AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ២ 🙏🙏

#AMS #khmercivilzation #Cambodia
ព្រះវិហារ​វត្ត​ព្រះធាតុបាស្រី
-----------
Join AMS Khmer Civilization

ព្រះធាតុបាស្រី ឬព្រះធាតុ​ព្រះស្រី ជាឈ្មោះ​វត្ត​​មួយ​ស្ថិត​នៅក្នុង​ឃុំ​ព្រះធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ។ វត្ត​នេះ​សាង​សង់​​ឡើង​នៅ​​ជាប់​នឹង​បរិវេណ​ប្រាសាទបុរាណ និង​ជា​វត្ត​​មាន​ព្រះវិហារ​យ៉ាង​ចំណាស់ ដែលមាន​​​មណ្ឌបមួយ​សង់នៅខាងក្រោយ ​​​​ប្រកប​​ដោយ​​​​លក្ខណៈ​សិល្បៈ​យ៉ាង​​វិចិត្រ​។ តាម​ឯកសារ​មហា​បុរស​ខ្មែរ​ឱ្យ​ដឹង​ថា អារាម​​នេះ​​​ជា​បូជនីយ​ដ្ឋាន​​យ៉ាង​សំខាន់​ក្នុង​រាជ្យ​ហ្លួង​ព្រះស្តេចកន។ ប៉ុន្តែ​​​​ព្រះវិហារ​ដែល​គង់​នៅ​ដល់​​​សព្វ​ថ្ងៃនេះ​ គេ​ដឹង​ថា​​កសាង​​នៅ​​ដើម​សតវត្សទី​២០ រីឯមណ្ឌប​ខាងក្រោយ​​កសាង​ក្នុង​​ទសវត្ស​ទី៥០។ ព្រះ​​វិហារ​​​​​​​នេះ ធ្លាប់បាន​រុះ​រើ​​ធ្វើ​​បំផ្លាញ​​​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិប​តេយ្យ ហើយចាប់ពី​ទស​វត្ស​​ទី​៨០ គេ​បាន​​​​ជួស​ជុល​ឡើង​វិញ ព្រម​ទាំង​លាប​ថ្នាំ គូរគំនូរ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24255

#AMS #KhmerCivilization
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ៣ 🙏🙏

#AMS #khmercivilzation #Cambodia
ត្រាវប្រូង ឬសម្លបុក
-----------
Join AMS Khmer Civilization

ជាទូទៅ វប្បធម៌របស់ជាតិសាសន៍នីមួយៗ តែងតែមានលក្ខណៈដូចគ្នាខ្លះ និងខុសគ្នាខ្លះ ទៅតាមប្រពៃណីដែលមានយូរលង់មកហើយ។ ដោយឡែក ជនជាតិព្នង គឺជាជនជាតិភាគតិចមួយដែលកំពុងរស់នៅខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា កំពុងតែបន្តប្រណិប័តន៍នូវប្រពៃណីដើមមួយចំនួនបានយ៉ាងខ្ជាប់ខ្ជូន ហើយនៅក្នុងអត្ថបទនេះ យើងសូមលើកយកមុខម្ហូបមួយប្រភេទដែលជាអាហារប្រពៃណីពិសេសមួយរបស់ជនជាតិព្នងដែលមានឈ្មោះថា “ត្រាវប្រូង ឬសម្លបុក”។ មុខម្ហូបនេះ ជនជាតិព្នងពុំសូវនិយមធ្វើហូបជាប្រចាំថ្ងៃនោះទេ ព្រោះម្ហូបនេះតម្រូវបន្លែច្រើនមុខ និងចំណាយពេលធ្វើយូរ ដោយតម្រូវឱ្យត្រូវកាប់ឫស្សីសម្រាប់ចម្អិន។ ម្ល៉ោះហើយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24287

#AMS #KhmerCivilization
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ៤ 🙏🙏

#AMS #khmercivilzation #Cambodia
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ៥ 🙏🙏

#AMS #khmercivilzation #Cambodia
ស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ ភ្នំតាក្រៀម​ ខេត្តបាត់​ដំបង​
-----------
Join AMS Khmer Civilization

ខែ​ឧសភា ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌអគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីលបឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ តំបន់​ភ្នំ​តាក្រៀម​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំ​តាក្រៀម​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង ដែលនៅ​មិន​ឆ្ងាយ​ពី​អាង​កំពី​ងពួយ (រូបលេខ១)​​។ តំបន់ភ្នំ​តាក្រៀ​ម​មាន​​ភ្នំ​ផ្សេងៗ​ ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ។ ផែនទីតំបន់​ភ្នំ​តាក្រៀម​ ភ្នំ​ថ្ម​កំបោរ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ ដែល​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24302

#AMS #KhmerCivilization
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ៦ 🙏🙏

#AMS #khmercivilzation #Cambodia
បម្រែបម្រួលសំណេរ​ពាក្យ «សោយ» (ភាគ២)
-----------
Join AMS Khmer Civilization

ចំពោះពាក្យ «ស្វេយ៑/ស្វេយ» នៅសម័យមុនអង្គរ​និងអង្គរ បានកម្លាយដោយផ្នត់ជែក [-អម់​-] ឬ [-អង់-] បង្កើត​បានជាពាក្យ «សំហ្វេយ៑» ឬ «សង្វេយ/សំង្វេយ៑» ដែលតាមការវិវត្ត​ភាសា​ខ្មែរ ពាក្យនេះអាចក្លាយមកជាពាក្យ «សង្វើយ» ប៉ុន្ដែពុំឃើញមាននៅក្នុងវចនានុក្រម​ខ្មែរឡើយ។ ពាក្យ «ស្វោយ» កាលបើកម្លាយដោយផ្នត់ជែក​ [-អង់-] បង្កើតបានជាពាក្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24325

#AMS #KhmerCivilization
វប្បធម៌នៃអាណាចក្រ​តូវ៉ា
-----------
Join AMS Khmer Civilization

តូវ៉ា​ (Torwa) គឺជាឈ្មោះ នៃសន្តតិវង្ស ឬ អាណាចក្រមួយនៅក្នុងប្រទេស​ហ្សីមបាវ៉េ ដែលកកើតឡើងបន្ទាប់ពីការដួលរលំរបស់អាណាចក្រ ហ្សីមបាវ៉េ (Great Zimbabwe)នាដើមស.វ.ទី ១៦​ និង១៧នៃគ.ស.។ ហើយសព្វថ្ងៃស្ថិតនៅខាងលិចនៃប្រទេស​ហ្ស៊ីមបាវ៉េ​ (Zimbabwe) ដែលសំបូរដោយជនជាតិ បុនទូ (Buntu) ដែលជាជនជាតិបុរាណរស់នៅក្នុងទឹកដីនៃប្រទេសអាហ្វិ្រចខាងត្បូងមួយនេះតាំងពីដើម និងជនជាតិកាឡាំងហ្គា ( Kalanga…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24335

#AMS #KhmerCivilization