AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
បាឝ (បាស) នៅក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

ជាទូទៅ បដិមា ឬចម្លាក់អាទិទេពក្នុងព្រហ្មញ្ញសាសនាសិល្បករតែងឆ្លាក់កាន់កេតនភណ្ឌ និងយានជំនិះលើសត្វផ្សេងៗ។ ឧទាហរណ៍ គេឆ្លាក់ព្រះវិស្ណុមានយានជំនិះជាសត្វគ្រុឌ ហើយកាន់កេតនភណ្ឌសំខាន់ៗមួយចំនួនដូចជា ដុំមូល ដំបង កងចក្រ ខ្យងស័ង្ខ។ រីឯ ព្រះឥសូរវិញ មាន​យានជំនិះសត្វគោនន្ទិ និងមានកេតនភណ្ឌដូចជា ត្រីសូល៍ ថូ ស្គរ ផ្គាំ ខ្សែ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22989

#AMS #KhmerCivilization
ក្រុមស្រាវជ្រាវបេតិកភណ្ឌវប្បធម៌កូរ៉េរកឃើញវត្ថុបញ្ចុះចំនួន 317 នៅប្រាសាទបុរាណនៃប្រទេសឡាវ
-----------
Join AMS Khmer Civilization

សេអ៊ូល៖ ក្រុមការងារបេតិកភណ្ឌវប្បធម៌កូរ៉េ បានរកឃើញនូវវត្ថុបុរាណជាង​៥០០វត្ថុ​ដែលក្នុងនោះមានអំពីមាសចំនួន២៣៧ និងវត្ថុបញ្ចុះផ្សេងៗទៀត ចំនួន៣១៧ រួមមានទាំង crystals ចំរុះពណ៌នៅទីតាំងប្រាសាទ Hong Nang Sida ក្នុងខេត្ត ចំប្ប៉ាសាក់។ (រូបលេខ១) ប្រធានគម្រោងនេះ បានលើកឡើងថា ការរកឃើញនេះគឺពិតជាសមិទ្ធិផលដ៏ល្អប្រសើរ ក្នុងការស្រាវជ្រាវបែបបុរាណវិទ្យា ព្រោះថាកម្រមានការរកឃើញវត្ថុបញ្ចុះអំពីមាសដ៏ច្រើនយ៉ាងនេះ ទាំងនៅក្នុងតំបន់អង្គរ ដែលធ្លាប់មានឥទ្ធិពលខ្លាំងក្លានៅតំបន់អាស៊ីអាគ្នេយ៍។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23007

#AMS #KhmerCivilization
Forwarded from CambodiaMyHome
ពិធី​សំពះគ្រូ​ ជា​ពិធី​មួយ​បង្ហាញ​ពី​កាតព្វកិច្ច​ប្រកបដោយ​គុណូបការៈ​យ៉ាង​ជ្រាលជ្រៅ​របស់​សិស្ស​ចំពោះ​គ្រូ​ ដែល​សិស្ស​រំឭក​ដល់​ស្នាដៃ​របស់​គ្រូ​ ឬ​ រំឭក​វិញ្ញាណក្ខន្ធ​ និង​វីរជន​ទាំងឡាយ​ ក្រោយ​មរណភាព​ក្លាយជា​អ្នកតា​ ឬ​ ទេពតា​ជាដើម​។

📷-Sovanna Kem

Join KampucheaMyHome
ទៀនវស្សា និងទំនៀម​ក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

ក្នុងសង្គមខ្មែរ ព្រះសង្ឃតែងនិមន្ត “​​​ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា”​​ រយៈ​ពេល​បី​ខែ ដោយ​កំណត់​ពី​ថ្ងៃ ​១រោច ខែអាសាឍ (រវាង​ខែ​កក្កដា) ដល់​​ថ្ងៃ ១៥កើត ខែ​​អស្សុជ (រវាងខែកញ្ញា)។ ទំនៀម​នេះ បានជាប់ជាប្រពៃណី​ប្រតិបត្តិ​រហូត​​មក​ ហើយទាំង​ព្រះ​មហា​ក្សត្រ និងរាស្រ្តសាមញ្ញទូទៅ តែង​ទំនុក​បម្រុង​គ្រឿង​​បរិក្ខា​​បូជា​ផ្សេងៗ​ចំពោះ​ព្រះ​សង្ឃ​ដែល​​គង់ចាំព្រះវស្សា​​ ​ដើម្បីបាន​​អានិសង្ស​​ដល់​ជាតិ​មុខ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23026

#AMS #KhmerCivilization
ភ្លេងប្រដាល់
-----------
Join AMS Khmer Civilization

ប្រដាល់ គឺជាកីឡាដ៏ល្បីមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយនៅប្រទេសកម្ពុជា ជាពិសេសប្រដាល់សេរី ឬដែលគេស្គាល់និងនិយមហៅជាទូទៅថា «គុនខ្មែរ» ដែលយើងឃើញមានជាភស្តុតាងជាក់ច្បាស់ដោយចម្លាក់នៅលើជញ្ជាំង សិលាប្រាសាទ ទូទាំងប្រទេសកម្ពុជា ជាពិសេសប្រាសាទបាពួន អង្គរវត្ត និងបាយ័នជាដើម។ ព្រឹត្តិការណ៍និងកម្មវិធីកីឡាប្រដាល់នៅប្រទេសកម្ពុជា តែងតែត្រូវបានកំដរ ដោយវង់ភ្លេងមួយដែលមានឈ្មោះថា “វង់ភ្លេងប្រដាល់”។ ខ្មែរយើងទម្លាប់ហៅវង់ ភ្លេងនេះផ្សេងៗគ្នាទៅតាមទម្លាប់និងការហៅតៗគ្នា។ ខ្លះហៅវង់ភ្លេងនេះថា «វង់ភ្លេងក្លងខែក» មានន័យថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23049

#AMS #KhmerCivilization
ពាក្យបណ្តៅខ្មែរ #៨៧៖ ព្រឹក្សានាមមេកងសឹក មានពលគគ្រឹក មិនដែលចេញច្បាំង តើជាអ្វី?
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23056

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៨)
-----------
Join AMS Khmer Civilization

(ទារុណកម្ម) រួចលោកមាក្នុងពេលបណ្តើរនេះ សូមវាយវានឹងរំពាត់ផ្តៅធំមួយ ឲ្យវាបែកឈាមហូរ សស្រាក់ ឈឺចាប់ខ្លោចផ្សារ (មកដល់ពេលនេះកញ្ញានឹកថាពីព្រោះសេចក្តីស្នេហារបស់នាង លើរូបបុរសនេះ ពុះពោរកញ្ជ្រោកកញ្ច្រោលហូរសស្រាក់ឈឺចាប់ខ្លោចផ្សារដែរ) ច៎ាះ! រួចយកវាទៅ ចងឆ្កាងហាលថ្ងៃបង្អត់បាយបង្អត់ទឹក។ ធ្វើយ៉ាងនេះបានបីថ្ងៃ យកវាឲ្យទៅកិនស្រូវនឹងត្បាល់មួយធំវាយដំវាឲ្យប្រឹងៗឲ្យរួច។ សូមធ្វើយ៉ាងនេះអោយបានពីរខែ។ រួចរាល់ថ្ងៃអោយអ្នកស្រុកមកមើលវា ស្រែកចំអកឲ្យវាខ្មាស់គេ (នាងនឹកថា ព្រោះនាងបានខ្មាស បុរសនេះដូច្នោះឯង)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=23063

#AMS #KhmerCivilization