AMS Khmer Civilization
1.54K subscribers
4.27K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization


-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21524

#AMS #KhmerCivilization
វិហារវត្តព្រៃតាកុយ
-----------
Join AMS Khmer Civilization

កន្លងមក ខ្ញុំបានបង្ហាញជូនអំពីសិល្បៈស្ថាបត្យកម្មវិហារ​បុរាណ​វត្ត​កោះផ្តៅ ដែល​​​មាន​អាយុ​កាល​ជិត​១០០ឆ្នាំ ស្ថិត​ក្នុង​ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុង​ពេលនេះ ខ្ញុំ​សូម​បង្ហាញជូន​វិហារ​បុរាណ​វត្ត​ព្រៃតាកុយ​ ស្ថិតក្នុងឃុំ​ពង​ទឹ​ក ស្រុក​ដំណាក់​ចង្កើរ ខេត្តកែប ដែល​​​គេ​យល់ថា​ មាន​លំនាំ​ស្ថាបត្យ​កម្ម​​ស្ទើរ​ដូច​​​វិហារ​វត្ត​កោះផ្តៅ។ ប៉ុន្តែបើ​ពិនិត្យលម្អិត​ គេ​សង្កេត​ឃើញ​ថា ទាំង​​​សម្ភារៈសំណង់ ​រចនាសម្ព័ន្ធ​ដំបូល និង​​ផ្នែក​ជា​ច្រើន​ទៀត​​​នៃ​​វិហារ​វត្ត​ព្រៃតាកុយ មាន​លក្ខណៈ​សិល្បៈ​ដោយ​ឡែក ហើយ​គំនូរ​ខាង​ក្នុង​វិហារ​​ទើប​នឹង​គូរ​​ក្នុងដើម​ទស​វត្ស​ទី​៩០ ហើយ​នៅក្នុង​ឆ្នាំ​២០០២…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21530

#AMS #KhmerCivilization
របាំនេសាទ
-----------
Join AMS Khmer Civilization

ដីនិងទឹក ជាធនធានធម្មជាតិដ៏សំខាន់របស់កម្ពុជាដែលជាប្រភព និងបានផ្តល់កំណើតដល់ពិធីនិងសិល្បៈខ្មែរផ្សេងៗ។ របាំនេសាទ ជាឧទាហណ៍ជាក់ស្តែងដែលបង្ហាញពីមនោសញ្ចេតនានិងជីវិតរស់នៅរបស់កសិករនិងអ្នកនេសាទខ្មែរជាមួយនឹងធម្មជាតិ។ ប្រជាជនខ្មែរមួយចំនួនធំប្រកបរបកសិកម្មធ្វើស្រែចម្ការ និងនេសាទត្រី ដោយប្រទេសកម្ពុជាមានអំណោយផលធម្មជាតិ ដីនិងទឹក រហូតដល់មានពាក្យស្លោកពោលថា «ទីណាមានទឹក ទីនោះមានត្រី»។ នៅរដូវវស្សា ទឹកជំនន់ជន់លិចបឹងទន្លេសាប និងបាននាំទឹកឱ្យហូរចូលទៅក្នុងបឹង ត្រពាំង ទន្លេ ស្ទឹង ព្រែក និងប្រឡាយទូទាំងប្រទេស…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21560

#AMS #KhmerCivilization
ស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ ភ្នំចង្ក្រានយក្ស ខេត្តឧត្តរមាន​ជ័យ​
-----------
Join AMS Khmer Civilization

នៅខែ​មីនា​​ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរ​មាន​ជ័យជា​ច្រើន​ទីតាំង​​​។​ ក្នុង​នោះ​ស្ថានីយ​ផូស៊ីលសត្វសមុទ្រ​​ភ្នំ​ចង្ក្រានយក្ស​ត្រូវ​​បាន​រក​ឃើញ​ពពួកសត្វសមុទ្រដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​។​ ភ្នំ​ចង្ក្រាន​យក្ស​មាន​ភ្នំ​ចំនួន​៣​នៅ​ក្បែរៗ​គ្នាដូច​មុំ​ចង្ក្រាន​ ​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ក្នុង​តំបន់​ការ​ពារ​ទេសភាព​បន្ទាយ​ឆ្មារ។ ក្រុមការងារ​បាន​ពិនិត្យ​ភ្នំ​មួយដែល​នៅ​ជាប់​និង​ថ្នល់​គ្រួស​ក្រហម​​ក្នុង​ចំណោ​ម​ភ្នំ​៣​នៃ​ភ្នំ​ចង្ក្រានយក្ស​។​ ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ទាំង​៣​នោះ​កំពង់​ធ្វើ​អាជី​វកម្មថ្ម​កិន​។​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​អក្ស​រ​សំគាល់​ PLS ដែម​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។ យើងបាន​ពិនិត្យផ្នែក​ខាង​លិច​ភ្នំ…
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣១)
-----------
Join AMS Khmer Civilization

(ព្រះនាងខត្តិយាណី) មានន្ទដឹងខ្លួនបើកភ្នែក ក្រោកអង្គុយឡើង។ ក្នុងកេសាអ្នកហាក់ធីងធោង ដូចមនុស្ស ពុលរលក។ បុរសប្រឹងសញ្ជក់សញ្ជឹង ដើម្បីប្រមូលវិញ្ញាណឪ្យរួមមកកាន់រូបកាយវិញ។ មុខបុរសពីម្សិលធ្វើឲ្យអញនកចុកចាប់ណែនពេញសព្វសព៌ាងកាយ ស្ទើរលើកដៃពុំរួច។ បុរសងាកឆ្វេង ងាកស្តាំ ស្រាបតែបើកភ្នែកធំៗ។ ជុំវិញខ្លួនអ្នក គឺជញ្ជាំងថ្មតូចថប់ងងឹត ត្រជាក់។​ មិត្តមួយរត់ច្រាលឡើង។ មើលគ្រែឃើញគ្រែនោះតូចក្រាលចំប៉ើង គាត់ស្ទើរដេកពុំកើត មើលទៅចុងជើងឃើញមានទឹកមួយផើង…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21584

#AMS #KhmerCivilization
ពីសិលាចារឹក​ទៅជាយ័ន្ត
-----------
Join AMS Khmer Civilization

កាលឆ្នាំ​២០១៣ ខ្ញុំបានទទួលរូបភាព​សិលាចារឹកមួយនេះពីលោក រុំ សិរីវិបុល។ ​លោកទទួលបានរូបនេះ​ពីបងស្រីជីដូនមួយរបស់លោកឈ្មោះ កង ស្រីនាង ជាអ្នក​​ប្រកប​​អាជីវកម្ម​​ថតចម្លងឯកសារ​នៅឃុំបែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល។ កាលនោះ មានបុរសចំណាស់ម្នាក់ យករូបនេះមក​ថត​ចម្លង​និង​អ៊ុត​ផ្លាស្ទិក​​រឹង ធ្វើជាយ័ន្តសម្រាប់​ដាក់​តាម​​ខ្លួ​ន​ឱ្យបានសេចក្ដីសុខសប្បាយ និងរកស៊ីមានបាន។ អត្ថបទ​ចារឹកនេះមានអក្សរចំនួន៥បន្ទាត់ និង​អាចកំណត់បានយ៉ាង​ច្បា​ស់​ថាជាអក្សរនិងភាសាខ្មែរ​សម័យមុនអង្គរ។ ផ្អែកលើលក្ខណៈតួអក្សរ​ យើ​ង​អាច​ប៉ាន់ប្រមាណ​ថាសិលាចារឹកនេះចារនៅចន្លោះ​ចុងស.វ.ទី៧និងស.វ.៨គ.ស.។ ថ្មដែ​ល​ជ្រើសរើសមកចារ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21626

#AMS #KhmerCivilization
វប្បធម៌ដុងសឺន (Dong Son culture)
-----------
Join AMS Khmer Civilization

នៅអំឡុងដើមពាក់កណ្តាលនៃសតវត្សទី២០ អ្នកស្រាវជ្រាវបានរកឃើញវត្ថុសិល្បៈជាច្រើនដែលធ្វើអំពីដីដុត និងអំពីលោហធាតុផ្សេងៗ ជាពិសេសឧបករណ៍សំរឹទ្ធ និងដែកជាច្រើន នៅក្នុងទីតាំងបញ្ចុះសពបុរាណមួយដែលស្ថិតនៅក្នុងភូមិឈ្មោះ ថាដុងសឺនក្នុង ខេត្ត Thanh-hôa ក្នុងប្រទេសវៀតណាម។ ទម្រង់នៃវត្ថុសិល្បៈដែលបានរកឃើញនោះ ជាពិសេសស្គរសំរឹទ្ធ ត្រូវបានអ្នកស្រាវជ្រាវហៅថាជា វប្បធម៌ដុងសឺនឬអរិយធម៌ដុងសឺន។ ដាវសំរឹទ្ធក្នុងវប្បធម៌ដុងសឺន​ (ប្រភព៖ Wikipedia) អ្នកស្រាវជ្រាវយល់ថា ការរកឃើញស្គរសំរិទ្ឋនៅស្ថានីយ៌កប់សពដុងសឺន គឺជាការលេចឡើងនៅការប្រើប្រាស់ស្គរសំរឹទ្ធមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៌។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21662

#AMS #KhmerCivilization
ទិដ្ឋភាពភ្នំកៃលាសតាមចម្លាក់ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី
-----------
Join AMS Khmer Civilization

ក្នុងប្រព័ន្ធជំនឿឥណ្ឌា ចក្រវាលទាំងមូលមានភ្នំព្រះសុមេរុជាចំណុចកណ្តាល ហើយដែលជាទីស្ថានរបស់ទេពទាំងពួង។ នៅតាមជួរភ្នំនោះមានមួយឈ្មោះថា ភ្នំកែលាសដែលជាទីស្ថានរបស់ព្រះឥសូរ។​ បើនិយាយឱ្យងាយយល់គឺថា លំនៅរបស់ទេពគឺភ្នំ។ បើយើងមើលតាមប្រាសាទវិញ គឺដូចគ្នា​​ខ្លាំងណាស់ ត្បិតដើមឡើយគ្រប់ប្រាសាទទាំងអស់សុទ្ធតែមានតម្កល់ទេពរូបក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ តាមពិតទៅរឿងរ៉ាវនេះមានអ្នកប្រាជ្ញជាច្រើនបានពន្យល់​បកស្រាយច្រើនណាស់ទៅហើយ។ ទីនេះ ខ្ញុំសូមចូលរួមមួយផ្នែកតូច ដោយលើកយកហោជាងប្រាសាទបន្ទាយស្រី និងចម្លាក់នៅថែវខាងក្នុងផ្នែកខាងជើងប្រាសាទបាយ័នមកបង្ហាញថា ខ្មែរបុរាណបង្ហាញទិដ្ឋភាពភ្នំកៃលាសបែបណា។ ចម្លាក់ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះ ត្រូវគេស្គាល់ថា «រាវណានុគ្រហមូត៌ិ»ពោលគឺជាឈុតដែលក្រុងរាពណ៍ចាប់លើកភ្នំកៃលាស។…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21722

#AMS #KhmerCivilization