AMS Khmer Civilization
1.54K subscribers
4.28K photos
656 videos
1 file
5.77K links
AMS Khmer Civilization is part of Apsara Media Services (AMS)
Download Telegram
វិហារបុរាណវត្តកំពង់ត្រឡាចលើ
-----------
Join AMS Khmer Civilization

វត្តកំពង់ត្រឡាចលើ ជា​បូជនីយដ្ឋាន​ពុទ្ធសាសនា​ដ៏ល្បី ស្ថិតក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ វត្ត​នេះមាន​ឈ្មោះ​មួយទៀតគឺ “វត្ត​ពោធិរុក្ខារាម” ​ដែល​​គេ​ស្គាល់​ជា​ទូទៅ​ថា​មាន​​វិហារ​ចាស់មួយ​ប្រកបដោយគំនូរ​បុរាណយ៉ាង​វិចិត្រ​។ ឯកសារ​និង​ការ​​​និទានខ្លះ​​ថា​​វត្ត​កំពង់​ត្រឡាច​​​​លើ កកើត​ឡើង​​តាំង​ពីឆ្នាំ​១៦៧២ វិហារកសាង​​ឆ្នាំ​១៨៤៧ និង​គូរ​គំនូរ​ឆ្នាំ​១៨៥០។ ប៉ុន្តែ​បើ​ផ្អែក​លើ​លក្ខណៈ​សំណង់​ និង​តឹក​តាង​ខ្លះ គេ​សន្និដ្ឋាន​ថា​​វិហារ​​កសាង​​ក្នុងដើម​សតវត្ស​​​ទី​២០។ ជាអកុសល ក្នុង​​របបកម្ពុជា​ប្រជាធិប​តេយ្យគេបាន​យក​វិហារ​នេះ​ធ្វើ​ជា​ឃ្លាំង​ស្តុក​​អំបិល និងរក្សាថ្នាំបណ្តាល​ឱ្យខូចខាត ព្រមទាំងរលុបគំនូរដោយអន្លើ​។ វិហារ​វត្ត​កំពង់ត្រឡាចលើ ដែល​យើង​មើល​ឃើញ​គង់​វង្សដល់​សព្វ​ថ្ងៃនេះ…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20800

#AMS #KhmerCivilization
ប្រាសាទដងវែក (ស្ថាបត្យកម្មចំណាស់ជាងគេនៅសំបូរព្រៃគុក?)
-----------
Join AMS Khmer Civilization

សំបូរព្រៃគុក ឬគេស្គាល់ឈ្មោះដើមថា “ឦសានបុរ” គឺជាអតីតទីតាំងរាជធានីរបស់ខ្មែរកាលពីរវាងចុងស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧នៃគ្រឹស្តសករាជ ហើយរីកចម្រើនខ្លាំងបំផុតនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ដែលអាចមើលឃើញតាមរយៈតឹកតាងសំណង់ស្ថាបត្យកម្ម និងអត្ថបទក្នុងសិលាចារឹក។ អ្វីដែលគួរកត់សម្គាល់ ទិន្នន័យសំណង់​ស្ថាបត្យកម្ម ទិន្នន័យផ្នែកបុរាណវិទ្យា (ការកំណាយ) និងសិលាចារឹកមួយចំនួននៅមានកម្រិតស្តួចស្តើងបំផុតដើម្បីអះអាងថា អតីតរាជធានីនេះមានព្រឹត្តិការណ៍នយោបាយតាំងពីមុនរជ្ជកាល​ព្រះបាទឦសានវរ្ម័នទី១ ពោល គឺរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន (ចិត្រាសេន)។ ទោះបីជាយ៉ាងណា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20860

#AMS #KhmerCivilization
គុកនគរ
-----------
Join AMS Khmer Civilization

នៅរវាងដើមស.វ.ទី១១ មានព្រះមហាក្សត្រមួយអង្គដែលកើតចេញពីវង្សត្រកូលខ្ពង់ខ្ពស់​មួយ ហើយប្រវត្តិវិទូមួយចំនួនច្រើនយល់ថា ទ្រង់ទំនងជាស្តេចត្រាញ់មួយអង្គក៏ថាបាន នោះគឺព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ មុននឹងឡើងគ្រងរាជ្យគ្រប់គ្រងដែនដីខ្មែរទាំងមូល ទ្រង់បានធ្វើ សង្រ្គាមប្រឆាំងជាមួយស្តេចមួយអង្គទៀតដែលសោយរាជ្យនៅតំបន់អង្គរ គឺព្រះបាទ​ជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦)។ ថ្វីដ្បិតព្រះបាទសូរ្យវរ្ម័នទី១ គឺជាស្តេចដែលមិនជាប់ខ្សែ​ស្រឡាយរាជវង្ស ជាមួយស្តេចអង្គមុនៗក៏ដោយ នៅក្នុងរជ្ជកាលរបស់ទ្រង់គេមើលឃើញថាមាន​ភាពរីកចម្រើន យ៉ាងខ្លាំងទាំងផ្នែកនយោបាយ ការទូត និងសាសនា។ ដោយឡែក ប្រសិនបើគេ​និយាយអំពីសំណង់…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20926

#AMS #KhmerCivilization
ការរកឃើញវត្ថុបុរាណថ្មីៗនៅស្ថានីយបុរាណវិទ្យា Sanxingdui ក្នុងប្រទេសចិន
-----------
Join AMS Khmer Civilization

ស្ថានីយបុរាណវិទ្យា Sanxingdui មានទីតាំងស្ថិតនៅក្នុងទីក្រុង Guanghan ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីរួមខេត្ត ស៊ីឈួន ដោយស្ថានីយនេះ ដណ្តប់លើផ្ទៃដី ១២ គីឡូម៉ែត្រការ៉េហើយត្រូវបានគេជឿថាជាសំណង់ក្នុងសម័យអាណាចក្រ Shu ដែលមានអាយុកាលប្រហែល ៤៥០០ ទៅ ៣០០០​ ឆ្នាំ។ វត្ថុបុរាណប្រមាណជាង៥០០ត្រូវបានរកឃើញនៅអំឡុង ខែកញ្ញា…
-----------
អានអត្ថបទលម្អិត៖
https://ams.com.kh/khmercivilization/?p=20956

#AMS #KhmerCivilization