AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
បដិមាព្រះហរិហរនៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ហរិហរ គឺជាទេពដែលលាយបញ្ចូលគ្នានៅក្នុងព្រហ្មញ្ញសាសនារវាងព្រះវិស្ណុ និងព្រះសិវ (ហរិ + ហរ)។ ជួនកាលគេហៅទេពនេះថា “សង្ករនារាយណ” ដែល សង្ករ សំដៅដល់ព្រះសិវ និង នារាយណ សំដៅដល់ព្រះវិស្ណុវិញ ហើយជាទម្រង់កំពូលនៃទេពដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួនក្នុងប្រទេសឥណ្ឌាតាំងពីស.វ.ទី៦មកម្ល៉េះ។ ក្រៅពីនេះក៏មានព្រះនាមជាច្រើ​នទៀតដែលគេហៅរួមបញ្ចូលគ្នារវាងទេពទាំងពីរ។ នៅតំបន់ប្រាសាទសំបូរព្រៃគុក យើងឃើញមានប្រាសាទមួយតម្កល់អាទិទេព​ហរិហរ ពោល គឺស្ថិតនៅក្រុមប្រាសាទសំបូរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22310

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៣)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) ថាតែប៉ុណ្ណោះនារីចាប់ដឹកដៃកាមាឡើងទៅលើជណ្តើរវិញ។ កាមាក៏ទៅតាមនាង។ ដល់មាត់ទ្វារខាងលើ នារីបិទទ្វារវិញយ៉ាងជិត។ មានន្ទនៅស្ងៀមជាយូរមកហើយ។ ស្រីដ៏ល្អ នេះជាអ្នកណា? គឺព្រះនាងខត្តិយាណី “កែវមណី” ប្អូនជីដូនមួយមានន្ទបង្កើត។ ឪពុកនារីធ្វើ ចៅហ្វាយខេត្តនៃចង្វាត់សុរិន្ទ្រ។ តាំងពីតូចមកនាងមកនៅជាមួយព្រះកម្ពុត ដែលត្រូវជាឪ ពុកមារបស់នាង។ តែចំនួនប្រាំឆ្នាំហើយ នាងបានចាកចេញពីគេហដ្ឋានមកនៅជាមួយព្រះ កម្ពុតវិញ។ ថ្ងៃដែលនាងមកមានក្បួនដំរី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22294

#AMS #KhmerCivilization
ចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ១)
-----------
Join AMS Khmer Civilization

នៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ យើងសង្កេតឃើញថា សិលាចារឹក​ភាគច្រើន ច្រើន​តែចារជាភាសាសំស្ក្រឹត។ ចំណែកឯសិលាចារឹកភាសាខ្មែរវិញ ពុំចារឹក​ជាអត្ថបទវែងៗដូច​សម័យមុនៗឡើយ។ ភាគច្រើន​ គឺជាសិលាចារឹក​ខ្លីៗ ចារ​នៅលើមេទ្វារប្រាសាទ​ ដើម្បី​ប្រាប់​ព័ត៌មាន​អំពីព្រះនាមទេពដែលតម្កល់ក្នុងប្រាសាទ និងម្ចាស់ទាន​ដែល​ប្រតិស្ថាន​ទេព​នោះ​ជា​ដើម។​ ចំពោះ​សិលាចារឹក​ភាសាខ្មែរ​ដែលវែងជាងគេនៅក្នុងរជ្ជកាលនោះ គឺ​សិលាចារឹ​ក​​រកឃើញនៅប្រាសាទបន្ទាយឆ្មារ K.២២៧ ដែលចារឹក​អំពីការប្រតិស្ថាន​បដិមា​តំណាង​ឱ្យ​ព្រះអង្គម្ចាស់ស្រិន្ទ្រកុមារ នៅគ្រឹហារត្នកណ្ដាល និងមន្ត្រីបួននាក់ទៀត​ដែល​មាន​ឋានន្តរ​នាមជា «អ្នកសញ្ជក» នៅទិសតូចទាំងបួន ដែលអ្នកទាំងបួនបានពលីជីវិត​ក្នុង​ទេសកាល​ពីរផ្សេងគ្នា។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22329

#AMS #KhmerCivilization
វប្បធម៌ចម្ប៉ា​
-----------
Join AMS Khmer Civilization

ផែនទីនៃរដ្ឋចម្ប៉ា និងទីក្រុងសំខាន់ៗប្រភព៖ Schweyer ប្រវត្តិសាស្រ្តនៃរដ្ឋចម៉្បា គឺប្រហែលជាកើតឡើងនៅសតវត្សន៌ទី៣នៃគ.ស. នៅពេ​លដែលលេចឡើងនូវឈ្មោះ លីន យី (Linyi) ក្នុងឯកសារចិនដែលមានន័យថា ទីក្រុងនៃលីន​ “city of the Lin” ដោយសំដៅលើតំបន់នយោបាយឯករាជ្យមួយស្ថិតនៅតាមសមុទ្រចិនខាងត្បូង ។ បច្ចុប្បន្នសិ្ថតនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។ ចំពោះពាក្យ លីន យី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22341

#AMS #KhmerCivilization
ប្រាសាទស្នឹងខាងលិច
-----------
Join AMS Khmer Civilization

ប្រាសាទស្នឹងខាងលិច មានទីតាំងស្ថិតនៅក្នុងវត្តស្នឹង តាមបណ្ដោយផ្លូវជាតិលេខ៥៧​ ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិន ក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ចម្ងាយប្រមាណជា២០គីឡូម៉ែត្រប៉ែកខាងលិចក្រុងបាត់ដំបង និងប្រមាណជា៦០ គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។ អំពីឈ្មោះនៃប្រាសាទនេះយើងពុំដឹងថាកើតឡើងតាំងពីពេលណាមកនោះទេ ឯឈ្មោះដើមនៃប្រាសាទនេះក៏ពុំដឹងដូចគ្នា ដ្បិតប្រាសាទពុំមានបន្សល់ជាសិលាចារឹកនោះទេ។ ប្រាសាទនេះមានការសិក្សាស្រាវជ្រាវតាំងពីដើមសតវត្សរ៍ទី២០ មកម្ល៉េះដោយលោក Etienne Aymonier និង Lunet de…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22360

#AMS #KhmerCivilization
របៀបដែលទូរទឹកកកគ្មានអគ្គិសនីជួយសង្រ្គោះរោងចក្រសេរ៉ាមិចឥណ្ឌា
-----------
Join AMS Khmer Civilization

ការប៉ាន់ស្មាន ជាង៩០% នៃផលិតផលសេរ៉ាមិចរបស់ប្រទេសឥណ្ឌា គឺចេញ មកពីរដ្ឋ Gujarat ប៉ុន្តែ​ឧស្សាហកម្ម​នេះ​ជួប​ការ​លំបាក ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ការលំបាកនោះ គឺកើតឡើងដោយក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមជំនួសកម្មករ ដោយការប្រើប្រាស់ម៉ាស៊ីន ហើយទុកអោយកម្មករជាច្រើនរយនាក់គ្មានការងារធ្វើ។ ​បន្ទាប់មកតម្រូវការនៃសេរ៉ាមិចក៏បានធ្លាក់ចុះ​ និងជួបវិបត្តិកូវីដ បានបង្ខំ​ឱ្យ​រោងចក្រ​​ជា​ច្រើន​ផ្អាកផលិតកម្ម ឬបិទទាំងស្រុង។ មានក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនបានបន្តខំប្រឹងការងាររបស់ខ្លួន ប៉ុន្តែវាមិនមែនងាយស្រួលនោះទេ។ លោក Mansukhbhai…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22370

#AMS #KhmerCivilization
“សាឡុំ” សំណង់សក្ការៈសំខាន់មុនកសាងព្រះវិហារ
-----------
Join AMS Khmer Civilization

សាឡុំ ឬអ្នកស្រុកខ្លះហៅថា “បោស” ក្លាយមកពីពាក្យថា​ “ឧបោសថ”។ សាឡុំ ឬបោស ជាកន្លែង​ដែល​មាន​នាទីសំខាន់សម្រាប់​ប្រើប្រាស់​​ ដើម្បីរៀបចំធ្វើ​កិច្ច​ផ្សេងៗ​តាម​​លំអាន​​ព្រះ​ពុទ្ធ​សាសនា​។ ការ​កសាង​សាឡុំ ជាទំនៀម​មួយ​ដែល​សង្កេត​ឃើញ​ចំពោះ​​វត្ត​ដែល​ទើប​កកើត​ថ្មី ហើយពុំទាន់បានកសាងព្រះវិហារ។ ប៉ុន្តែ​នៅតាម​បូជនីយដ្ឋាន​បុរាណ​ ដែលគេ​សាង​ជា​រោង​សម្រាប់​គ្រប​ព្រះបដិមាគោរពបូជា​ អ្នក​ស្រុក​ខ្លះក៏ហៅថា​សាឡុំដែរ។​ តាម​​ការ​សង្កេត លក្ខណៈទូទៅ​​នៃ​សាឡុំ​ពុំដូចគ្នាទេ ដ្បិត​សាឡុំខ្លះ​មើលឃើញជាសំណង់​បណ្តោះ​​​អាសន្ន​​សុទ្ធសាធ ឯសាឡុំខ្លះជាសំណង់រឹងមាំ។​ ខាងក្រោម​នេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22415

#AMS #KhmerCivilization
រឿងស័ង្ខសិល្ប៍ជ័យក្នុងល្ខោនបាសាក់
-----------
Join AMS Khmer Civilization

ល្ខោនបាសាក់ ជាទម្រង់សិល្បៈទស្សនីយភាពមួយ ដែលមានប្រជាប្រិយភាពធំធេ​ងណាស់នៅក្នុងស្រទាប់ទស្សនិកជនខ្មែរ។ ទម្រង់នេះមានវត្តមានរហូតមកដល់ឆ្នាំ១៩៥៣ ឬក្រោយនេះបន្តិច នៅតាមទីជនបទនានា ដូចជាខេត្តកណ្តាលឬតាមជាយក្រុងភ្នំពេញ ជាដើម។ ចំណែកឯប្រជាជនខ្មែរដែលរស់នៅភាគខាងក្រោម នៃប្រទេសកម្ពុជា គឺដែនដី​កម្ពុជាក្រោមដែលបានក្លាយទៅជាដែនដីភាគខាងត្បូង នៃប្រទេសវៀតណាមនៅឆ្នាំ១៩៤​៩ និយមហៅទម្រង់ល្ខោននេះថា «ល្ខោនយូរកេរ» ដែលមានន័យថា «មរតករបស់ខ្មែរ តាំងពីយូរលង់ណាស់មកហើយ»។ ក្នុងអំឡុងឆ្នាំ១៩២៩ ឬ ១៩៣០…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22443

#AMS #KhmerCivilization