AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.76K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
សណ្ឋានដីរាងមូល នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ
-----------
Join AMS Khmer Civilization

សណ្ឋានដីរាងមូលនៅស្រុកកំពង់សីលា មានទីតាំងជាក់លាក់ស្ថិតក្នុងទំនាបវាលស្រែរបស់​អ្នកស្រុក ដែលរស់នៅក្នុងភូមិចាំស្រី​​ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ(រូបលេខ១)។​ សណ្ឋានដីរាងមូលនេះ បានបង្ហាញយ៉ាងច្បាស់តាមរយៈរូបភាពពីលើអាកាស ពីក្រសួងបរិស្ថាន។ តាមរយៈរូបភាពនេះ នាំឱ្យអ្នកស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីលោក ហេង សុផាឌី លោកវឿន វុទ្ធី និងក្រុមការងារ បានបើកការសិក្សាស្រាវជ្រាវជាបន្ទាន់នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21926

#AMS #KhmerCivilization
ការ​តស៊ូ​យ៉ាង​យូរ​ដើម្បី​យក​មក​វិញ​នូវ​វត្ថុបុរាណដែលជា​សម្បត្តិបេតិកភណ្ឌ័​របស់​កម្ពុជា
-----------
Join AMS Khmer Civilization

កម្ពុជា​កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​​អង់គ្លេស​ឱ្យយ​ជួយ​យក​មកវិញ​នូវ​វត្ថុ​បុរាណ​ដែល​ខ្លួន​និយាយថា​ត្រូវបាន​គេ​លួច​ពី​ប្រាសាទ​របស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និង​វិចិត្រសិល្បៈនៃប្រទេសកម្ពុជាបាននិយាយថា វត្ថុបុរាណទាំងនោះ កំពុងស្ថិតនៅសារមន្ទីរ Victoria & Albert និង British Museums នៃប្រទេសអង់គ្លេស។ រីឯខាងសារមន្ទីរទាំងពីរនោះក៏បានលើកឡើងថាពួកគេមានតម្លាភាពអំពីប្រភពដើមរបស់វត្ថុ និងប្រគល់ជូនប្រទេសដើមក្នុងលក្ខខ័ណ្ឌណាមួយ។ សារមន្ទីរ V&A បានស្វាគមន៍ “កិច្ចសន្ទនាក្នុងន័យស្ថាបនា”។ សារមន្ទីរអង់គ្លេសបាននិយាយថា ខ្លួននឹងពិចារណាសំណើរ “ដោយប្រុងប្រយ័ត្ន…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21976

#AMS #KhmerCivilization
វិហារ​វត្តមជ្ឈិមវ័ន៖ អតីតវិហារបុរាណនៃចុងសតវត្សទី១៩
-----------
Join AMS Khmer Civilization

វត្តមជ្ឈិមវ័ន​ មានទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ​ប្រប​ដង​ទន្លេមេគង្គ។ កាលដើម​ឡើយ​វត្ត​នេះ​​ឈ្មោះ​ “វត្ត​ជ្រោយ​អំពិល​​ថ្មី” ហើយ​គេ​និទានថា វត្តនេះកកើតឡើង​ថ្មីក្រោយវត្ត​ជ្រោយ​​អំពិល​ដែលស្ថិត​នៅ​​​ក្បែរ​នោះ លុះ​ចំណេរតមកទើប​ប្តូរឈ្មោះ​ផ្លាស់​នាម​ហៅ “វត្ត​​មជ្ឈិម​​វ័ន​”។ ប៉ុន្តែ​យ៉ាង​ណា​​ក៏​ដោយ បច្ចុប្បន្នវត្តនេះមាន​​វិហារមួយ​យ៉ាង​ចំណាស់ ​ហើយធ្លាប់​បាន​​​​ជួស​ជុល​រៀបចំ​​​កែ​សម្រួល​​រចនា​សម្ព័ន្ធ​ស្ថាបត្យកម្ម​ពី​អតីត​វិហារ​បុរាណ​ ​ដែល​គេ​យល់​ថា​កសាងឡើងតាំងពីក្នុងរវាង​ចុង​សតវត្ស​ទី​១៩។ វិហារ​បុរាណវត្ត​មជ្ឈិមវ័ន មានបណ្តោយ​ប្រហែល​ជាង១៥ម៉ែត្រ ទទឹង​ជាង​៨ម៉ែត្រ សង់​នៅលើ​ខឿន​កម្ពស់​ប្រហែល១ម៉ែត្រ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22006

#AMS #KhmerCivilization
រឿងព្រះសុធននាងកែវមនោហ៍រាក្នុងរបាំក្បាច់បុរាណខ្មែរ
-----------
Join AMS Khmer Civilization

ឯកសារ ជាពិសេសសិលាចារឹកនិងចម្លាក់លើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបញ្ជាក់ច្បាស់ជាតឹកតាងថារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ មានវត្តមាន តាំងតែពីសម័យបុរេអង្គរមកម៉្លេះ។ នាសម័យអង្គរដ៏រុងរឿង (សតវត្សទី៩-១៥) វប្បធម៌អរិយធម៌ខ្មែរលូតលាស់ដល់កំពូល។ បុព្វបុរសខ្មែរបានបន្សល់ទុកដល់សព្វថ្ងៃ នូវស្នាដៃសិលាប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃកាត់ថ្លៃមិនបាន ជាកេរតំណែលដូនតា អត្តសញ្ញាណជាតិ និងជាដួងព្រលឹងរបស់ខ្មែរ។ របាំដ៏សុក្រឹតល្អឥតខ្ចោះប្រកបដោយក្បួនខ្នាតក្រឹត្យក្រមកំពូល មានរបាំអប្សរា ជាដើម ជាស្នាដៃសិល្បៈមានជីវិតរស់រវើកនៅលើឆាកទស្សនីយភាពល្បីល្បាញទូទាំងប្រទេសនិងពិភពលោក។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22060

#AMS #KhmerCivilization
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល 🙏🏻
ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

បុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីរបស់ខ្មែរមានតាំងពីបុរាណកាលមក។ បុណ្យនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលស្ថានភាពរបស់ស្រុកទេសន៍ជាពិសេសការធ្វើ​ស្រែចម្ការ​របស់​កសិករខ្មែរ ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ការប្រារព្ធពិធីនេះក៏ជា ក្រើនរំឭកដល់ប្រជារាស្ត្រខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ ពិធីនេះគេហៅថា ជាបុណ្យរបស់​ព្រះ​បរមរាជវាំង។​គេអាចហៅម្យ៉ាងថា ព្រះរាជពិធីបុណ្យទ្វារទសមាសឬពិធីបុណ្យ ច្រត់ព្រះនង្គ័ល ។

#AMS #khmercivilzation #Cambodia
រឿង មហាចោរនៅទល់ដែន (ភាគ៣២ )
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) កាមាប្រឹងទប់សំដីទ្រគោះឡកឡឺយនេះ រួចសំឡឹងឡោះងតឹងស្ទើរច្រាលពីដើមទ្រូង ថាៈ​ ហ៊ឺស! ហ៊ឺស! កាមាមិនងាយស្លាប់ទេ។ កាមារស់នៅដើម្បីសងសឹកឈ្មោះមានន្ទ។ មើលៗ នែមានន្ទទុស្នាមមុខ ស្នាមដៃឲ្យកាមាសងឈាមដែលបានហូរចេញពីសាច់កាមា។ ឈាមនេះ បានហូរនៅថ្មីៗ សើមៗ ក្តៅៗ។ ឈាមនេះមួយតំណក់ ស្រែកហៅឈាម មានន្ទមួយតំណក់ ដែរ។ ឈាមនេះហៅឲ្យកាមាសងសឹក។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22138

#AMS #KhmerCivilization
ទោសបច្ចុប្បន្ន និងទោសបរលោក
-----------
Join AMS Khmer Civilization

តាមការពិនិត្យមើលសេចក្តីក្នុងសិលាចារឹកសម័យបុរាណជាច្រើនរួចមក គេអាចសង្កេត​ឃើញថា ទោសនៅក្នុងអារ្យធម៌ខ្មែរ អាចបែងចែកជាពីរយ៉ាងសំខាន់ៗ គឺ ទោសបច្ចុប្បន្ន និងទោសបរលោក។ តើទោសទាំងពីរនេះ មានអត្ថន័យយ៉ាងណាខ្លះ? ដំបូងនេះ យើងសាកសង្ខេបអំពីអ្វីទៅជាទោសបច្ចុប្បន្ន? ពាក្យនេះបើសំរាយឱ្យងាយស្រួលស្តាប់មកមានន័យថា គឺជាទោសដែលត្រូវគេផ្ទន្ទា ឬដាក់ទណ្ឌកម្មភ្លាមៗនៅពេលមនុស្សដែលប្រព្រឹត្តនៅមានជីវិត។ នៅកម្ពុជាសម័យបុរាណ កម្ពុជាអាចមានច្បាប់ពីរសំខាន់ៗ គឺច្បាប់សីលធម៌សង្គម និងច្បាប់រដ្ឋអាជ្ញា។ ច្បាប់សីលធម៌សង្គម សំដៅដល់ក្រមសីលធម៌ក្នុងការរស់នៅ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=22152

#AMS #KhmerCivilization