AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Forwarded from CambodiaMyHome
នំខ្មែរ និង បង្អែមខ្មែរ 🇰🇭

📸-អ៊ាង សុផល្លែត Sophalleth

Join KampucheaMyHome
Forwarded from APSARA FM97
ជនជាតិដើមភាគតិចព្នង ផលិតសម្ភារៈកែច្នៃពីឫស្សីសម្រាប់រកចំណូលលើកស្ទួយជីវភាពគ្រួសារ

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅសហគមន៍ជនជាតិដើមភាគតិចព្នងស្ថិតនៅ ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការច្នៃដើមឫស្សីមកធ្វើជាវត្ថុប្រើប្រាស់សម្រាប់លក់ដើម្បីលើកស្ទួយជីវភាពគ្រួសារ ។ បច្ចុប្បន្នសម្ភារៈទាំងនេះបានក្លាយជាទំនិញលក់លើទីផ្សារតាមតំបន់ទេសចរណ៍ពេញនិយម ពិសេសទាំងប្រជាពលរដ្ឋកម្ពុជា និងបរទេសទិញសម្រាប់ទុកជារបស់អនុវស្សារវីយ៍ និងខ្លះប្រើប្រាស់ប្រចាំថ្ងៃទៀតផង ។

អានបន្ត៖ https://m.facebook.com/story.php?story_fbid=pfbid03LxW8n65KQrJneqZF3k8v1S9A3iowAfnNjgDBsvp6WXcbLMpFFx2W8SiQJ6yVpuvl&id=100059147722064
Forwarded from CambodiaMyHome
ប្រាសាទភ្នំដា ស្ថិតនៅលើកំពូលភ្នំដាក្នុងស្រុកអង្គរបុរី ខេត្តតាកែវ 🇰🇭

📷 ams1minute/គឹម បញ្ញារ័តន៍

Join KampucheaMyHome
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នា២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23625

#AMS #KhmerCivilization
ហនុមាន ៖ និមិត្តរូបនៃកងទ័ព
-----------
Join AMS Khmer Civilization

នៅពេលដែលនិយាយដល់ឈ្មោះហនុមានប្រជាជនខ្មែរ តែងនឹកដល់រឿងរាមកេរ្តិ៍ភ្លាម ព្រោះហនុមានជាសេនាឯករបស់ព្រះរាមនៅក្នុងរឿងនេះ។​ ហនុមាន​ ជាតួអង្គស្វាមានសម្បុរ​ស មានសមត្ថភាពយ៉ាងពិសេស ជាតួអង្គមានកម្លាំងខ្លាំងក្លា​ មានឫទ្ធិអំណាច អាចហោះហើរជ្រែកដី អាចប្រែក្រឡាបានតាមចិត្តចង់ ហើយជាពិសេសហនុមានជាសេនាដ៏ស្មោះត្រង់បំផុតចំពោះព្រះរាម។ នៅក្នុងអក្សរសិល្បិ៍ឥណ្ឌាបានឱ្យដឹងថា ហនុមានជាបុត្ររបស់ព្រះវាយុ (Vayu) ឬខ្មែរច្រើនស្គាល់ថាព្រះពាយ និងអញ្ជនា (Anjana) ដែលត្រូវបណ្ដាសាឱ្យក្លាយសត្វស្វា។ ចំពោះនៅក្នុងរឿងរាមកេរ្តិ៍ច្បាប់ភាសាខ្មែរវិញ គេដឹងថាហនុមានកំណើតចេញពីនាងស្វាហាយដែលត្រូវបណ្ដាសាឱ្យជាប់គូទនឹងថ្ម…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23610

#AMS #KhmerCivilization
“ក្រាស-កញ្ចក់” និស្ស័យ​របស់ស្រី (?)
—————————-
តើ​ក្រាស ​និងកញ្ចក់​សំខាន់​សម្រាប់​ស្រីមែនឬ? ចម្លើយ​ដាច់ណាត់​ឆ្លើយ​នឹង​សំណួរ​ខាងលើពុំមាន​ឡើយ។ ប៉ុន្តែ​គេ​អាច​ពិចារណា​រូប​ភាព​ខ្លះ​​ លើ​ឧទាហរណ៍មួយ​ចំនួន​ដូច​​​ជា​ ខ្លឹមសារ​ចម្រៀង​ជំនាន់​ដើម តឹក​តាង​លើ​ចម្លាក់​បុរាណ ​និង​រណ្តាប់ថ្វាយ​អមនុស្ស​ជាដើម។ ឧទាហរ​ណ៍​ទី​១ ជាចម្រៀង​ចុង​ទសវត្សទី៦០​ ដើមទី៧០ និពន្ធ​ដោយ​ព្រឹទ្ធាចារ្យ វ៉ែន សុន និ​​ច្រៀង​ដោយ​អ្នកស្រី សូរ​ សាវឿន គឺបទ “លលកវាយំ” ត្រង់​ឃ្លាថា “ស្តាយ​ក្រាស​កញ្ចក់ ស្តាយ​សក់​អ៊ុត​ថ្មី ស្តាយ​សាច់​សខ្ចី ស្តាយ​ស្រីបានគេ…”។ ឃ្លា​ខាង​លើ ប្រហែល​អ្ន​ក​និពន្ធ​​ចង់​បញ្ជាក់​ថា​ ការ​តុបតែង​ខ្លួន​និង​សម្ផស្ស​​ស្រស់​សោភារបស់​ស្រីក្រមុំ នឹង​ថម​ថ​យ ស្រក​ស្រុត​ ពេល​រៀប​ការ​មាន​ប្តីសី​ទៅមុខ ហើយ​ខកខាន​មិន​សូវ​មាន​​ពេល​ឆ្លុះកញ្ចក់​សិត​សក់​តែង​​ខ្លួន​ដូច​កាលនៅ​ក្រមុំ​។

👉🏻 អានអត្ថបទនេះទាំងមូលនៅក្នុងគេហទំព័រ៖ https://ams.com.kh/khmercivilization/?p=23637

********
Subscribe to YouTube channel: https://youtube.com/channel/UCclFg7LFa01xsEczWCchQsQ
Join us in Telegram: https://t.me/AMSCivilization
Website: https://ams.com.kh/khmercivilization/