AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
ទំនៀម​សម្តែង​ល្ខោនខោល​នៅវត្ត​ស្វាយ​អណ្តែតក្រោយថ្ងៃចូលឆ្នាំ
-----------
Join AMS Khmer Civilization

ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត​ បាន​ចុះជា​មត៌​ក​វប្បធម៌អរូបីនៃមនុស្សជាតិ​​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ កាល​ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨។ ល្ខោន​នេះ រស់នៅ​រាប់​តំណជាប់​ជាមួយ​នឹង​អ្នកស្រុក​​ស្វាយ​អណ្តែត នៃឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល។ តាម​ទំនៀម នៅរៀងរាល់ក្រោយ​​ថ្ងៃ​ចូលឆ្នាំ គេតែង​រៀបចំ​ការ​សម្តែង​ល្ខោន​ខោល​​ ក្នុង​ន័យ​ជា  “​ពិធី” តាម​​ជំនឿ​ពុំដែល​ខកខានឡើយ។ អន្លើ​​​​នៃរឿង​រាមកេរ្តិ៍​ ដែលគេ​សង្កេត​​ឃើញ​លើក​មក​សម្តែង​គឺ “កុម្ភកាណ៌​ទប់ទឹក” ហើយអ្នកស្រុក​ពន្យល់ថា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20982

#AMS #KhmerCivilization
រឿងមហាភារតយុទ្ធ​ នៅក្នុងសិល្បៈទស្សនីយភាពខ្មែរ
-----------
Join AMS Khmer Civilization

រឿងពីរដែលសំខាន់និងជាវណ្ណកម្មនៅក្នុងសិល្បៈទស្សនីយភាពខ្មែរ គឺរឿងរាមកេរ្តិ៍និងរឿងមហាភារតយុទ្ធ ជារឿងដែលមានប្រភពចេញមកពីប្រទេសឥណ្ឌា និងមានអាយុកាលក្នុងចំណោមចាស់ជាងគេនៅលើពិភពលោក។ ប្រវត្តិនិងអភិវឌ្ឍន៍នៃរឿងមហាភារតយុទ្ធ គឺវែងឆ្ងាយនិងស្មុកស្មាញខ្លាំងណាស់​ ដែលកើតឡើងរវាងភពពីរ អតីតនិងបច្ចុប្បន្ន បច្ចុប្បន្ននិងអនាគត ក្នុងភពស្រមើស្រមៃនិងភពពិត ច្បាប់កម្មផល និងហេតុនិងផល ជាដើម។ មហាភារតយុទ្ធក៏ជារឿងមួយពេញលេញនិងស៊ីជម្រៅបំផុត ដែលគេអះអាងនៅក្នុងជំពូកទី១ថា «អ្វីដែលមាននៅទីនេះ ក៏អាចមាននៅកន្លែងឯទៀត ហើយអ្វីដែលគ្មាននៅទីនេះ ក៏មិនអាចមាននៅកន្លែងឯទៀតឡើយ»។ រឿងមហាភារតយុទ្ធ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21018

#AMS #KhmerCivilization
មកុដបដិមានៃសាសនាព្រាហ្មណ៍-ហិណ្ឌូនៅក្នុងសិល្បៈខ្មែរ
-----------
Join AMS Khmer Civilization

មកុដ ជាគ្រឿងលម្អមួយប្រភេទដែលគេប្រើប្រាស់សម្រាប់លម្អនៅលើសិរសារបស់មនុស្សនិងទេពផ្សេងៗ។ នៅក្នុងវចនានុក្រមខ្មែរ​ច្បាប់ពុទ្ធសាសនបណ្ឌិត្យបោះពុម្ភគ្រាទី៥ លោកឱ្យសេចក្ដីពន្យល់ថា មកុដជាគ្រឿងប្រដាប់ធ្វើដោយមាសសុទ្ធ មានរាងក្រឡូម មានកំពូល រំលេចដោយក្បាច់រចនាដ៏វិចិត្រ ដាំត្បូង សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យទ្រង់ពាក់ព្រះសិរ, រាប់បញ្ចូលក្នុងរាជកកុធភណ្ឌកុដរាជ្យ។ ប៉ុន្ដែសម្រាប់បដិមានៃសាសនាព្រាហ្មណ៍-ហិណ្ឌូវិញ មកុដមិនមែនមានត្រឹមតែជាគ្រឿងធ្វើពីលោហៈ មានដាំត្បូងមានតម្លៃល្អវិចិត្រប៉ុណ្ណេះទេ តែមកុដអាចមានច្រើនទម្រង់ទៀត អាស្រ័យទៅតាមលក្ខណៈបដិមាសាស្ត្ររបស់ទេពនីមួយៗនៃសាសនាព្រាហ្មណ៍-ហិណ្ឌូ។ យើងដឹងជាទូទៅហើយថា សង្គមខ្មែរនៅសម័យមុនអង្គរនិងសម័យអង្គរបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌា។ ក្នុងនោះខ្មែរក៏បានទទួលយកសាសនាព្រាហ្មណ៍-ហិណ្ឌូពីឥណ្ឌាផងដែរ។ ម្ល៉ោះហើយការសាងរូបបដិមានៃសាសនាព្រាហ្មណ៍-ហិណ្ឌូក្នុងសង្គមខ្មែរនាសម័យនោះ ក៏មានទំនាក់ទំនងទៅនឹងការសាងរូបបដិមានៃសាសនាព្រាហ្មណ៍-ហិណ្ឌូនៅក្នុងសង្គមឥណ្ឌាផងដែរ។​…
អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៩)
-----------
Join AMS Khmer Civilization

មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ​ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។…
-----------
អានអត្ថបទលម្អិត៖
ពើងតាបស​ ភ្នំ​ត្បែង​
-----------
Join AMS Khmer Civilization

ពើងតាបស​ ស្ថិត​នៅ​លើ​ភ្នំ​ត្បែង​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិសម្លាញ ឃុំ​ត្បែង១ ស្រុក​សង្គមថ្មី ខេត្ត​ព្រះ​វិហារ​  ដែល​មាន​ចំណុចនិយាមការ​ X 486389 Y 1511175 ​កម្ពស់៤៦៨ម៉ែត្រ​ធៀបនឹង​ទឹកសមុទ្រ។​​ សូមបញ្ជាក់ថាភ្នំ​ត្បែង​ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូល​​ជាតំបន់បេតិក​ភ​ណ្ឌធម្មជាតិភ្នំ​ត្បែង​ ដោយ​អនុក្រឹត្យលេខ ១៨៩ អនក្រ.បក​ ចុះ​ថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ​២០១៦…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21122

#AMS #KhmerCivilization
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២
-----------
Join AMS Khmer Civilization

ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាផ្តល់ជូនលោកអ្នកនូវភាពរីកច្រើនក្នុងអាជីវកម្ម និងកិច្ចការងារទាំងឡាយ។ ក្នុងពេលជាមួយគ្នានេះ លោកអ្នកគួរកាត់បន្ថយការងារមួយចំនួនចោល ពិសេសការងារដែលមិនសូវទាក់ទងនឹងវិជ្ជាជីវៈ ឬបទពិសោធន៍របស់អ្នក។ ក្នុងថ្ងៃនេះ អ្នកប្រហែលជាត្រូវការពេលវេលា និងការខិតខំប្រឹងរបស់អ្នកយ៉ាងខ្លាំង។ លោកអ្នកមិនអាចរំពឹងលើការជួយជ្រោមជ្រែង ឬគម្រោងផែនការខ្យល់នោះទេ ហើយរាល់ជំហានដែលមិនច្បាស់លាស់ច្រើនតែនាំទុកច្រើនជាងភាពចម្រើន។ ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21190

#AMS #KhmerCivilization
អរិយធម៌កូហ្គូរីយ៉ូ (Koguryo Civilization)
-----------
Join AMS Khmer Civilization

កូហ្គូរីយ៉ូ (Koguryo) គឺជាអាណាចក្រ និងអរិយធម៌ដ៏ខ្លាំងក្លាមួយនៅភាគឦសាននៃប្រទេសចិន និងនៅឧបទ្វីបកូរ៉េនៅចន្លោះសតវត្សទី៣ មុនគ.ស. រហូតដល់សតវត្សទី៧ នៃគ.ស។ បេតិកភណ្ឌវប្បធម៌ដែលគេស្គាល់ជាងគេបំផុតនៃអរិយធម៌នេះ គឺផ្នូរដែលសាងសង់ពីថ្ម និងគ្របដណ្ដប់ដោយថ្ម ឬពំនូកដី។ ផ្នូរទាំងនេះ ត្រូវបានកសាងជាច្រើនចាប់ពីសម័យកណ្តាលនៃអាណាចក្រកូហ្គូរីយ៉ូ ជាមួយនឹងផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាតដែលតំណាងឱ្យអរិយធម៌នេះ។ រូបលេខ១៖ ផែនទីបង្ហាញពីដែនដីនៃអរិយធម៌ កូហ្គូរីយ៉ូប្រភព៖ www.History.com តំបន់ភ្នំ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21154

#AMS #KhmerCivilization
ប្រាសាទបី (អំពិលរលំ)
-----------
Join AMS Khmer Civilization

នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “អំពិលរលំ” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ប្រាសាទបី”។ ប្រាសាទបី មានទីតាំងស្ថិតនៅភូមិអណ្តូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្ត​កំពង់ធំ ដែល​មានចម្ងាយប្រមាណ ៤០ គ.ម. ភាគពាយព្យទីរួមខេត្តកំពង់ធំ និងមានចម្ងាយ​ប្រមាណ ១៨ គ.ម. ពី​ទីប្រជុំជនស្រុកស្ទោង។ កន្លងមក…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21208

#AMS #KhmerCivilization
វត្ថុបុរាណជាច្រើនដែលស្ថិតក្នុងសម័យរ៉ូមាំង និងសម័យកណ្តាលត្រូវបានរកឃើញនៅក្បែរនឹងផ្លូវថ្មីមួយកន្លែងក្នុងទីក្រុង Barry ក្នុងប្រទេសវ៉េល
-----------
Join AMS Khmer Civilization

វត្ថុបុរាណជាច្រើនដែលស្ថិតក្នុងសម័យរ៉ូមាំង និងសម័យកណ្តាលដែលបានអ្នកស្រាវជ្រាវលើកឡើងថា ជាការរកឃើញដ៏គួរភ្ញាក់ផ្អើល និង សំខាន់ ក្នុងវស័យបុរាណវិទ្យា។ វត្ថុសិល្បៈទាំងនោះត្រូវបានរកឃើញនៅក្បែរនឹងផ្លូវថ្មីមួយកន្លែង។ ការងារកែលម្អផ្លូវ Five Mile Lane នៅជិត នឹងក្រុង Barry នៃតំបន់ Vale of Glamorgan ក្នុងប្រទេសវ៉េលបានរកឃើញ វត្ថុសិល្បៈជាច្រើននៅក្នុងផ្នូរបញ្ចុះសពរួមមានដាវ ឧបករណ៍កសិកម្មសម័យដែក …
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=21236

#AMS #KhmerCivilization