណ៍ ប្រាសាទទាំងនោះ មានដូចជាប្រាសាទអង្គរវត្ត ធម្មនន្ទ ចៅសាយទេវតា បន្ទាយសំរ៉ែ វត្តអធ្វារ បេងមាលា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8733

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ខាល ថោះ​ ម្សាញ់ រាសីការងាររបស់អ្នកឡើងខ្ពស់ត្រដែត លោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យយ៉ាងទីគាប់ចិត្ត ក្នុងនោះការទុកចិត្តពីមជ្ឈដ្ឋានខាងក្រៅជាអំណោយផលដ៏ប្រសើរសម្រាប់ការងារ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។​ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។ ក្នុងរយៈថ្ងៃនេះសូមប្រុងប្រយ័ត្នចំពោះមនុស្សដែលមិនសូវស្គាល់សាវតាច្បាស់លាស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ…
-----------
អានអត្ថបទលម្អិត៖
ប្រពៃណីជីកសត្វល្ពីងរបស់ជនជាតិកួយ
-----------
Join AMS Khmer Civilization

ជនជាតិកួយ ជាជនជាតិមួយក្នុងចំណោមជនជាតិដើមភាគតិចទាំង២៤ក្រុមក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅតំបន់វាលទំនាបខាងជើងបឹងទន្លេសាប ក្នុងទឹកដីនៃខេត្តព្រះវិហារ ខេត្តកំពង់ធំ និងមានតិចតួចនៅខេត្តក្រចេះ។ ជនជាតិនេះរក្សាបាននូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់រហូតមកដល់បច្ចុប្បន្ន មានដូចជា ភាសា ជំនឿ និងល្បែងល្បាំ សម្រាប់ការប្រតិបត្តិក្នុងសហគមន៍ ជាដើម។​ ពួកគេភាគច្រើន រស់នៅដោយការប្រកបរបរចិញ្ចឹមជីវិត ពឹងលើការធ្វើកសិកម្មពនាចរ ការប្រម៉ែប្រមូលអនុផលពីព្រៃឈើ និងមុខរបរផ្សេងៗជាប្រពៃណីរបស់ពួកគេ។​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8787

#AMS #KhmerCivilization
រឿងធនញ្ជ័យ (ភាគទី១០)
-----------
Join AMS Khmer Civilization

… រួចការវល់ពីថ្ងៃនេះទៅហើយធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថា​នឹងទៅទារប្រាក់ដែលអស់នាហ្មឺនជំពាក់។ ធនញ្ជ័យទៅដល់សាលាជុំអស់នាម៉ឺនធំតូចច្រើន ក៏ឡើងទៅលើសាលា ហើយនិយាយនឹងអស់នាម៉ឺនថាបើចង់ភ្នាល់នឹងខ្ញុំៗនឹងប្រើស្តេចឲ្យបាន ទើបអស់នាហ្មឺនថា អើយើងភ្នាល់គ្នាបើឯងប្រើបានអញនឹងឲ្យប្រាក់ ហើយធនញ្ជ័យយកសំបុត្រដែលធ្វើនោះមានឈ្មោះគ្រប់នាម៉ឺនហើយសូមបោះត្រាទទួលជំពាក់រួចហើយ ឲ្យទៅប្រើហ្លូងនឹងមើល ឯធនញ្ជ័យថា បើដូច្នោះអស់លោកទូលថា ត្បិតធនញ្ជ័យវាថា​វានឹងប្រើហ្លួងឲ្យបានដូចចិត្តវាៗថានឹងមកឥលូវនេះហើយ ឯអស់នាម៉ឺនបានស្តាប់ហើយក៏យកសេចក្តីទៅក្រាបទូលហ្លួង ទៅដល់ហើយក្រាបថ្វាយបង្គំគាល់ទូលថា សូមទានត្បិតធនញ្ជ័យវាថា​ វានឹងមកប្រើអម្ចាស់ឲ្យបានដូចចិត្តវា ឯព្រះមហាក្សត្រស្តាប់ហើយ ក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យវាមាកងាយ ហើយត្រាស់ថាទៅហៅអាជ័យមកឲ្យឆាប់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8803

#AMS #KhmerCivilization
ឆ្នាំទាំង៤ រោង មមី វក​ ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានលាភសំណាងធំទាក់ទងនឹងអាជីវកម្ម និងកិច្ចការងារដែលបានដាក់ចេញ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានបញ្ហាច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមកុំទាន់ធ្វើកិច្ចការងារធំដុំពេក រក្សាអ្វីៗឲ្យស្ថិតនៅដដែលសិនទើបប្រសើរ។ លោកអ្នកអាចធ្វើការរកស៊ីបាន គ្រាន់តែផលចំនេញគឺមិនទាន់បានច្រើនតាមការប៉ុនប៉ងរបស់អ្នកនៅឡើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8871

#AMS #KhmerCivilization
ប្រាសាទគោកចក
-----------
Join AMS Khmer Civilization

ប្រាសាទគោកចកមានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8847

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ ទី៣០៖ កំប៉ុកក្រពុំ អង្គុយលើភ្នំ ពាក់អាវក្បាលសូត្រ តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ ឃ. គីង្គក់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8879

#AMS #KhmerCivilization