AMS Khmer Civilization
1.54K subscribers
4.26K photos
653 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
បណ្តាសាដូនតា
-----------
Join AMS Khmer Civilization

បណ្តាសា គឺជាពាក្យផ្តន្ទា ជេរប្រទេច សំបូងសង្រូងឲ្យគេវិនាសហិនហោច។ ក្នុងសម័យបុរាណគេសរសេរថា ”សាប​ ឬសាបថ”។ ពាក្យនេះបច្ចុប្បន្នសរសេរថា​ “ស្បថ” មានន័យថា ប្រកាសសេចក្តីពិតត្រង់។ នៅក្នុងសិលាចារឹក ពាក្យបណ្តាសាតែងលេចឡើងអមជាមួយពាក្យឱ្យពរ ប៉ុន្តែអត្ថបទនេះនឹងលើកមកបង្ហាញតែអំពីពាក្យបណ្តាសាប៉ុណ្ណោះ។ ពាក្យបណ្តាសា បានលេចឡើងក្នុងសិលាចារឹកខ្មែរតាំងពីសម័យមុនអង្គរ។ សិលាចារឹកដែលចាស់ជាងគេ គឺសិលាចារឹកទួលគោកព្រះ ចុះកាលបរិច្ឆេទឆ្នាំ៥៧៩សក ត្រូវនឹងឆ្នាំ៦៥៧នៃគ្រិស្តសករាជ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8475

#AMS #KhmerCivilization
រឿងធនញ្ជ័យ (ភាគទី៩)
-----------
Join AMS Khmer Civilization

…អាចារ្យចិនក៏ព្រមឲ្យរបស់ក្នុងសំពៅទាំង៤នោះ ហើយក៏បើកសំពៅទៅស្រុកវិញ ឯធនញ្ជ័យកាលបើបានរបស់អំពីសំពៅទាំង៤នោះហើយ ឲ្យជញ្ជូនអស់របស់ទ្រព្យនោះទៅថ្វាយព្រះបាទជាម្ចាស់ទាំងអស់ នឹងមានយកជារបស់ខ្លួនក៏ទេ ឯព្រះមហាក្សត្រ បានលឺថាធនញ្ជ័យឈ្នះប្រស្នាអាចារ្យចិនដូច្នោះហើយ លុះដល់ឃើញធនញ្ជ័យឲ្យជញ្ជូនអស់របស់ទ្រព្យមកថ្វាយដូច្នោះក៏ត្រេកអរក្នុងព្រះរាជហប្ញទ័យ ហើយមានព្រះបន្ទូលថា ធនញ្ជ័យឯងបានទុកខ្លះហើយរឺទេរបស់ទាំងអស់នេះ ធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំពុំបានយកទុកទេស្តេចស្តាប់ហើយក៏មានបន្ទូលថា បើដូច្នោះអញនឹងឲ្យយកស្រីក្នុងវាំងធ្វើជាប្រពន្ធឯង ហើយនឹងរបស់ទ្រព្យទាំងអស់គ្រប់មុខកុំឲ្យមានខ្វះខាតរបស់អ្វី ឯធនញ្ជ័យក្រាបទូលថា ទូលបង្គំមិនចង់បានទេ​ ប្រពន្ធនោះត្បិតមិនមែនជាស្រីទេ ឈ្មោះញី មិនប្រាកដជាស្រី សូមជ្រាប…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8507

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៥ ជូត ខាល រោង មមី ចរ នឹងទទួលបានជោគជ័យយ៉ាងខ្លាំងលើមុខជំនួញ និងកិច្ចការងារ លោកអ្នកនឹងអាចមានលទ្ធភាពធ្វើឲ្យជីវិតប្រព្រឹត្តិទៅដោយភាពរីករាយជាទីបំផុតផងដែរ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមកុំខកខានឳកាសរកប្រាក់ចំណេញ។ សូមព្យាយាមធ្វើការងារឲ្យអស់ពីកំលាំងកាយចិត្ត នោះលោកអ្នកនឹងទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។ សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុឲ្យបានល្អ ហើយគួរសន្សំសំចៃទើបជាការប្រសើរ ក្នុងនោះដែរ កុំពាក់នឹងការខ្ចីបុលពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អនោះទេ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដូច្នេះសូមប្រើប្រាស់ពេលនេះដើម្បីទាញយកផល ហើយក៏កុំគិតច្រើនពេកអី។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ…
-----------
អានអត្ថបទលម្អិត៖
របាំទន្សោង
-----------
Join AMS Khmer Civilization

នៅក្នុងតំបន់ខាងត្បូងទន្លេសាប មានរបាំមួដែលគេហៅថា របាំរាំស្នែងទន្សោង របាំស្នែងទន្សោង ឬរបាំទន្សោង។ គេឃើញរបាំនេះមាននៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់។ នៅឯទីក្រុងភ្នំពេញ សាលាមធ្យមវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនាយកដ្ឋានទស្សនីយភាព ក៏មានសម្តែងរបាំទន្សោងនេះដែរ។ គេហៅរបាំនេះថា របាំទន្សោង ដោយសារខ្លឹមសារសំខាន់របស់របាំ ពាក់ព័ន្ធនឹងសត្វ ទន្សោង​ មានសម្លៀកបំពាក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8519

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ៖ ២៩-បើអត់គេនាំគ្នារក ដល់បានមក ទ្រង់ព្រះកន្សែង តើជាអ្វី?
-----------
Join AMS Khmer Civilization

ចម្លើយត្រឹមត្រូវ៖ គ. ម្ទេស រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8601

#AMS #KhmerCivilization
ឆ្នំាទាំង៤ ឆ្លូវ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត​ ថ្ងៃនេះកាក់កបខ្លាំងណាស់ លោកអ្នកអាចសម្រេចបានផលយ៉ាងប្រសើរចំពោះរាល់កិច្ចការនានា ចំណែក គ្រោះកាចចង្រៃ មិនអាចកើតឡើងដល់អ្នកឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត។ ​ដោយឡែកកំហុសដោយអចេតនាអាចកើតឡើង ដែលនាំឲ្យរំខានដល់ផលលាភសក្ការក្នុងពេលនេះ ដូច្នេះដើម្បីបញ្ជៀសស្ថានភាពនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8643

#AMS #KhmerCivilization
ស្ថានីយផូស៊ីល​ភ្នំបាណន់​
-----------
Join AMS Khmer Civilization

ភ្នំបាណន់​ មាន​ទីតាំង​ស្ថិត​នៅ ភូមិបាណន់ ឃុំកន្ទឺពីរ​ ស្រុក​បាណន់​ ខេត្ត​វាត់​ដំបង​ដោយ​មាន​ចំងាយ​ប្រមាន​២២​គីឡូម៉ែត្រ។​ ភ្នំបាណន់ ក៏ជាទីតាំងប្រវត្តិសាស្រ្តមួយដ៏ល្អឯក ដិ្បតមានប្រាសាទភ្នំបាណន់ដែលជាសំណង់ប្រាសាទបុរាណមួយ​ ដែលសល់តាំងពីមុនអង្គរ។​ ប្រាសាទភ្នំបាណន់មានរាងចតុកោណកែង សង់ឡើងនៅដើមស.វ​ទី១១ មានតួប៉មចំនួន៥ ដោយតួប៉មកណ្តាលធ្វើពីថ្មភក់ និងតួប៉ម៤ជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ។ ក្រៅពីនេះ​ ភ្នំបាណន់ក៏មានរឿងព្រេងទាក់ទងនឹងនាង រំសាយសក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8651

#AMS #KhmerCivilization
មហាព្រះវេស្សន្តរជាតក (ទានកណ្ឌ ភាគ៣)
-----------
Join AMS Khmer Civilization

          ព្រះនាងផុស្សតីចាស្រីមានលក្ខណាដ៏ប្រសើរ លុះទ្រង់ព្រះសណ្តាប់ពត៌មានពុំក្សេមក្សាន្តអំពីព្រះវេស្សន្តរហើយ ទ្រង់ស្តេចទៅកាន់ព្រះរាជមន្ទីរ មានសិរីនៃព្រះវេស្សន្តរ ទ្រង់បានសវនាការព្រះរាជសវនីយ៍នៃព្រះសុណិសា ក៏ព្រះនាងទ្រង់ខ្សឹបខ្សួលអួលព្រះឳរាសោកាជាមួយនឹងព្រះរាជបុត្រាថាៈ ឳ! អាត្មាអញអើយ! ពុំគួររស់នៅឡើយ គួរតែបរិភោគថ្នាំពិស ឬលោកទម្លាក់ក្នុងជ្រោះពុំនោះចងកនឹងខ្សែឲ្យស្លាប់គាប់ប្រសើរជាងរស់នៅ ម្តេចឡើយក៏ពួកអ្នកស្រីពិរាស្រ្តបណ្តេញបាវេស្សន្តរជាកូនអញជាអ្នកមិនប្រទូស្តសោះដូច្នោះ។ ព្រះនាងទ្រង់ព្រះកន្សែងថ្លែងសេចក្តីទោមនស្សច្រើនប្រការហើយ បែរទៅក្រាបបង្គំទូលព្រះបាទស្រីសញ្ជ័យថាៈ សិវិរដ្ឋរបស់ព្រះអង្គ នឹងដូចជាផ្លិតឃ្មុំឥតមេ ពុំនោះទេនឹង ដូចផ្លែស្វាយជ្រុះដល់ដី សូមព្រះចក្រីកុំបំបរបង់បាវេស្សន្តរឡើយ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8673

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៥ ខាល រោង វក រកា ​កុរ មានសំណាងធំ រាល់ការងារទាំងអស់នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងណាស់ លោកអ្នកអាចសម្រេចធ្វើការតាមក្តីប្រាថ្នាដោយមិនជំទាស់ឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែថ្ងៃនេះក៏មិនមែនជាពេលវេលាល្អបំផុងក្នុងការធ្វើសកម្មភាពទេ ដូច្នេះប្រសិនបើអាចធ្វើបាន ប្រសិនបើកិច្ចការនោះមិនតម្រូវដំណើរការក្នុងពេលនេះ អ្នកគួរពន្យារពេលសិន។ ក្នុងនោះ សូមដំណើរការចំពោះកិច្ចការដែលសាម័ញ្ញ និងមិនត្រូវការការពិភាក្សាវែកញែក ឬប្រើប្រាស់ទុនធំ។ សូមប្រកាន់ភាពរស់រវើក រាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8683

#AMS #KhmerCivilization
ស្ថាននាម «ត្បូងរមាំង» តាមរយៈសិលាចារឹក
-----------
Join AMS Khmer Civilization

​នៅក្នុងអត្ថបទមុន​​ យើងស្វែង​យល់​រួចមក​ហើយ​អំពីអត្ថន័យ​នៃសិលាចារឹករកឃើញថ្មីមួយនៅ​ប្រាសាទ​បន្ទាយព្រាវ ដែលមានចុះលេខសម្គាល់​ K.១៤៣៣។ ដូច្នេះយើង​រំលឹកឡើងវិញបន្តិចថាអត្ថបទសិលាចារឹកនោះ និយាយអំពីដីភូមិបុកោង និងចន្ទ្រក្សេត្រ​ ដែលត្រូវថ្វាយ​ដល់​ប្រាសាទសិវលិង្គនៅ​ឯត្បូងរមាំង ក្នុងឆ្នាំ​៩៤៩នៃមហាសករាជ(១០២៧គ.ស.) និង​រំលឹកអំពីអ្នកបម្រើប្រុសម្នាក់ឈ្មោះកន្សូរ​ដែល​ចាញ់ក្ដី​វាបពល​ ហើយត្រូវឱ្យយកទៅបម្រើនៅឯប្រាសាទសិវលិង្គ។ ចុងក្រោយ​ជា​បញ្ជីឈ្មោះខ្ញុំបម្រើប្រុស​៩នាក់(រាប់ទាំងកន្សូរ)។ សិលាចារឹកនេះ ក៏ជាសេចក្ដីបំពេញ​បន្ថែម​លើ​សិលាចារឹក​ K.២២១ និង K.២២២ លើករណី​ថ្វាយខ្ញុំទៅប្រាសាទសិវលិង្គ។​ ស្ថាននាម​ «ត្បូងរមាំង»…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8695

#AMS #KhmerCivilization
ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែត ថ្ងៃលោកអ្នកនឹងទទួលបានភាពរីករាយ និងជោគជ័យជាទីគាប់ចិត្ត ចំណែករាល់បញ្ហានឹងមិនអាចមកយារយីអ្នកបានឡើយ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ទេក្នុងពេលនេះ។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ដោយម៉ត់ចត់ ឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេល។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8717

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៥ រោង ម្សាញ់ មមែ វក ចរ កំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំ ហើយឋានៈការងារនឹងទទួលបានដំណឹងនៅពេលនេះ
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ ភាពស្មុគ្រស្មាញក្នុងពេលានេះជាប់ពាក់ព័ន្ធនឹងការងារចាស់ដែលមិនទាន់បានដោះស្រាយរួច ដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មអាចនឹងមានបញ្ហាពាក្យសំដីជាមួយមិត្តរួមការងារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8725

#AMS #KhmerCivilization
អស្ចារ្យណាស់ ឆ្នាំទាំង៣ ជូត មមី កុរ រាសីរបស់អ្នកឡើងខ្ពស់ ដូច្នេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីបានតាមក្តីប៉ងប្រាថ្នា លាភសំណាង ភោគទ្រព្យ នឹងកើតឡើងចំពោះអ្នក
-----------
Join AMS Khmer Civilization

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=8767

#AMS #KhmerCivilization