AMS Khmer Civilization
1.54K subscribers
4.26K photos
649 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
វប្បធម៌ហ័រមូស (Hormuz culture)
-----------
Join AMS Khmer Civilization

ហ័រមូស គឺជាឈ្មោះនៃអាណាចក្រ និងវប្បធម៌មួយ​ ក្នុងតំបន់មជ្ឈិមបូព៌ាដែលបច្ចុប្បន្នជាប្រទេសអ៉ូម៉ង់។ នៅដើមស.វ.ទី១១​ អាណាចក្រនេះចាប់ផ្តើមមានឥទ្ឋិពលខ្លាំងនៅតំបន់ ហើយក៏ជាតំបន់មជ្ឃមណ្ឌលសាសនាអ៊ីស្លាមក្នុងតំបន់ និងជាតំបន់ពាណិជ្ជកម្ម ដ៏សំខាន់រវាងតំបន់អារ៉ាប់​ អាហ្វ្រិចខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អាស៊ីខាងកើត។ នៅស.វ.ទី១៤ ស្តេចហ័រមូសបានប្តូរទីក្រុងមកកាន់ទីក្រុងថ្មីមួយដែលមានឈ្មោះថា  កាល់ហាត (Qalhat)។ ផែនទីអាណាកច្រហ័រមូស ប្រភព៖ UNESCO កាល់ហាត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22751

#AMS #KhmerCivilization
គុណតម្លៃយោធាសម័យបុរាណមើលតាមរយៈសិលាចារឹកខ្មែរ
-----------
Join AMS Khmer Civilization

នៅសម័យបុរាណ កងទ័ពមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការថែរក្សាសណ្តាប់ធ្នាប់សង្គម រាល់ពេលមានសង្រ្គាមការឈ្លានពានម្តងៗ ពីសំណាក់បរទេសណាមួយ។ កងទ័ពសម័យបុរាណមាន ៤ ក្រុម ហៅថា ចតុរង្គសេនា ឬហៅថា សេនានុពល ដែលប្រកបដោយអង្គបួន។ ចតុរង្គសេនាទាំងបួន គឺកងទ័ពដំរី កងទ័ពសេះ កងទ័ពរថឬរទេះ និងកងទ័ពថ្មើរជើង (រូបលេខ១-២)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22766

#AMS #KhmerCivilization
ការរកឃើញនូវបំណែកទូកនៅតំបន់ Villenave-d’Ornon ក្បែរនឹងទីក្រុង Bordeaux​ ប្រទេសបារាំង
-----------
Join AMS Khmer Civilization

ក្រុមអ្នកបុរាណវិទូបានរកឃើញនូវបំណែកទូកបុរាណមួយនៅទន្លេGaronne ក្នុងតំបន់ Villenave-d’Ornon។ បំណែកទូកនោះមានបណ្តោយប្រវែង១២ម៉ែត្រ ប៉ុន្តែអាចស្មានបានថា វាអាចមានបណ្តោយសរុបប្រវែងជាង ១៥ម៉ែត្រ​។ អ្នកបុរាណវិទូមកពីវិទ្យស្ថានជាតិបុរាណវិទ្យាបង្ការនៃប្រទេសបារាំងបានង្ហាញថា (INRAP) ” តាមរយៈការវិភាគកាបូន១៤ ទូកនេះមានអាយុកាលស្ថិតនៅស.វ.ទី ៧ -៨ (រវាងឆ្នាំ ៦៨០-៧២០នៃគ.ស.) ដែលជាភស្ថុតាងសំខាន់មួយអំពីស្ថាបត្យកម្មបុរាណ​នៅដើមសម័យកណ្តាល (​Haut Moyen Âge)។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22780

#AMS #KhmerCivilization
អ្នកតាមេ-ស (ភាគ២ បញ្ចប់)
-----------
Join AMS Khmer Civilization

ដូចបាន​ជ្រាបស្រេចហើយ អ្នកស្រុក​ទុកអ្នកតាមេ-ស ជា​​ធំ​លើស​​អ្នកតា​នានា។ ក្នុង​អត្ថបទ​ភាគ១​ បានបង្ហាញថាអ្នកតាមេ-ស ​មាន​លក្ខណៈ​ពុំ​សូវ​ខុសគ្នា​ឡើយ​​​ពី​​នាង​ទុគ៌ា ជា​​ទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ដែល​​សម្លាប់​​បិសាច​​​​មហឹង្សា​ឱ្យ​លោក​ទាំង​មូល​​មាន​​​​សណ្តាប់​ឡើង​វិញ​។ តាម​ពាក្យ​អ្នក​ស្រុក ​​​​ដើម្បី​​ឱ្យ​មនុស្ស ​​និង​សត្វ​​ក្នុង​ភូមិរស់នៅ​​​បាន​សុខ​សប្បាយ​ មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ គេ​ក៏​​ត្រូវ​​​ធ្វើ​បុណ្យ​​ថ្វាយ​​អ្នកតា​​មេ-ស ជារៀង​រាល់​ឆ្នាំ​ដែរ ហើយ​គេ​​តំណាលថា​ ដើម​ឡើយ​គេ​ត្រូវ​សម្លាប់​មនុស្ស ឬកាប់​ក្របី​ ឬ​ជ្រូក​​ជា​ដង្វាយ​​​ផង។ អត្ថបទ​នេះ ខ្ញុំ​សូម​​​​បង្ហាញ​​ដោយ​សង្ខេប​នូវ​ទិដ្ឋភាព​ពិធីបុណ្យឡើង​អ្នក​តា​មេ-ស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22796

#AMS #KhmerCivilization
ការផាត់មុខពណ៌សនៅក្នុងរបាំក្បាច់បុរាណខ្មែរ
-----------
Join AMS Khmer Civilization

ជាបឋម មុននឹងចូលទៅដល់ការបកស្រាយនិងពិភាក្សាពីការលាប ឬផាត់មុខពណ៌ស នៅក្នុងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ខ្ញុំសូមពិនិត្យមើលទៅលើវប្បធម៌មួយចំនួន ដែលពាក់ព័ន្ធនឹងការលាបឬផាត់មុខពណ៌សជាមុនសិន។ នៅក្នុងស្ថានភាពនិងបរិបទផ្សេងៗ ក្នុងពិភពលោកយើងឃើញថា ការលាបឬផាត់មុខពណ៌សត្រូវបានគេធ្វើឡើងនៅក្នុងមរណភាព គឺគេលាប ឬផាត់ពណ៌សនៅលើមុខនិងកនៃសព។ ឯនៅជុំវិញភ្នែកនិងមាត់ គេផាត់ពណ៌ខ្មៅ។ នៅក្នុងការសម្តែងល្ខោនត្រាប់ធំ (Pantomime) ក៏ប្រហាក់ប្រហែលគ្នានឹងករណីសពដែរ គឺគេផាត់មុខពណ៌ស លើកលែងតែភ្នែកនិងមាត់។ នៅក្នុងល្ខោនខ្លះដែលមានបញ្ចូលនូវតួត្លុក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22830

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៦)
-----------
Join AMS Khmer Civilization

(ទារុណកម្ម) ព្រះនាងមណីថយចេញពីមានន្ទដោយមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រៃលែង។ នាងអៀនពីព្រោះស្រីស្រលាញ់ រួចឥតត្រូវបានគេស្រលាញ់វិញ។ ឆោមក្តៅក្រហាយថា តាំងពីតូចមកនាងមានរូបល្អមិនដែលនិយាយស្រលាញ់ជាមួយមនុស្សប្រុសឈ្មោលដល់ម្តង ទើបតែមកដល់គ្រានេះនាងនិយាយពេញមាត់តែគេគ្មានទទួលតាមសោះ។ បើថាមានន្ទជាអ្នក្រៅ ទៅក៏មិនថាដែរ តែនេះប្រុសជាបងជីដូនមួយបង្កើត រួចធ្លាប់បានដឹងចិត្តថ្លើមគ្នាខ្លះមកដែរ មិនគួរជាថ្លៃគ្មានត្រាប្រណីដូច្នេះសោះ។ បើថាមិនត្រាប្រណីក៏ហីទៅចុះ យ៉ាងហោចក៏មានន្ទត្រូវគោរពនាងបន្តិចដែរ គឺនិយាយឲ្យធីតាមានផ្លូវសង្ឃឹមបន្តិចផង។ នេះគ្មានទេ! និយាយយ៉ាងដាច់អហង្កាតែម្តង​គ្មានសំចៃគំនិតបន្តិចបន្តួច។ ស្រីមើលរាងកាយនាងគ្រវីក្បាលហួសចិត្តថា បើនាងរូបអាក្រក់ក៏មិនថាទៀត ចុះនាងមានរូបឆើតឆាយនឹងគេដែរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22848

#AMS #KhmerCivilization