AMS Khmer Civilization
1.54K subscribers
4.26K photos
652 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ២)
-----------
Join AMS Khmer Civilization

២- ចារឹកលើភាជន៍សំរិទ្ធ K. ១០៥៥ ចារឹកខ្លីនេះ ចារលើភាជន៍លោហៈ (ចាន ឬ ផ្ដិតសំរិទ្ធ​) រក​ឃើញ​នៅ​ទីតាំង​ជាមួយ​ចារឹក​ K. ១០៥៣គឺជាអតីតអារោគ្យសាលា ឬ មន្ទីរពេទ្យ ក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ ពោល​គឺ​នៅ​ស្ថានីយ៍​បុរាណវិទ្យាលេខ១១ ស្ថិតនៅបរិវេណក្រុងព្រះរថ ដងស្រីមហាពោធិ៍ ឃុំគោកប៉ីប ស្រុកស្រីមហោសថ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22563

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៥)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) មានន្ទញញឹមរួចឆ្លើយថាៈ បងស្តាយណាស់! អូនចេះគិតត្រូវ តែខ្វះការពិចារណាបន្តិច! នារីឆ្ងល់យ៉ាងអនេកនឹងពាក្យនេះ នាងយល់ថាគង់ទាញបុរសឲ្យចូលក្នុងមាគ៌ាគំនិតនាង បានទេ រួចនាងសួរថាៈ ខ្វះត្រង់ណា? ប្អូនថាបងមានទ្រព្យល្មមធ្វើដើមទុន បង្កើតផលបានយ៉ាងបរិបូណ៍ ចុះអ្នកដែលគ្មានទុន គ្នាមិនពិបាកវេទនាហើយ? កាលបើមានអ្នកវេទនានៅជុំវិញខ្លួនយើងតើគ្រួសារមនុស្សបាន សុខម្តេចកើត? កាលបើយើងមិនបានសុខ វាមិនខុសនឹងគោលបំណងដើមរបស់យើង ហើយ? ស្ត្រីតែលតោល…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22574

#AMS #KhmerCivilization
ផ្កានៅក្នុងសិលាចារឹកខ្មែរ
-----------
Join AMS Khmer Civilization

សំណៅផ្តិតសិលាចារឹកភូមិដា ខេត្តកំពង់ឆ្នាំងផ្តិតដោយ៖ កំ វណ្ណារ៉ា ផ្កាមានតួនាទីសំខាន់ណាស់នៅក្នុងអារ្យធម៌ខ្មែរ ដ្បិតរាល់រណ្តាប់បូជាទាំងឡាយ រាប់គិតបញ្ចូលទាំងរណ្តាប់បូជាថ្វាយព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងពិធីបុណ្យប្រពៃណីជាតិនានា សុទ្ធតែទាក់ទងនឹងផ្កាទាំងអស់ ពោលគឺគ្មានពិធីការណាមួយ ដែលមិនប្រើប្រាស់ផ្កានោះទេ។ ជាទូទៅ នៅក្នុងបរិបទវប្បធម៌ ឬបរិបទសាសនា គេតែងចាត់ទុកផ្កាជានិមិត្តរូបនៃភោគផល ភាពស្រស់បំព្រង​ សិរីសួស្តី ជ័យមង្គល សេចក្តីគោរព…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22591

#AMS #KhmerCivilization
វប្បធម៌ប៉ាមីយ៉ាន់ (Bamiyan culture)
-----------
Join AMS Khmer Civilization

ប៉ាមីយ៉ាន់ (Bamiyan) គឺជាតំបន់វប្បធម៌ និងក៏ជាស្ថានីយ៌បុរាណវិទ្យាដ៏សំខាន់នៅតាមតំបន់ជ្រលងភ្នំ គុស (Kush) ក្នុងខេត្តប៉ាមីយ៉ាន់​ដែលស្ថិត នៅតំបន់កណ្តាលនៃប្រទេសអាហ្គានីស្ថាន (Afghanistan) ហើយមានចម្ងាយប្រមាណជាង ១០០គីឡូពីរាជធានីកាបុល (Kabul)។ ​ផែនទីនៃតំបន់វប្បធម៌ប៉ាមីយ៉ាន់ប្រភព៖ https://www.khanacademy.org , ទី ២ UNESCO តំបន់នេះ គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ​ក្នុងបណ្តាញផ្លូវសូត្រ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22608

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់អាជីវកម្ម។ ព្យាយាមមិនឲ្យខកខានក្នុងការចាប់យកឳកាសដើម្បីទទួលបានប្រាក់ចំណេញ។ ក្នុងនោះប្រសិនបើអ្នកអនុវត្តការងារដោយភាពមោះមុត និងក្លាហាន អ្នកនឹងទទួលបានភាពជោគជ័យក្នុងរយៈពេលខ្លី។ ជោគជាតារាសីការងារ រំលឹកថាការរវល់ខ្លាំង អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាពរបស់អ្នក។ ព្យាយាមរកពេលសម្រាកអាហារថ្ងៃត្រង់ឲ្យបានសមរម្យ ដើម្បីឲ្យអ្នកអាចមានអារម្មណ៍កាន់តែប្រសើរ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពរស់រវើកក្នុងការងារ។ ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22625

#AMS #KhmerCivilization
សិលាចារឹកស្ទឹងក្តុល
-----------
Join AMS Khmer Civilization

សិលាចារឹកនេះ រកឃើញនៅក្នុងស្ទឹងក្តុល ស្ថិតនៅក្នុងភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយព្រានសន្ទូចម្នាក់ឈ្មោះ កឿត សុខគីន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ លោក កឿត សុខគីន មានប្រសាសន៍ថា នៅពេលគាត់កំពុងប្រម៉ង់ត្រី ក៏បានជួបវត្ថុរឹងមួយដុំធំនៅបាតស្ទឹង គាត់បានចាប់លើកថ្មនោះមកឱ្យផុតផ្ទៃទឹក ក៏ប្រទះឃើញមានចារឹកអក្សរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22637

#AMS #KhmerCivilization
ទិន្នន័យថ្មីៗ អំពីការរកឃើញ ផ្នូរបុរាណក្នុងរជ្ជកាល Qing និង Shang ក្នុងខេត្ត Hunan ប្រទេសចិន
-----------
Join AMS Khmer Civilization

យោងតាមរយៈការស្រាវជ្រាវបុរាណវិទ្យានៅក្នុងខេត្ត Hunan ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន បានបង្ហាញអំពីទិន្នន័យថ្មីៗអំពីការរកឃើញនូវវត្ថុបុរាណជាច្រើននៅទីតាំងផ្នូរពីរសម័យកាលផ្សេងគ្នា។ ទីតាំងទីមួយមានអាយុកាលក្នុងរជ្ជកាល Shang (​1600-1046 B.C.)។ ការរកឃើញនៃទីតាំងផ្នូរនេះគឺតាមរយៈ​ក្រុមបុរាណវិទូធ្វើកំណាយក្នុងទីតាំងក្រុងបុរាណក្នុងរាជវង្ស Shang មួយដែលមានឈ្មោះថា Miluo ក្បែរ នឹងទីក្រុង Yongzhou។ នៅទីនេះ អ្នកបុរាណវិទូបានរកឃើញផ្នូរ ហើយបានរកឃើញរណ្តៅ សសរផ្ទះ ឡ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22646

#AMS #KhmerCivilization
អ្នកតាមេ-ស (ភាគ១)
-----------
Join AMS Khmer Civilization

“មេ-ស” ជាឈ្មោះអមនុស្ស មានរូបតំណាង​ជាស្រី ស្ថិត​នៅ​ជើង​ភ្នំ​ឈើ​កាច់ ក្នុង​ស្រុក​​បាភ្នំ ​ខេត្ត​ព្រៃវែង ហើយ​​ក្រុម​ជំនុំវចនានុក្រមខ្មែរ​​​​ពន្យល់​ថា “មេ​-សជា​បិសាច​​ភេទ​​ស្រី”។ ប៉ុន្តែក្នុងជំនឿអ្នកស្រុក “មេ-ស”​ ​មាន​នាទីជា​អ្នកតា​​ប្រចាំ​ស្រុកដែល​គេ​​តែង​តែ​ធ្វើ​បុណ្យ​​​​ថ្វាយ​​​ប្រចាំឆ្នាំ​​រហូត​ជាប់​​​​ជា​ទំនៀម​​ដល់បច្ចុប្បន្ន​។ ​តាម​ព្រេង​និទាន​ គេ​តែង​សម្លាប់​មនុស្ស​ សម្លាប់​ក្របី ឬសម្លាប់​ជ្រូក​ ជា​ដង្វាយ​សំខាន់​សម្រាប់​អ្នក​តា​មេ-ស។ មក​ដល់​សព្វ​ថ្ងៃ​ ទំនៀម​នេះ​បាន​ប្តូរ​ផ្លាស់មក​ថ្វាយ​ជ្រូកខ្វែ​ជំនួសវិញ ហើយគេ​​​តែង​ប្រារព្ធ​ជា​ប្រក្រតី​​​​ក្នុង​រវាង​ចុង​ខ្នើត​ខែជេស្ឋ ពោលគឺមុន​នឹង​ចូលដល់​រដូវ​ធ្វើស្រែ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22674

#AMS #KhmerCivilization
របាំតាំងយូ
-----------
Join AMS Khmer Civilization

«តាំងយូ» ជាឆត្រមួយប្រភេទដែលយើងហៅថា «ឆត្រក្រាញ» ធ្វើពីឫស្សីប្រទាក់ស្រះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រ ឬសំពត់ជ្រលក់ជ័រនិង ជ្រលក់ក្រមួនឃ្មុំ ដោយមានដងឫស្សីឬឈើមូល មានគន្លឹះសម្រាប់ទប់ដូចឆត្រដែរ។ តាំងយូ ត្រូវបានគេលម្អដោយលាបពណ៌ស្រស់ឆើតផ្សេងៗ ប្រើជារបាំងភ្លៀងនិង កម្តៅថ្ងៃ។ ក្រៅពីប្រទេសកម្ពុជាយើង តាំងយូ មានប្រជាប្រិយភាពណាស់នៅប្រទេសជិតខាងយើង មានចិន វៀតណាម ថៃ និងភូមាជាដើម។ នៅប្រទេសកម្ពុជា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22695

#AMS #KhmerCivilization
Forwarded from AMS One-minute
អបអរសាទរខួប ៦០ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឱ្យកម្ពុជាឈ្នះរឿងក្តីប្រាសាទព្រះវិហារ ពីការទាមទារឈ្លានពានរបស់ថៃ

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២២

📷 Piak Lim

Join AMS One-minute