AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ភ្លេងប្រដាល់
-----------
Join AMS Khmer Civilization

ប្រដាល់ គឺជាកីឡាដ៏ល្បីមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយនៅប្រទេសកម្ពុជា ជាពិសេសប្រដាល់សេរី ឬដែលគេស្គាល់និងនិយមហៅជាទូទៅថា «គុនខ្មែរ» ដែលយើងឃើញមានជាភស្តុតាងជាក់ច្បាស់ដោយចម្លាក់នៅលើជញ្ជាំង សិលាប្រាសាទ ទូទាំងប្រទេសកម្ពុជា ជាពិសេសប្រាសាទបាពួន អង្គរវត្ត និងបាយ័នជាដើម។ ព្រឹត្តិការណ៍និងកម្មវិធីកីឡាប្រដាល់នៅប្រទេសកម្ពុជា តែងតែត្រូវបានកំដរ ដោយវង់ភ្លេងមួយដែលមានឈ្មោះថា “វង់ភ្លេងប្រដាល់”។ ខ្មែរយើងទម្លាប់ហៅវង់ ភ្លេងនេះផ្សេងៗគ្នាទៅតាមទម្លាប់និងការហៅតៗគ្នា។ ខ្លះហៅវង់ភ្លេងនេះថា «វង់ភ្លេងក្លងខែក» មានន័យថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23049

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ #៨៧៖ ព្រឹក្សានាមមេកងសឹក មានពលគគ្រឹក មិនដែលចេញច្បាំង តើជាអ្វី?
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23056

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)
-----------
Join AMS Khmer Civilization

(ទារុណកម្ម) រួចលោកមាក្នុងពេលបណ្តើរនេះ សូមវាយវានឹងរំពាត់ផ្តៅធំមួយ ឲ្យវាបែកឈាមហូរ សស្រាក់ ឈឺចាប់ខ្លោចផ្សារ (មកដល់ពេលនេះកញ្ញានឹកថាពីព្រោះសេចក្តីស្នេហារបស់នាង លើរូបបុរសនេះ ពុះពោរកញ្ជ្រោកកញ្ច្រោលហូរសស្រាក់ឈឺចាប់ខ្លោចផ្សារដែរ) ច៎ាះ! រួចយកវាទៅ ចងឆ្កាងហាលថ្ងៃបង្អត់បាយបង្អត់ទឹក។ ធ្វើយ៉ាងនេះបានបីថ្ងៃ យកវាឲ្យទៅកិនស្រូវនឹងត្បាល់មួយធំវាយដំវាឲ្យប្រឹងៗឲ្យរួច។ សូមធ្វើយ៉ាងនេះអោយបានពីរខែ។ រួចរាល់ថ្ងៃអោយអ្នកស្រុកមកមើលវា ស្រែកចំអកឲ្យវាខ្មាស់គេ (នាងនឹកថា ព្រោះនាងបានខ្មាស បុរសនេះដូច្នោះឯង)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23063

#AMS #KhmerCivilization
សិលាចារឹកប្រាសាទនាងខ្មៅ (K.35)
-----------
Join AMS Khmer Civilization

ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលជា​ប្រាសាទមានតួប៉មពីរធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើត និងឧទ្ទិសដល់ព្រះវិស្ណុ។ នៅប្រាសាទនេះមានសិលាចារឹកចារជាប់នឹងមេទ្វារប្រាសាទដែលគេបានចុះបញ្ជីលេខ K.35 និងធ្លាប់បានសិក្សាដោយលោក Goerge Coedès ម្តងរួចមកហើយកាលពីឆ្នាំ១៩៥០។ សិលាចារឹកនេះចារឹកជាភាសាសំស្ក្រឹតមានចំនួន១០បន្ទាត់ បើគិតជាស្លោកមានចំនួន៨ស្លោក ចារឹកដោយឆន្ទខុសៗគ្នា ក្នុងនោះ មានស្លោកទី១ ស្លោកទី៤…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23070

#AMS #KhmerCivilization
អបអរសាទរខួប ៥ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២២) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក 🇰🇭

#AMS #khmercivilzation #Cambodia
Forwarded from CambodiaMyHome
អង្គរវត្ត ជាង១០០ឆ្នាំមុន 🇰🇭

📷-Angkor Times

Join KampucheaMyHome
វប្បធម៌ព្យូរ ​(​Pyu culture)
-----------
Join AMS Khmer Civilization

នៅដើមសតវត្សន៌ទីមួយនៃគ្រិស្តរាជមានការកកើតជាភូមិដ្ឋាន និងទីក្រុងដែលមានកំពែងឥដ្ឋជុំវិញ បានចាប់ផ្តើមលេចឡើងនៅតំបន់ភាគខាងលើនៃប្រទេសមីយ៉ាន់ម៉ា (Upper Myammar) ដោយជនជាតិព្យូរ។ ចំពោះពាក្យ ព្យូរគឺមានការសរសេរ និងហៅផ្សេង ដោយអ្នកស្រាវជ្រាវផ្សេងៗ ដែលមានដូចជា​ P‘iao, Pru, Chu-po, T‘u-lo-chu and Tircel ដែលសំដៅលើក្រុមមនុស្សរស់នៅតំបន់ភាគខាងលើនៃប្រទេសមីយ៉ាន់ម៉ា។​ ផែនទីនៃរទីក្រុងសំខាន់នៃដ្ឋព្យូរប្រភព៖ Alchetron…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23085

#AMS #KhmerCivilization
អបអរសាទរ រុក្ខទិវា ៩ កក្កដា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ពិធីបុណ្យ «រុក្ខទិវា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី សម័យសង្គមរាស្រ្តនិយម មកម្លេះ។

#AMS #khmercivilzation #Cambodia