AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
បុរាណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ
-----------
Join AMS Khmer Civilization

បុរាណដ្ឋានប្រាសាទស្រះខ្ចៅ មានទីតាំងស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំត្បែង ​ភ្នំពែនជុំ ហើយស្ថិតនៅក្នុងរដ្ឋបាលភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ​ប្រមាណ ៥គ.ម. ភាគឦសានទីប្រជុំជនឃុំកកោះ។ នៅភ្នំស្រះខ្ចៅ មានរឿងព្រេងមួយដែលនិទានអំពី​ឈ្មោះរបស់ប្រាសាទនិងភ្នំ ហើយសាច់រឿងសង្ខេបមានដូចតទៅ៖ “កាលពីបុរាណ​ភ្នំស្រះខ្ចៅ មានឈ្មោះថា “ភ្នំតូច” ឯភ្នំ​សន្ទុកមានឈ្មោះថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24689

#AMS #KhmerCivilization
Forwarded from AMS One-minute
រូបទេវៈនារីឈ្មោះ ហារីទី (Hariti) នៅប្រទេសសិង្ហបុរី និងនៅកម្ពុជា

📚 https://www.facebook.com/100063628026091/posts/pfbid0cW5Pfp1Cu6fJHyshya2gMeZ69k3VPfqSntT4UeNexKwGJry2VtVG9CcECc5Edt64l/?d=n

Join AMS One-minute
Forwarded from AMS One-minute
វត្តមេមត់ 🇰🇭

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute
ទំនៀម​ដង្ហែអង្គព្រះកឋិន​ទានព្រះរាជទ្រព្យ
-----------
Join AMS Khmer Civilization

តាមទំនៀម​​ព្រះពុទ្ធសាសនា ចាប់ពីថ្ងៃ​១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត​ ខែកត្តិក ​​លោក​​​កំណត់ទុក​មក​ជា​ “កឋិនកាល” ពោលគឺគ្រប់​អារាម​ទាំងអស់​អាច​រៀបចំ​ធ្វើ​កឋិន​ទៅតាម​ពុទ្ធ​បញ្ញត្តិ និង​ពុទ្ធានុញ្ញាត។ ក្នុងរយៈ​កាលនេះ ព្រះ​ករុណា​​ជា​អម្ចាស់​ជីវិត​​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទ្រង់តែង​ចេញ​ថត​ព្រះ​កឋិន​វេរ​​ប្រគេន​​ព្រះ​សង្ឃ​​​​គង់​ចាំព្រះវស្សា​តាម​វត្ត​នានា​ទាំង​នៅ​​ក្នុងរាជធានី និង​នៅ​តាម​បណ្តា​​ខេត្ត​​​ក្រៅខ្លះ តាមដែល​ទ្រង់​សព្វ​​ព្រះរាជហ្ឫទ័យ។ យោង​តាម​ឯកសារ​​ព្រះរាជពិធី​ទ្វា​ទស​មាស ទំនៀម​នេះ​ហៅ​ថា “អង្គ​ព្រះ​កឋិន​ទាន​​ព្រះរាជ​ទ្រព្យ”…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24706

#AMS #KhmerCivilization
Forwarded from AMS One-minute
ចោរ ឬពួកឈ្មួញដែលលក់រូបចម្លាក់ខុសច្បាប់ តែងកាត់រូបចម្លាក់ជាបំណែកៗ ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន និងគេចការត្រួតពិនិត្យរបស់មន្ដ្រីគយតាមព្រំដែន

📷 https://m.facebook.com/story.php?story_fbid=pfbid02EVdQrH3QN3MisxoqTHPnpzuvTr9HtZdcdvvYiFLJRgfpJpnRvX47qZsgrnEcQLvql&id=100063628026091

Join AMS One-minute
សិលាចារឹក​វត្តមៀន K.១០៥ (ភាគ១)
-----------
Join AMS Khmer Civilization

ស្របគ្នា​នឹងការសិក្សាសិលាចារឹកដែលរកឃើញថ្មីៗជាបន្ដបន្ទាប់ ការត្រឡប់​ទៅ​ពិនិត្យ​សើ​រើដើម្បីសិក្សាឡើងវិញ នូវសិលាចារឹកដែល​ធ្លាប់​បោះពុម្ព​ដោយ​អ្នក​ស្រាវ​ជ្រាវ​បរទេស​រួច​មក​នោះ ក៏ជារឿងចាំបាច់ផងដែរ។ ឯកសារជាភាសាបរទេស គឺជារនាំង​ដល់​សិស្ស​និស្សិត ​និង​សាធារណ​ជនខ្មែរមួយចំនួន​ ដើម្បីស្វែងយល់​អំពីសង្គម ប្រវត្តិសាស្ត្រ សាសនា ភាសា​… ​នា​សម័យ​បុរាណ តាមរយៈអត្ថបទ​សិលាចារឹក​។ ម្យ៉ាងវិញទៀត ការ​ពិនិត្យ​ឡើង​​វិញ​នេះ អាចឱ្យយើង​ផ្ទៀង​ផ្ទាត់​ និងបំពេញ​បន្ថែម​លើ​ឯកសារ​ដែល​មាន​កន្លង​មក​ផង​។ ហេតុ​ដូច្នេះ​ហើយ ទើប​ការ​រៀប​ចំ​អត្ថបទ​​ឬសៀវភៅជាភាសាខ្មែរ មាន​សារៈ​សំខាន់​ដែល​គួរ​តែ​ធ្វើ​ជារឿយៗ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24728

#AMS #KhmerCivilization
Forwarded from CambodiaMyHome
ការសម្តែង​សិល្បៈខ្មែរ​ x វង់តន្រ្តីសំឡេងស្រាលនៃវប្បធម៌បារាំង​ នាទីក្រុងបារីស​

📷 https://m.facebook.com/story.php?story_fbid=pfbid0CWxegQPWXPvgB97WTqdM2KjQX46HqZyqhXxpEKv9NCLsDBUfeQVVH6qpfWtceKNtl&id=103431255226608

Join KampucheaMyHome
សិលាចារឹកថ្មគ្រែ ខេត្តក្រចេះ K.122
-----------
Join AMS Khmer Civilization

ថ្មគ្រែ ជាក្រុមប្រាសាទបុរាណមួយមានអាយុកាលនៅសម័យមុនអង្គរក្នុងរវាងដើមស.វ.ទី៧ តែបានបាក់បែកអស់ទាំងស្រុង ក្លាយជាវត្តអារាមនៃព្រះពុទ្ធថេរវាទ ហើយយើងអាចនៅមើលសំណល់​វត្ថុសិល្បៈបុរាណមួយចំនួនដូចជា បំណែកផ្តែរទ្វារ សសរពេជ្រ និងជើងទម្របដិមា។ល។ ​ទីតាំងប្រាសាទថ្មគ្រែ គេធ្លាប់រកឃើញសិលាចារឹកចំនួន៣ ផ្ទាំង រួមមាន សិលាចារឹក K.122 សិលាចារឹក K.926 និងសិលាចារឹក K.927។ ដោយឡែក នៅក្នុងអត្ថបទខ្លីនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24754

#AMS #KhmerCivilization