AMS Khmer Civilization
1.54K subscribers
4.26K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ប្រាសាទនៈខនហ្លួង៖ ស្ថាបត្យកម្មថៃចុងសម័យអយុធ្យាដែលមានទំនាក់ទំនងនឹងតំបន់អង្គរ
-----------
Join AMS Khmer Civilization

អយុធ្យាជារដ្ឋអំណាចថ្មីមួយដែលចាប់ផ្ដើមមានអំណាចនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅរវាងស.វទី១៤។ មេដឹកនាំអយុធ្យាជាច្រើនសម័យកាលតែងមានទំនាក់ទំនងយ៉ាងច្រើនជាមួយរាជធានីអង្គរតាំងពីដើមសម័យអយុធ្យារហូតដល់ចុងសម័យអយុធ្យា ពោលគឺអយុធ្យាតែងមានការប្រស្រ័យទាក់ទងនិងដឹងឮអំពីអង្គរមិនដែលដាច់ឡើង។ អត្ថបទនេះខ្ញុំនឹងលើយកឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយមកបង្ហាញគឺ សំណង់ប្រាសាទនៈខនហ្លួងដែលជាសំណង់មួយដែលស្ដេចថៃនៅចុងសម័យអយុធ្យា រវាងដើមស.វទី១៧ បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនធ្វើដំណើរមកកាន់តំបន់អង្គរដើម្បីមកចម្លងគំរូប្រាសាទយកទៅសាងប្រាសាទនៅអយុធ្យា។ ប្រាសាទនៈខនហ្លួង ឬអាចជាសំនៀងខ្មែរថា “ប្រាសាទនគរហ្លួង” បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងឃុំនៈខនហ្លួង ស្រុកនៈខនហ្លួង ខេត្តអយុធ្យា ប្រទេសថៃ។ ប្រាសាទនេះជាសំណង់ធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងជើងតម្រង់ទៅរកទន្លេប៉ាស័ក(ព្រៃស័ក) សាងឡើងនៅចុងសម័យអយុធ្យា ក្នុងរជ្ជកាលសម្ដេចព្រះចៅប្រាសាទថង (គ.ស.១៦២៩-១៦៥៦)។
ទិដ្ឋភាពព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

គេហទំព័រ​យើងខ្ញុំបានចុះផ្សាយអំពី ប្រវត្តិ និងអត្ថន័យ​ព្រះរាជពិធី​ច្រត់​ព្រះ​នង្គ័ល​​ក្នុង​សង្គមខ្មែរ និង​បណ្តាប្រទេស​ខ្លះនៅអាស៊ីអាគ្នេយ៍រួចហើយ ក្នុងឱកាសនេះខ្ញុំសូម​​ បង្ហាញ​​​ទិដ្ឋភាពពាក់​ព័ន្ធខ្លះៗ​នៃ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័លក្នុងសង្គម​ខ្មែរ ​​​ផ្អែក​លើ​​​ចម្លាក់ គំនូរ​ និង​រូប​ថតនានា។ បំណង​នៃការ​បង្ហាញនេះ គឺដើម្បីចូលរួមមួយផ្នែកតូច ឱ្យ​ឃើញ​ពី​លំអាន​ខ្លះ​ដែល​ខ្មែរ​យល់ថា​ជា​ឫសគល់នៃទំនៀម​​ព្រះរាជ​ពិធីច្រត់​ព្រះនង្គ័ល។ ទន្ទឹម​នឹង​នោះ​ខ្ញុំសូម​សង្ខេប​សារបាន​ព្រះរាជពិធីនេះ ដែលតែង​ប្រារព្ធ​ជាប្រក្រតីចាប់​ពី​ក្រោយ​រាជ្យ​​ព្រះករុណា​​ព្រះបាទ នរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ រហូត​ដល់សព្វថ្ងៃ។ ​ បើពោល​ក្នុង​ក្របខណ្ឌ​​ស្រាវ​ជ្រាវ​​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22246

#AMS #KhmerCivilization
បដិមាព្រះហរិហរនៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ហរិហរ គឺជាទេពដែលលាយបញ្ចូលគ្នានៅក្នុងព្រហ្មញ្ញសាសនារវាងព្រះវិស្ណុ និងព្រះសិវ (ហរិ + ហរ)។ ជួនកាលគេហៅទេពនេះថា “សង្ករនារាយណ” ដែល សង្ករ សំដៅដល់ព្រះសិវ និង នារាយណ សំដៅដល់ព្រះវិស្ណុវិញ ហើយជាទម្រង់កំពូលនៃទេពដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួនក្នុងប្រទេសឥណ្ឌាតាំងពីស.វ.ទី៦មកម្ល៉េះ។ ក្រៅពីនេះក៏មានព្រះនាមជាច្រើ​នទៀតដែលគេហៅរួមបញ្ចូលគ្នារវាងទេពទាំងពីរ។ នៅតំបន់ប្រាសាទសំបូរព្រៃគុក យើងឃើញមានប្រាសាទមួយតម្កល់អាទិទេព​ហរិហរ ពោល គឺស្ថិតនៅក្រុមប្រាសាទសំបូរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22310

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៣)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) ថាតែប៉ុណ្ណោះនារីចាប់ដឹកដៃកាមាឡើងទៅលើជណ្តើរវិញ។ កាមាក៏ទៅតាមនាង។ ដល់មាត់ទ្វារខាងលើ នារីបិទទ្វារវិញយ៉ាងជិត។ មានន្ទនៅស្ងៀមជាយូរមកហើយ។ ស្រីដ៏ល្អ នេះជាអ្នកណា? គឺព្រះនាងខត្តិយាណី “កែវមណី” ប្អូនជីដូនមួយមានន្ទបង្កើត។ ឪពុកនារីធ្វើ ចៅហ្វាយខេត្តនៃចង្វាត់សុរិន្ទ្រ។ តាំងពីតូចមកនាងមកនៅជាមួយព្រះកម្ពុត ដែលត្រូវជាឪ ពុកមារបស់នាង។ តែចំនួនប្រាំឆ្នាំហើយ នាងបានចាកចេញពីគេហដ្ឋានមកនៅជាមួយព្រះ កម្ពុតវិញ។ ថ្ងៃដែលនាងមកមានក្បួនដំរី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22294

#AMS #KhmerCivilization
ចារឹកលើវត្ថុលោហៈក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ (ភាគ១)
-----------
Join AMS Khmer Civilization

នៅក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ យើងសង្កេតឃើញថា សិលាចារឹក​ភាគច្រើន ច្រើន​តែចារជាភាសាសំស្ក្រឹត។ ចំណែកឯសិលាចារឹកភាសាខ្មែរវិញ ពុំចារឹក​ជាអត្ថបទវែងៗដូច​សម័យមុនៗឡើយ។ ភាគច្រើន​ គឺជាសិលាចារឹក​ខ្លីៗ ចារ​នៅលើមេទ្វារប្រាសាទ​ ដើម្បី​ប្រាប់​ព័ត៌មាន​អំពីព្រះនាមទេពដែលតម្កល់ក្នុងប្រាសាទ និងម្ចាស់ទាន​ដែល​ប្រតិស្ថាន​ទេព​នោះ​ជា​ដើម។​ ចំពោះ​សិលាចារឹក​ភាសាខ្មែរ​ដែលវែងជាងគេនៅក្នុងរជ្ជកាលនោះ គឺ​សិលាចារឹ​ក​​រកឃើញនៅប្រាសាទបន្ទាយឆ្មារ K.២២៧ ដែលចារឹក​អំពីការប្រតិស្ថាន​បដិមា​តំណាង​ឱ្យ​ព្រះអង្គម្ចាស់ស្រិន្ទ្រកុមារ នៅគ្រឹហារត្នកណ្ដាល និងមន្ត្រីបួននាក់ទៀត​ដែល​មាន​ឋានន្តរ​នាមជា «អ្នកសញ្ជក» នៅទិសតូចទាំងបួន ដែលអ្នកទាំងបួនបានពលីជីវិត​ក្នុង​ទេសកាល​ពីរផ្សេងគ្នា។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22329

#AMS #KhmerCivilization
វប្បធម៌ចម្ប៉ា​
-----------
Join AMS Khmer Civilization

ផែនទីនៃរដ្ឋចម្ប៉ា និងទីក្រុងសំខាន់ៗប្រភព៖ Schweyer ប្រវត្តិសាស្រ្តនៃរដ្ឋចម៉្បា គឺប្រហែលជាកើតឡើងនៅសតវត្សន៌ទី៣នៃគ.ស. នៅពេ​លដែលលេចឡើងនូវឈ្មោះ លីន យី (Linyi) ក្នុងឯកសារចិនដែលមានន័យថា ទីក្រុងនៃលីន​ “city of the Lin” ដោយសំដៅលើតំបន់នយោបាយឯករាជ្យមួយស្ថិតនៅតាមសមុទ្រចិនខាងត្បូង ។ បច្ចុប្បន្នសិ្ថតនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។ ចំពោះពាក្យ លីន យី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22341

#AMS #KhmerCivilization