AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រាសាទស្នឹងខាងលិច
-----------
Join AMS Khmer Civilization

ប្រាសាទស្នឹងខាងលិច មានទីតាំងស្ថិតនៅក្នុងវត្តស្នឹង តាមបណ្ដោយផ្លូវជាតិលេខ៥៧​ ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិន ក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ចម្ងាយប្រមាណជា២០គីឡូម៉ែត្រប៉ែកខាងលិចក្រុងបាត់ដំបង និងប្រមាណជា៦០ គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។ អំពីឈ្មោះនៃប្រាសាទនេះយើងពុំដឹងថាកើតឡើងតាំងពីពេលណាមកនោះទេ ឯឈ្មោះដើមនៃប្រាសាទនេះក៏ពុំដឹងដូចគ្នា ដ្បិតប្រាសាទពុំមានបន្សល់ជាសិលាចារឹកនោះទេ។ ប្រាសាទនេះមានការសិក្សាស្រាវជ្រាវតាំងពីដើមសតវត្សរ៍ទី២០ មកម្ល៉េះដោយលោក Etienne Aymonier និង Lunet de…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22360

#AMS #KhmerCivilization
របៀបដែលទូរទឹកកកគ្មានអគ្គិសនីជួយសង្រ្គោះរោងចក្រសេរ៉ាមិចឥណ្ឌា
-----------
Join AMS Khmer Civilization

ការប៉ាន់ស្មាន ជាង៩០% នៃផលិតផលសេរ៉ាមិចរបស់ប្រទេសឥណ្ឌា គឺចេញ មកពីរដ្ឋ Gujarat ប៉ុន្តែ​ឧស្សាហកម្ម​នេះ​ជួប​ការ​លំបាក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ការលំបាកនោះ គឺកើតឡើងដោយក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមជំនួសកម្មករ ដោយការប្រើប្រាស់ម៉ាស៊ីន ហើយទុកអោយកម្មករជាច្រើនរយនាក់គ្មានការងារធ្វើ។ ​បន្ទាប់មកតម្រូវការនៃសេរ៉ាមិចក៏បានធ្លាក់ចុះ​ និងជួបវិបត្តិកូវីដ បានបង្ខំ​ឱ្យ​រោងចក្រ​​ជា​ច្រើន​ផ្អាកផលិតកម្ម ឬបិទទាំងស្រុង។ មានក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនបានបន្តខំប្រឹងការងាររបស់ខ្លួន ប៉ុន្តែវាមិនមែនងាយស្រួលនោះទេ។ លោក Mansukhbhai…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22370

#AMS #KhmerCivilization
“សាឡុំ” សំណង់សក្ការៈសំខាន់មុនកសាងព្រះវិហារ
-----------
Join AMS Khmer Civilization

សាឡុំ ឬអ្នកស្រុកខ្លះហៅថា “បោស” ក្លាយមកពីពាក្យថា​ “ឧបោសថ”។ សាឡុំ ឬបោស ជាកន្លែង​ដែល​មាន​នាទីសំខាន់សម្រាប់​ប្រើប្រាស់​​ ដើម្បីរៀបចំធ្វើ​កិច្ច​ផ្សេងៗ​តាម​​លំអាន​​ព្រះ​ពុទ្ធ​សាសនា​។ ការ​កសាង​សាឡុំ ជាទំនៀម​មួយ​ដែល​សង្កេត​ឃើញ​ចំពោះ​​វត្ត​ដែល​ទើប​កកើត​ថ្មី ហើយពុំទាន់បានកសាងព្រះវិហារ។ ប៉ុន្តែ​នៅតាម​បូជនីយដ្ឋាន​បុរាណ​ ដែលគេ​សាង​ជា​រោង​សម្រាប់​គ្រប​ព្រះបដិមាគោរពបូជា​ អ្នក​ស្រុក​ខ្លះក៏ហៅថា​សាឡុំដែរ។​ តាម​​ការ​សង្កេត លក្ខណៈទូទៅ​​នៃ​សាឡុំ​ពុំដូចគ្នាទេ ដ្បិត​សាឡុំខ្លះ​មើលឃើញជាសំណង់​បណ្តោះ​​​អាសន្ន​​សុទ្ធសាធ ឯសាឡុំខ្លះជាសំណង់រឹងមាំ។​ ខាងក្រោម​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22415

#AMS #KhmerCivilization
រឿងស័ង្ខសិល្ប៍ជ័យក្នុងល្ខោនបាសាក់
-----------
Join AMS Khmer Civilization

ល្ខោនបាសាក់ ជាទម្រង់សិល្បៈទស្សនីយភាពមួយ ដែលមានប្រជាប្រិយភាពធំធេ​ងណាស់នៅក្នុងស្រទាប់ទស្សនិកជនខ្មែរ។ ទម្រង់នេះមានវត្តមានរហូតមកដល់ឆ្នាំ១៩៥៣ ឬក្រោយនេះបន្តិច នៅតាមទីជនបទនានា ដូចជាខេត្តកណ្តាលឬតាមជាយក្រុងភ្នំពេញ ជាដើម។ ចំណែកឯប្រជាជនខ្មែរដែលរស់នៅភាគខាងក្រោម នៃប្រទេសកម្ពុជា គឺដែនដី​កម្ពុជាក្រោមដែលបានក្លាយទៅជាដែនដីភាគខាងត្បូង នៃប្រទេសវៀតណាមនៅឆ្នាំ១៩៤​៩ និយមហៅទម្រង់ល្ខោននេះថា «ល្ខោនយូរកេរ» ដែលមានន័យថា «មរតករបស់ខ្មែរ តាំងពីយូរលង់ណាស់មកហើយ»។ ក្នុងអំឡុងឆ្នាំ១៩២៩ ឬ ១៩៣០…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22443

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៤)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) អូនមកប៉ុន្មានថ្ងៃហើយ?ឮ ច៎ាះ! មកដល់បីថ្ងៃហើយ។ លោកពូ អ្នកមីងសុខសប្បាយជាទេឬ? ច៎ាះ! សុខសប្បាយទាំងអស់គ្នាទេ។ ហ៊ឺ! កុំនិយាយពីរឿងគេ យើងនិយាយពីរឿងយើងវិញ បងឥឡូវប្លែកពីដើមខ្លាំងណាស់។ ប្លែកត្រង់ណា? ប្លែកមុខ មាត់ ចិត្ត… ប្អូនឯងក៏ប្លែកដែរ។ ប្លែកអ្វីខ្លះ? ប្លែកត្រង់ល្អជាងមុន។ ច៎ាះ!…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22455

#AMS #KhmerCivilization
វប្បធម៌តាសស៊ិន អ៊ីរេច (Culture Tsatsiin Ereg )
-----------
Join AMS Khmer Civilization

តាសស៊ិន អ៊ីរេច (Tsatsiin Ereg ) គឺជាឈ្មោះនៃស្ថានីយបុរាណវិទ្យា និងក៏ជាវប្បធម៌សំខាន់មួយដែលស្ថិតនៅក្នុងខេត្ត Arkhangaï នៃប្រទេសម៉ុងហ្គោលី។ ស្ថានីយនេះស្ថិតនៅក្នុងតំបន់ភាគកណ្តាល នៃប្រទេសម៉ុងហ្គោលីដែលមានចម្ងាយប្រមាណជាង៥០០គីឡូ​ម៉ែ​ត្រពីរាជធានី Oulan-Bator។ ផែនទីបង្ហាញពីទីតាំងនៃស្ថានីយ៌ Tsatsiin Eregប្រភព៖​ Magail ស្ថានីយនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅអំឡុងឆ្នាំ ១៩៧០ ដោយក្រុមបុរាណវិទូសូវៀត។ ក្រោយនៅឆ្នាំ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22479

#AMS #KhmerCivilization
ចម្លាក់នាងការៃក្កាល្មមៃយ៌ានៅក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

ព្រះឥសូរ ជាទេពធំមួយនៅក្នុងព្រហ្មញ្ញសាសនា ដែលមានព្រះនាមច្រើនណាស់ តែព្រះនាមដែលគេតែងស្គាល់ច្រើនមានដូចជា សិវ មហេស្វរ រុទ្រ ហរ អឃោរ ភៃវរ។ ទ្រង់មានតួនាទីជាអ្នកបង្កើតលោកថ្មី និងបំផ្លាញលោកចាស់។ ព្រះឥសូរមានព្រះនេត្រទីបី  មានចំណិតព្រះច័ន្ទលើភ្នួងសក់ មានព្រះហស្តពីរ ព្រះហស្តប្រាំបី និងព្រះហស្ដដប់។  នៅក្នុងសិល្បៈខ្មែរ ទម្រង់របស់ព្រះឥសូរដែលមានព្រះហស្តដប់ ភាគច្រើនគឺបង្ហាញនៅក្នុងឈុត…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22495

#AMS #KhmerCivilization
ក្រុមអ្នកបុរាណវិទូ បានរកឃើញនូវរូបគំនូរសត្វនៅក្នុងល្អាងភ្នំមួយកន្លែងដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក
-----------
Join AMS Khmer Civilization

ឥណ្ឌូណេស៊ី៖ អ្នកបុរាណវិទូ បានរកឃើញរូបគំនូរសត្វ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារូបសត្វជ្រូកមួយក្បាល ហើយជឿថា មានអាយុកាលប្រហែល ៤៥៥០០ ឆ្នាំ។ រូបគំនូរនេះ គឺមានពណ៌ក្រហមដែលមានទំហំធំល្មម ហើយក៏មានរឿងព្រេងដែលនិយាយអំពីដើមកំណើតសត្វនេះនៅលើកោះ Sulawesi ផងដែរ។  រូបគំនូរនេះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Leang Tedongnge ក្នុងជ្រលងភ្នំដាច់ស្រយាលមួយនៅលើកោះ Sulawesi។ ទិន្នភាពទូទៅនៃល្អាងភ្នំ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22506

#AMS #KhmerCivilization
ព្រះវិហារវត្តល្អក់
-----------
Join AMS Khmer Civilization

វត្តល្អក់ ឬ វត្ត​អរញ្ញរង្សី ស្ថិត​នៅ​ក្នុង​ឃុំ​គោក​សណ្តែក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។ មកដល់សព្វថ្ងៃ វត្តនេះមានព្រះវិហារ​ពីរ ហើយ​បើ​ចូល​តាម​ខ្លោងទ្វារ​​មុខ​ គេឃើញ​​ព្រះវិហារ​បុរាណ​ស្ថិត​នៅ​ខាង​ស្តាំ​ រីឯព្រះវិហារសង់​ថ្មីស្ថិតនៅខាងឆ្វេង។ ចំពោះ​ព្រះវិហារ​បុរាណ​ គឺ​ជា​សំណង់​សក្ការៈដ៏ល្អឯកក្នុង​ព្រះពុទ្ធសាសនា ប្រកបដោយ​ក្បាច់​រចនា​​យ៉ាង​វិចិត្រក្រៃលែង។ ផ្អែក​លើ​ចំណារ​លើ​បល័ង្ក​ព្រះជីវ៍ និង​ការ​សិក្សា​កន្លង​មក​សន្និដ្ឋាន​​ថា ព្រះវិហារ​​បុរាណ​កសាង​ឡើង​នៅភាគ​ខាង​ដើម​នៃ​សតវត្សទី​១៩។ ចំណែក​​ព្រះ​​វិហារ​ថ្មីកសាងឡើង​​នៅរវាង​ដើមសតវត្សទី២១ ដោយ​​គេ​សង្កេត​ឃើញ​មាន​លក្ខណៈ​សិល្បៈ​ខ្លះ​ចម្លង​ពីវិហារ​បុរាណ។ វត្តល្អក់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22519

#AMS #KhmerCivilization
ឧបករណ៍តន្ត្រីផ្លុំមានអណ្តាតនៅកម្ពុជា
-----------
Join AMS Khmer Civilization

តំបន់អាស៊ីដ៏ធំធេង មានវប្បធម៌អរិយធម៌រុងរឿងតាំងពីបុរាណកាល។ សិល្បៈល្ខោន របាំ និងតន្ត្រី ជាចំណែកសំខាន់មួយនិងវេញបញ្ចូលគ្នា នៅក្នុងជីវិតរបស់ប្រជាជន។ ប្រពៃណីនិងឧបករណ៍តន្ត្រីដ៏សម្បូណ៌បែប រួមមានទាំងគ្រឿងខ្សែ ដំ និងផ្លុំ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកតែ ឧបករណ៍តន្ត្រីគ្រឿងផ្លុំនៅកម្ពុជាមាន៖ ប៉ីពក ប៉ីប្របុស ស្រឡៃ ព្លយ គែន ស្នែង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22545

#AMS #KhmerCivilization