AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
Forwarded from AMS One-minute
ប្រាសាទបាយ័នមានតួប៉មនីមួយៗមានមុខបួន ហើយមានកំពូលសរុបទាំងអស់៥៤ ដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៤ នៅសម័យកាលនោះ

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute
Forwarded from CambodiaMyHome
ទិដ្ឋភាពសម្តែងសិល្បៈល្ខោនស្បែកធំវត្តរាជបូណ៌ ខេត្តសៀមរាប

📷-Moeun Chamroeun

Join KampucheaMyHome
ស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ ភ្នំខ្ពស់ ខេត្តបាត់​ដំបង​
-----------
Join AMS Khmer Civilization

ខែ​ឧសភា ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីលបឋម​​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​ជា​ច្រើន​ទីតាំង​​​។​ តំបន់​ភ្នំ​ខ្ពស់​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​បាណន់​ ខេត្ត-​បាត់​ដំបង ជាប់​នឹង​អាងទឹក​កំពី​ងពួយ ហើយ​ភ្នំ​ពេជ្ររ៉ូ ភ្នំកុយ និងភ្នំ​ដំបង​វែងក៏នៅក្បែរផងដែរ(រូបលេខ១)​​។ ​តំបន់​ភ្នំ​ខ្ពស់ ត្រូវបាន​រក​ឃើញ​សំណាក​ផូស៊ីល​សត្វ​សមុទ្រ​ជា​ច្រើន​ជា​ពិសេ​ស​គឺ​ផ្កា​ថ្មដែល​កប់​ក្នុង​ថ្មកំបោរ​។​ រូបលេខ១ ភ្នំ​ថ្ម​កំបោរ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23176

#AMS #KhmerCivilization
សូមអនុមោទនា “ពិធីបុណ្យចូលព្រះវស្សា” 🙏🏻🙏🏻🙏🏻

#AMS #khmercivilzation #Cambodia
រឿង មហាចោរនៅទល់ដែន (ភាគ៣៩)
-----------
Join AMS Khmer Civilization

(ទារុណកម្ម) ឳ! ទារុណកម្មដែលមានន្ទទទួល ស្រ្តីឃើញហួសសេចក្តីស្មានរបស់នាងទៅហើយ។ ឥឡូវមានហេតុមួយទៀត ដែលបន្ថែមទម្ងន់ទៅលើអ្នករងគ្រោះ។ ក្នុងមនោចិត្តរបស់យុវតី ដែលអាក្រក់ ចំពោះមានន្ទឥតឧបមានេះមានបន្ទះល្អមួយដែរ។ ស្រីដើរយ៉ាងលឿនទៅចាប់ រំពាត់ពីដៃកាមា បេះគ្រវាត់ចោលចេញដូចដែលនាងបានធ្វើនៅក្នុងគុក។ កល្យាណទៅដង ទឹកហុចឲ្យមានន្ទដែលមានទឹកមុខមាំ យកទឹកនោះទៅឲ្យអ្នកស្រេកឃ្លាន។ ធីតាខ្សឹបដាក់ត្រចៀកកាមាថាៈ ទៅ! បងទៅចុះ! មេទ័ពមិនត្រូវវាយអ្នកទោសនឹងដៃឯងនោះទេនាំឲ្យបងថោកទាបវិញទេ។ នាងដឹកដៃកាមាចេញដូចក្មេងម្នាក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23194

#AMS #KhmerCivilization
សិលាចារឹកភូមិរោគ K.១៥៤៨ (ភាគ២)
-----------
Join AMS Khmer Civilization

នៅក្នុងអត្ថបទភាគ១១ បានរៀបរាប់រួចមកហើយអំពីប្រវត្តិព័ត៌មានទូទៅ និងសេច​ក្ដី សង្ខេបអត្ថន័យរបស់សិលាចារឹកមួយផ្ទាំងនេះ។ នៅក្នុងភាគនេះ នឹងបង្ហាញអំពីសេចក្ដី​បកប្រែសម្រួលអត្ថបទភាសាខ្មែរបុរាណ​ មកជាភាសាខ្មែរទំនើប។ នៅក្នុងអត្ថបទភាសាខ្មែរបុរាណ មានឃ្លាខ្លះ សរសេរកាត់ខ្លីៗ សម្រាប់​មនុស្ស​ជំនាន់​នោះដែលយល់សាច់រឿង ងាយយល់។ ប៉ុន្ដែឃ្លាកាត់ខ្លីដូច្នេះ នឹងនាំឱ្យមនុស្សបច្ចុប្បន្ន​ ពិបាក​ស្ដាប់ ពិបាកចាប់បានសាច់រឿង។ ដូច្នេះ ដើម្បីឱ្យងាយយល់ ខ្ញុំបានបំពេញនិង​សម្រួលសេចក្ដីបន្ថែមនៅក្នុងវង់ក្រចក។  សញ្ញាទ្រេតមួយ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23203

#AMS #KhmerCivilization
វប្បធម៌ណាបាធាន (Nabatean)
-----------
Join AMS Khmer Civilization

ណាបាធាន (Nabatean) គឺជាអាណាចក្រ និងជាវប្បធម៌ដ៏មានឥទ្ឋិពលខ្លាំងក្លាមួយនៅក្នុងតំបន់អាស៊ីខាងលិច ដែលបច្ចុប្បន្នជាប្រទេសហ្ស៊កដានី​(​Jardan)។ វប្បធម៌ណាបាធានចាប់ផ្តើមរីកចម្រើនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្ស៊កដានី នៅអំឡុងឆ្នាំ ៤០០មុនគ.ស. ហើយបន្តរីកចម្រើន ក្លាយជាអាណាចក្រ និងវប្បធម៌ ដោយការជួញដូរ  (រូបលេខ១)។ ទីតាំងនៃវប្បធម៌នេះ ក៏ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ​ក្នុងបណ្តាញផ្លូវសូត្រដែលតភ្ជាប់ពីតំបន់អាស៊ីខាងលិចទៅមហាសមុទ្រមីឌីទែរ៉ាណេ ឥណ្ឌា និងចិនផងដែរ ដែលស្ថិតនៅអំឡុងស.វ.ទី​១​មុនគ.ស.រហូតដល់ស.វ.ទី​១នៃគ.ស។ ផែនទីនៃទីក្រុង ប៉េត្រា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23218

#AMS #KhmerCivilization