AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សិលាចារឹកភូមិរោគ K.១៥៤៨ (ភាគ២)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគ១១ បានរៀបរាប់រួចមកហើយអំពីប្រវត្តិព័ត៌មានទូទៅ និងសេច​ក្ដី សង្ខេបអត្ថន័យរបស់សិលាចារឹកមួយផ្ទាំងនេះ។ នៅក្នុងភាគនេះ នឹងបង្ហាញអំពីសេចក្ដី​បកប្រែសម្រួលអត្ថបទភាសាខ្មែរបុរាណ​ មកជាភាសាខ្មែរទំនើប។ នៅក្នុងអត្ថបទភាសាខ្មែរបុរាណ មានឃ្លាខ្លះ សរសេរកាត់ខ្លីៗ សម្រាប់​មនុស្ស​ជំនាន់​នោះដែលយល់សាច់រឿង ងាយយល់។ ប៉ុន្ដែឃ្លាកាត់ខ្លីដូច្នេះ នឹងនាំឱ្យមនុស្សបច្ចុប្បន្ន​ ពិបាក​ស្ដាប់ ពិបាកចាប់បានសាច់រឿង។ ដូច្នេះ ដើម្បីឱ្យងាយយល់ ខ្ញុំបានបំពេញនិង​សម្រួលសេចក្ដីបន្ថែមនៅក្នុងវង់ក្រចក។  សញ្ញាទ្រេតមួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23203

#AMS #KhmerCivilization
វប្បធម៌ណាបាធាន (Nabatean)
-----------
Join AMS Khmer Civilization

ណាបាធាន (Nabatean) គឺជាអាណាចក្រ និងជាវប្បធម៌ដ៏មានឥទ្ឋិពលខ្លាំងក្លាមួយនៅក្នុងតំបន់អាស៊ីខាងលិច ដែលបច្ចុប្បន្នជាប្រទេសហ្ស៊កដានី​(​Jardan)។ វប្បធម៌ណាបាធានចាប់ផ្តើមរីកចម្រើនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្ស៊កដានី នៅអំឡុងឆ្នាំ ៤០០មុនគ.ស. ហើយបន្តរីកចម្រើន ក្លាយជាអាណាចក្រ និងវប្បធម៌ ដោយការជួញដូរ  (រូបលេខ១)។ ទីតាំងនៃវប្បធម៌នេះ ក៏ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ​ក្នុងបណ្តាញផ្លូវសូត្រដែលតភ្ជាប់ពីតំបន់អាស៊ីខាងលិចទៅមហាសមុទ្រមីឌីទែរ៉ាណេ ឥណ្ឌា និងចិនផងដែរ ដែលស្ថិតនៅអំឡុងស.វ.ទី​១​មុនគ.ស.រហូតដល់ស.វ.ទី​១នៃគ.ស។ ផែនទីនៃទីក្រុង ប៉េត្រា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23218

#AMS #KhmerCivilization
ទម្រង់ប្រាសាទបែបផាម្សនានៅក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

កាលពីអត្ថបទមុនខ្ញុំបានបង្ហាញម្ដងហើយពីទម្រង់ប្រាសាទមួយប្រភេទដែលខ្មែរទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា គឺប្រាសាទបែបសាលា ឬវលភី។ សម្រាប់អត្ថបទនេះខ្ញុំនឹងបង្ហាញទម្រង់ប្រាសាទមួយប្រភេទទៀតដែលជាងនៅសម័យបុរាណទំនងជាបានទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាដែរ នោះគឺទម្រង់ប្រាសាទបែប ផាម្សនា (Phāmsanā)។ ពាក្យថា “ផាម្សនា” ជាពាក្យបច្ចេកទេសហៅតាមភាសាសំស្ក្រឹត ចំណែកភាសាអូរិយាវិញហៅសំណង់ប្រភេទនេះថា “បិឍាទេឧល” (Piḍhā Deul)។ ប្រាសាទបែបផាម្សនា ជាប្រភេទសំណង់មានរាងបួនជ្រុងស្មើ មានដំបូលសំប៉ែតត្រួតគ្នាច្រើនថ្នាក់យ៉ាងញឹក ថ្នាក់នីមួយៗរៀងគ្នាជាលំដាប់ពីធំទៅតូច។ នៅក្នុងស្ថាបត្យកម្មឥណ្ឌាហៅដំបូលសំប៉ែតនេះថា កបុត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23244

#AMS #KhmerCivilization
ការរកឃើញនូវសំណងសម័យរ៉ូមាំងនៅខាងក្រោមហាង Debenhams បន្ទាប់ពីជួសជុលទៅជាអាគារសាកលវិទ្យាល័យ
-----------
Join AMS Khmer Civilization

ក្រុមអ្នកបុរាណវិទូបានរកឃើញនូវរចនាសម្ព័ន្ធសំណង់បុរាណមួយកន្លែងនៅទីតាំងអតីតហាង Gloucester Debenhams បន្ទាប់ពីត្រូវបានជុសជុល នឹងផ្លាស់ប្តូរទៅជាអាគារសាកលវិទ្យាល័យ  Gloucestershire។ គម្រោងជួសជុលនេះក៏បានរកឃើញនូវទីតាំងព្រះវិហារ St Aldate’s ដែលកសាងនៅស.វ.ទី ១៨គ.ស.ដែរ។ ទីតាំងនៃអតីតហាង Debenhams មុននឹងជួសជុលទៅជាអាគារថ្មី របស់សាកលវិទ្យាល័យ  Gloucestershire ក្រុមហ៊ុនបុរាណវិទ្យា Cotswold  គឺជាអ្នកកាន់គម្រោង និងកំណាយនៅទីនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23253

#AMS #KhmerCivilization
ព្រះវិហារ​បុរាណវត្ត​កូនសត្វ
-----------
Join AMS Khmer Civilization

វត្តកូនសត្វ ឬ​ហៅ​តាម​ឈ្មោះថ្មី​ថាវត្តគិរីសោភា ស្ថិត​ក្នុង​ឃុំ​កូនសត្វ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ នៅ​ក្នុង​​បរិវេណ​វត្ត​ មាន​សំណង់​​ព្រះវិហារ​បុរាណ សង់​លើ​កូន​ទួល​ដែល​មាន​ស្រះ​ទឹក​​ព័ទ្ធជុំវិញ មានតែច្រក​ចូលនៅ​ទិស​ខាងលិច​​ប៉ុណ្ណោះ។ បើផ្អែក​តាម​​​សំណេរ​​​ចារ​នៅ​លើ​ហោជាង​ឱ្យ​ដឹង​ថា ​ព្រះវិហារ​វត្ត​នេះកសាង​ឡើងក្នុងរវាង​​ពុទ្ធ​សក​រាជ​​​២៥០២ ត្រូវ​នឹង​​គ្រិស្តសករាជ​១៩៥៩ ពោលគឺជាស្ថាបត្យកម្ម​​បុរាណ​មួយ​​ទៀត​ក្នុង​ខេត្ត​​កំពត បន្ទាប់​ពី​​ព្រះវិហារ​វត្ត​កោះផ្តៅ ដែល​ស្ថិតក្នុង​ស្រុក​កំពង់ត្រាច។ ​​ព្រះវិហារវត្ត​កូនសត្វ ជា​សំណង់​បែប​បុរាណ​តូច​ច្រឡឹង រចនា​លម្អ​ប្រកប​ដោយ​ក្បូរក្បាច់​យ៉ាង​ល្អវិចិត្រ។ ព្រះវិហារ​នេះ ជាទម្រង់​វិហារ​ជហ្វា​បួន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23263

#AMS #KhmerCivilization