AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ពីសិលាចារឹក​ទៅជាយ័ន្ត
-----------
Join AMS Khmer Civilization

កាលឆ្នាំ​២០១៣ ខ្ញុំបានទទួលរូបភាព​សិលាចារឹកមួយនេះពីលោក រុំ សិរីវិបុល។ ​លោកទទួលបានរូបនេះ​ពីបងស្រីជីដូនមួយរបស់លោកឈ្មោះ កង ស្រីនាង ជាអ្នក​​ប្រកប​​អាជីវកម្ម​​ថតចម្លងឯកសារ​នៅឃុំបែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល។ កាលនោះ មានបុរសចំណាស់ម្នាក់ យករូបនេះមក​ថត​ចម្លង​និង​អ៊ុត​ផ្លាស្ទិក​​រឹង ធ្វើជាយ័ន្តសម្រាប់​ដាក់​តាម​​ខ្លួ​ន​ឱ្យបានសេចក្ដីសុខសប្បាយ និងរកស៊ីមានបាន។ អត្ថបទ​ចារឹកនេះមានអក្សរចំនួន៥បន្ទាត់ និង​អាចកំណត់បានយ៉ាង​ច្បា​ស់​ថាជាអក្សរនិងភាសាខ្មែរ​សម័យមុនអង្គរ។ ផ្អែកលើលក្ខណៈតួអក្សរ​ យើ​ង​អាច​ប៉ាន់ប្រមាណ​ថាសិលាចារឹកនេះចារនៅចន្លោះ​ចុងស.វ.ទី៧និងស.វ.៨គ.ស.។ ថ្មដែ​ល​ជ្រើសរើសមកចារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21626

#AMS #KhmerCivilization
វប្បធម៌ដុងសឺន (Dong Son culture)
-----------
Join AMS Khmer Civilization

នៅអំឡុងដើមពាក់កណ្តាលនៃសតវត្សទី២០ អ្នកស្រាវជ្រាវបានរកឃើញវត្ថុសិល្បៈជាច្រើនដែលធ្វើអំពីដីដុត និងអំពីលោហធាតុផ្សេងៗ ជាពិសេសឧបករណ៍សំរឹទ្ធ និងដែកជាច្រើន នៅក្នុងទីតាំងបញ្ចុះសពបុរាណមួយដែលស្ថិតនៅក្នុងភូមិឈ្មោះ ថាដុងសឺនក្នុង ខេត្ត Thanh-hôa ក្នុងប្រទេសវៀតណាម។ ទម្រង់នៃវត្ថុសិល្បៈដែលបានរកឃើញនោះ ជាពិសេសស្គរសំរឹទ្ធ ត្រូវបានអ្នកស្រាវជ្រាវហៅថាជា វប្បធម៌ដុងសឺនឬអរិយធម៌ដុងសឺន។ ដាវសំរឹទ្ធក្នុងវប្បធម៌ដុងសឺន​ (ប្រភព៖ Wikipedia) អ្នកស្រាវជ្រាវយល់ថា ការរកឃើញស្គរសំរិទ្ឋនៅស្ថានីយ៌កប់សពដុងសឺន គឺជាការលេចឡើងនៅការប្រើប្រាស់ស្គរសំរឹទ្ធមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៌។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21662

#AMS #KhmerCivilization
ទិដ្ឋភាពភ្នំកៃលាសតាមចម្លាក់ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី
-----------
Join AMS Khmer Civilization

ក្នុងប្រព័ន្ធជំនឿឥណ្ឌា ចក្រវាលទាំងមូលមានភ្នំព្រះសុមេរុជាចំណុចកណ្តាល ហើយដែលជាទីស្ថានរបស់ទេពទាំងពួង។ នៅតាមជួរភ្នំនោះមានមួយឈ្មោះថា ភ្នំកែលាសដែលជាទីស្ថានរបស់ព្រះឥសូរ។​ បើនិយាយឱ្យងាយយល់គឺថា លំនៅរបស់ទេពគឺភ្នំ។ បើយើងមើលតាមប្រាសាទវិញ គឺដូចគ្នា​​ខ្លាំងណាស់ ត្បិតដើមឡើយគ្រប់ប្រាសាទទាំងអស់សុទ្ធតែមានតម្កល់ទេពរូបក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ តាមពិតទៅរឿងរ៉ាវនេះមានអ្នកប្រាជ្ញជាច្រើនបានពន្យល់​បកស្រាយច្រើនណាស់ទៅហើយ។ ទីនេះ ខ្ញុំសូមចូលរួមមួយផ្នែកតូច ដោយលើកយកហោជាងប្រាសាទបន្ទាយស្រី និងចម្លាក់នៅថែវខាងក្នុងផ្នែកខាងជើងប្រាសាទបាយ័នមកបង្ហាញថា ខ្មែរបុរាណបង្ហាញទិដ្ឋភាពភ្នំកៃលាសបែបណា។ ចម្លាក់ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះ ត្រូវគេស្គាល់ថា «រាវណានុគ្រហមូត៌ិ»ពោលគឺជាឈុតដែលក្រុងរាពណ៍ចាប់លើកភ្នំកៃលាស។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21722

#AMS #KhmerCivilization
ប្រទេសអេហ្ស៊ីបបានបង្ហាញនូវទិន្ន័យបុរាណវិទ្យាថ្មីពីការឃើញផ្នូរបុរាណនៅ តំបន់បញ្ចុះសព Saqqara
-----------
Join AMS Khmer Civilization

ប្រទេសអេហ្ស៊ីប៖ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវផ្នូរបុរាណដែលទើបនឹងរកឃើញ ដែលមានការតុបតែងយ៉ាងល្អ។ ការរកឃើញនោះ គឺស្ថិតនៅផ្នូរ Pharaonic នៅខាងក្រៅរដ្ឋធានី Cairo។ តាមរយៈក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានលើកឡើងថា ផ្នូរទាំងប្រាំនេះត្រូវបានគេរកឃើញនៅដើមខែនេះ ហើយមានកាលបរិច្ឆេទ ប្រហែលចាប់ពីឆ្នាំ 2700 មុនគ្រិស្តសករាជ ដល់ឆ្នាំ 2200 មុនគ.ស.។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21742

#AMS #KhmerCivilization
“ទ្រាំង”៖ រុក្ខជាតិមាន​ប្រយោជន៍ក្នុងសង្គមវប្បធម៌ខ្មែរ  
-----------
Join AMS Khmer Civilization

“ទ្រាំង” ឬអ្នកស្រុក​ខ្លះ​ហៅថា “សម្លាញ” មាន​ឈ្មោះ​ជា​​ឡាតាំង Corypha lecomtei​។ គេចាត់ទុកទ្រាំង​ស្ថិតនៅ​ក្នុង​អម្បូរត្នោត ឬជ្រែ តែទ្រាំង​មាន​​ធាង​វែង និង​​ស្លឹក​ក្រាស់។​ នៅ​ប្រទេស​កម្ពុជា គេសង្កេត​ឃើញ​​​​​ទ្រាំង​មាន​​ដុះ​​​ច្រើន​​​​ក្នុង​ខេត្ត​​ក្រចេះ តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​​៧៣ ចន្លោះ​​​​ស្រុកស្នួល​ទៅទីរួមខេត្ត ព្រម​ទាំង​​ឃើញ​​​​នៅ​​តាមវត្តអារាម និង​ទីកន្លែង​ខ្លះ​​ក្នុង​​ខេត្ត​នានា​​​ដូចជា ​ស្ទឹង​ត្រែង​ ព្រះវិហារ សៀមរាប កំពង់​ធំ។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21768

#AMS #KhmerCivilization
របាំកួយស្លដែក
-----------
Join AMS Khmer Civilization

ប្រទេសកម្ពុជា មានជនជាតិដើមភាគតិចជាច្រើនដែលរស់នៅតាមតំបន់ភ្នំ និងខ្ពង់រាបជាច្រើនសតវត្សមកហើយ។ ជនជាតិកួយច្រើនក្រុម មានកួយដែក កួយដំរី កួយនត្រា កួយអន្ទរ កួយនរើ និងកួយគ្រល រស់នៅក្នុងខេត្តពោធិសាត់ បាត់ដំបង កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ក្រចេះ និងស្ទឹងត្រែង មានវប្បធម៌…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21822

#AMS #KhmerCivilization
សិលាចារឹកភូមិប្រឡាយ
-----------
Join AMS Khmer Civilization

សិលាចារឹកនេះ រកឃើញដោយលោក រឿង រ៉ាត់ ជាអ្នកស្រុករស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានកម្ពស់ប្រវែង ៧៣ស.ម. ទទឹង ៤៧ស.ម. និងកម្រាស់ ៥ស.ម. ហើយបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ សិលាចារឹកនេះ ចារឹកនៅលើថ្មថ្លើមអណ្តើក (ថ្មស៊ីស)…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21854

#AMS #KhmerCivilization