AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Forwarded from AMS
ស្ដេចគ្រុឌ នៅតាមជ្រុងនីមួយៗ នៃទិសទាំង៤ នៅប្រាសាទព្រះខ័ន
ការរកឃើញនូវគ្រោងឆ្អឹងសត្វអណ្តើកនៅក្នុងស្ថានីយ Pompeii នៃប្រទេស​អ៊ីតាលី
-----------
Join AMS Khmer Civilization

នាពេលថ្មីៗនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញគ្រោងឆ្នឹងសត្វជាច្រើន រួមទាំងសត្វអណ្តើកផងដែរ​។ តាមរយៈការស្រាវជ្រាវនោះបានបង្ហាញថា ពីការរកឃើញសត្វអណ្តើកដែលមានពងនៅក្នុងផ្ទៃ កប់នៅក្រោមផេះ។​(រូបលេខ១) ​ អ្នកបុរាណវិទូកំពុងសំអាត លើគ្រោងឆ្អឹងសត្វអណ្តើក (ប្រភព៖ BBC) ជាង ២០០០ឆ្នាំមុនមានគ្រោះថ្នាក់រញ្ជួយដីដែលបណ្តាលឱ្យភ្នំភ្លើង Vesuvius បានផ្ទុះមកលើក្រុង Pompeii  និងបានសម្លាប់ប្រជាជនក្នុងភូមិ និងមជ្ឈដ្ឋានជុំវិញភ្នំនោះដែរ។ គួរបញ្ជាក់ដែរថា សត្វអណ្តើកនេះ គឺកំណាយរកឃើញនៅក្រោមសំណង់មួយកន្លែងនៅក្នុងបរិវេណនៃក្រុង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23493

#AMS #KhmerCivilization
ព្រះវិហារ​វត្តសំសមី
-----------
Join AMS Khmer Civilization

វត្តសំសមី ស្ថិត​នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើ​ផ្អែក​តាម​សារបានវត្ត ទីអារាម​នេះ​ចាប់​ផ្តើម​កកើត​ឡើង​ក្នុងឆ្នាំ​១៩១៩ នៅប្រប​ដងទន្លេ​មេគង្គ​។ រីឯ​ព្រះ​វិហារចាប់ផ្តើម​កសាង​នៅ​ក្នុងឆ្នាំ​១៩៣១ រហូត​ហើយរួច​រាល់ជាស្ថាពរ​បញ្ចុះ​សីមា​ឆ្លង​ក្នុង​ឆ្នាំ​១៩៤៤ ក្រោម​ព្រះរាជ​វត្ត​មាន សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ គណៈ​មហា​និកាយ និង​ព្រះរាជាធិបតី​ដ៏ឧត្តុង្គ​ឧត្តម​ ​ព្រះបរម​រតន​កោដ្ឋ។ ប៉ុន្តែគំនូរក្នុង​ព្រះវិហារ​គូរនៅ​ឆ្នាំ​១៩៦៨ ដែល​មាន​គំនូរ​មួយ​ផ្ទាំង​​គូរ​ភ្ជាប់​នឹ​ង​ព្រះ​ឆាយាលក្ខណ៍​ព្រះ​អង្គ​ក្នុង​ផ្នែកមួយ​នៃពុទ្ធប្រវត្តិ។          …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23503

#AMS #KhmerCivilization
របាំសួព្រ័ត្រ
-----------
Join AMS Khmer Civilization

របាំសួព្រ័ត្រមានន័យថា របាំដើរលើខ្សែព្រ័ត្រ។ ដូច្នេះ “សួព្រ័ត្រ” ក៏ជាកីឡាមួយប្រភេទដែរ។ របាំនេះ មានអ្នករាំពីរទៅបួននាក់ កាន់កន្ទុយក្ងោកមួយបាច់ក្នុងដៃនីមួយៗ មានរាងរៅដូចជាផ្លឹតធំមួយ។ របាំនេះ កំដរដោយវង់ភ្លេងដែលមានប៉ីពកមួយ និងស្គរដៃពីរ ដូចជាវង់ភ្លេងប្រើកំដរក្នុងរបាំកន៉្តែដែរ។ ចម្រៀងដែលប្រើនៅក្នុងរបាំរួមមាន បទខ្នងភ្នំ សារិកាកែវ អុំទូក និងចោលចាប។ គេរៀបចំរបាំនេះដោយបោះបង្គោលរឹងបួន មានប្រវែងប្រហែល២ម៉ែត្រ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23427

#AMS #KhmerCivilization
ព្រះវិហារ​បុរាណ​វត្ត​ព្រះឥន្រ្ទកោសីយ៍
-----------
Join AMS Khmer Civilization

ស្ថិត​នៅតាម​បណ្តោយដងស្ទឹង​សៀមរាប ក្នុងទីរួមខេត្ត​សៀមរាប មាន​វត្ត​ចំនួន​​១២ កសាងឡើងប្រកប​ដោយ​ទឹកដៃសិល្បៈ​ប្លែកៗ​គួរឱ្យ​សិក្សា​ឈ្វេង​យល់។ ក្នុង​បណ្តា​វត្ត​ទាំង​អស់​ វត្ត​​ព្រះឥន្រ្ទកោសីយ៍​ជា​វត្ត​បុរាណ​​ស្ថិត​នៅ​ខាង​ដើមគេ​នៃ​ខ្សែ​ទឹក​ ត្រង់​ត្រើយ​ខាង​កើត​​ដងស្ទឹង​ ហូរ​ធ្លាក់​ឆ្ពោះ​ទៅ​ទន្លេ​សាប ដែល​មាន​ប្រភព​​​​ពី​ភ្នំគូលែន ​អតីតរាជធានីខ្មែរ​ដើម​សម័យ​​អង្គរ។ ប្រហែល​ផ្អែក​​លើ​លក្ខណៈភូមិសាស្រ្តនេះ ទើប​​ជា​ហេតុ​នាំឱ្យ​អ្នក​​​ស្រុក​​​ហៅវត្ត​ព្រះឥន្រ្ទកោសីយ៍ថា “វត្ត​លើ”។ ព្រះវិហារ និង​ប្រាសាទ​​ព្រះឥន្រ្ទកោសីយ៍ (មើលពីទិសខាងកើត) វត្តព្រះឥន្ទ្រកោសីយ៍ មាន​ព្រះវិហារ​​មួយ​សង់ឡើងនៅ​​ជាប់​​​​​ខឿន​ប្រាសាទ​​បុរាណ “ប្រាសាទ​ព្រះឥន្រ្ទកោសីយ៍” ផ្នែក​​ខាងលិច។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23543

#AMS #KhmerCivilization
Forwarded from AMS One-minute
មើលពីខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន 🇰🇭

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នា២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23569

#AMS #KhmerCivilization