AMS Khmer Civilization
1.54K subscribers
4.26K photos
648 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
វប្បធម៌ អាល់ហ្ស៊ូបារ៉ា  (Culture of Al Zubarah)
-----------
Join AMS Khmer Civilization

អាល់ហ្ស៊ូបារ៉ា  (Al Zubarah ) គឺជាស្ថានីបុរាណវិទ្យា និងជាទីតាំងវប្បធម៌មួយនៅក្នងប្រទេសកាតា ដែលមានចម្ងាយប្រមាណជាង ៨៥គីឡូ ពីរាជធានីដូហា (Doha)។ ស្ថានីយបុរាណវិទ្យាមួយនេះ ជាបណ្តុំ វប្បធម៌ នយោបាយ ហើយក៏ជា កំពង់ផែ សម្រាប់ការជួញដូរពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស នៅចន្លោះស.វ.ទី​១៨ និងទី២០ ជាពិសេសការជួញដូរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22867

#AMS #KhmerCivilization
ប្រាសាទព្រះស្រី
-----------
Join AMS Khmer Civilization

ប្រាសាទព្រះស្រី មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភាគអាគ្នេយ៍ប្រាសាទសក្លចម្ងាយប្រមាណ ២គីឡូម៉ែត្រ និងស្ថិតនៅខាងកើតភ្នំទូកមាស។ កាលពីរវាងដើមសតវត្សរ៍ទី២០ អ្នកសិក្សាសស្រាវជ្រាវមកពីតំបន់អឺរ៉ុបធ្លាប់មកសិក្សាអំពីប្រាសាទព្រះស្រីជាច្រើនដងរួចមកហើយ ដែលក្នុងនោះអ្នកសិក្សាដំបូងគេ ជាអ្នកស្រាវជ្រាវជនជាតិបារាំងមានឈ្មោះថា Etienne Aymonier ក្នុងឆ្នាំ១៩០១ និងមួយឆ្នាំក្រោយមកលោក Lunet De Lajonquire ក៏បានមកសិក្សានិងចុះបញ្ជីប្រាសាទនេះបន្ត។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22884

#AMS #KhmerCivilization
កូនសត្វដំរី Mammoth ត្រូវបានរក​ឃើញ​នៅរដ្ឋYukon
-----------
Join AMS Khmer Civilization

ប្រទេសកាណាដា៖ ការរកឃើញនូវសាកសពកូនសត្វដំរី Mammoth នៅក្នុងទឹកកកនៅតំបន់ភាគពាយ័ព្យនៃប្រទេសកាណាដា ហើយនេះគឺជាការរកឃើញលើកដំបូងនៅតំបន់អាមេរិកខាងជើង។​ អ្នកស្រាវជ្រាវបានបង្ហាញថា កូនដំរីដែលបានរកឃើញនេះ ​មាន​អាយុ​ជាង 30,000 ឆ្នាំ។ វាត្រូវបានគេរកឃើញដោយអ្នករុករករ៉ែមាសនៅក្នុងតំបន់ Klondike នៃទីរដ្ឋ Yukon កាលពីថ្ងៃអង្គារ​។ ទីតាំងអណ្តូងរ៉ែ​ដែលរកឃើញ​សាកសពកូនដំរីMammothប្រភព៖ Dan Shugar រដ្ឋាភិបាលរដ្ឋ Yukon…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22898

#AMS #KhmerCivilization
ព្រះវិហារវត្តអំពិល
-----------
Join AMS Khmer Civilization

វត្តអំពិល ឬហៅថា​វត្តអំពិលពោធិប្រាក់ ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​​​​ឃុំ​ប្រាសាទ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ មានព្រំ​ប្រទល់​ជាប់ស្រុក​ក្រឡាញ់​ ​​ខេត្ត​សៀម​រាប​។ វត្ត​នេះកសាង​នៅ​ប្របដង​ស្ទឹង​ក្រឡាញ់ ​ពោល​គឺ​នៅ​​ខាង​ជើង​វត្ត​ទន្ទាប់​​ចម្ងាយ​ប្រហែល​​៥ គីឡូម៉ែត្រ។ យោង​តាម​​ឯកសារ​ឱ្យដឹង​ថា ព្រះ​វិហារ​​​វត្ត​នេះកសាង​នៅដើម​សតវត្សទី​២០ ហើយ​​គំនូរ​ក្នុង​​ព្រះវិហារ​​គូរ​ក្នុងឆ្នាំ​១៩៤១។ ក្រោយ​ឆ្លង​កាត់​សង្រ្គាម​ ​និង​ការ​បំផ្លិច​បំផ្លាញ​ ​ទើប​ចូលមក​ដល់​ដើម​សតវត្សទី​២១ ព្រះវិហារ​វត្ត​នេះ​បា​ន​​ជួស​ជុល​​រចនា​សម្ព័ន្ធ​ និង​គ្រឿង​លម្អ​ផ្នែក​ដំបូល​ ដោយ​រក្សា​​លំនាំ​ស្ថាបត្យ​កម្ម​ដើម​​ ព្រម​ទាំង​​ជួស​ជុល​កែ​លម្អ​​កសាងបន្ថែម​​ខឿន​ជុំវិញ​ព្រះ​វិហារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22912

#AMS #KhmerCivilization
រឿងអ៊ីណាវ
-----------
Join AMS Khmer Civilization

ប្រទេសកម្ពុជា​ជា​ប្រទេស​ដែលមានប្រវត្តិសាស្ត្ររុងរឿងច្បាស់លាស់ និង​វប្បធម៌​ដ៏​សម្បូរបែប​។ ដិតដាននិងភស្តុតាងនៃឧបករណ៍តន្ត្រីនិងអ្នករបាំ ត្រូវបានគេឃើញមាននៅលើចម្លាក់នៃប្រាសាទសិលាជាច្រើនពាន់ទូទាំងប្រទេស ជាសក្ខីភាពនៃ​វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យនៃសម័យអង្គរ (ស.វ. ទី៩-១៥)។ ភស្តុតាងទាំងអស់នេះ ក៏ឆ្លុះបញ្ចាំងផងដែរពីសម័យហ្វូណន (ស.​វ. ទី១-៥) និងសម័យចេនឡា (ស.វ. ទី៦-៨)។ ក្នុងចំណោមរឿងដែលបានឆ្លាក់លើប្រាសាទមានដូចជា រឿងមហាភារតៈ រឿងរាមកេរ្តិ៍ និងរឿងកូរសមុទ្រទឹកដោះជាដើម។ ចម្លាក់អប្សរា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22941

#AMS #KhmerCivilization
ភ្នំចំពិត (​ភ្នំ​ទស្សពិត)
-----------
Join AMS Khmer Civilization

ភ្នំទស្សពិត​ជា​ឈ្មោះ​​វត្ត​ និង​ភ្នំ​មួយ​នាពេល​បច្ចុប្បន្ន ក្នុង​រាជ​ព្រះ​បាទ​អង្គចន្ទរាជា​ រវាង​ស.វទី១៦​ មាន​ឈ្មោះ​ថា​ ភ្នំ​ចំពិត​ មុន​រាជ​ព្រះ​អង្គ​មាន​ឈ្មោះ​ថា​ភ្នំ​ត្រៀល​។​ ​ភ្នំ​ទស្សពិត(រូបលេខ១​)​ ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ង(រូបលេខ២​)​ មាន​ចំនុច​និយាម​ការ X 457814 Y 1317822 មាន​កំពស់​៩០ម៉ែត្រ​ធៀបនិង​កំរិត​ទឹក​សមុទ្រ​​។​ ភ្នំ​ចំពិតអាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ហួស​​ខ្លោង​ទ្វារ​វត្ត​ត្រឡែង​កែងប្រមាណ​៥គីឡូ​ម៉ែត្រ​ មាន​ខ្លោង​ទ្វារ​វត្ត​មួយ​នៅ​ខាង​ឆ្វេង​ដៃ​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22962

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៧)
-----------
Join AMS Khmer Civilization

(ទារុណកម្ម) ណ្ហើយៗ ក្មួយនិយាយទៅមើល មាស្តាប់។ នារីសំឡក់កាមាមិនដាក់ភ្នែក។​ កាមាខាំធ្មេញមុខឡើងក្រហម។ នាងនិយាយមួយៗថាៈ ខ្ញុំស្រលាញ់បងមានន្ទណាស់… កាមាស្ទើរលោត តែមណីបន្តទៅទៀតថាៈ ស្រលាញ់ចង់ស៊ីសាច់ ហុតឈាម អារកទាំងរស់.. កាមាមើលមុខនារីដោយឆ្ងល់។ ស្រីបន្តទៅទៀតដូចតទៅៈ ពីព្រោះខ្ញុំទើបដឹងការច្បាស់ ដឹងរហូតដល់ឈាមដែលហូរក្រោមស្បែកបងមានន្ទ ដឹងរហូតដល់ក្នុងខួរឆ្អឹងបងមានន្ទ ដឹងថាមនុស្សនេះជាគ្រឿងអាម៉ាស់មួយយ៉ាងក្រៃលែង ចំពោះគ្រួសារយើង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22952

#AMS #KhmerCivilization
Forwarded from AMS One-minute
សិលាចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា "កោះដ៏ឧត្តម ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឱ្យជ្រះស្រឡះ

📷 ams1minute/គឹម បញ្ញារ័តន៍

#BeautifulCambodia #SiemReap #Angkor #NeakPeanTemple

Join AMS One-minute
Forwarded from AMS One-minute
ប្រាសាទភ្នំបូកសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទយសោវម៌្មទី១

ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំបូក ក្នុងស្រុកបន្ទាយស្រី និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះមានប្រាង្គធំបី ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ព្រះសិវៈ ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម។

ភ្នំបូក ជាភ្នំមួយក្នុងចំណោមភ្នំទាំងបីនៃយសោធរបុរៈ។ ភ្នំពីរផ្សេងទៀតគឺភ្នំក្រោម និងភ្នំបាខែង។

📷 ams1minute/គឹម បញ្ញារ័តន៍

Join AMS One-minute