AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ពិធីសុំទឹកភ្លៀង​នៅប្រាសាទនាគព័ន្ធ
-----------
Join AMS Khmer Civilization

ក្នុង​សង្គមខ្មែរ ទឹក​ភ្លៀង​ជាកង្វល់ធំ​របស់​កសិករ។ ដូច្នេះបន្ទាប់​ពីដាច់​ឆ្នាំ​ចាស់​ មុន​ចូ​ល​​រដូវ​​ធ្វើ​ស្រែ​ចម្ការក្នុង​ឆ្នាំ​ថ្មី ឬ​​ពេល​​ស្រុក​ភូមិ​ជួប​គ្រោះ​ទុរ្ភិក្ស​រាំង​ស្ងួត​​កណ្តាល​វស្សា ​គេ​សង្កេ​ត​ឃើញ​​អ្នក​ស្រុក​តែង​មូលមាត់គ្នា​​ធ្វើ​ពិធី​​សុំ​ទឹក​ភ្លៀង ពោល​គឺរៀបចំ​កិច្ច​ផ្សេងៗ​តាម​ទំនៀម​សុំ​ឱ្យ​មាន​​​ភ្លៀង​ធ្លាក់​គ្រប់​​គ្រាន់ ដើម្បី​ឱ្យ​ដំណាំ​ដាំ​ដុះ​ទាំងឡាយផ្តល់​ផល​ល្អ ហើយ​ឱ្យ​មនុ​ស្ស​សត្វ​​បាន​សុខ​​សប្បាយ​​រួច​ចាក​កង្វល់ផង។ ប៉ុន្តែពិធីជា​ទំនៀម​ខាងលើនេះ មិន​ទៀ​ង​ប្រាក​ដ​​ដូច​គ្នា​​គ្រប់​ស្រុក​ឡើយ​ ទាំ​ងពេលវេលា​ប្រារព្ធ​ ទាំង​ការរៀបចំកិច្ចផ្សេងៗ។ ​បើ​នៅ​​តំបន់​អង្គរ អ្នក​ស្រុក​​​​តែង​រៀបចំ​ប្រារព្ធពិធីសុំ​ទឹកភ្លៀង​​​​​នៅ​​បុរាណ​ដ្ឋាន​​មួយ​ចំនួន​ដូចជា ​ប្រាសាទ​ប្រែ​រូប ប្រាសាទ​​មេបុណ្យ​​ខាងកើត ​ ​ប្រាសាទ​បន្ទាយ​សំរ៉ែ ប្រាសាទ​លាក់នាង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23777

#AMS #KhmerCivilization
ពិធីសំពះគ្រូរបាំក្បាច់បុរាណខ្មែរ
-----------
Join AMS Khmer Civilization

នៅថ្ងៃទី១៤កើត ខែស្រាព ព.ស. ២០៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ នាទីស្តីការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ «ពិធីបួងសួងរំឭកវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធព្រះបរមគ្រូ» បានត្រូវរៀបចំនិងប្រារព្ធធ្វើឡើងដោយសិល្បករនិងសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23803

#AMS #KhmerCivilization
ខ្មុក-ម្រ័ក្សណ៍
-----------
Join AMS Khmer Civilization

ម្រ័ក្សណ៍ ជាពាក្យក្នុងភាសាសំស្ក្រឹតមានន័យថា ជ័រដែលគេយកទៅលាបលន ឬបិទវត្ថុអ្វីម្យ៉ាង។ នៅក្នុងសង្គមខ្មែរ ម្រ័ក្សណ៍ ច្រើនតែសំដៅលើជ័រដែលយកចេញពីដើមឈើចំនួនពីរប្រភេទ ពោល គឺដើមគ្រើល និងដើមស្វាយអង្គិត។ ប៉ុន្តែសព្វថ្ងៃដើមស្វាយអង្គិត គេពុំសូវនិយមចាក់យកជ័រម្រ័ក្សណ៍នោះទេ ហើយច្រើនតែចាក់យកចេញពីដើមគ្រើល។ រីឯ ខ្មុក សំដៅលើការលាយជ័រម្រ័ក្សណ៍ជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដើម្បីលាបលនលើវត្ថុអ្វីមួយ។ តើប្រពៃណីចាក់គ្រើលយកជ័រម្រ័ក្សណ៍ និងការប្រើប្រាស់ខ្មុក-ម្រ័ក្សណ៍នៅក្នុងសង្គមខ្មែរមានលក្ខណ:បែបណាខ្លះ? គ្រើល…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23825

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន​ (ភាគ៤៣)
-----------
Join AMS Khmer Civilization

(ស្នេហាលើទូក) នៅក្នុងបន្ទប់មួយដ៏ធំល្វឹងល្វើយ ភ្ញៀវទាំងអស់អង្គុយលើកៅអីត្រៀបត្រាមើលស្រីរាំ ក្បាច់។ សម្លៀកបំពាក់នៃភ្ញៀវទាំងនោះ មានភាពរុងរឿងជាអនេកប្បការប្រកបដោយពណ៌ ខុសៗគ្នារលើបរលង់។ ភរិយាអ្នកធំខ្លះ ប្រដាប់ដោយមាសពេជ្រ តាំងពីកជើងរហូតដល់ចុង សក់អង្គុយធ្វើមុខញញឹមប្រិមប្រិយយ៉ាងឧឡារឹក។ នៅកៅអីធំមួយដ៏រុងរឿងកណ្តាលជួរខាង មុខព្រះកម្ពុតជាកិត្តិយស។ ខាងស្តាំឥស្សរជនជាន់ខ្ពស់បំផុតនោះ មានព្រះនាងខត្តិយាណី កែវមណីដែលត្រូវគ្រឿងខាងក្រៅមើលឃើញសាច់ថ្លាម៉ដគួរចាប់ចិត្តលើអ្នកផង។ ខាងឆ្វេង ព្រះកម្ពុតកាមាអង្គុយជិតនៅស្ងៀមតែជិតជ្រៅ។ ស្រីៗអ្នករាំចេញមកត្រៀបត្រាលើកដៃរេរាំ បន្ទន់ខ្លួនរត់លោតទៅតាមចង្វាក់ភ្លេងដ៏ស្រស់អស្ចារ្យ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23816

#AMS #KhmerCivilization
សិលាចារឹកប្រាសាទត្រពាំងប្រី K.១២៧
-----------
Join AMS Khmer Civilization

សិលាចារឹកនេះ​គេរកឃើញនៅឆ្នាំ១៨៩១ ដោយលោក អាឌេម៉ា ឡឺក្លែរ នៅទី​តាំង​ប្រាសាទ​​ត្រពាំងប្រី ដែលជាប្រាសាទមួយក្នុងក្រុមប្រាសាទ​ស្ថិតនៅអតីតទីក្រុង​សម្ភុបុរៈដែលលាតសន្ធឹងតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ទីតាំង​នេះ​គេ​ស្គាល់ជា​ទួលកំណប់ត្រពាំងប្រី ដែលស្ថិតនៅក្នុងភូមិដូនមាស ឃុំសំបូរ ប៉ុន្ដែ​ក្រោយ​មក​ទីតាំងនេះ កាត់ចូលទៅក្នុងភូមិបាយសំណុំ ឃុំកោះខ្ញែរវិញ។ នៅទីនោះ ក៏រក​ឃើញ​សិលាចារឹកសម័យអង្គរមួយផ្ទាំងទៀត ដែលចុះលេខបញ្ជីសារពើភ័ណ​សិលា​ចារឹកខ្មែរ K.១២៨។ អត្ថបទ​ចារឹកនេះចារលើមេទ្វារប្រាសាទសាងអំពីថ្មភក់​ នៅសល់អក្សរអាចអានបានចំនួន២១បន្ទាត់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23849

#AMS #KhmerCivilization
Forwarded from AMS One-minute
វត្តរោទិ៍ ខេត្តស្វាយរៀង

https://maps.app.goo.gl/9SufWFiYneeQfKD37

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute