AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
“ក្រាស-កញ្ចក់” និស្ស័យ​របស់ស្រី (?)
—————————-
តើ​ក្រាស ​និងកញ្ចក់​សំខាន់​សម្រាប់​ស្រីមែនឬ? ចម្លើយ​ដាច់ណាត់​ឆ្លើយ​នឹង​សំណួរ​ខាងលើពុំមាន​ឡើយ។ ប៉ុន្តែ​គេ​អាច​ពិចារណា​រូប​ភាព​ខ្លះ​​ លើ​ឧទាហរណ៍មួយ​ចំនួន​ដូច​​​ជា​ ខ្លឹមសារ​ចម្រៀង​ជំនាន់​ដើម តឹក​តាង​លើ​ចម្លាក់​បុរាណ ​និង​រណ្តាប់ថ្វាយ​អមនុស្ស​ជាដើម។ ឧទាហរ​ណ៍​ទី​១ ជាចម្រៀង​ចុង​ទសវត្សទី៦០​ ដើមទី៧០ និពន្ធ​ដោយ​ព្រឹទ្ធាចារ្យ វ៉ែន សុន និ​​ច្រៀង​ដោយ​អ្នកស្រី សូរ​ សាវឿន គឺបទ “លលកវាយំ” ត្រង់​ឃ្លាថា “ស្តាយ​ក្រាស​កញ្ចក់ ស្តាយ​សក់​អ៊ុត​ថ្មី ស្តាយ​សាច់​សខ្ចី ស្តាយ​ស្រីបានគេ…”។ ឃ្លា​ខាង​លើ ប្រហែល​អ្ន​ក​និពន្ធ​​ចង់​បញ្ជាក់​ថា​ ការ​តុបតែង​ខ្លួន​និង​សម្ផស្ស​​ស្រស់​សោភារបស់​ស្រីក្រមុំ នឹង​ថម​ថ​យ ស្រក​ស្រុត​ ពេល​រៀប​ការ​មាន​ប្តីសី​ទៅមុខ ហើយ​ខកខាន​មិន​សូវ​មាន​​ពេល​ឆ្លុះកញ្ចក់​សិត​សក់​តែង​​ខ្លួន​ដូច​កាលនៅ​ក្រមុំ​។

👉🏻 អានអត្ថបទនេះទាំងមូលនៅក្នុងគេហទំព័រ៖ https://ams.com.kh/khmercivilization/?p=23637

********
Subscribe to YouTube channel: https://youtube.com/channel/UCclFg7LFa01xsEczWCchQsQ
Join us in Telegram: https://t.me/AMSCivilization
Website: https://ams.com.kh/khmercivilization/
វិស័យអប់រំតន្រ្តីនិងរបាំខ្មែរ ជាអត្តសញ្ញាណវប្បធម៌ និងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
-----------
Join AMS Khmer Civilization

នៅប្រទេសកម្ពុជា មានពាក្យស្លោកថា៖ «វប្បធម៌ជាព្រលឹងរបស់ជាតិ» «វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ ខ្មែរគ្រប់រូបភ្ជាប់ខ្លួនទៅនឹងវប្បធម៌ជាតិព្រមទាំងមានមោទនភាពខ្ពស់ទៅលើបេតិកភណ្ឌ ជាអាទិ៍មាន ប្រាសាទអង្គរវត្តនិងរបាំក្បាច់បុរាណខ្មែរដែលជានិមិត្តរូបដ៏ថ្លៃថ្លានៃអត្តសញ្ញាណជាតិខ្មែរ។ ខ្មែរជាអ្នកស្រឡាញ់សិល្បៈ បង្ហាត់បង្រៀនកូនចៅ នៅក្នុងបរិបទនិងរង្វង់គ្រួសារពីគ្រូទៅសិស្ស ឬ ពីឪពុកទៅកូនប្រុស ពីម្តាយទៅកូនស្រី តាមប្រពៃណីដោយវាចាឬផ្ទាល់មាត់ (Oral tradition)។ ក្រៅពីនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23660

#AMS #KhmerCivilization
វប្បធម៌កតញ្ញូនៅសម័យបុរាណតាមរយៈសិលាចារឹក
-----------
Join AMS Khmer Civilization

សិលាចារឹកប្រាសាទបន្ទាយស្រី K.569 កតញ្ញូ ជាពាក្យក្នុងភាសាបាលីត្រូវនឹងពាក្យសំស្ក្រឹតថា “ក្ឫតជ្ញ” សំដៅដល់ការដឹងទង្វើ ឬកិច្ចការដែលអ្នកផងទាំងពួងបានប្រព្រឹត្តមកលើខ្លួន ឬនិយាយដោយសាមញ្ញថា ការដឹងគុណនេះឯងតែម្តង។ ការដឹងគុណ ជាធាតុស្នូលក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិទាំងមូល ដូច្នោះសង្គមដែលមានបញ្ហា ដូចជា ចលាចល ពេស្យាចារ ហិង្សា ចោរកម្ម ជាដើមដោយសារការធ្លាក់ចុះសីលធម៌ និងវប្បធម៌កតញ្ញូនេះឯង។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃមានការឱ្យតម្លៃយ៉ាងខ្លាំងទៅលើវប្បធម៌កតញ្ញូនេះណាស់។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23689

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤២)
-----------
Join AMS Khmer Civilization

រឿង មហាចោរនៅទល់ដែន ភាគទី៤២ (ស្នេហាលើទូក)            បើដូច្នោះ ពឹងយួនទៅ យួនគេពូកែណាស់ណ៎ា! តែផ្លូវឆ្ងាយបន្តិច។ ម៉េចឯងថាម៉េច? ហ៊ឺ! គំនិតទីពឹងគេមុនទីពឹងលើខ្លួនឯង គឺគំនិតខ្ញុំកញ្ជះគេ។ មិនកើតទេ។ ថាហើយអារុណប្រះខ្នងដល់ដី ដោយហាក់ដូចជារវើយអស់កម្លាំងព្រោះគិតអ្វីមិនឃើញ។ វីរៈលោតក្រោកឡើង សើចក្អាកក្អាយធ្វើឲ្យបរិយាកាសដែលស្ងប់ស្ងាត់អម្បាញ់មិញទៅជារីក រាយវិញ។          …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23698

#AMS #KhmerCivilization
សិលាចារឹកមិនស្គាល់ប្រភព នៅមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ
-----------
Join AMS Khmer Civilization

សិលាចារឹកដែលលើកយកមកសិក្សានៅទីនេះ រក្សាទុកនៅក្នុងមន្ទីរវប្បធម៌និង​វិចិត្រ​​សិល្បៈខេត្តកំពង់ស្ពឺ។ ផ្ទាំងចារឹកជាប្រភេទថ្មស្រទាប់ឬថ្មថ្លើមអណ្ដើកមួយនេះ ទំនង​ជា​មេ​ទ្វារ​ប្រាសាទ​សម័យមុនអង្គរដែលពុំដឹងប្រភពថាមកពីណានោះឡើយ។ លើសពីនេះ ក៏ពុំមាន​ឯកសារ​កត់​ត្រា​អំពីប្រវត្តិនិងកាលបរិច្ឆេទនៃការរកឃើញ និង​ពេលវេលាយកមករក្សា​ទុក​នៅ​ក្នុង​មន្ទីរ​នេះឡើយ។ ផ្ទាំងចារឹកនេះ ជាថ្មមួយផ្ទាំងនេះ​បាក់ផ្នែកខាងលើនិង​ផ្នែកខាង​ឆ្វេង នៅសល់​អក្ស​រ​ចារឹក​ចំនួន​​៨បន្ទាត់ ចារជាភាសាខ្មែរបុរាណ។ អត្ថបទដែលនៅសល់​អាច​ចែកបានជាពីរ​ផ្នែក​ ដោយ​សារមានគម្លាត​ចន្លោះទំនេរ​ប្រហែល៨ស.ម. រវាងផ្នែកទីមួយ​ដែលមានចំនួន​៧​បន្ទាត់ និងផ្នែកទីពីរ​ដែលមានចំនួនមួយបន្ទាត់។ សិលាចារឹកនេះ ពុំមា​ន​ចុះ​ឬ​សល់​កាល​បរិច្ឆេទ​​ឡើយ ប៉ុន្តែតាមទម្រង់តួអក្សរ គួរតែស្ថិតនៅក្នុងអំឡុងស.វ.ទី៧ នៃគ្រិស្ដសករាជ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23708

#AMS #KhmerCivilization
Forwarded from AMS One-minute
វត្តជ័យសិរីឫទ្ធិ ហៅវត្តដេីមថ្នឹងខាងជេីង នៅឃុំដេីមថ្នឹង ស្រុកសុីធរកណ្ដាល

https://maps.app.goo.gl/u76eK6q3hxeE4Xwe6 📍

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute
វប្បធម៌នៃសម័យកាលកូហ្វុន
-----------
Join AMS Khmer Civilization

កូហ្វុន (Kofun) គឺជាឈ្មោះ នៃសម័យកាលមួយក្នុងប្រវត្តិសាស្រ្តនៃប្រទេសជប៉ុន ដោយនៅក្នុងវេបសាយរបស់ Unesco បានកំណត់សម័យកាលកូហ្វុន គឺចាប់ពីស.វ.ទី៣ រហូតដល់ស.វ.ទី៦នៃគ.ស. ដែលមានផ្នូរចំនួនជាង ១៦០០០០ ប៉ុន្តែនៅក្នុងវេបសាយរបស់សារមន្ទីរ Metropolitan បានកំណត់ចាប់ ពីស.វ.ទី៤ ដល់ស.វ.ទី ៨នៃគ.ស. ពោលគឺចាប់ពីឆ្នាំ ៣០០​ នៃគ.ស.…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23722

#AMS #KhmerCivilization