AMS Khmer Civilization
1.54K subscribers
4.27K photos
655 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
វប្បធម៌ទ្វារវតី
-----------
Join AMS Khmer Civilization

ការសិក្សា​លើប្រវត្តិសាស្រ្តនៃវប្បធម៌ទ្វារវតី គឺមានការ​ចាប់អារម្មណ៌​ខ្លាំង​នៅពាក់កណ្តាលនៃសតវត្សទី២០មក ប៉ុន្តែការសិក្សាទាំងនោះ ត្រូវការស្វែងយល់បន្ថែមទៀត ទាំងអំពីប្រវត្តិសាស្ត្រ  នយោបាយ ឬវិសាលភាពទឹក និងជំនឿជាដើម។ ​អ្វី​ដែល​អ្នកស្រាវជ្រាវ​ដឹង​ពីទ្វារវតីគឺតាមរយៈទិន្ន័យ​ពី​បុរាណ​វិទ្យា​ជា​ចម្បង និងឯកសារចិន។ ទិន្ន័យទាំងនោះរួមមាន សំណង់ចេតិយ ពុទ្ឋរូបធ្វើពីថ្មភក់ ជាដើម។ នៅក្នុងឯកសាររបស់ចិន បានហៅទីកន្លែងមួយក្នុងតំបន់អាស៊ីអាគ្នេយ៌ដីគោកថា  Duoluobodi (To-lo-po-ti)សំដៅលើDvāravatī ក្នុងភាសាសំស្រ្តឹត និងឃើញមាន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22178

#AMS #KhmerCivilization
ប្រាសាទនៈខនហ្លួង៖ ស្ថាបត្យកម្មថៃចុងសម័យអយុធ្យាដែលមានទំនាក់ទំនងនឹងតំបន់អង្គរ
-----------
Join AMS Khmer Civilization

អយុធ្យាជារដ្ឋអំណាចថ្មីមួយដែលចាប់ផ្ដើមមានអំណាចនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅរវាងស.វទី១៤។ មេដឹកនាំអយុធ្យាជាច្រើនសម័យកាលតែងមានទំនាក់ទំនងយ៉ាងច្រើនជាមួយរាជធានីអង្គរតាំងពីដើមសម័យអយុធ្យារហូតដល់ចុងសម័យអយុធ្យា ពោលគឺអយុធ្យាតែងមានការប្រស្រ័យទាក់ទងនិងដឹងឮអំពីអង្គរមិនដែលដាច់ឡើង។ អត្ថបទនេះខ្ញុំនឹងលើយកឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយមកបង្ហាញគឺ សំណង់ប្រាសាទនៈខនហ្លួងដែលជាសំណង់មួយដែលស្ដេចថៃនៅចុងសម័យអយុធ្យា រវាងដើមស.វទី១៧ បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនធ្វើដំណើរមកកាន់តំបន់អង្គរដើម្បីមកចម្លងគំរូប្រាសាទយកទៅសាងប្រាសាទនៅអយុធ្យា។ ប្រាសាទនៈខនហ្លួង ឬអាចជាសំនៀងខ្មែរថា “ប្រាសាទនគរហ្លួង” បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងឃុំនៈខនហ្លួង ស្រុកនៈខនហ្លួង ខេត្តអយុធ្យា ប្រទេសថៃ។ ប្រាសាទនេះជាសំណង់ធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងជើងតម្រង់ទៅរកទន្លេប៉ាស័ក(ព្រៃស័ក) សាងឡើងនៅចុងសម័យអយុធ្យា ក្នុងរជ្ជកាលសម្ដេចព្រះចៅប្រាសាទថង (គ.ស.១៦២៩-១៦៥៦)។
ទិដ្ឋភាពព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងសង្គមខ្មែរ
-----------
Join AMS Khmer Civilization

គេហទំព័រ​យើងខ្ញុំបានចុះផ្សាយអំពី ប្រវត្តិ និងអត្ថន័យ​ព្រះរាជពិធី​ច្រត់​ព្រះ​នង្គ័ល​​ក្នុង​សង្គមខ្មែរ និង​បណ្តាប្រទេស​ខ្លះនៅអាស៊ីអាគ្នេយ៍រួចហើយ ក្នុងឱកាសនេះខ្ញុំសូម​​ បង្ហាញ​​​ទិដ្ឋភាពពាក់​ព័ន្ធខ្លះៗ​នៃ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័លក្នុងសង្គម​ខ្មែរ ​​​ផ្អែក​លើ​​​ចម្លាក់ គំនូរ​ និង​រូប​ថតនានា។ បំណង​នៃការ​បង្ហាញនេះ គឺដើម្បីចូលរួមមួយផ្នែកតូច ឱ្យ​ឃើញ​ពី​លំអាន​ខ្លះ​ដែល​ខ្មែរ​យល់ថា​ជា​ឫសគល់នៃទំនៀម​​ព្រះរាជ​ពិធីច្រត់​ព្រះនង្គ័ល។ ទន្ទឹម​នឹង​នោះ​ខ្ញុំសូម​សង្ខេប​សារបាន​ព្រះរាជពិធីនេះ ដែលតែង​ប្រារព្ធ​ជាប្រក្រតីចាប់​ពី​ក្រោយ​រាជ្យ​​ព្រះករុណា​​ព្រះបាទ នរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ រហូត​ដល់សព្វថ្ងៃ។ ​ បើពោល​ក្នុង​ក្របខណ្ឌ​​ស្រាវ​ជ្រាវ​​…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22246

#AMS #KhmerCivilization
បដិមាព្រះហរិហរនៅសំបូរព្រៃគុក
-----------
Join AMS Khmer Civilization

ហរិហរ គឺជាទេពដែលលាយបញ្ចូលគ្នានៅក្នុងព្រហ្មញ្ញសាសនារវាងព្រះវិស្ណុ និងព្រះសិវ (ហរិ + ហរ)។ ជួនកាលគេហៅទេពនេះថា “សង្ករនារាយណ” ដែល សង្ករ សំដៅដល់ព្រះសិវ និង នារាយណ សំដៅដល់ព្រះវិស្ណុវិញ ហើយជាទម្រង់កំពូលនៃទេពដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួនក្នុងប្រទេសឥណ្ឌាតាំងពីស.វ.ទី៦មកម្ល៉េះ។ ក្រៅពីនេះក៏មានព្រះនាមជាច្រើ​នទៀតដែលគេហៅរួមបញ្ចូលគ្នារវាងទេពទាំងពីរ។ នៅតំបន់ប្រាសាទសំបូរព្រៃគុក យើងឃើញមានប្រាសាទមួយតម្កល់អាទិទេព​ហរិហរ ពោល គឺស្ថិតនៅក្រុមប្រាសាទសំបូរ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22310

#AMS #KhmerCivilization
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៣)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) ថាតែប៉ុណ្ណោះនារីចាប់ដឹកដៃកាមាឡើងទៅលើជណ្តើរវិញ។ កាមាក៏ទៅតាមនាង។ ដល់មាត់ទ្វារខាងលើ នារីបិទទ្វារវិញយ៉ាងជិត។ មានន្ទនៅស្ងៀមជាយូរមកហើយ។ ស្រីដ៏ល្អ នេះជាអ្នកណា? គឺព្រះនាងខត្តិយាណី “កែវមណី” ប្អូនជីដូនមួយមានន្ទបង្កើត។ ឪពុកនារីធ្វើ ចៅហ្វាយខេត្តនៃចង្វាត់សុរិន្ទ្រ។ តាំងពីតូចមកនាងមកនៅជាមួយព្រះកម្ពុត ដែលត្រូវជាឪ ពុកមារបស់នាង។ តែចំនួនប្រាំឆ្នាំហើយ នាងបានចាកចេញពីគេហដ្ឋានមកនៅជាមួយព្រះ កម្ពុតវិញ។ ថ្ងៃដែលនាងមកមានក្បួនដំរី…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22294

#AMS #KhmerCivilization