AMS Khmer Civilization
1.54K subscribers
4.31K photos
668 videos
1 file
5.79K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចំណាត់ថ្នាក់ឧបករណ៍តន្ត្រីខ្មែរ
-----------
Join AMS Khmer Civilization

ចំណាត់ថ្នាក់ឧបករណ៍តន្រ្តីរបស់ខ្មែរមានទម្រង់មួយជំហានឬមួយជ្រុង។  ជាទូទៅ តន្រ្តីករខ្មែរប្រើការបែងចែកបុរាណជាបីផ្នែក៖ ១.គ្រឿងដំ (គ្រឿងដំ/របៀបលេងឧបករណ៍) ២.គ្រឿងខ្សែ (គ្រឿងខ្សែ/ទ្រង់ទ្រាយ) ៣.គ្រឿងផ្លុំ (គ្រឿងផ្លុំ/របៀបលេងឧបករណ៍)។ អ្នកស្រី ពេជ សល់ (១៩៧០) បានធ្វើការបែងចែកឧបករណ៍តន្រ្តីក្នុងប្រទេសកម្ពុជាជាបួនចំណាត់ថ្នាក់ និងឱ្យឈ្មោះដូចតទៅ៖ ១.គ្រឿងខ្សែ ២.គ្រឿងផ្លុំ ៣.​គ្រឿងពាសស្បែក និង​៤. គ្រឿងគោះទង្គិចជាសំឡេង។ ដើម្បីយល់អំពីប្រព័ន្ធនៃចំណាត់ថ្នាក់ឧបករណ៍តន្រ្តីរបស់ខ្មែរ យើងត្រូវពិនិត្យមើល…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24050

#AMS #KhmerCivilization
Forwarded from CambodiaMyHome
ដកស្ទូងច្រូតកាត់ ចាប់ត្រី ដាក់ទ្រូ ដាក់បង្កៃ បង់សំណាញ់ ចាំមិនដែលភ្លេច🥰

📷-អតីតកាល

Join KampucheaMyHome
Forwarded from CambodiaMyHome
តោះ ទៅមើលថ្ងៃរះនៅអង្គរ 💛

📷-Tuk Tuk Angkor Cambodia

Join KampucheaMyHome
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤១)
-----------
Join AMS Khmer Civilization

(ស្នេហាលើទូក)           អារុណឆ្លេឆ្លា មើលទៅក្រដាសនៅគល់ឈើម្តង មើលទៅរទេះទាំងពួងម្តង មើលទៅ វីរៈដែលដួលម្តង រួចទើបស្ទុះទៅលើកស្មាវីរៈឡើង។ ធ្វើយ៉ាងណា? អញថារឿងអី? អារុណបបូរមាត់ឡើងស្លាំង ភ្នែកធំៗ និយាយថាៈ លោកគ្រូ ត្រូវគេចាប់ហើយ! វីរៈក្រឡេកខ្វាច់មើលមុខអារុណ ភ្នែកឡេឡា ស្អី…ឯងថាអី? លោកគ្រូត្រូវគេចាប់ហើយ! វីរៈក្រឡាប់ក្បាលទៅនិងដី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24076

#AMS #KhmerCivilization
សិលាចារឹកទួលអ្នកតាជីទេព
-----------
Join AMS Khmer Civilization

សិលាចារឹកនេះរកឃើញនៅទួលបុរាណមួយដែលមានឈ្មោះថា “អ្នកតាជីទេព” ស្ថិតនៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ បន្ទាប់ពីទទួលព័ត៌មានពីលោក តុល មារ៉ាឌី មក ខ្ញុំបាទ និងលោក រិន ពេជ្ជរដ្ឋ បានធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើសំណៅផ្តិតសិលាចារឹកកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនេះ មានការចូលរួមពីលោក តុល…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24081

#AMS #KhmerCivilization
វប្បធម៌នៃទីក្រុងថាតា​
-----------
Join AMS Khmer Civilization

ថាតា (Thatta) គឺជាទីក្រុងបុរាណមួយដែលមានទីតាំងស្ថិតនៅក្បែរនឹងទន្លេឥណ្ឌូស(Indus River) ក្នុងប្រទេសប៉ាគីស្ថាន (Pakistan) និងមានចម្ងាយជាង១០០គីឡូពីការ៉ាជី ( Karachi) ដែលស្ថិតនៅក្នុងខេត្តស៊ីន(Sindh)។ ទីតាំងនៃក្រុងនេះគឺអតីតរាជធានីនៃសន្តតិវង្សសាម៉ា (Samma dynasty) នៅក្នុងស.វ.ទី១៤នៃគ.ស. ដែលជាសម័យកាលមួយមុនពេលមានដែលមានការកសាងសំណង់ព្រះវិហារអ៊ីស្លាមក្នុងតំបន់នេះ ដែលបន្តក្លាយជាទីក្រុងដ៏ធំនៃសាសនាអ៊ីស្លាមក្នុងប្រទេសប៉ាគីស្ថាន និងបន្តគ្រប់គ្រងដោយស្តេច Mughal។ គួរបញ្ជាក់ដែរថា ទីក្រុងនេះចាប់ផ្តើមរីកចម្រើនពីស.វ.ទី១៤…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24096

#AMS #KhmerCivilization
Forwarded from CambodiaMyHome
ព្រះកញ្ចោង កូបខ្យង

📷-Preap Chanmara

Join KampucheaMyHome
Forwarded from AMS One-minute
វត្តរោទ៍ ខេត្តស្វាយរៀង

📍https://maps.app.goo.gl/9SufWFiYneeQfKD37

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute
សប្តមាត្ឫិកា
-----------
Join AMS Khmer Civilization

សប្តមាត្ឫិកា ជាភាសាសំស្រ្កឹតដែលផ្សំឡើងដោយពាក្យចំនួនពីរ គឺពាក្យ សប្ត ដែលមានន័យថា​ប្រាំពីរ និងពាក្យ មាត្ឫិក មានន័យថាម្ដាយ។ ហេតុដូច្នេះ សប្តមាត្ឫិកា មានន័យថា ម្ដាយទាំងប្រាំពីរ ឬ មាតាទាំងប្រាំពីរ។ សប្តមាត្ឬិកា ឬមាតាទាំងប្រាំពីរ​ គឺទេវកថាមួយដែលបង្ហាញអំពីអានុភាពដ៏អស្ចារ្យរបស់ទេវី ឬ សក្ដិដែលមានឫទ្ធិអំណាចដូចគ្នាទៅនឹងទេវ​ ឬអាទិទេពភេទប្រុសដែរ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=24113

#AMS #KhmerCivilization